ខេត្ត Binh Dinh លើកកំពស់ផលិតផល OCOP ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(VOVWORLD) - នាពេលថ្មីៗនេះ ខេត្ត Binh Dinh បានជំរុញការអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP) បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅតំបន់ជនបទ រួមចំណែកកសាងជនបទថ្មី។ ដើម្បីអះអាងពីពាណិជ្ជសញ្ញាផលិតផល សហករណ៍និងទីតាំងផលិតជាច្រើននៅខេត្ត Binh Dinh បាននិងកំពុងជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងម៉ាស៊ីនទំនើបដើម្បីលើកកំពស់ផលិតផល OCOP។
 
 នាដើមខែសីហា ដោយអាកាសធាតុមានពន្លឺថ្ងៃ បុគ្គលិកនៃសហករណ៍កសិកម្ម Phuoc Hung ស្រុក Tuy Phuoc ខេត្ត Binh Dinh បានប្រមូលផលស្រូវចំនួន ៤ ហិចតានៅលើវាលស្រែរបស់ឃុំ។ ក្រៅពីការប្រមូលផលស្រូវដែលផលិតដោយអង្គភាពខ្លួន សហករណ៍កសិកម្ម Phuoc Hung ក៏ទិញស្រូវពីសមាជិកសហករណ៍ដើម្បីធ្វើជាផលិតផល OCOP ផ្កាយ ៣ ដែលមានឈ្មោះថា "អង្ករជនបទ Phuoc Hung"។ ដើម្បីទទួលបានគ្រាប់ស្រូវវែង ក្លិនក្រអូប ដែលទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ សហករណ៍កសិកម្ម Phuoc Hung បានវិនិយោគលើប្រព័ន្ធសម្ងួតស្រូវ និងម៉ាស៊ីនកិនស្រូវ ធ្វើការកែច្នៃស្រូវដោយអនុវត្តន៍បច្ចេកវិទ្យាទំនើបតាមដំណើរការវិលជុំ។
ខេត្ត Binh Dinh លើកកំពស់ផលិតផល OCOP ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា - ảnh 1ម៉ាស៊ីនកិនស្រូវ និងកែច្នៃរបស់សហករណ៍កសិកម្ម Phuoc Hung ស្រុក Tuy Phuoc ខេត្ត Binh Dinh។ រូបថត៖ VOV

លោក Nguyen Ngoc Thanh នាយករងនៃសហករណ៍កសិកម្ម Phuoc Hung បានឲ្យដឹងថា ដំណើរការផលិត ច្រូតកាត់ និងកិនស្រូវទៅជាអង្ករជនបទ Phuoc Hung សុទ្ធតែធ្វើយន្តូបនីកម្ម។ ពីផលិតផល OCOP អង្ករជនបទ Phuoc Hung សហករណ៍បានប្រមូលផ្តុំប្រជាជនជាច្រើន ចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងបង្កើតប្រាក់ចំណូលជូនប្រជាជន៖ “នៅពេលសាបព្រួសគ្រាប់ពូជ យើងប្រើយន្តហោះដ្រូន ហើយនៅពេលប្រមូលផល យើងប្រើប្រាស់ម៉ាស៊ីនកាត់ច្រូតចម្រុះ។ ស្រូវត្រូវបានយកមកសម្ងួត រោងចក្រអាចសម្ងួតស្រូវប្រហែល ៣០ តោនក្នុងមួយបាច់។ បន្ទាប់ពីសម្ងួតរួច វាត្រូវបានបញ្ជូនទៅក្នុងឃ្លាំងដោយខ្សែសង្វាក់ និងម៉ាស៊ីន បន្ទាប់មកឆ្លងកាត់ម៉ាស៊ីនបោសសំអាតអង្ករ វាយបក និងវេចខ្ចប់។ ក្នុងដំណាក់កាលនេះ ដើម្បីបង្កើតផលិតផល OCOP ប្រកបដោយគុណភាព យើងខ្ញុំបានអនុវត្តន៍យ៉ាងហ្មត់ចត់ អំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងគោរពតាមលក្ខខណ្ឌតឹងរឹង ចាប់ពីគ្រាប់ពូជ រហូតដល់ផលិតផល”។

សហករណ៍សរីរាង្គ Loc Tin នៅភូមិ Quang Tin ឃុំ Phuoc Loc ស្រុក Tuy Phuoc ខេត្ត Binh Dinh ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយប្រតិបត្តិការលើវិស័យកសិកម្ម ផលិតផលិតផលអាហារូបត្ថម្ភ ការពារសុខភាព ផលិតផលជី ការថែទាំរុក្ខជាតិ និងបន្លែ។ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៤ ឆ្នាំ សហករណ៍សរីរាង្គ Loc Tin មានផលិតផលចំនួន ៥ ដែលទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៣។ ក្នុងនោះ ផលិតផល OCOP ម្សៅជីម្លូស្ងួតត្រជាក់ និងម្សៅជីម្លូ cordyceps ត្រូវបានមនុស្សជាច្រើនជ្រើសរើសជាអាហារបំប៉ន។

ខេត្ត Binh Dinh លើកកំពស់ផលិតផល OCOP ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា - ảnh 2ម៉ាស៊ីនផលិតម្សៅជីម្លូ នៃសហករណ៍សរីរាង្គ Loc Tin ឃុំ Phuoc Loc ស្រុក Tuy Phuoc ខេត្ត Binh Dinh។ រូបថត៖ VOV

ដើម្បីផលិតម្សៅជីម្លូស្ងួត និងម្សៅជីម្លូ cordyceps សហករណ៍សរីរាង្គ Loc Tin បានវិនិយោគលើការដាំដុះជីម្លូសរីរាង្គចំនួន ១ ហិកតា ហើយទន្ទឹមនឹងនោះ បានវិនិយោគលើការទិញគ្រឿងចក្រទំនើបៗ។ លោក Pham Trung Chien ប្រធានសហករណ៍សរីរាង្គ Loc Tin បានឲ្យដឹងថា៖ "នៅពេលដែលជីម្លូ ត្រូវបានប្រមូលផលនៅចំការរបស់សហករណ៍ វាត្រូវបាននាំយកមកកែច្នែបឋម។ បន្លែស្រស់ៗត្រូវបានដាក់ចូលក្នុងម៉ាស៊ីនបោកគក់អូហ្សូន។ ប្រព័ន្ធម៉ាស៊ីនបោកគក់អូហ្សូននេះ មានសារធាតុប្រឆាំងបាក់តេរី និងសម្លាប់បាក់តេរីមុនពេលសម្ងួត។ មុនពេលសម្ងួត ក៏ចូលទៅក្នុងប្រព័ន្ធចម្រោះ centrifugal ច្របាច់ទឹកចេញ រួចដាក់វាទៅក្នុងម៉ាស៊ីនសម្ងួតត្រជាក់។ ដូច្នេះហើយ ផលិតផលនឹងរក្សារសជាតិនិងពណ៌ដើមរបស់វា”។

មកទល់ពេលនេះ ខេត្ត Binh Dinh មានផលិតផលចំនួន ៣៩៧ ដែលទទួលបានជាបណ្តើរៗ OCOP ផ្កាយ ៣ ឬខ្ពស់ជាងនេះ។ គ្រួសារអាជីវកម្ម សហករណ៍ និងសហគ្រាសដែលផលិតផលិតផល OCOP កាន់តែយកចិត្តទូកថាក់លើការ ត្រួតពិនិត្យគុណភាពផលិតផល ការកសាងម៉ាស៊ីនបោកគក់អូហ្សូន តាមដាន ប្រភពដើម និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង ការលក់ ការប្រើប្រាស់ផលិតផល ការចូលរួមនៅក្នុងបណ្តាញទំនាក់ទំនង ការប្រើប្រាស់ផលិតផល។ ដោយហេតុនេះ ផលិតផល OCOP កំពុងលើកកម្ពស់ម៉ាកយីហោកាន់តែខ្លាំងឡើង ហើយត្រូវបានអ្នកប្រើប្រាសើស្គាល់ដល់និងជឿទុកចិត្តកាន់តែខ្លាំង។

ខេត្ត Binh Dinh លើកកំពស់ផលិតផល OCOP ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា - ảnh 3ផលិតផល OCOP របស់សហករណ៍សរីរាង្គ Loc Tin ឃុំ Phuoc Loc ស្រុក Tuy Phuoc ខេត្ត Binh Dinh។ រូបថត៖ VOV

ដើម្បីបន្តជួយឧបត្ថម្ភគ្រួសារអាជីវកម្ម សហករណ៍ និងសហគ្រាស អាជ្ញាធរមូលដ្ឋានក៏មានគោលនយោបាយជាក់លាក់ផងដែរ។ បច្ចុប្បន្ន មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Binh Dinh កំពុងសម្របសម្រួលជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត និងក្រុង-ស្រុកចំនួន ១១ ដើម្បីអង្គភាពថ្នាក់ស្រុកនីមួយៗ ជ្រើសរើសផលិតផលមួយ ដើម្បីអភិវឌ្ឍន៍ ផលិតតាមដំណើរការគ្រប់គ្រងគុណភាពទំនើប។ តាមនោះ បង្កើតផលិតផល OCOP ពិសេស កសាងគំរូសម្រាប់ការអភិវឌ្ឍតំបន់វត្ថុធាតុដើមដែលទាក់ទងនឹងផលិតផល OCOP តាមខ្សែសង្វាក់តម្លៃ ឆ្ពោះទៅរកការនាំចេញ។ លោក Tran Van Phuc ប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Binh Dinh បានឲ្យដឹងថា៖ “អនុវត្តឧបករណ៍និងគ្រឿងម៉ាស៊ីនជាបណ្តើរៗដើម្បីលើកកម្ពស់ផលិតផល OCOP ។ ទន្ទឹមនឹងការចចលើកកម្ពស់ផលិតផល OCOP ដើម្បីសម្រេចបាននូវ វិញ្ញាបនបត្រ OCOP ផ្កាយ ៤ ឬខ្ពស់ជាងនេះ ក្រៅពីការបំពាក់ម៉ាស៊ីន មន្ទីរ សាខា និងជាពិសេសគណៈកម្មាធិការប្រជាជនខេត្តមានគោលនយោបាយគាំទ្រផលិតផល OCOP នេះ។ លើសពីនេះ ខេត្ត Binh Dinh ក៏ជួយឧបត្ថម្ភថ្លៃដើមប្រហែល៥០% នៃការតាមដានប្រភពដើមសម្រាប់ផលិតផល OCOP។ ដោយមានការឧបត្ថម្ភបែបនេះ បាននាំមកនូវប្រសិទ្ធភាព ហើយជាពិសេសបានជួយលើកកំពស់ផលិតផល OCOP ក្នុងរយៈពេលថ្មីៗនេះ”។

ការbgjកើនការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបក្នុងផលិតកម្ម ដោយមានការឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន បានជួយដល់គ្រួសារអាជីវកម្ម សហករណ៍ និងសហគ្រាសនៅខេត្ត Binh Dinh សម្រេចបានប្រាក់ចំនេញល្អប្រសើរជាង ផលិតផលសំខាន់ៗជាច្រើនត្រូវបានលើកកម្ពស់ នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ ប្រកបដោយស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ