ខេត្ត Quang Nam ពង្រីកសក្ដានុពលនៃមណ្ឌលសេដ្ឋកិច្ចជាប់សមុទ្រ
(VOVWORLD) - ខេត្ត Quang Nam មានទីតាំងសំខាន់ក្នុងមណ្ឌលសេដ្ឋកិច្ចមុខ ព្រួញភាគកណ្ដាលវៀតណាម ដោយមានសក្ដានុពលនិងឧត្តមភាពជាច្រើន ទាំងធនធាន ធម្មជាតិនិងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺសេវាកម្ម ទេសចរណ៍។
(VOVworld) - ខេត្ត Quang Nam មានទីតាំងសំខាន់ក្នុងមណ្ឌលសេដ្ឋកិច្ចមុខ ព្រួញភាគកណ្ដាលវៀតណាម ដោយមានសក្ដានុពលនិងឧត្តមភាពជាច្រើន ទាំងធនធាន ធម្មជាតិនិងធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺសេវាកម្ម ទេសចរណ៍។ ខេត្ត Quang Nam បាននិងកំពុងកសាង អភិវឌ្ឍន៍មណ្ឌលសេដ្ឋ កិច្ច ក្នុងនោះតំបន់ស្រុក ឃុំ ក្រុងនានាស្ថិតនៅប៉ែកខាងកើតខេត្តត្រូវបានកំណត់ ជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់។
លោក Dinh Van Thu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam |
តំបន់ប៉ែកខាងកើតខេត្ត Quang Nam រួមមានស្រុក ទីក្រុងជាប់សមុទ្រចំនួន ៨ ដែលស្ថិតនៅលើផ្ទៃដីជាង១សែនហិកតា ក្នុងនោះមានឆ្នេរសមុទ្រប្រវែង១២៥ គីឡូម៉ែត្រ។ តំបន់នេះមានទីតាំងសំខាន់ណាស់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃខេត្ត Quang Nam។ នាបច្ចុប្បន្ន តំបន់នេះមានគំរោងការណ៍វិនិ យោគជាង១១០គំរោងការណ៍ ក្នុងទុនចុះបញ្ជីសរុប២ពាន់លានដុល្លាអាមេរិក ក្នុងនោះ មានគំរោងការណ៍ជាង៧០ត្រូវបានដាក់ឲ្យដំណើរការ។ លោក Dinh Van Thu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ឲ្យដឹងថា៖
“ក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ ខេត្ត Quang Nam បានកំណត់ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ឧស្សាហកម្មនិងសេវាកម្ម។ ពីទិសដៅនេះ ខេត្ត កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមតំបន់ ក្នុងនោះ តំបន់ប៉ែកខាងកើតជាតំបន់មុខ ព្រួញនៃការអភិវឌ្ឍន៍សេវាកម្ម។ ដោយឈរលើមូលដ្ឋាននោះ បង្កើតឡើងបរិយា កាសវិនិយោគសំរាប់មណ្ឌលឧស្សាហកម្មនិងមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ហើយពីនោះតំបន់ជុំវិញនានានឹងបង្កលក្ខណៈសំរាប់តំបន់ប៉ែកខាងកើត អភិវឌ្ឍន៍”។
ផែនការវិនិយោគរបស់ខេត្ត Quang Nam នៅភូមិភាគស្រុកទាំង៨នេះ រួមមានគំរោងការណ៍៦ក្រុមដូចជា៖ គំរោងការណ៍មណ្ឌលនគរ សេវាកម្ម Hoi An ឧស្សាហកម្មតម្បាញកាត់ដេរផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍នគរ Tam Ky គំរោងការណ៍ អភិវឌ្ឍន៍ឧស្សាហកម្មស្អាតនិងសេវាកម្មផ្សាភ្ជាប់នឹងព្រលានយន្តហោះ Chu Lai និងគំរោងការណ៍កំពង់ផែនេសាទនិងចីើចតនាវាជាដើម។ ក្នុងនោះ មណ្ឌលសេដ្ឋ កិច្ចបើកទូលាយ Chu Lai ដើតួនាទីជំរុញមណ្ឌលសេដ្ឋកិច្ចជាប់សមុទ្រភាគ កណ្ដាល បង្កើតឡើងកម្លាំងចលករអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសំរាប់សេដ្ឋកិច្ចនៃតំបន់ ទាំងមូល។ លោក Tran Ba Duong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុន រថយន្ត Truong Hai ជាសហគ្រាសជោកជ័យបំផុតនៅពេលមកវិនិយោគនៅខេត្ត Quang Nam បានចែករំលែកថា៖
“យើងខ្ញុំមានយុទ្ធសាស្ត្រធ្វើសមាហរណកម្មទៅក្នុងអាស៊ានចាប់ពីឆ្នាំ២០១៨។ ចាប់ពីឆ្នាំ២០១៤មក យើងខ្ញុំបានចាប់ផ្ដើមអភិវឌ្ឍន៍គ្រឿងបន្លាស់និងបង្កើន អត្រាធ្វើផលិតកម្មក្នុងស្រុកឡើងកំរិតយ៉ាងហោចណាស់៤០% ដើម្បីអាចនាំចេញ រថយន្តទៅក្នុងទីផ្សារអាស៊ានដោយពន្ធដារ០% ក៏ដូចជាប្រកួតប្រជែងបានជាមួយ ក្រុមហ៊ុនរថយន្តផ្សេងៗរបស់អាស៊ាននៅក្នុងទីផ្សារវៀតណាមផងដែរ។ មូល ហេតុមួយដែលជួយយើងខ្ញុំទទួលបានជោគជ័យគឺការដែលរដ្ឋអំណាចខេត្ត Quang Nam បានរួមដំណើជាមួយសហគ្រាស”។
ឆ្នេរសមុទ្រនៅខេត្ត Quang Nam (រូបថត៖VOV) |
នាដើមឆ្នាំ២០១៦ គណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានរៀបចំ ផែនការមេផ្ទៃដីចំនួន១ពាន់៥រយហិកតា ដើម្បីពន្លឿនការវិនិយោគក្នុងលំហរ អភិវឌ្ឍន៍ទាំងមូលឡើងដល់ទៅលើ៥២ពាន់ហិកតារួមទាំងមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai និងគំរោងការណ៍រៀបចំទីប្រជុំជននៅឃុំ សង្កាត់ ទីរួមខេត្តជាប់ សមុទ្រទាំង២៥។ លោក Tran Xuan Dien ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌល សេដ្ឋកិច្ច Chu Lai បានឲ្យដឹងថា៖ តំបន់ប៉ែកខាងកើតខេត្តបាននិងកំពុងអភិវឌ្ឍន៍ គំរោងការណ៍សំខាន់ៗ មានតួនាទីកំណត់ទិសដៅអភិវឌ្ឍន៍នៃតំបន់ទាំងមូល។
“បន្តអភិវឌ្ឍន៍ឧស្សាហកម្ម ជ្រើសរើសទិសដៅ ផលិតផលនិងវិនិយោគិនឲ្យ សមស្រប។ ពីនោះរៀបចំផែនការមេ ជ្រើសរើសទីតាំងឲ្យសមស្របដើម្បីបង្កើត ឡើង Logistic នានាពីឧស្សាហកម្មដល់ដឹកជញ្ជូន។ ចាប់ពីពេលដែលខេត្ត Quang Nam ដាក់ឲ្យដំណើរការស្ពាន Cua Dai និងខ្សែផ្លូវតភ្ជាប់ទីក្រុង Hoi An ទៅកាន់ទីក្រុង Tam Ky មក បានបង្កើតឡើងការប្រែប្រួលយ៉ាងធំធេង។ ក្នុងឆ្នាំ២០១៧ នេះ នឹងសំរេចខ្សែផ្លូវតភ្ជាប់ក្រុង Tam Ky ជាមួយព្រលានយន្តហោះ Chu Lai”។
តំបន់ស្រុកក្រុងជាប់សមុទ្រនៅខេត្ត Quang Nam មានសក្ដានុពលអភិវឌ្ឍន៍ ដ៏ធំធេង ដោយសារស្ថិតនៅជិតកំពង់ផែ ព្រលានយន្តហោះនិងមណ្ឌលឧស្សាហ កម្មនានានៃទីក្រុង Da Nang និងខេត្ត Quang Ngai។ នៅពេលអនាគតមិនឆ្ងាយ ទេ តំបន់នេះនឹងក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចមុខព្រួញនៃភាគកណ្ដាលវៀតណាម ដោយ តភ្ជាប់របៀងសេដ្ឋកិច្ចជាប់សមុទ្រ នគរនានា ហើយក្លាយទៅជាមជ្ឈមណ្ឌល សេវាកម្មនិងទេសចរណ៍របស់វៀតណាមនិងអន្តរជាតិ៕