ការអភិវឌ្ឍសក្តានុពលនៃអេកូទេសចរណ៍នៅខេត្ត Ba Ria – Vung Tau
(VOVWORLD) - អេកូទេសចរណ៍គឺជាទេសចរណ៍មួយប្រភេទដោយអាស្រ័យទៅលើធម្មជាតិនិងវប្បធម៌ប្រចាំតំបន់ភ្ជាប់ជាមួយការអប់រំបរិស្ថានដែលកំពុងក្លាយជាជំរើសដ៏ ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្តាប់ជាប់ពីនិន្នាការនេះ វិស័យទេសចរណ៍ Ba Ria – Vung Tau ដោយមានឧត្តមភាព និងសក្តានុពល យ៉ាងស្បូរបែបក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ បាននិង កំពុងមានគោល នយោបាយនិងដំណោះស្រាយជាក់ស្តែងដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍ ដែលតភ្ជាប់ជាមួយអត្ថប្រយោជន៍ក្នុងសហគមន៍ផងដែរ។
សូមអញ្ជើញចុចស្តាប់ជាសំឡេងនៅទីនេះ
ភ្ញៀវទេសចរទៅទស្សនាតំបន់អេកូទេសចរណ៍បឹង Bac ខេត្ត Ba Ria - Vung Tau (រូបថត៖ bariavungtautourism.com.vn) |
ដោយមានឆ្នេរសមុទ្រប្រវែងប្រមាណ ៣០០ គីឡូម៉ែត្រ ទឹកសមុទ្រដ៏ ខៀវស្រងាត់ រួមទាំងមានកេរ្ត៍ដំណែលនិងរមនីយដ្ឋានជាច្រើនទៀតនោះ ខេត្ត Ba Ria – Vung Tau អាចទាញយកបាននូវសក្តានុពលធម្មជាតិទាំងអស់នេះ ដើម្បី ធ្វើអាជីវកម្មលើវិស័យទេសចរណ៍របស់ខ្លូន ជាពិសេសប្រភេទ អេកូទេសចរណ៍តែម្តង។ ក្នុងរយៈកន្លងមកនេះ តំបន់ Ba Ria - Vung Tau បានបង្កើតគោលដៅ អេកូទេសចរណ៍ជាច្រើន ដែលធ្វើឱ្យអ្នកទេសចរ មានអារម្មណ៍ស្រស់ស្រាយ និងអាចសម្របខ្លួនជាមួយនឹងធម្មជាតិដ៏ស្រស់ ត្រកាលនិងសុខសន្តិភាពផងដែរ។ ការធ្វើអាជីវកម្មខាងវារីវប្បកម្ម និង ការការពារព្រៃកោងកាងត្រូវបានរៀបចំឡើងនិងភ្ជាប់យ៉ាងល្អជាមួយដំណើរ កម្សាន្តរយៈពេលខ្លីដើម្បី ទៅទស្សនាភូមិសិប្បកម្មប្រពៃណីដែលបានទាក់ ទាញភ្ញៀវទេសចរជាច្រើនមកកាន់ខេត្ត Ba Ria – Vung Tau ផងដែរ។ លោក Bui Van Thang មកពី កសិដ្ឋានបៃតង (Green Farm) ស្រុក Chau Doc ខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖ «យើងតភ្ជាប់ជាមួយកសិដ្ឋានមួយចំនួនផ្សេងទៀត ដើម្បីបង្កើតភាព សម្បូរបែបសម្រាប់ភ្ញៀវទេសចរក្នុងការទទួលបាន បទពិសោធន៍លើផលិតផល និងសេវាកម្ម។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ កសិកម្ម ជាមួយកសិដ្ឋានធំៗដទៃ ហើយថែមទាំងតភ្ជាប់ជាមួយស្ថាប័ន និង មន្ទីរនានា ដើម្បីបង្កើតប្រព័ន្ធទេសចរណ៍ផងដែរ។ ក្រៅពីនេះ យើង ខ្ញុំតែងតែ រៀបចំពិធីបុណ្យជាច្រើន ក៏ដូចជាព្រឹត្តិការណ៍ប្រចាំខែ ដើម្បីបង្កើតភាពទាក់ ទាញថ្មីសម្រាប់ភ្ញៀវទេសចរ»។
ដំណើរទស្សនាទេសចរណ៍ ថតរូប ពិសារផ្លែឈើស្រស់ៗនៅនឹងចម្ការ ដើម ហូបផ្លែក៏ ជាជំរើសរបស់ភ្ញៀវទេសចរជាច្រើននៅពេលមកដល់ Ba Ria - Vung Tau ម្តង។ មិនត្រឹមតែ ប៉ុណ្ណោះភ្ញៀវក៏ត្រូវបានម្ចាស់ចំការណែនាំអំពីវិធី ដាំដុះនិងការថែរក្សាដំណាំស្របតាមស្តង់ដារគុណភាពទៀតផង។ លោកស្រី Nguyen Thi Hue ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហូជីមិញបានចែករំលែកថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលខេត្ត Ba Ria - Vung Tau មានសួនចំការអេកូឡូស៊ីដូចបែបនេះ។ ខ្យល់អាកាសនៅទីនេះពិតជាស្រស់ បរិសុទ្ធ ដែលធ្វើឱ្យយើងមានឱកាសទៅបណ្តែតអារម្មណ៍ជាមួយទេសភាពធម្មជាតិផងដែរ»។
ភ្ញៀវទេសចរណ៍បានមកទស្សនានិងទទួលបទពិសោធន៍ពីដំណើរការដាំបន្លែស្អាតនៅកសិដ្ឋានបន្លែស្អាត Vuong Huy (ស្រុក Chau Duc) (រូបថត៖ baobariavungtau.com.vn) |
ខេត្តនៅតែមានគំរូផលិតកម្ម-កសិកម្មជាច្រើនដែលអនុវត្តតាមបច្ចេកវិទ្យា ខ្ពស់ និងជីវបច្ចេកវិទ្យា ដើម្បីបង្កើតផលិតផលទៅវិញទៅមកសម្រាប់ការ អភិវឌ្ឍវិស័យទេសចរណ៍។ ទោះបីជាវិស័យទេសចរណ៍តាមទម្រង់ដំណើរ ទស្សនាកសិដ្ឋានជនបទក៏ដោយ ប៉ុន្តែសកម្មភាពទេសចរណ៍ទាំងនេះនៅ តែមានលក្ខណៈ បុគ្គលដោយគ្មានភាពស្ទាត់ជំនាញក្នុងការបម្រើភ្ញៀវទេសចរ និងខ្វះខាតការ ភ្ជាប់ទំនាក់ទំនងរវាងប្រជាជន អង្គភាពអាជីវកម្ម និងអ្នកគ្រប់ គ្រងខាងទេសចរ ណ៍ក្នុងការរកឃើញធ្វើអាជីវកម្មនិងបង្កើតផលិតផលថ្មី ស្រដៀង សម្រាប់បម្រើដល់ ភ្ញៀវទេសចរនៅឡើយ។ ហេតុដូច្នេះ នេះគឺជា ភារកិច្ចមួយដែលត្រូវបានដាក់ ចេញចំពោះថ្នាក់ដឹកនាំ ខេត្តនិងវិស័យ ទេសចរណ៍ Ba Ria - Vung Tau ផងដែរ។ លោក Trinh Hang នាយក មន្ទីរទេសចរណ៍ Ba Ria - Vung Tau បានមានប្រសាសន៍ថា៖ «យើងខ្ញុំកំពុងស្នើសុំទៅគណៈ កម្មាធិការប្រជាជនខេត្តស្តីពីការជួលអ្នកជំនាញផ្នែកទីផ្សារ (Marketing) ដើម្បីអនុវត្តតាមរយៈប្រព័ន្ធ អនឡាញអាច បំប៉នចំណេះដឹងអំពីជំនាញវិជ្ជាជីវៈខាងទីផ្សារសម្រាប់អង្គភាពអាជីវកម្ម ទេសចរណ៍ទាំងអស់ជាពិសេស សម្រាប់ក្រុមសហគ្រាសធ្វើអាជីវកម្មតាម លក្ខណៈបុគ្គល។ តាមរយៈនោះ គេក៏យល់ដឹងអំពីរបៀប តម្លៃ ការថែទាំនិង បម្រើភ្ញៀវជាដើម។ ដោយហេតុនេះ គេទើបតែមានទិន្នន័យគ្រប់គ្រាន់ដើម្បី ទាក់ ទាញភ្ញៀវនៅក្នុងបណ្តាញសង្គមឱ្យស្គាល់ដល់ខេត្ត Ba Ria-Vung Tau កាន់តែច្រើនថែមទៀតផងដែរ» ។
នៅក្នុងរយៈពេលបច្ចុប្បន្ននេះ ក្រៅពីការកសាងសេណារីយ៉ូ ស្តីពីការស្តារ សេដ្ឋកិច្ចឡើងវិញ និងរក្សាកំណើននៅក្នុងវិស័យទេសចរណ៍នោះ វិស័យទេស ចរណ៍ Ba Ria-Vung Tau បន្តជំរុញតម្រូវការខាងទេសចរណ៍ក្នុងស្រុក ដោយ ឈរលើមូលដ្ឋាននៃការតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម សណ្ឋាគារ ក្រុមហ៊ុន ធ្វើដំណើរទេសចរណ៍ ដើម្បីបង្កើតផលិតផលទេចរណ៍ថ្មីថ្មោងក្នុងការ ទាក់ ទាញ ភ្ញៀវទេសចរ ដែលក្នុងនោះចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេស ដល់ការអភិវឌ្ឍន៍អេកូទេសចរណ៍។ នាពេលអនាគត អេកូទេសចរ ណ៍ Ba Ria – Vung Tau នឹងក្លាយជាកន្លែងសម្រាប់ការអភិវឌ្ឍន៍ ទេសចរណ៍ ប្រកបដោយ ចីរភាព ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងតំបន់ ផងដែរ៕