ការអភិវឌ្ឍន៍សេវ៉ាកម្ម Logistics បំរើឲ្យការនាំចេញ


ការអភិវឌ្ឍន៍សេវ៉ាកម្ម Logistics បំរើឲ្យការនាំចេញ - ảnh 1
ការអភិវឌ្ឍន៍សេវ៉ាកម្ម Logistics បំរើឲ្យការនាំចេញ (VNA)

(VOVworld) – សេវ៉ាកម្ម Logistics (សេវ៉ាកម្មដឹកជញ្ជូន) ដើរតួនាទីសំខាន់
ក្នុងការជួយឧបត្ថម្ភតភ្ជាប់ចរាចរណ៍និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស
 ជាតិក៏ដូចជាតំបន់ផងដែរ។ ទោះបីជានៅមានកំហិតជាច្រើនក្តី ប៉ុន្តែ សេវ៉ាកម្ម
 logistics នៅវៀតណាមកំពុងអភិវឌ្ឍន៍ជាជំហានៗដែលជួយមជ្ឈដ្ឋានសហគ្រាស
 នាំចេញទាំងឡាយកាត់បន្ថយចំណាយបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយ
សហគ្រាសបរទេស។

វៀតណាមកំពុងមានសហគ្រាស Logistics ចំនួន ១៣០០ រួមមាន សហគ្រាសមាន
ប្រភពទុនពីបរទេស។ នេះគឺជាសេវ៉ាកម្មពោរពេញទៅដោយ សក្តានុភាពដោយ
មានទ្រង់ទ្រាយពី ២០ ដល់ ២២ ពាន់លានដុល្លាអាមេរិកក្នុង មួយឆ្នាំ ស្រូបយក
 ២១% ផលិតផលក្នុងស្រុកសរុប  (GDP) នៃទូទាំងប្រទេស ។ របាយការណ៍ស្តីអំពី
ការប្រកួតប្រជែងពិភពលោករបស់វេទិកាសេដ្ឋកិច្ចពិភព លោកប្រចាំឆ្នាំ​បាន
ឲ្យដឹងថា៖ វៀតណាមឈរលំដាប់ថ្នាក់ទាបក្នុងតំបន់ខាងសេវ៉ា កម្មដឹកជញ្ជូន
ដោយហេតុនេះគុណភាពផ្លូវគោកនិងកំពង់ផែរសមុទ្រ។ មូលហេតុដែលធ្វើឲ្យ
ផ្នែក Logistics នៅវៀតណាមមិនទាន់អភិវឌ្ឍន៍យ៉ាងខ្លាំងដោយសារអង្គភាព
អាជីវកម្មវៀតណាមភាគច្រើនមានខ្នាតតូចនិងមធ្យមហើយគ្មានការតភ្ជាប់
ជាមួយគ្នាដែលនាំមកនូវការធ្លាក់ចុះខាងសមត្ថភាពប្រកួតប្រជែង។ ក្នុងពេល
នោះ បណ្ដាសហគ្រាសមានទុនវិនិយោគបរទេសនៅវៀតណាមមានទ្រង់ទ្រាយ
ធំដែលមានការតភ្ជាប់លើពិភពលោកទាំងមូលនិងមានចំណែកទីផ្សារធំលើ
វិស័យ Logistics។ អគ្គលេខាធិការវេទិកា សេដ្ឋកិច្ចឯកជនវៀតណាម លោក
Tran Anh Vuong បានចាត់ទុកថា៖

        «រចនាសម្ព័ន្ធនិងចំណាយដឹកជញ្ជូន Logistics មានតំលៃខ្ពស់គឺជាធម្មតា
ដោយសារបរិមាណទំនិញដឹកជញ្ជូនរបស់វៀតណាមទាបបើប្រៀបនឹងបណ្ដាខឿន
សេដ្ឋកិច្ចផ្សេងៗលើពិភពលោក។ ជាឧទាហរណ៍នៅអង់គ្លេសចំណាយសំរាប់សេវ៉ា
កម្មនេះនៅត្រឹមតែ ៤០ ពាន់ដុល្លាអាមេរិកប៉ុណ្ណោះក្នុងពេលនោះ នៅវៀតណាម
 សន្ទស្សន៍ នេះឡើងដល់ ១៤០ ពាន់ដុល្លាអាមេរិក។ ចំណាយសំរាប់ការដឹកជញ្ជូន
 Logistics ខ្ពស់ក៏ពន្យល់ឲ្យភាពទន់ខ្សោយផងដែរ។

        អគ្គនាយករងនាយកដ្ឋាននាំចេញនាំចូលចំណុះក្រសួងឧស្សាហពាណិជ្ជ
កម្មវៀតណាម លោក Tran Thanh Hai បានចាត់ទុកថា៖ បណ្ដាកំហិតក្នុង
សេវ៉ាកម្ម Logistics ពាណិជ្ជកម្មនាបច្ចុប្បន្នកំពុងជាឧបសគ្គធំក្នុងយុទ្ធសាស្ត្រ
 កំណើនសេដ្ឋកិច្ច។ នាពេលខាងមុខ ក្រសួងឧស្សាហពាណិជ្ជកម្មនឹងមានផែន
 ការធ្វើសកម្មភាពជាក់ស្តែងដើម្បីលើកកំពស់សមត្ថភាពនិងគុណភាពនៃ
សេវ៉ាកម្ម Logistics នៅវៀតណាម។        

        «ទីមួយគឺក្របខ័ណ្ឌយន្តការត្រូវបានកែលំអតាមយន្តការគ្រប់គ្រងរដ្ឋអំពី
សេវ៉ាកម្ម Logistics ក៏ដូចជា កសាងប្រព័ន្ធគោលនយោបាយដើម្បីជួយឧបត្ថម្ភ
ផ្នែក Logistics អភិវឌ្ឍន៍។ ក្រៅពីនោះ គប្បីមានក្របខ័ណ្ឌច្បាប់ដើម្បីណែនាំឲ្យ
មជ្ឈដ្ឋានធ្វើអាជីវកម្មតាមរដ្ឋធម្មនុញ្ញ។ កត្តាទីពីរគឺហេដ្ឋារចនាសម្ព័ន្ធនៃផ្នែក​ចរា
 ចរណ៍ដឹកជញ្ជូន ស្ថានីយ៍ កំពង់ផែរនិងឃ្លាំងដល់មជ្ឈមណ្ឌល Logistics គឺជា
មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់។»

        នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើសេចក្តី សម្រេច
ស្តីអំពីផែនការធ្វើសកម្មភាពលើកកំពស់សមត្ថភាពប្រកួតប្រជែងនិង អភិវឌ្ឍន៍
សេវ៉ាកម្ម Logistics របស់វៀតណាមដល់ឆ្នាំ ២០២៥។ គោលដៅរួម ចំណែកនៃផ្នែក
សេវ៉ាកម្ម Logistics ចូលក្នុង GDP នឹងទទួលបានពី ៨% ដល់ ១០% កំណើន
អភិឌ្ឍន៍សេវ៉ាកម្មទទួលបាន ១៥% ដល់ ២០% ក្នុងនោះ ចំណាយ សំរាប់ផ្នែកនេះ
នឹងត្រូវបានកាត់បន្ថយពី ១៦% ដល់ ២០%។ ប្រធានសមាគម សហគ្រាស
 Logistics វៀតណាម លោក Le Duy Hiep បានចាត់ទុកថា៖

        «ដោយមានសេចក្តីសម្រេចលេខ ២០០ ដែលទើបនឹងត្រូវបានចេញផ្សាយ
 យើងខ្ញុំមានគោលបំណងថា៖រដ្ឋាភិបាលក្រសួងផ្នែកគ្រប់ជាន់ថ្នាក់បង្កលក្ខណៈ
ងាយស្រួលដើម្បីសហគ្រាស Logistics អនុវត្តប្រកបដោយជោគជ័យ។ ក្រៅពីនោះ
រដ្ឋាភិបាលគប្បីនាំចេញវិធានការធានាយន្តការចំណាយតំលៃនិងសេវ៉ាកម្មក៏
ដូចជាកម្ចីទុនដោយមានប្រាក់ការអាទិភាពនិងលទ្ធភាពចរចារអំពីកំរិតប្រាក់
ការជាមួយធនាគារ។ នេះគ៏ជាលក្ខ័ណ្ឌដើម្បីសហគ្រាសខ្នាតតូចនិងមធ្យមអាច
ពង្រីកឲ្យបានប្រសិទ្ធភាពរបស់ខ្លួន។»

        ដើម្បីអនុវត្តបណ្ដាគោលដៅដែលបានដាក់ចេញ អង្គភាពអាជីវកម្ម
វៀតណាមបានម្ចាស់ការធ្វើឲ្យសម្បូរបែបភាវូបនីយកម្មតម្រូវការរបស់អតិថិជន
 ហើយលើកកំពស់គុណភាពសេវ៉ាកម្មអភិវឌ្ឍន៍មធ្យោបាយដឹកជញ្ជូន។ នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមក៏កំពុងសុក្រិដគោលនយោបាយ ជំរុញការទាក់ទាញការ
វិនិយោគចូកក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធ Logistics បង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយដៃគូបរទេសដើម្បីបើកទូលាយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ Logistics
 រវាង វៀតណាមជាមួយប្រទេសជិតខាងនានា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ