ការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វគឺជានិន្នាការដ៏ត្រឹមត្រូវ

(VOVWORLD) - ដូចទៅនឹងផ្នែក និងវិស័យសេដ្ឋកិច្ចដទៃទៀតដែរ ការផ្លាស់ប្តូរឌីជីថលលើវិស័យ ចិញ្ចឹមសត្វត្រូវបានកំណត់ថាជានិន្នាការដ៏ត្រឹមត្រូវ។ ដោយយល់ដឹងយ៉ាងច្បាស់លាស់អំពីការពិតជាក់ស្ដែងនេះ នារយៈពេលកន្លងទៅ ក្រសួង ស្ថាប័នពានក់ព័ន្ធនានា និងសហគ្រាស អ្នកចិញ្ចឹមសត្វផ្ទាល់បានអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលយ៉ាងសកម្ម។ តាមនោះការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វនាបច្ចុប្បន្នសម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្ត ជាមួយមូលដ្ឋានគ្រឹះដ៏សំខាន់ៗដែលត្រូវបានបង្កើតឡើងផងដែរ។
 
 
ការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វគឺជានិន្នាការដ៏ត្រឹមត្រូវ - ảnh 1ពិធីបើកប្រព័ន្ធព័ត៌មាន និងមូលដ្ឋានទិន្នន័យផ្នែកចិញ្ចឹមសត្វ (រូបថត៖ baochinhphu.vn)

ក្នុងការផ្លាស់ប្តូរនាពេលថ្មីៗនេះ អំពីប្រធានបទផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វ ប្រធាននាយកដ្ឋានចិញ្ចឹមសត្វ - ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Duong Tat Thang បានលើកច្បាស់ថា៖ ពិភពលោកកំពុងស្ថិតក្នុងយុគសម័យឌីជីថល ដែលជាយុគសម័យអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងការទាញយកទិន្នន័យបម្រើការងារគ្រប់គ្រង ផលិតកម្ម និងអាជីវកម្ម។ ក្នុងពេលនោះ ផ្នែកចិញ្ចឹមសត្វគឺជាផ្នែកសេដ្ឋកិច្ចបច្ចេកទេស ដូច្នេះហើយមិនអាចស្ថិតក្រៅនិន្នាការនេះបានឡើយ។

នៅក្នុង “ពិធីដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មាន និងមូលដ្ឋានទិន្នន័យផ្នែកចិញ្ចឹមសត្វ” ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ នាពាក់កណ្តាលខែមិថុនាឆ្នាំនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien ក៏បានអះអាងថា រួមជាមួយការដាំដុះនោះ វិស័យចិញ្ចឹមសត្វត្រូវបាន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទជ្រើសរើសផ្ដល់អាទិភាព សំដៅធ្វើការផ្លាស់ប្ដូរឌីជីថលក្នុងឆ្នាំ ២០២២។ ការផ្លាស់ប្ដូរឌីជីថលគឺជានិន្នាការដ៏ត្រឹមត្រូវ ហើយការជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថលលើវិស័យកសិកម្ម ជនបទគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលមានលក្ខណៈសម្រេចដល់ជោគជ័យនៃការរៀបចំរចនាសម្ព័ន្ធផ្នែកឡើងវិញ ដោយឆ្ពោះទៅគោលដៅកសាងខឿនកសិកម្មប្រកបដោយតម្លាភាព។ ប្រព័ន្ធមូលដ្ឋានទិន្នន័យផ្នែកចិញ្ចឹមសត្វគឺជាមូលដ្ឋានជួយតភ្ជាប់ ចែករំលែកព័ត៌មានយ៉ាងសកម្មរវាងស្ថាប័នគ្រប់គ្រងរដ្ឋជាមួយសហគ្រាសចិញ្ចឹមសត្វ និងអ្នកចិញ្ចឹមសត្វ ព្រមទាំងជួយធ្វើបច្ចុប្បន្នភាពព័ត៌មានឲ្យបានត្រឹមត្រូវ ទាន់ពេលវេលានូវព័ត៌មានអំពីមូលដ្ឋានចិញ្ចឹមសត្វ ហ្វូងសត្វចិញ្ចឹម  និងទីផ្សារលក់ផលិតផល។ អាស្រ័យហេតុនេះ ប្រព័ន្ធព័ត៌មាន និងមូលដ្ឋានទិន្នន័យ ផ្នែកចិញ្ចឹមសត្វត្រូវបានអនុវត្តន៍សាកពិសោធន៍នៅតាមខេត្តក្រុងចំនួន ៧ និងរោងចក្រផលិតចំណីសត្វចំនួន ២៦៩ កន្លែងនៅទូទាំងប្រទេស។ លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានអះអាងថា៖ “នៅពេលដែលផ្លាស់ប្ដូរឌីជីថលប្រកបដោយជោគជ័យ យើងដឹងពីតម្រូវការទីផ្សារ រួមទាំងទីផ្សារជាក់លាក់នីមួយៗ ដើម្បីឆ្លើយតបដល់ទីផ្សារនីមួយៗ ព្រមទាំងរក្សាតុល្យភាពផលិតកម្ម។ នេះគឺជាមូលដ្ឋាន ដើម្បីកសាងផែនការផលិតកម្ម ផែនការកែច្នៃ និងផែនការទីផ្សារ ព្រមទាំងជាកត្តាដ៏សំខាន់ ដោយកំណត់ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃផ្នែកចិញ្ចឹមសត្វផងដែរ”។

នៅក្នុងសន្និសីទអនឡាញដោយប្រធានបទ "ការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ" ដែលបានរៀបចំឡើងនាខែមិថុនាឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ថា "យើងមិនអាចរំលងការផ្លាស់ប្ដូរឌីជីថលជាដាច់ខាតឡើយ។ បើរំលងគឺមិនគប្បីចំពោះប្រជាកសិករាប់លាននាក់ ហើយខ្វះទំនួលខុសត្រូវចំពោះអនាគតនៃខឿនកសិកម្ម»។

ការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វគឺជានិន្នាការដ៏ត្រឹមត្រូវ - ảnh 2លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ VNA)

ស្របតាមទស្សនជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនោះអ្នកជំនាញ និងអ្នកគ្រប់គ្រងជាច្រើនលើវិស័យចិញ្ចឹមសត្វ និងវិស័យផ្លាស់ប្ដូរឌីជីថលក៏បានចាត់ទុកថា ការផ្លាស់ប្តូរឌីជីថលលើវិស័យចិញ្ចឹមសត្វមិនត្រឹមតែជានិន្នាការដ៏ត្រឹមត្រូវ និងជាតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហានដ៏សំខាន់ក្នុងការផ្លាស់ប្ដូរឌីជីថលនៃខឿនសេដ្ឋកិច្ចវៀតណាមទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Nguyen Huy Dung បានអះអាងថា៖ “ការបង្កើតប្រព័ន្ធព័ត៌មាន និងមូលដ្ឋានទិន្នន័យផ្នែកចិញ្ចឹមសត្វបានដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរការផ្លាស់ប្ដូរឌីជីថលនៃផ្នែកកសិកម្ម។ កត្តាដ៏សំខាន់បំផុតនៃការផ្លាស់ប្ដូរឌីជីថលគឺជាទិន្នន័យ ព្រោះថាតាមរយៈទិន្នន័យ ស្ថាប័នគ្រប់គ្រងរដ្ឋទើបកំណត់បានមុខសញ្ញាដែលត្រូវបានគ្រប់គ្រង ហើយមើលឃើញពីទម្រង់រៀបចំ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតជាជំហានៗ។ ដូច្នេះទិន្នន័យត្រូវបានកំណត់ថាជាកត្តាដ៏សំខាន់បំផុតក្នុងការផ្លាស់ប្ដរឌីជីថល ហើយហេដ្ឋារចនាសម្ព័ន្ធទិន្នន័យត្រូវបោះជំហាឲ្យបានឆាប់រហ័ស ដើម្បីជំរុញ និងរីកសាយភាយ”។

អ្នកជំនាញក្នុងវិស័យពាក់ព័ន្ធនានាមានជំនឿជាក់ថា ការផ្លាស់ប្តូរឌីជីថលនៃផ្នែកចិញ្ចឹមសត្វនឹងរួមចំណែកជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្មអភិវឌ្ឍន៍ការចិញ្ចឹមសត្វលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ចីរភាព និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍខ្សែសង្វាក់តម្លៃ លើកកម្ពស់តម្លៃបំពេញបន្ថែម ធានាសុវត្ថិភាពជីវសាស្ត្រ ជំងឺរាតត្បាត និងបរិស្ថាន។ ទន្ទឹមនឹងនោះ ជួយសម្រួលកសិដ្ឋាន គ្រួសារចិញ្ចឹមសត្វធានាសុវត្ថិភាពជីវៈសាស្ត្រ សុវត្ថិភាពជំងឺរាតត្បាត ស្និទ្ធស្នាលជាមួយបរិស្ថាន ឆ្លើយតបតម្រូវការអំពីគុណភាព សុវត្ថិផាពម្ហូបអាហារជូនអតិថិជនក្នុងប្រទេស ក៏ដូចជាបម្រើការនាំចេញ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ