ការណែនាំអាស័យដ្ឋាននិងឱកាសនាំចេញផលិតផលទៅផ្សារ EU


ការណែនាំអាស័យដ្ឋាននិងឱកាសនាំចេញផលិតផលទៅផ្សារ EU - ảnh 1
ការណែនាំអាស័យដ្ឋាននិងឱកាសនាំចេញផលិតផលទៅផ្សារ EU (VNA)

(VOVworld) – ការណែនាំអាសយដ្ឋានផលិតផលគឺជាទ្រព្យសម្បត្តិ ពាណិជ្ជកម្ម
ដែលមានតំលៃនិងរួមចំណែកដ៏ធំធេងសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
របស់ប្រទេសជាតិ។ ប៉ុន្តែ នាបច្ចុប្បន្ន សហគ្រាសជាច្រើនមិនទាន់យល់ ច្បាស់
សារៈសំខាន់នៃការណែនាំអាស័យដ្ឋាន ដោយហេតុនេះ ពាណិជ្ជសញ្ញាត្រូវ បាន
លួចនិងក្លែងបន្លំធ្វើឲ្យជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គិត្យានុភាពនិងការ អភិវឌ្ឍន៍
របស់សហគ្រាស។​ បណ្ដាផលិតផលនាំចេញរបស់វៀតណាមដែលមាន ការណែនាំ
អាស័យដ្ឋានច្បាស់លាស់បានបង្កើនឱកាសនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ
ដែលមានការទាមទាខ្ពស់ដូចជា៖ អាមេរិក ជប៉ុន ជាពិសេសគឺសហភាព អឺរ៉ុប
 (EU)។  

នាបច្ចុប្បន្នវៀតណាមមានផលិតផលចំនួន៤៣ប្រភេទត្រូវបានគាំពារការ
ណែនាំអាស័យដ្ឋាន។​ អាចនិយាយបានថា៖ បណ្ដាផលិតផលដែលត្រូវបានផ្តល់
លិខិតណែនាំអាស័យដ្ឋានមិនត្រឹមតែពហុបែបខាងប្រភេទផលិតផល (ផ្កា
ផ្លែឈើផលិតផលប្រើប្រាស់) ប៉ុណ្ណោះទេ ថែមទាំង មានចរិតលក្ខណៈតំណាង
ឲ្យតំបន់និមួយៗក្នុងទូទាំងប្រទេសវៀតណាម។ ប៉ុន្តែ ការពិតជាក់ស្តែង ស្ថាប័ន
អង្គការក្នុងតំបន់តែងតែត្រូវបានប្រគល់ឲ្យអភិរក្សអភវឌ្ឍន៍និងប្រើប្រាស់
ការណែនាំអាសយដ្ឋាន​ផលិតផល។ រួមជាមួយគ្នានោះ ការឃ្លាំមើលស្ថានភាព
ប្រើប្រាស់មិនហ្មឹងម៉ាត់ដែលបានបណ្ដាលឲ្យមានការកន្លែងបន្លំការណែនាំ
អាស័យដ្ឋានផលិតផលក្នុងទូទាំងប្រទេស។ លោក Pham Ngoc Thanh នាយក
ក្រុមហ៊ុនពិគ្រោះ យោយល់អភិវឌ្ឍន៍និងពាណិជ្ជកម្ម Phuc Lam ដែលជាក្រុម
ហ៊ុនចែកចាយទឹកត្រី Phu Quoc បានឲ្យដឹងថា៖               

        «នាបច្ចុប្បន្ន ក្នុងទីផ្សារមានផលិតផលក្លែងប​ន្លំពាណិជ្ជសញ្ញាទឹកត្រី
Phu Quoc។ ពីក្រសែភ្នែករបស់មជ្ឈដ្ឋានអតិថិជន គេមិនទាន់ដឹងច្បាស់
និងត្រឹម ត្រូវអំពីពាណិជ្ជសញ្ញាទឹកត្រី Phu Quoc សុទ្ធ ឬ ផលិតផលក្លែង
ក្លាយទេ។ ប្រការ នេះបាននាំឲ្យមានការច្របូកច្របល់ក្នុងសេចក្តីសម្រេច
ប្រើប្រាស់របស់អតិថិជន។»

        ការគាំពារការណែនាំអាស័យដ្ឋាននៅវៀតណាមកំពុងជួបការលំបាកជា
 ច្រើនក្នុងការប្រមូលផ្តុំផលិតករជាមួយគ្នា។ បណ្ដាសហគ្រាសនិងប្រជាពលករ
 ផលិតទំនិញមិនទាន់យល់ដឹងបានគ្រប់គ្រាន់នូវតំលៃដែលការគាំពារនាំមក
 នៅឡើយ ហើយជះឥទ្ធិពលទៅដល់ការបង្កើតផលិតផលពិសេសដោយឡែកនៃ
 តំបន់និមួយៗ។ លោក Nguyen Quoc Thinh គ្រូបង្រៀនមហាវិទ្យាល័យពាណិជ្ជ
 កម្មវៀតណាម បានឲ្យដឹងថា៖

        «ខ្ញុំគិតថា៖ មូលហេតុសំខាន់គឺការងារគ្រប់គ្រងទីផ្សាររបស់វៀតណាមនៅ
 មានកំហិតច្រើន។ ទីពីរគឺអាជីវករផលិតកសិផលមិនទាន់ផ្សារភ្ជាប់ជាមួយគ្នា
ក្នុង ការឃ្លាំមើលទំនិញក្លែងក្លាយឡើយ។ ការតភ្ជាប់នៅវៀតណាមគឺជាបញ្ហា
ដែល ត្រូវបានយកចិត្តទុកដាក់ពិសេស។ ពីយូរយាណាស់មកហើយ បណ្ដាមូលដ្ឋន
 ផលិតកម្មរបស់វៀតណាមនៅធ្វើអាជីវកម្មដោយឡែកពីគ្នាមិនទាន់មានការ
តភ្ជាប់ជាមួយគ្នានៅឡើយ។ ការពិតជាក់ស្តែងនេះបានធ្វើឲ្យកសិផលជាច្រើន
របស់វៀតណាម កំពុងបាត់បង់ឋានៈរបស់ខ្លួននៅលើទីផ្សារ។»

        ក្នុងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EU)
 នឹងចូលជាធរមាននាឆ្នាំ ២០១៨ ខាងមុខ  EU នឹងយល់ព្រមគាំពារការណែ
នាំអា ស័យដ្ឋានផលិតផលរបស់វៀតណាមចំនួន ៣៩។ ប៉ុន្តែ ដើម្បីមុខទំនិញ
របស់វៀត ណាមអាចឆ្លើយតបនឹងតម្រូវការខាងបច្ចេកទេសក្នុងពេលនាំ
ចេញទៅទីផ្សារ EU វៀតណាមគប្បីបង្កើតឡើងប្រព័ន្ធត្រួតពិនិត្យគុណភាព
ជាតិក្នុងពេលពិនិត្យមើល និងទទួលស្គាល់ការគាំពារណែនាំអាស័យដ្ឋាន។
 ជាពិសេស ចំពោះមុខទីផ្សារ ដែលមានសំណូមពរខ្ពស់ដូច EU វៀតណាម
គប្បីរៀនសូត្របទពិសោធន៍ពី ប្រទេសអឺរ៉ុបនានាក្នុងការកសាងប្រព័ន្ធ
ពោលខាងលើ។ លោក Tran Van Tung អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាវៀតណាម បានចាត់ទុកថា៖

        «វៀតណាមគប្បីបង្កើតឡើងក្រុមឃ្លាំមើលដើម្បីធានាបានគុណភាព
ផលិត ផលមានភាពស្មើៗគ្នាក្នុងដំណើរការផលិតកម្ម។​ ក្នុងពេលលក់
ទំនិញនៅទីផ្សារ គប្បី យកចិត្តទុកដាក់ដល់ការវេចខ្ចប់និងការស្រូបយក
ទំនិញរួមសមាគមឬក្រុម ជាមួយគ្នាដើម្បីជៀសវាងទំនិញក្លែងក្លាយនៅ
ទីផ្សារនេះ។»

        ការចុះបញ្ជីការណែនាំអាស័យដ្ឋានមិនត្រឹមតែជាលិខិតមួយដើម្បីផលិត
ផលវៀតណាមមានវត្តមាននៅទីផ្សារដែលទាមទាទំនិញមានគុណភាពខ្ពស់
ប៉ុណ្ណោះទេ ថែមទាំង ជាឱកាសផ្សព្វផ្សាយផលិតផលអភិវឌ្ឍន៍ផលិតកម្ម
រាំងស្កាត់ការប្រើប្រាស់ទំនិញក្លែងក្លាយ ទៀតផង។ ដោយហេតុនេះ ការបើកទូ
លាយផលិតផល ជាពិសេសគឺកសិផលឆ្ពោះទៅចុះបញ្ជីការណែនាំអាស័យដ្ឋាន
កំពុងជាទិសដៅត្រឹមត្រូវដើម្បីបង្កើនឱកាសនាំចេញទៅទីផ្សារ  EU៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ