កសាងទីក្រុងប្រកបដោយការច្នៃប្រឌិត - របត់អភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ

(VOVWORLD) -ទីក្រុងហូជីមិញគឺជាទីក្រុងឈានមុខគេនៅទូទាំងប្រទេស ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម។ ក្នុងនិន្នាការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍នោះ ទីក្រុងកំពុងខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលទីក្រុង លំដាប់ថ្នាក់តំបន់។ ដើម្បីអនុវត្តន៍ជាក់ស្ដែងគោលដៅនេះ ទីក្រុងហូជីមិញបានដាក់ចេញរាល់កម្មវិធីដែលមានលក្ខណៈលោតផ្លោះ។ ក្នុងនោះ គម្រោងទីក្រុងប្រកបដោយការច្នៃប្រឌិត ដែលបានកសាងឡើងកាលពីឆ្នាំ ២០១៧ ត្រូវបានចាត់ទុកជាកត្តាចាប់ផ្ដើមសម្រាប់ការអនុវត្តន៍បដិវត្តន៍ឧស្សាហកម្ម ៤.០ ។
កសាងទីក្រុងប្រកបដោយការច្នៃប្រឌិត - របត់អភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ - ảnh 1 កសាងទីក្រុងប្រកបដោយការច្នៃប្រឌិត (រូបថត៖ KT)

នៅពេលអនុវត្តគម្រោងទីក្រុងប្រកបដោយការច្នៃប្រឌិតនោះ ទីក្រុងហូជីមិញបានបោះជំហានទៅមុខយ៉ាងប្រុងប្រយ័ត្ននិងប្ដូរផ្ដាច់។ ទីក្រុងបានជ្រើសរើសយកខ័ណ្ឌទី ២ ខ័ណ្ឌទី ៩ និង ខ័ណ្ឌ Thu Duc - ដែលជាទីកន្លែងស្រូបយក ១០% នៃចំនួនប្រជាជន និង ១០% នៃផ្ទៃដី ប៉ុន្តែ កម្រិតអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្រូបយក ៦០%  ដោយមានក្ដីសង្ឈឹមថាប្រការនេះនឹងជាកត្តានៃការអភិវឌ្ឍ។

ដើម្បីគ្រប់គ្រងនិងទាក់ទាញប្រភពកម្លាំងដែលមានគុណភាពខ្ពស់ និងទាក់ទាញទុនវិនិយោគចូលក្នុងតំបន់នេះ ទីក្រុងបានកសាងទីប្រជុំជនរណប ដែលមានអត្តសញ្ញាណដោយឡែក ដូចជា៖ មណ្ឌូលមហាវិទ្យាល័យ ដោយមាននិស្សិតចំនួនជាង ៨ ម៉ឺននាក់ និងបណ្ឌិតចំនួន ៤ ពាន់នាក់ ហើយនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិត ក៏ដូចជាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ តាមលោកបណ្ឌិត Ngo Duc Thanh Son អាណិកជនវៀតណាមនៅអាមេរិកបានចាត់ទុកថា៖ យើងចាំបាច់ត្រូវកសាងការតភ្ជាប់រវាងសេដ្ឋកិច្ច និងសហគមន៍។ ក្នុងការរៀបចំផែនការមេស្ដីពីមណ្ឌលហិរញ្ញវត្តុនោះ យើងចាំបាច់ត្រូវត្រិះរិះអំពីមណ្ឌលនានាដែលមានស្រាប់។

តាមលោកមណ្ឌិត Nguyen Do Dung អាណិកជនវៀតណាមនៅសិង្ហបុរីបានឲ្យដឹងថា យើងគប្បីតាក់តែងយន្តការពិសេសមួយ ដើម្បីប្រែក្លាយទីក្រុងហូជីមិញទៅជាទីក្រុងប្រកបដោយការច្នៃប្រឌិត។ លោក Dung បានលើកសំណើរថា៖

 “យើងត្រូវកំណត់ទីតាំងទីក្រុងហូជីមិញជាចំណុចភ្លឺបំផុត និងមានស្ថិរភាព។ ហេតុដូច្នេះហើយយើងត្រូវប្រែក្លាយទីក្រុងហូជីមិញទៅជាទីក្រុងបើកចំហ ជាច្រកទ្វារបើកចំហរ និងជាទីផ្សារបស់អាស៊ីអាគ្នេយ៍ ក៏ដូចជាអាចតភ្ជាប់សកលផងដែរ”។

ចំណែកឯសាស្ត្រាចារ្យ Tran Hai Linh ប្រធានសមាគមសហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ដើម្បីកសាងទីក្រុងច្នៃប្រឌិតប្រកបដោយជោគជ័យនោះ ទីក្រុងហូជីមិញគប្បីបង្កើតគណកម្មការផ្ដល់ប្រឹក្សាទីក្រុង ដែលដឹកនាំដោយថ្នាក់ដឹកនាំទីក្រុង ព្រមទាំងមានការចូលរួមរបស់ស្ថាប័ន  ថ្នាក់ដឹកនាំវិទ្យាស្ថាន សាកលវិទ្យាល័យ អ្នកជំនាញ បញ្ញាវន្ត និងសហគ្រិនឆ្នើមនានា។ ព្រមទាំងចាត់វិធានការរយៈបេលមធ្យម ខ្លី និងវែង កីដូចជាកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទេពកោសល្យជាដើម។ សាស្ត្រាចារ្យ Tran Hai Linh បានលើកសំណើរថា៖

“រដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់និងជាកាតាលីករបឋម ក្នុងការបង្កើតប្រភពទុន តាក់តែងគោលនយោបាយដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយការច្នៃប្រឌិត។ ហេតុដូច្នេះហើយ អាណិកជន សាលា វិទ្យាស្ថានសិក្សាស្រាវជ្រាវត្រូវរួមគ្នាសិក្សាស្រាវជ្រាវ ដើម្បីបង្កើតផលិតផល ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ”។

គម្រោងទីក្រុងប្រកបដោយការច្នៃប្រឌិតគឺជាផ្នែកមួយនៃទីក្រុងឆ្លាតវៃ ។ ទីក្រុងឆ្លាតវ័យរួមមាន៖ ចំណេះដឹងថ្មី សេវាកម្មថ្មី និងមនុស្សដែលមានជំនាញថ្មី។ ឆ្លងកាត់រយៈពេលជិត ២ ឆ្នាំនៃការអនុវត្តគម្រោងនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានផ្ដោតសំខាន់លើដំណោះស្រាយបច្ចេកវិទ្យា ការប្រើប្រាស់មនុស្ស ហើយពិសេសគឺត្រូវមានប្រភពថវិកាដើម្បីកសាងទីក្រុងប្របដោយការច្នៃប្រឌិត។ លោក Nguyen Thien Nhanលេខាគណកម្មាធិការបក្សទីក្រុងហូជីមិញបានឲ្យដឹងថា៖

“រដ្ឋត្រូវតម្រង់ទិសដៅ និងធ្វើការជាមួយសហគ្រាសតាំងពីដំណាក់កាលរៀបចំផែនការមេ និងអនុវត្តន៍ជាមួយគ្នា ពោលគឺសហប្រតិបត្តិការរវាងសាធារណៈ  ជាមួយឯកជនតាំងពីគ្រាដំបូង។ រដ្ឋនឹងផ្ដល់ថវិកាមួយផ្នែក ហើយសគ្រាសនឹងវិនិយោគទុនបំពេញបន្ថែមផងដែរ”។

ពិតណាស់ថា ដំណើរការកសាងទីក្រុងឆ្លាតវៃនៅតែមានការលំបាកជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការប្តេជ្ញាចិត្តក្នុងការពង្រីករាល់ប្រភពកម្លាំង ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនោះ ការអនុវត្តន៍ជាក់ស្ដែងគម្រោងទីក្រុងប្រកបដោយការច្នៃប្រឌិត គឺជាឱកាសដ៏ធំធេង ដើម្បីទីក្រុងហូជីមិញបោះជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងរឹងមាំថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ