ខេត្ត Ba Ria-Vung Tau បង្កើនការទាក់ទាញទុន FDI

(VOVWORLD) - ដោយមានគុណសម្បត្តិជាច្រើនអំពីកំពង់ផែសមុទ្រទឹកជ្រៅ ការអភិវឌ្ឍឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍អំណោយផលក្នុងតំបន់សេដ្ឋកិច្ចដ៏រស់រវើកនៃតំបន់ណាមបូខាងត្បូងនោះ ខេត្ត Ba Ria-Vung Tau បានបង្កើតរូបភាពដ៏ល្អ អំពីតំបន់ដី ដែលពោរពេញទៅដោយសក្តានុពល និងការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស (FDI) យ៉ាងច្រើនកុះករ។ បច្ចុប្បន្ននេះ ខេត្ត Ba Ria-Vung Tau គឺជាខេត្តមួយ ក្នុងចំណោមខេត្ត ក្រុងឈានមុខគេអំពីការទាក់ទាញទុនវិនិយោគពីបរទេស FDI ។
 ក្នុងឆ្នាំ ២០២២ ខេត្ត Ba Ria-Vung Tau បានផ្ដល់ថ្មី និងកែសម្រួលការដំឡើងទុនវិនិយោគដល់គម្រោង ចំនួន ៤២ ជាមួយនឹងទុនចុះបញ្ជីថ្មីសរុប និងការកើនឡើងបន្ថែមចំនួន ៧២៥ លានដុល្លារអាមេរិក; ផ្ដល់ថ្មី និងកែសម្រួលទុនវិនិយោគលើគម្រោងចំនួន ៥៦ ក្នុងប្រទេស ជាមួយទុនចុះបញ្ជីសរុបបានកើនឡើងចំនួន ៣១,៧ ទ្រីលានដុង (ជាង ១,៣ ពាន់លានដុល្លារអាមេរិក)។ តាមផែនការ ដល់ដំណាច់ឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្តមានគម្រោង FDI ចំនួន ៤៤៦ ដែលមានទុនសរុបជាង ៣០,២ ពាន់លានដុល្លារអាមេរិក និងគម្រោងប្រមាណ ៧០០ ក្នុងស្រុក ជាមួយទុនសរុបជិត ៣៦០ ទ្រីលានដុង (ជាង ១៥ ពាន់លានដុល្លារ)។ ជាទូទៅ ខេត្ត Ba Ria-Vung Tau ជាប់ចំណាត់ថ្នាក់លេខ ៤ អំពីការទាក់ទាញទុនវិនិយោគ FDI នៅទូទាំងប្រទេស។ តួលេខគួរឱ្យចាប់អារម្មណ៍ពោលខាងលើគឺជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីប្រសិទ្ធភាពក្នុងការទាក់ទាញទុនវិនិយោគរបស់ខេត្តនារយៈពេលកន្លងទៅ។
ខេត្ត Ba Ria-Vung Tau បង្កើនការទាក់ទាញទុន FDI - ảnh 1លោក Nguyen Tan Cuong អនុប្រធានមន្ទីរផែនការ និងវិនិយោគ ខេត្ត Ba Ria-Vung Tau។
(រូបថត៖ baobariavungtau.com.vn)

ដោយមានមណ្ឌលឧស្សាហកម្មចំនួន ១៥ ដែលមានផ្ទៃដីសរុបជាង ៨ ៥០០ ហិកតា ក្នុងនោះ មណ្ឌលឧស្សាហកម្មចំនួន ១៣ កំពុងប្រតិបត្តិការនោះ ខេត្ត Ba Ria-Vung Tau គឺជាគោលដៅ របស់សហគ្រាសអាមេរិក អង់គ្លេស កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ (ចិន) ថៃ និងកាណាដា អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅពន្យល់ពីស្ថិរភាពនៃការទាក់ទាញវិនិយោគរបស់ខេត្ត លោក Nguyen Tan Cuong អនុប្រធានមន្ទីរផែនការ និងវិនិយោគ ខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “ការខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ បង្កើនសកម្មភាពជួយឧបត្ថម្ភសហគ្រាស ជំរុញខ្លាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះ ខេត្ត Ba Ria-Vung Tau ទាក់ទាញបានគម្រោងជាច្រើន។ អាជ្ញាធរខេត្តតែងតែរួមដំណើរជាមួយសហគ្រាសក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ស្ថាប័នមានសមត្ថកិច្ចរបស់ខេត្តក៏បន្តអនុវត្តន៍ដំណោះស្រាយកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងធ្វើកំណែទម្រង់បែបបទរដ្ឋបាល។ មណ្ឌលឧស្សាហកម្មនានារបស់ខេត្ត និងវិនិយោគិនក៏បានជំរុញខ្លាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំដៅទាក់ទាញគម្រោងវិនិយោគផលិតកម្ម និងបង្កើនសកម្មភាពគ្រប់គ្រងរដ្ឋអំពីដីធ្លី បង្កលក្ខណៈងាយស្រួលដល់សហគ្រាសអភិវឌ្ឍន៍ផលិកម្ម និងអាជីវកម្មផងដែរ”។

លើសពីនេះទៅទៀត ខេត្ត Ba Ria-Vung Tau បានលើកកម្ពស់ប្រសិទ្ធភាពការងារជំរុញវិនិយោគ ហើយតាមនោះ ទាក់ទាញលំហូរទុន FDI ប្រកបដោយគុណភាព។ ក្នុងបរិបទរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ យ៉ាងវែងខេត្តបានត្រៀមខ្លួនជាស្រេចរាល់លក្ខខ័ណ្ឌចាំបាច់ដើម្បីទាក់ទាញការវិនិយោគ FDI លើវិស័យសេដ្ឋកិច្ចស្នូលៗដូចជា៖ ឧស្សាហកម្ម សេវាកម្មភស្តុភារ សេវាកម្មធានាសុវត្ថិភាពដែនសមុទ្រ ទេសចរណ៍ ការអភិវឌ្ឍន៍ផ្នែកសេវាកម្ម ដែលមានគុណភាពខ្ពស់។ ជាពិសេសគឺផ្តោតលើការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ មណ្ឌលពាណិជ្ជកម្មសេរី និងមណ្ឌលឧស្សាហកម្មនានា។ ដើម្បីសម្រេចឲ្យបាននូវគោលដៅនោះ ខេត្តតែងតែផ្ទៀងស្តាប់ និងរួមដំណើរជាមួយសហគ្រាស វិនិយោគិន ដើម្បីសម្រេចរួចរាល់ការរៀបចំផែនការខេត្ត សំដៅបន្តទាក់ទាញវិនិយោគិន។ លោក Nguyen Tan Cuong បានឲ្យដឹងថែមទៀតថា៖ “ខេត្តបានលើកទឹកចិត្តដល់សហគ្រាសអនុវត្តន៍រាល់សកម្មភាពផ្លាស់ប្ដូរថ្មីខ្សែសង្វាក់ និងបច្ចេកវិទ្យាផលិតកម្មជំនាន់ថ្មី ដើម្បីលើកកម្ពស់ផលិតភាព គុណភាពផលិតផល និងកាត់បន្ថយការប្រើប្រាស់ថាមពល។ លើសពីនេះទៅទៀតខេត្តក៏បន្តយកចិត្តទុកដាក់លើសកម្មភាពជំរុញការវិនិយោគ ដោយផ្តោតលើដៃគូធំៗ  និងវិស័យទាក់ទាញវិនិយោគ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្តតែងតែផ្ដោតសំខាន់លើសកម្មភាពកែទម្រង់បែបបទរដ្ឋបាល សំដៅដោះស្រាយបែបបទវិនិយោគក្នុងរយៈពេលខ្លី ដើម្បីជួយសម្រួលដល់វិនិយោគិនធ្វើការវិនិយោគផងដែរ”។

ខេត្ត Ba Ria-Vung Tau បង្កើនការទាក់ទាញទុន FDI - ảnh 2លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្ស ខេត្ត Ba Ria-Vung Tau។ (រូបថត៖ TTXVN)

ក្នុងដំណាក់កាល ២០២១-២០២៥ ខេត្ត Ba Ria-Vung Tau ផ្តោតលើការពិនិត្យឡើងវិញ និងកែសម្រួលផែនការតាមទិសដៅទាក់ទាញវិនិយោគដោយមានការជ្រើសរើស ដោយភ្ជាប់ជាមួយកិច្ចការពារបរិស្ថាន ប្រើប្រាស់មូលនិធិដីធ្លីប្រកបដោយប្រសិទ្ធភាព និង បង្កើតបណ្ដុំឧស្សាហកម្ម បង្កើតប្រភពទំនិញសម្រាប់ប្រព័ន្ធកំពង់ផែ Cai Mep-Thi Vai និងធ្វើការកែសម្រួលមុខរបរ សំដៅទាក់ទាញទុនវិនិយោគចូលខេត្ត។ លោក Pham Viet Thanh លេខាគណៈកម្មាធិការបក្ស ខេត្ត Ba Ria-Vung Tau បានអះអាងថា៖ “ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ខេត្ត Ba Ria-Vung Tau បាន តម្រង់ទិសដៅយ៉ាងច្បាស់លាស់អំពីគោលការណ៍ផ្តោតលើការតភ្ជាប់តំបន់។ យើងខ្ញុំឃើញថា បច្ចុប្បន្ននេះគឺជាឱកាសសម្រាប់ខេត្តរៀបចំផែនការមេ ដើម្បីទាញយកផលប្រយោជន៍ពីលំហសេដ្ឋកិច្ចថ្មីប្រកបដោយប្រសិទ្ធភាព”។

បរិយាកាសវិនិយោគអាជីវកម្មបើកចំហ ហើយមានព័ត៌មានតម្លាភាព ឆ្លើយតបនឹងតម្រូវការ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពេញលេញ ទីតាំងភូមិសាស្រ្តអំណោយផល គឺជាគុណសម្បត្តិរបស់ ខេត្ត Ba Ria-Vung Tau ដែលធ្វើឲ្យវិនិយោគិនបរទេសតែងតែវាយតម្លៃខ្ពស់លើបរិយាកាសវិនិយោគក្នុងខេត្ត។ គោលនយោបាយរបស់ខេត្តកំពុងទាក់ទាញលំហូរទុនវិនិយោគបរទេសដោយឥតឈប់ឈរ ជួយ ខេត្ត Ba Ria-Vung Tau ស្ថិតក្នុងចំណោមខេត្តក្រុងជួរមុខអំពីការទាក់ទាញទុន FDI នៅទូទាំងប្រទេសផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ