ក្រុមហ៊ុនវៀតណាមនៅចំពោះមុខកំលាំងសម្ពាធកាត់បន្ថយពន្ធដាចំពោះទំនិញនាំចេញនាំចូលពីបណ្ដាប្រទេសអាស៊ាន

ក្រុមហ៊ុនវៀតណាមនៅចំពោះមុខកំលាំងសម្ពាធកាត់បន្ថយពន្ធដាចំពោះទំនិញនាំចេញនាំចូលពីបណ្ដាប្រទេសអាស៊ាន - ảnh 1
ក្រុមហ៊ុនវៀតណាមនៅចំពោះមុខកំលាំងសម្ពាធកាត់បន្ថយពន្ធដាចំពោះទំនិញនាំចេញនាំចូលពីបណ្ដាប្រទេសអាស៊ាន (Image: ibiz.vn)


(VOVworld) – នាចុងឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវបានបង្កើត
ពេលនោះ មុខទំនិញជាច្រើននឹងត្រូវបានកាត់បន្ថយពន្ធដាពី​ ០% ដល់ ៥%។
ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ៩៧% ទំនិញនាំចូលពីបណ្ដាប្រទេសអាស៊ានគឺ
នៅកំរិតពន្ធ ០% តែប៉ុណ្ណោះ។ ប្រការនេះមិនត្រឹមតែបង្កើតឱកាសជាច្រើន
ប៉ុណ្ណោះទេ ថែមទាំង ដាក់ចេញការសាកល្បងចំពោះក្រុមហ៊ុនក្នុងប្រទេស
ទៀតផង។

        ក្នុងដំណើរសន្យាជាមួយអាស៊ាន គិតតាំងពីឆ្នាំ ២០១៤ វៀតណាមបានកាត់
បន្ថយពន្ធ ៧២% ដាចំពោះទំនិញនាំចូលឲ្យចុះនៅ ០% ។ នាដើមឆ្នាំ ២០១៥ នេះ
វៀតណាមបានកាត់បន្ថយប្រភេទពន្ធចំនួន ១៧០៦ ដល់ ០%។ ដល់ឆ្នាំ ២០១៦
 ពន្ធចំពោះមុខទំនិញដូចជា៖ រថយន្ត ម៉ូតូ គឿងបន្ថាស់រថយន្ត ជាដើម នឹងត្រូវ
បានកាត់បន្ថយដល់ ០%។ នេះគឺជាឱកាសសំរាប់ក្រុមហ៊ុនផលិតកែច្នៃទំនិញ
បំរើ ការនាំចេញដោយសារចំណាយឥន្ធនៈតំលៃត្រូវបានកាត់បន្ថយ ការប្រកួត
ប្រជែង នឹងត្រូវបានបង្កើននិងបើកទូលាយទីផ្សារ។ លោក Luong Hoang Thai
សមាជិកនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីចំណុះក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖

        “អាស៊ានបង្កើតឡើងមណ្ឌលផលិតកម្មរួមដូច្នេះសមស្របនឹងគោលដៅ
របស់យើង។ ដោយសារ យើងកំពុងទាក់ទាញការវិនិយោគពីបរទេស តាមរយៈ
 នោះ ដើម្បីយើងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការដែល សហគមន៍
អាស៊ានកាត់បន្ថយពន្ធដាបានបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម
របស់វៀតណាម។”

        ការកាត់បន្ថយពន្ធយ៉ាងខ្លាំងនាពេលខាងមុខមានន័យថា៖ ការបង្កើន
វត្តមានមុខទំនិញពីបណ្ដាប្រទេសអាស៊ានផ្សេងៗនៅវៀតណាម បង្កើនការ
ប្រកួតប្រជែងចំពោះក្រុមហ៊ុនក្នុងប្រទេស។ នេះគឺជាការសាកល្បងមិនតូច
តាច សំរាប់អង្គភាពអាជីវកម្មវៀតណាមឡើយ។ លោក Ha Duy Tung អនុប្រធាន
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងហិរញ្ញវត្ថុវៀតណាមបាន
ចាត់ទុកថា៖

        “វៀតណាមកំពុងអនុវត្តគោលនយោបាយពន្ធចំពោះផលិតផលខ្ពស់ជាងបើ
 ប្រៀបនឹងពន្ធចំពោះវត្ថុធាតុដើមសំដៅលើកទឹកចិត្តផលិតកម្មក្នុងប្រទេស។ ប៉ុន្តែ
 នាពេលខាងមុខ តាមកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងបានកំណត់ថា៖ ពន្ធចំនួន ២
ពោលខាងលើសុទ្ធតែត្រូវបានកាត់បន្ថយដល់ ០%។ ពីនោះ ក្រុមហ៊ុនផលិតវត្ថុ
ធាតុដើមនឹងជួបការលំបាកជាច្រើន។ ម្យ៉ាងទៀត ក្រុមហ៊ុនវៀតណាមភាគច្រើន
 គឺខ្នាតតូចនិងមធ្យមដែលនៅកំរិតខាងហិរញ្ញវត្ថុបច្ចេកវិទ្យានិងព័ត៌មាន ទៀតផង។”

ក្រុមហ៊ុនវៀតណាមនៅចំពោះមុខកំលាំងសម្ពាធកាត់បន្ថយពន្ធដាចំពោះទំនិញនាំចេញនាំចូលពីបណ្ដាប្រទេសអាស៊ាន - ảnh 2
ក្រុមហ៊ុនវៀតណាមនៅចំពោះមុខកំលាំងសម្ពាធកាត់បន្ថយពន្ធដាចំពោះទំនិញនាំចេញនាំចូលពីបណ្ដាប្រទេសអាស៊ាន (Image: ibiz.vn)


        ដើម្បីអនុវត្ដដំណើនេះ លោក  Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ
គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានចាត់ទុកថា៖

        “ចំពោះក្រុមហ៊ុនខ្នាតតូចនិងមធ្យមយើងគប្បីលៃទុកប្រភពធនធានមនុស្សមាន
គុណភាពខ្ពស់ដើម្បីស្រាវជ្រាវបរិយាកាសអាជីវកម្ម កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍
អង្គភាពអាជីវកម្មដោយឈរលើចំណះដឹងច្បាប់លាស់អំពីគោលនយោបាយរបស់
រដ្ឋ យន្តការសមាហរណកម្មនិងធ្វើអាជីវកម្មមុនពេលកសាងទស្សនៈវិស័យ។”

        ដោយមានអតិថិជនចំនួន ៦ រយលាននាក់​ GDP សរុបទទួលបានជាង ១៣០០
ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ សហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានចាត់ទុក
ជាតំបន់អភិវឌ្ឍន៍សកម្មបំផុតលើពិភពលោក។ នាបច្ចុប្បន្ន អាស៊ានគឺជា ដៃគូរធំទី
 ២ ក្នុងការផ្គត់ផ្គង់ទំនិញសំរាប់វៀតណាមនិងជាទីផ្សារនាំចេញធំទី ៣ របស់
វៀតណាម។ ដោយហេតុនេះ ដើម្បីឆ្លៀតយកឱកាសនិងបើកទូលាយទីផ្សារ
 បណ្ដាក្រុមហ៊ុនវៀតណាមត្រូវលើកកំពស់ទិន្នផលពលលកម្ម កាត់បន្ថយ
​ចំណាយនិងតំលៃ ព្រមទាំង ធានាគុណភាពមុខទំនិញ។ អាស្រ័យដោយនោះ
 នៅបង្កើតភាពម្ចាស់ការក្នុងសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ