កែលំអរបរិយាកាសអាជីវកម្មដើម្បីសហគ្រាសអភិវឌ្ឍន៍

កែលំអរបរិយាកាសអាជីវកម្មដើម្បីសហគ្រាសអភិវឌ្ឍន៍ - ảnh 1
កែលំអរបរិយាកាសអាជីវកម្មដើម្បីសហគ្រាសអភិវឌ្ឍន៍ (Image: VNA)


(VOVworld) – ការកែលំអរបរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួត
ប្រជែង សំរាប់សហគ្រាសគឺជាភារកិច្ចយូរអង្វែងដែលរដ្ឋាភិបាលវៀតណាមយក
ចិត្តទុកដាក់។ ក្នុង កាលៈទេសៈ វៀតណាមកាន់តែធ្វើសមាហរណកម្មឲ្យស៊ីជម្រៅ
ចូលក្នុងខឿនសេដ្ឋកិច្ចពិភព លោក រួមជាមួយបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីបាននិងកំពុងចុះហត្ថលេខា ការកែលំ អរបរិយាកាសអាជីវកម្មនឹងជួយ
ឧបត្ថម្ភសហគ្រាសវៀតណាមអភិវឌ្ឍន៍ ហើយអះអាងនូវ ពាណិជ្ជសញ្ញានិងប្រកួត
ប្រជែងតម្លាភាពជាមួយមជ្ឈដ្ឋានសហគ្រាសបរទេស។

        ចាប់ពីថ្ងៃទី ១ កក្កដា តទៅ ច្បាប់សហគ្រាសនិងច្បាប់វិនិយោគ (វិសោធន
កម្ម) របស់ វៀតណាមចាប់ផ្តើមចូលជាធរមាន។ ព្រឹត្តិការណ៍នេះត្រូវបានចាត់
ទុកជាជំហានកែទម្រង់ លោតផ្លោះក្នុងការកែលំអរបរិយាកាសអាជីវកម្មដែល
ជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រាស អភិវឌ្ឍន៍។ រួមជាមួយគ្នានោះ ក្រោយរយៈពេល
 ២ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩ របស់រដ្ឋាភិបាលវៀតណាមស្តី
ពីវិធីសាស្ត្រកែលំអរបរិយាកាសអាជីវកម្មលើកកំពស់សមត្ថភាពប្រកួតប្រជែង
ក្រសួងស្ថាប័ននិងតំបន់នានានៅវៀតណាមបានកាត់បន្ថយបែបបទរាប់រយ
ប្រភេទដែលបង្កការលំបាកសំរាប់អង្គភាពអាជីវកម្ម។ លោកស្រី Nguyen Minh
Thao អនុប្រធានគណៈកម្មាធិការបរិយាកាសអាជីវកម្មនិងសមត្ថភាពប្រកួត
ប្រជែងចំណុះវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានចាត់ទុកថា៖

        «តាមផែនការរបស់រដ្ឋាភិបាល នាពេលខាងមុខ សេចក្តីសម្រេចចិត្តថ្មីមួយ
នឹងត្រូវបាន ចេញផ្សាយដែលជំនួសឲ្យសេចក្តីសម្រេចចិត្តឆ្នាំ ២០១៥ ហើយក្នុងឆ្នាំ
 ២០១៦ វៀតណាមខិតខំប្រឹងប្រែងទទួលឲ្យបានគោលដៅមធ្យមដូចប្រទេស
អាស៊ានផ្សេងទៀត។ សេចក្តីសម្រេចចិត្តលេខ ១៩ បានប្រគល់ភារកិច្ចជាក់ស្តែង
សំរាប់ក្រសួងផ្នែកនិងតំបន់ទាក់ទិនានា។ ដោយហេតុនេះ យើងខ្ញុំឃើញថា៖
ដើម្បីផ្នែកស្ថាប័នចូលរួម ទាមទាឲ្យថ្នាក់ដឹកនាំក្រសួងនោះបញ្ជាណែនាំផ្ទាល់និង
ប្តេជ្ញានោះគឺសេចក្តីសម្រេចចិត្តនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។»

        ភារកិច្ចសំខាន់ដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc
ទើបនឹង បានស្នើរឲ្យក្រសួងផ្នែកអនុវត្តភ្លាមមួយរំពិចគឺការត្រួតពិនិត្យបណ្ដា
ឯកសារអំពីលក្ខ័ណវិនិយោគអាជីវកម្មដែលមិនសមស្របដើម្បីលុបចោលឬធ្វើ
វិសោធនកម្ម ព្រមទាំង ស្នើរឲ្យរដ្ឋាភិ បាលចេញផ្សាយសេចក្តីសម្រេចិត្តជំនួស
ជាពិសេសលើវិស័យកែលំអរបរិយាកាសអាជីវកម្ម ។ លោក Tran Dinh Toan
អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងបច្ចេកវិទ្យា OSB បានចាត់ទុកថា៖

        «យើងខ្ញុំសប្បាយរីករាយចំពោះសកម្មភាពនាពេលថ្មីៗនេះរបស់រដ្ឋាភិបាល
ដោយសារ សកម្មភាពទាំងនេះបាននាំមកនូវលទ្ធផលជាក់ស្តែងដែលជួយឧបត្ថម្ភ
មជ្ឈដ្ឋានអាជីវករលើក កំពស់សមត្ថភាពប្រកួតប្រជែង ដូចជា បែបបទលើវិស័យ
ពន្ធនិងគយរដ្ឋការរហូតដល់បែបបទរដ្ឋការផ្សេងៗទៀត។ ខ្ញុំគិតថា នេះគឺជាសញ្ញា
ល្អសំរាប់សហគមន៍អាជីវករវៀតណាម។»

        ដោយមានគោលបំណងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអភិវឌ្ឍន៍ លើក
កំពស់សមត្ថភាពប្រកួតប្រជែង ជាពិសេសគឺមណ្ឌលអង្គភាពអាជីវកម្មឯកជន
 អង្គភាពអាជីវ កម្មខ្នាតតូចនិងមធ្យម រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយ
សេចក្តីសម្រេចិត្តលេខ ៣៥ ស្តីពីការជួយឧបត្ថម្ភសហគ្រាសដល់ឆ្នាំ ២០២០។ លោក
Pham Ngoc Thanh នាយកក្រុម ហ៊ុនភាគហ៊ុនពិគ្រោះយោបល់អភិវឌ្ឍន៍និងពាណិជ្ជ
កម្ម Phuc Lam បានចាត់ទុកថា៖

        «ខ្ញុំសង្ឃឹមថា៖ ប្រសិនបើសេចក្តីសម្រេចចិត្តលេខ ៣៥ ចូលជាធរមាន
ហើយអាច បង្កើតឡើងយន្តការដែលជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមទ
ទួលបានប្រភពទុនងាយស្រួលថែមទៀត។ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនេះ
ប្រកបដោយប្រសិទ្ធភាព គប្បី មានសកម្មភាពជួយឧបត្ថម្ភខាងផ្សព្វផ្សាយ​ដូចជា
កម្មវិធីពន្លឿនលក់ទំនិញសំរាប់សហគ្រាស វៀតណាម។»

        បង្កើតបរិយកាសធ្វើអាជីវកម្មងាយស្រួល ស្ថិរភាព និងបើកចំហរគឺជាបណ្ដា
លក្ខ័ណ្ឌ ចម្បងជួយអង្គភាពអាជីវកម្មវៀតណាមអភិវឌ្ឍន៍និរន្តរភាព ពោពេញទៅ
ដោយសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយសហគ្រាសនៅក្នុងប្រទេសនិង
អន្តរជាតិ។ ប្រការនេះមានអត្ថន័យថែមទៀតក្នុងពេលដែលវៀតណាមនឹងជាទីផ្សារ
បើកទូលាយក្នុងឋានៈជាសមាជិកសមភាពរបស់បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ
រីដែលវៀតណាមបាននិងកំពុងចូលរួម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ