ការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមក្នុងឆ្នាំ២០១៨

(VOVWORLD) - ឆ្នាំ២០១៧ជាគូសសញ្ញានូវឆ្នាំជោគជ័យមួយរបស់ផ្នែកកសិ-រុក្ខ-ជលផលនិយាយរួម ដោយទទួលបានកំណើនជាង២,៩% ហួសពីគោលដៅដែលរដ្ឋាភិបាលដាក់ ចេញ។ ក្នុងក្រុមមុខទំនិញនេះ គឺឈើនិងផលិតផល ឈើឈរលំដាប់ថ្នាក់ទីមួយ អំពីទំហំនាំចេញ ដោយស្រូបយក២៧%បរិមាណសរុប។ 
ការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមក្នុងឆ្នាំ២០១៨ - ảnh 1 ផ្នែកឈើនិងផលិតផលឈើវៀតណាមដាក់ចេញគោលដៅទទួលបានទំហំនាំចេញចំនួន៨,៥ពាន់លានដុល្លាក្នុងឆ្នាំ២០១៨ (រូបថត៖ Infonet)


៨ពាន់លានដុល្លាអាមេរិក នោះគឺទំហំនាំចេញដែលផ្នែកគ្រឿងឈើវៀត ណាមទទួលបានក្នុងឆ្នាំ២០១៧។ ប្រការនេះគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា នេះជាតួរលេខដែលត្រូវបានព្យាករណ៍សម្រេប់ឆ្នាំ២០២០។ នាបច្ចុប្បន្ន ផ្នែកកែច្នៃ ឈើនិងផលិតផលឈើកំពុងឆ្លៀតយកលក្ខណៈងាយស្រួលខាងទីផ្សារនិងវត្ថុ ធាតុដើម ដើម្បីឆ្ពោះទៅគោលដៅនាំចេញខ្ពស់ជាងក្នុងឆ្នាំ២០១៨។

ឆ្នាំ២០១៧ជាគូសសញ្ញានូវឆ្នាំជោគជ័យមួយរបស់ផ្នែកកសិ-រុក្ខ-ជលផលនិយាយរួម ដោយទទួលបានកំណើនជាង២,៩% ហួសពីគោលដៅដែលរដ្ឋាភិបាលដាក់ ចេញ។ ក្នុងក្រុមមុខទំនិញនេះ គឺឈើនិងផលិតផលឈើឈរលំដាប់ថ្នាក់ទីមួយ អំពីទំហំនាំចេញ ដោយស្រូបយក២៧%បរិមាណសរុប។ ឈើនិងផលិតផលឈើភាគ ច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអាមេរិក ដោយស្រូបយក៤៣%ទំហំនាំចេញ សរុបនៃក្រុមមុខទំនិញនេះ។ ក្រៅពីនោះ ក៏នាំចេញទៅកាន់ទីផ្សារប្រពៃណី ផ្សេងៗទៀតដូចជា៖ ចិន ជប៉ុន កូរ៉េខាងត្បូង ជាដើម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំហំនាំចេញឈើនិងផលិតផលឈើទៅកាន់ទីផ្សារ EU ក៏ស្រូបយក១០%បរិមាណ នាំចេញសរុប ដោយទទួលបានពី៦០០ដល់៧០០លានដុល្លាអាមេរិកក្នុងមួយ ឆ្នាំ។ តាមការព្យាករណ៍ថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ចូលជាធរមាននោះ នឹងបង្កើតជំហានលោតផ្លោះចំពោះការនាំចេញទៅកាន់ ទីផ្សារនេះ។

នៅទីផ្សារធំៗរបស់គ្រឿងឈើដូចជាអាមេរិក EU និងជប៉ុន គឺគ្រឿង សង្ហារឹមរបស់វៀតណាមត្រឹមតែឈរនៅពីក្រោយប្រទេសចិនអំពីតំលៃនាំចេញ ប៉ុណ្ណោះ។ ប្រការនេះសរឲ្យឃើញនូវភាពសកម្មនិងម្ចាស់ការរបស់សហគ្រាស វៀតណាម ក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងការធ្វើផលិតកម្មសំដៅបង្កើត ឡើងផលិតផលមានគុណភាពល្អផងនិងមានលទ្ធភាពប្រកួតប្រជែងទៀតផង។ លោក Vu Hai Bang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Woodland បានឲ្យដឹងថា៖

“យើងខ្ញុំចាប់ផ្ដើមបង្កើតផលិតផលថ្មីនោះគឺឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ដៃគូទាមទាឲ្យគុណភាពខ្ពស់ជាង ប៉ុន្តែក៏នាំមកនូវទីផ្សារធំជាងនិងយថាទស្សន៍ ជាច្រើនជាង។ ខ្ញុំគិតថា ប្រសិនបើខ្លួនជំនះពុះពារលើការលំបាកសាកល្បង ទាំងនេះ គឺនាំមកនូវស្នាដៃសក្តិសមដែរ”។

ការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាមក្នុងឆ្នាំ២០១៨ - ảnh 2 ឆ្នាំ២០១៨មានសញ្ញាវិជ្ជមានជាច្រើនចំពោះការនាំចេញឈើនិងផលិតផលឈើរបស់វៀតណាម (រូបថត៖ Tienphong)


តាមមជ្ឈដ្ឋានអ្នកជំនាញការថា មូលហេតុស្នូលដែលជួយឲ្យផ្នែកឈើទទួល បានកំណើនដ៏ល្អនាពេលកន្លងទៅនោះ ដំបូងបង្អស់គឺដោយសារមានភាពម្ចាស់ ការអំពីប្រភពវត្ថុធាតុដើម។ ផ្នែកកសិកម្មវៀតណាមបានម្ចាស់ការកសាងតំបន់វត្ថុ ធាតុដើម បើកទូលាយផ្ទៃដីព្រៃឈើដាំដុះ ព្រៃឈើផលិតកម្ម ដើម្បីធានាបរិមាណ ឈើដែលផ្គត់ផ្គង់សម្រេប់ផ្នែកឧស្សាហកម្មកែច្នៃ។ ជាពិសេស សម្ព័ន្ធសមាគមន៍នានានិង សហគមន៍សហគ្រាសក្នុងផ្នែកឈើក៏សន្យានិយាយ “ទេ” ជាមួយឈើខុសច្បាប់ នាំផ្នែកកែច្នៃឈើក្លាយទៅជាផ្នែកផលិតកម្មចីរភាពដោយវត្ថុធាតុដើមស្របច្បាប់។ លោក Nguyen Chien Thang នាយកប្រតិបត្តិក្រុមហ៊ុន Scansia Pacific នៅ ខេត្ត Dong Nai បានឲ្យដឹងថា៖

“ប្រភពវត្ថុធាតុដើមដែលយើងខ្ញុំកំពុងប្រើប្រាស់ភាគច្រើនគឺឈើ keo។ គោលដៅរបស់យើងខ្ញុំគឺកសាងតំបន់វត្ថុធាតុដើមមានផ្ទៃដី ១ ហ្មឺនហិកតា ដើម្បីបម្រើតម្រូវការរបស់ក្រុមហ៊ុន”។

និន្នាការរួមរបស់ផ្នែកឈើវៀតណាម នាបច្ចុប្បន្នគឺធ្វើយ៉ាងម៉េច ដើម្បីផ្នែក កែច្នៃ នាំចេញឈើនិងផលិតផលឈើ កាន់តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Huynh Van Hanh អនុប្រធានសមាគមន៍វិចិត្រ សិល្បៈនិងកែច្នៃឈើទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“សហគ្រាសត្រូវបើកទូលាយផលិតផល បើកទូលាយទីផ្សារ ពិសេសគឺ ទីផ្សារមានកិច្ចព្រមព្រៀង FTA ជាមួយវៀតណាម។ យើងក៏ត្រូវបើកទូលាយ ប្រភពវត្ថុធាតុដើមរបស់ខ្លួន ដើម្បីមិនត្រូវរងផលប៉ះពាល់នៅពេលតម្លៃកើនឡើងជាយថាហេតុ ព្រមទាំងវិនិយោគបច្ចេកវិទ្យាដើម្បីបង្កើនទិន្នផល រក្សាស្ថិរភាពគុណភាព និង បន្ថយតម្លៃផលិតផលផងដែរ”។

ដូច្នេះហើយ ដោយលក្ខណៈងាយស្រួលអំពីទីផ្សារនិងវត្ថុធាតុដើមខាងលើ គោលដៅទទួលបានទំហំនាំចេញកសិ រុក្ខ ជលផល ចំនួន៩ពាន់លានដុល្លា អាមេរិកក្នុងឆ្នាំ២០១៨ ក្នុងនោះ ឈើនិងផលិតផលឈើស្រូបយកជាង៨,៥ពាន់ លានដុល្លាអាមេរិក គឺអាចធ្វើបានជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ