ខេត្ត Ninh Thuan អភិវឌ្ឍន៍រូបសណ្ឋានវាលស្រែធំដែលគួបផ្សំការដាំទំពែងបាយជូ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍
(VOVWORLD) - នាបច្ចុប្បន្ន រូបសណ្ឋានវាលស្រែធំនៅខេត្ត Ninh Thuan មិនត្រឹមតែត្រូវបាន អនុវត្តន៍ចំពោះដើមស្រូវប៉ុណ្ណោះទេ ថែមទាំងចំពោះដំណាំកសិកម្មផ្សេងៗដោយឈរ លើស្ថានភាពជាក់ស្ដែងនិងឧត្តមភាពនៃតំបន់នីមួយៗទៀតផង។
វាលស្រែធំដាំទំពាំងបាយជូនៅស្រុក Ninh Phuoc ខេត្ត Ninh Thuan (រូបថត៖ phanrangninhthuan.com) |
ក្នុងនោះ ស្រុក Ninh Phuoc ខេត្ត Ninh Thuan កំពុងដំណើរការរូបសណ្ឋានវាលស្រែធំ ដែល តភ្ជាប់ការដាំទំពាំងបាយជូជាមួយនឹងការអភិវឌ្ឍទេសចរណ៍។
អនុវត្តន៍ការផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំកសិកម្ម ហើយបញ្ចូលវិទ្យាសាស្ត្រ បច្ចេកទេសទៅក្នុងផលិតកម្ម ដោយតភ្ជាប់នឹងការបង្កើតឡើងកន្លែងលក់ចេញ សំរាប់កសិផលនៃខេត្ត Ninh Thuan នោះ គឺឃុំ Phuoc Thuan ស្រុក Ninh Phuoc បានកសាងគម្រោងការណ៍អភិវឌ្ឍន៍វាលស្រែដាំទំពាំងបាយជូដោយតភ្ជាប់នឹង ទេសចរណ៍អេកូឡូស៊ីលើផ្ទៃដី៣០ហិកតា។ នៅដំណាក់កាលទី១ ឃុំ Phuoc Thuan បានណែនាំប្រជាកសិករដាំទំពាំងបាយជូ តាមកម្មវិធី ធ្វើផលិតកម្មកសិកម្មយ៉ាងល្អសំរាប់កសិផលនិងជលផលវៀត ណាម (VietGap) លើផ្ទៃដី១០ហិកតា។ លោក Nguyen Duc Thuan ប្រធាន គណៈកម្មាធិការប្រជាជនឃុំ Phuoc Thuan បានឲ្យដឹងថា៖
“តំបន់បានអំពាវនាវឲ្យបណ្ដាសហគ្រាសនិងអង្គភាពទាក់ទិននានា ដោះ ស្រាយបញ្ហារកកន្លែងប្រមូលទិញសំរាប់ផលិតផល ព្រមទាំងរួមជាមួយមជ្ឈមណ្ឌល ពន្លឿនទេសចរណ៍របស់ខេត្ត ដើម្បីកំណត់ទិសដៅសំរាប់ទួរទេសចរណ៍ទៅ ទស្សនាវាលស្រែទំពាំងបាយជូនៅឃុំ Phuoc Thuan”។
មុននេះ តាមទំនៀមទំលាប់ធ្វើស្រែចាស់ៗ គឺការដាំនិងថែទាំដើមទំពាំង បាយជូ តែងតែជួបប្រទះនឹងអាសន្នរោគ បណ្ដាលឲ្យតំលៃមិនស្ថិរភាពឡើយ។ នៅពេលធ្វើផលិតកម្មតាមបែបវិទ្យាសាស្ត្រ មានការណែនាំរបស់កម្មាភិបាល កសិកម្មនិងការរួមដំណើររបស់សហគ្រាសក្នុងការប្រមូលទិញផលិតផល ដូច្នេះ បានជាតំលៃទំពាំងបាយជូត្រូវបានកើនឡើង។ តាមលោក Nguyen Van Moi ម្ចាស់កសិដ្ឋានទំពាំងបាយជូ Ba Moi ខេត្ត Ninh Thuan ថា កសាងឡើងវាល ស្រែធំគឺប្រជាកសិករនឹងផ្ទេរប្ដូរជាបណ្ដើៗពីខឿនកសិកម្មសាមញ្ញទៅជាខឿន កសិកម្មឧស្សាហកម្មទំនើប ដែលប្រើប្រាស់ម៉ាស៊ីននិងបច្ចេកវិទ្យាជឿនលឿន បំផុតលើដើមទំពាំងបាយជូ។
“ចាំបាច់ត្រូវមានផ្ទៃដីធំ ដោយសារមានផ្ទៃដីធំគឺបញ្ហាប្រមូលទិញនិងផ្គត់ផ្គង់ ចេញទៅទីផ្សារងាយស្រួលណាស់។”
រូបសណ្ឋានវាលស្រែធំកំពុងត្រូវបានពង្រីកថែមទៀតនៅខេត្ត Ninh Thuan។ តំបន់នីមួយៗមានរូបសណ្ឋានដោយឡែក ប៉ុន្តែគោលដៅរួមគឺជួយឧបត្ថម្ភ ប្រជាកសិករក្នុងការតភ្ជាប់ផលិតកម្មនិងលក់ផលិតផល។ ដោយលទ្ធផលនា ជំហានដំបូងនៃការអនុវត្តរូបសណ្ឋានវាលស្រែធំនោះ រូបសណ្ឋានវាលស្រែទំពាំង បាយជូឃុំ Phuoc Thuan នឹងទទួលបានជោគជ័យជាច្រើននាពេលខាងមុខ៕