ខេត្ត Dong Nai - ចំណុចលេចធ្លោក្នុងការទាក់ទាញវិនិយោគពីបរទេស


ខេត្ត Dong Nai - ចំណុចលេចធ្លោក្នុងការទាក់ទាញវិនិយោគពីបរទេស - ảnh 1
ខេត្ត Dong Nai - ចំណុចលេចធ្លោក្នុងការទាក់ទាញវិនិយោគពីបរទេស (Image: baodongnai.gov.vn)

(VOVworld) – ក្នុងឆ្នាំ ២០១៥ មក ទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅជួបការ
លំបាកជាច្រើនក្តី ប៉ុន្តែ ខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) បន្តជាខេត្ត
មួយក្នុងចំណោមខេត្តជួរមុខក្នុងទូទាំងប្រទេសវៀតណាមលើវិស័យទាក់ទាញ
ការ វិនិយោគជាផ្ទាល់ពីបរទេស (FDI) ដោយមានប្រភពទុនចំនួន ២ ពាន់ ៤
រយ លានដុល្លាអាមេរិក កើនឡើង ២,៥ ដងបើប្រៀបនឹងផែនការដែលបាន
ដាក់ចេញ ។ សមិទ្ធិផលដែលខេត្ត  Dong Nai ទទួលបានរួមជាមួយការបន្តកែ
លំអរមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ បង្កើនកំណែទម្រង់បែបបទរដ្ឋបាលបាន
និងកំពុងបង្កើតឡើង បុព្វបទដើម្បីខេត្តជំរុញការទាក់ទាញការវិនិយោគ FDI
ក្នុងឆ្នាំ ២០១៦ នេះ។

        រហូតមកដល់ពេលនេះ ខេត្ត Dong Nai មានគំរោងការណ៍ វិនិយោគពីបរ
ទេស (FDI)  ចំនួន ១៦០០ ដោយមានប្រភពទុនសរុបជិត ២៤ ពាន់លានដុល្លា
អាមេរិក។ ក្នុងឆ្នាំ ២០១៥ ដោយឡែក ខេត្តបានមានគំរោងការ ណ៍ FDI​ ថ្មីចំនួន
 ៨៦ ដោយមានប្រភពទុកចុះបញ្ជីជាង ១ ពាន់ ៧៥០ លាន ដុល្លាអាមេរិក។
ចំណុចលេចធ្លោនៃបណ្ដាគំរោងការណ៍ពោលខាងលើគឺ ចំណុះវិស័យផ្តាល់
អាទិភាពដូចជា៖ បច្ចេកវិទ្យាខ្ពស់​ ឧស្សាហកម្មឧបត្ថម្ភ ផលិត កម្មវត្ថុធាតុថ្មី
ជាដើម។ ដើម្បីទទួលបានលទ្ធផលនេះ លោក Mai Van Nhon អនុប្រធាន
គណៈកម្មការគ្រប់គ្រងបណ្ដាមជ្ឈមណ្ឌលឧស្សាហកម្មខេត្ត Dong Nai បាន
ចាត់ទុកថា៖               

        «កំណែទម្រង់រដ្ឋបាលគឺជាកត្តាសំខាន់ដើម្បីក្រុមហ៊ុនសម្រេចវិនិយោគ
និង បើកទូលាយផលិតកម្មដែរឬអត់។ យើងខ្ញុំជានិច្ចកាលមានទិសស្លោកថា៖
 ផ្លាស់ប្តូរថ្មី ច្នៃប្រឌិត បំរើល្អក្រុមហ៊ុន។ យើងពិនិត្យមើលរាល់វិធានការដើម្បីបង្ក
លក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុន។ ពេលវេលាដោះស្រាយបែបបទរដ្ឋបាល
 នៅខេត្តជានិច្ចកាលលឿនពី ២០% ដល់ ៤០% បើបប្រៀបនឹងមជ្ឈឹម។»

        ដើម្បីបន្តទាក់ទាញការវិនិយោគ FDI​ នាពេលខាងមុខ ខេត្ត Dong Nai
កំពុង ប្រមូលផ្តុំវិនិយោគហេដ្ឋារចនាសម្ព័ន្ធដូចជា៖ កសាងផ្លូវតផ្ជាប់បណ្ដា
មជ្ឈមណ្ឌល ឧស្សាហកម្ម ផ្លូវហាយវេនិងស្ពាន ជាដើម។ ទន្ទឹមនឹងនោះ
ខេត្តបន្តរៀបចំការជួប ប្រាស្រ័យសំរាប់វិនិយោគិនបរទេសដើម្បីពន្លឿន
ពាណិជ្ជកម្ម។ លោកស្រី Phan Thi My Thanh អនុប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Dong Nai បានឲ្យដឹង ថា៖                

        «នាបច្ចុប្បន្ន មានគំរោងការណ៍ផ្ទះនៅសង្គមដោយទ្រង់ទ្រាយតូចដែល
 បានការផ្តួចផ្តើមគំនិតប៉ុន្តែមិនទាន់អនុវត្តបានឡើយ។ ក្រុមហ៊ុននានាអាច
សហ ការជាមួយវិនិយោកិនដើម្បីផ្ទេរប្តូរទៅផ្ទះនៅសំរាប់កម្មករ។ យើងខ្ញុំ
មានគោលបំណងថា៖ ស្ថានកុងស៊ុលសម្ព័ន្ធសមាគមជូនដំណឹងអំពីការលំ
បាក ក្នុងពេលវិនិយោគដើម្បីយើងខ្ញុំដោះស្រាយ។»

        ក្នុងឆ្នាំ ២០១៦ ថ្នាក់ដឹកនាំខេត្តនិងគណៈកម្មការគ្រប់គ្រងបណ្ដា
មជ្ឈ​មណ្ឌលឧស្សាហកម្មខេត្ត Dong Nai បន្តកែលំអរលើកកំពស់មូលដ្ឋាន
ហេដ្ឋា រចនាសម្ព័ន្ធនៅគ្រប់មជ្ឈមណ្ឌលឧស្សាហកម្ម។ ទន្ទឹមនឹងនោះ
ខេត្តយកចិត្តទុកដាក់ថែមទៀតទៅលើលក្ខណៈជំនាញការក្នុងសកម្មភាព
សេវ៉ាកម្មចាត់ទុកក្រុមហ៊ុនដូចសាច់ញាតិរបស់ខ្លួនរួមជាមួយជំរុញការបណ្តុះ
បណ្ដាលប្រភពធនធានមនុស្ស។ ខេត្ត Dong Nai បានដាក់ចេញគោលដៅ
ទាក់ទាញប្រភពទុន FDI​ ចំនួន ១ ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ