កសាងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បី ជួយឧបត្ថម្ភ ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នោះ គោលនយោបាយសារពើពន្ធរបស់វៀតណាមត្រូវបានកែសម្រួលប្រកបដោយភាពបត់បែន សំដៅជួយឧបត្ថម្ភឲ្យបានទាន់ពេលវេលាដល់សហគ្រាស និងប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត។ ក្រៅពីដំណោះស្រាយលើកលែង កាត់បន្ថយ និងពន្យាពេលការបង់ពន្ធ និងថ្លៃជួលដីធ្លីនោះ រដ្ឋាភិបាលកំពុងកសាងយន្តការគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុជាច្រើន ដើម្បីជួយឧបត្ថម្ភការស្ដារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។

 

កសាងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បី ជួយឧបត្ថម្ភ ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1សេដ្ឋកិច្ចវិទូ លោក Can Van Luc

ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត ជំនះពុះពារលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ស្ដារឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះ វៀតណាមបានអនុវត្តន៍គោលនយោបាយសារពើពន្ធ រូបិយវត្ថុ ក៏ដូចជាគោលនយោបាយម៉ាក្រូផ្សេងទៀតប្រកបដោយភាពបត់បែន និងព្រមៗគ្នា សំដៅជំនះពុះពារលើផលប៉ះពាល់ និងជួយការសារសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺរាតត្បាត។ រដ្ឋសភាក៏បានចេញសេចក្តីសម្រេចចិត្តស្ដីពីក្របខណ្ឌគោលនយោបាយ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុថវិកា ប្រាក់កម្ចី និងការសងបំណុលសាធារណៈ ការវិនិយោគសាធារណៈ និងផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដំណាក់កាលឆ្នាំ ២០២០-២០២៥។ នៅក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋសភា នីតិកាលទី១៥ នោះ រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្ត ដោយប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលអភិវឌ្ឍន៍ និងអនុវត្តន៍ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួននូវកម្មវិធីមេស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ តាមពាក្យស្លោក សម្របខ្លួនប្រកបដោយសុវត្ថិភាព យ៉ាងបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាង និងរៀបចំអនុវត្តន៍កម្មវិធីមេ ស្ដីពីការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាក៏បានប្រគល់ភារកិច្ចឲ្យរដ្ឋាភិបាលកសាង
កញ្ចប់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភកម្មវិធីទាំងពីរនេះ បម្រើគោលដៅបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  ក៏ដូចជាស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ ដើម្បីដាក់ជូនរដ្ឋសភាផងដែរ។

សេដ្ឋកិច្ចវិទូ លោក Can Van Luc បានចាត់ទុកថា៖ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុនាពេលខាងមុខចាំបាច់ត្រូវគិតគូរពីផលប៉ះពាល់នៃការផ្គត់ផ្គង់សរុប និងតម្រូវការសរុប។ ការកសាងគោលនយោបាយត្រូវតែមានលក្ខណៈវិជ្ជមាន និងត្រូវអនុវត្តន៍យ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ព្រមទាំងត្រូវសម្របសម្រួលយ៉ាងល្អរវាងគោលនយោបាយនានា។ ទាក់ទងនឹងគោលនយោបាយរូបិយវត្ថុ គឺចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ផ្សេងទៀត ដើម្បីជួយឧបត្ថម្ភអង្គការឥណទាន ដើម្បីបន្តកាត់បន្ថយអត្រាការប្រាក់កម្ចីពី ០,៥ ទៅ ១%។ “ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ យើងខ្ញុំស្នើឲ្យបង្កើនការវិនិយោគបំពេញបន្ថែមថរិកាប្រមាណ ១៥០ លានលានដុងដល់គម្រោង និងសំណង់សំខាន់ៗ។ ដូច្នេះហើយកញ្ចប់ជំនួយសារពើពន្ធទាំងអស់របស់យើងនឹងមានចំនួន ២៧៨ លានលានដុង ដែលស្នើនឹង ៣,៤១% GDP ក្នុងឆ្នាំ 2021 ហើយតាមការគណនា យើងនឹងទទួលបានកំណើន ២%”។

កសាងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បី ជួយឧបត្ថម្ភ ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 2សេដ្ឋកិច្ចវិទូមួយរូបនៅវៀតណាម (រូបថត៖ VNA)

វិបត្តិសេដ្ឋកិច្ចសង្គមនាបច្ចុប្បន្នបានកើតចេញពីជំងឺរាតត្បាតកូវីដ ១៩ ពោលគឺមិនមែនជាកើតចេញពីវិបត្តិសេដ្ឋកិច្ច -ហិរញ្ញវត្ថុឡើយ។ ដូច្នេះហើយ ដើម្បីដោះស្រាយឱ្យចប់សប់គ្រប់នោះ ដំណោះស្រាយអំពីសុខាភិបាលប្រកបដោយវិជ្ជាជីវៈនៅតែមានលក្ខណៈសម្រេច ហើយគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគឺជាឧបករណ៍ជួយឧបត្ថម្ភតែប៉ុណ្ណោះ។ ក្នុងរយៈពេលខ្លី គោលដៅនៃកញ្ចប់ជំនួយសារពើពន្ធគួរតែផ្តល់អាទិភាពដល់ការចំណាយលើវិស័យសុខាភិបាលធានាសុខុមាលភាពសង្គម និងជួយឧបត្ថម្ភដល់សហគ្រាស។ ក្នុងរយៈពេលវែង ជាមួយនឹងគោលដៅជួយឧបត្ថម្ភការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយវិធានការសារពើពន្ធនឹងផ្លាស់ប្តូរពីការជួយឧបត្ថម្ភផ្ទាល់ ទៅជាការជួយឧបត្ថម្ភដោយប្រយោល ពីការជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុទៅជាការជួយឧបត្ថម្ភអំពីយន្តការ ដោយឆ្ពោះទៅរកការជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល និងកំណើនបៃតង ប្រកបដោយចីរភាព។ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Duc Khuong នាយករងទទួលបន្ទុកសិក្សាស្រាវជ្រាវនៃសាលាធុរកិច្ច IPAG ទីក្រុងប៉ារីស បានឲ្យដឹងថា៖ “ការជួយឧបត្ថម្ភរបស់រដ្ឋ និងរដ្ឋាភិបាលបានផ្ដោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស។ ការជួយឧបត្ថម្ភអំពីទុន ការចែករំលែកហានិភ័យជាមួយសហគ្រាស តាមរយៈការជួយឧបត្ថម្ភសហគ្រាសអនុវត្តន៍សកម្មភាពយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមធំៗចំនួន ៥ គឺ៖  បញ្ហាប្រឈមនៃការផ្លាស់ប្តូរគំរូធ្វើអាជីវកម្ម ការវិនិយោគលើបច្ចេកវិទ្យា ទិន្នន័យធំ ដើម្បីអាចស្វែងយល់ និងទាក់ទងជាមួយអតិថិជន និងទាក់ទងជាមួបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល សេវាកម្មឌីជីថលនិងបញ្ហាប្រឈមទាក់ទងនឹងធនធានមនុស្សផងដែរ”។

ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជញ្ជីងធំៗនៃខឿនសេដ្ឋកិច្ចគឺជាតម្រូវការចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់។ ការប្រើប្រាស់គោលនយោបាយត្រូវតែធានាសុវត្ថិភាពសម្រាប់ខឿនសេដ្ឋកិច្ច។ ដូច្នេះ វៀតណាមបានត្រិះរិះយ៉ាងហ្មត់ចត់នូវផលប៉ះពាល់ដល់បទដ្ឋាន ម៉ាក្រូសេដ្ឋកិច្ច តុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច ក៏ដូចជាខិតខំប្រឹងប្រែងធានាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ