ខេត្ត Hung Yen បង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញវិនិយោគិនជាតិនិងអន្តរជាតិ

(VOVWORLD) - Hung Yen ជាខេត្តភាគខាងជើងដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចទ្រូង Ha Noi – Hai Phong – Quang Ninh។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចនៅ Hung Yen មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយផ្អែកលើការទាក់ទាញទុនវិនិ យោគទៅក្នុងមណ្ឌលឧស្សាហកម្ម។ 

ខេត្ត Hung Yen បង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញវិនិយោគិនជាតិនិងអន្តរជាតិ - ảnh 1 បរិវេណមណ្ឌលឧស្សាហកម្ម Thang Long ទី២ចំណុះសម្ព័ន្ធក្រុមហ៊ុន Sumitomo (រូបថត៖ VOV5)


ជាពិសេសខេត្ត Hung Yen មានដំណោះ ស្រាយជាច្រើនសំដៅជួយឧបត្ថម្ភសហគ្រាសជាតិនិងអន្តរជាតិដែលកំពុងធ្វើ អាជីវកម្មក្នុងខេត្ត រួមចំណែកទៅក្នុងការអភិវឌ្ឍន៍រួមរបស់ខេត្តទាំងមូល។        ខេត្ត Hung Yen មានផែនការកសាងមណ្ឌលឧស្សាហកម្មទាំង១០ដោយ ផ្ទៃដីសរុប២.៤០០ហិកតា ក្នុងនោះមានមណ្ឌលចំនួន៤កន្លែង ដែលត្រូវបានវិនិ យោគកសាងហេដ្ឋារចនាសម្ព័ន្ធនិងដាក់ឲ្យដំណើរការហើយ។ នាបច្ចុប្បន្ន មណ្ឌលឧស្សាហកម្មទាំងនេះកំពុងអនុវត្តគំរោងការណ៍ចំនួន៣៨០គំរោង។ លោក Nguyen Duc Thang នាយកក្រុមហ៊ុនមណ្ឌលឧស្សាហកម្ម Thang Long 2 (ចំណុះវិនិយោគិន Sumitomo ជប៉ុន) ដែលធ្វើសកម្មភាពនៅខេត្ត Hung Yen ចាប់ពីឆ្នាំ២០០៦មក បានឲ្យដឹងថា៖ 

             “មូលហេតុដែលសម្ព័ន្ធក្រុមហ៊ុន Sumitomo ជ្រើសរើសបណ្ដាក់ទុននៅ Hung Yen ទីមួយគឺទីតាំងភូមិសាស្ត្រងាយស្រួលណាស់ ជាពិសេសហេដ្ឋារចនា សម្ព័ន្ធចរាចរណ៍អភិវឌ្ឍន៍យ៉ាងខ្លាំង។ ពីមណ្ឌលឧស្សាហកម្ម Thang Long ២ ទៅក្រុងហាណូយឬកំពង់ផែ Hai Phong កំពង់ផែ Cai Lan គឺធ្វើចរាចរណ៍ងាយ ស្រួលណាស់។ ទីពីរ យើងខ្ញុំទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មរបស់គណៈ កម្មាធិការប្រជាជនខេត្ត Hung Yen”។

        ដោយលក្ខណៈដែលមានស្រាប់ ខេត្ត Hung Yen ផ្តោតសំខាន់លើការទាក់ ទាញគំរោងការណ៍បច្ចេកវិទ្យាខ្ពស់និងគំរោងការណ៍បៃតង ដែលមិនជះឥទ្ធិពល យ៉ាងខ្លាំងទៅលើបរិស្ថាន ក្នុងវិស័យនានាដូចជា គ្រឿងយន្ត អេឡិចត្រូនិក ឧស្សា ហកម្មឧបត្ថម្ភសំរាប់រថយន្ត ម៉ូតូជាដើម។ លោក Pham Thai Son ប្រធានគណៈ គ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Hung Yen បានលើកច្បាស់ថា៖

        “ចាប់ពីឆ្នាំ២០១៤ ២០១៥រហូតដល់ពេលនេះ ជារៀងរាល់ឆ្នាំ Hung Yen សុទ្ធតែទាក់ទាញបាននូវទុនវិនិយោគបរទេសពី៣០០ដល់៣៥០លានដុល្លា អាមេរិក។ ក្នុងនោះ មានគំរោងការណ៍ធំៗជាមួយបច្ចេកវិទ្យាខ្ពស់ដូចជាគំរោង ការណ៍របស់ Nikiso Hoya ឧបករណ៍អនាម័យ Toto ជាដើម។ សហគ្រាសក្នុង ប្រទេសក៏មានគំរោងការណ៍ធំៗដែរ ដូចជាគំរោងការណ៍ផលិតជាតិដែករបស់ សម្ព័ន្ធក្រុមហ៊ុន Hoa Phat ឬគំរោងការណ៍របស់ Nutifood ជាដើម”។

ខេត្ត Hung Yen បង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញវិនិយោគិនជាតិនិងអន្តរជាតិ - ảnh 2 មណ្ឌលឧស្សាហកម្ម Thang Long ទី២ (រូបថត៖ VOV5)

        គិតដល់ខែកញ្ញាឆ្នាំ២០១៧ គំរោងការណ៍ FDI នៅ Hung Yen មកពី ប្រទេសនិងតំបន់ដែនដីចំនួន១៧ ជាមួយទុនចុះបញ្ជីជាង៣ពាន់លានដុល្លា អាមេរិក។ ក្នុងនោះ ជប៉ុនជាប្រទេសដែលមានបរិមាណគំរោងការណ៍និងទុនវិនិ យោគធំបំផុត ដោយមានគំរោងការណ៍១០៧ជាមួយទុនចុះបញ្ជី២ពាន់លានដុល្លា អាមេរិក កូរ៉េខាងត្បូងមានគំរោងការណ៍៣៧ជាមួយទុនចុះបញ្ជីជាង៤១២លាន ដុល្លាអាមេរិក។ ទទួលបានលទ្ធផលសកម្មនេះគឺដោយសារខេត្ត Hung Yen មាន ដំណោះស្រាយជាក់ស្ដែងដើម្បីបង្កើតបរិយាកាសងាយស្រួលសំរាប់វិនិយោគិនជាតិនិងអន្តរជាតិ។ លោក Nguyen Duc Thang នាយកក្រុមហ៊ុនមណ្ឌលឧស្សា ហកម្ម Thang Long ២ វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ខេត្ត Hung Yen សំរាប់សហគ្រាស៖

        “ទស្សនៈរបស់ខេត្តគឺបង្កលក្ខណៈងាយស្រួលបំផុតសំរាប់វិនិយោគជប៉ុននៅមណ្ឌលឧស្សាហកម្ម Thang Long ២។ ជាក់ស្ដែងគឺជារៀងរាល់ឆ្នាំ យើងខ្ញុំនិង ខេត្តសហការរៀបចំកិច្ចសន្ទនាជាមួយសហគ្រាស។ តាមនោះ រាល់បញ្ហានិងការ លំបាកដែលសហគ្រាសជួបប្រទះក្នុងដំណើរការធ្វើផលិតកម្មអាជីវកម្ម សុទ្ធតែ ត្រូវបានលើកឡើង ហើយប្រធានគណៈកម្មាធិការប្រជាជនខេត្តនឹងបញ្ជាដោយ ផ្ទាល់ខ្លួនដើម្បីចាត់ការទាន់ពេលវេលា។ ម្យ៉ាងវិញទៀត នាបច្ចុប្បន្ន បែបបទផ្ដល់ អាជ្ញាប័ណ្ណវិនិយោគ លិខិតទទួលស្គាល់ការបង្កើតសហគ្រាស អូស បន្លាយពីត្រឹម១ដល់៣ថ្ងៃប៉ុណ្ណោះ។ បែបបទរដ្ឋបាលផ្សេងៗក៏ត្រូវបានពិនិត្យនិង ជួយឧបត្ថម្ភដោះស្រាយយ៉ាងឆាប់រហ័សផងដែរ”។

        ដោយមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាដូច្នេះ ខេត្ត Hung Yen នាបច្ចុប្បន្នបាន ក្លាយទៅជាចំណុចលេចធ្លោអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនៃតំបន់វាល ទំនាបប៉ែកខាងជើងនិយាយដោយឡែកនិងក្នុងទូទាំងប្រទេសនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ