គម្រោងផែនការទីក្រុងសមុទ្រ Ba Ria - Vung Tau - ចក្ខុវិស័យនិងការអភិវឌ្ឍ

(VOVWORLD) -  ខេត្ត Ba Ria -  Vung Tau មានស្រុកនិងទីក្រុងចំនួន៥ ដែលជាប់នឹងសមុទ្រ រួមមាន ទីក្រុង Vung Tau, ស្រុក Long Dien, Dat Do, Xuyen Moc និង Con Dao។ នាពេលកន្លងទៅ គម្រោងផែនការនៃទីក្រុងឆ្នេរសមុទ្រត្រូវបានខេត្តស្រាវជ្រាវនិងអនុវត្តជាទូទៅ។  គោលដៅដែល Ba Ria - Vung Tau មានគោលបំណង គឺរៀបចំផែនការនិងកសាងតំបន់ទីក្រុងឆ្នេរសមុទ្រ ដោយធានាការអភិវឌ្ឍប្រកបដោយចីរភាពផងនិងបង្កើតអត្តសញ្ញាណដោយ ឡែកក្នុងតំបន់ផងដែរ។

គម្រោងផែនការទីក្រុងសមុទ្រ Ba Ria - Vung Tau - ចក្ខុវិស័យនិងការអភិវឌ្ឍ - ảnh 1 ទិដ្ឋភាពនៃខេត្ត Ba Ria Vung Tau

ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ខេត្ត Ba Ria Vung Tau បានកំណត់នូវមុខព្រួញសេដ្ឋកិច្ចសំខាន់ៗចំនួន ៥ សម្រាប់ការអភិវឌ្ឍន៍រួមមាន៖ ឧស្សាហកម្ម កំពង់ផែ សេវាកម្មភ័ស្តុភារកំពង់ផែ ទេសចរណ៍និងកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ។ ក្នុងនោះ សេដ្ឋកិច្ចសមុទ្រមានសារៈសំខាន់ជាពិសេសសម្រាប់ការអភិវឌ្ឍន៍របស់មូលដ្ឋានផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Ba Ria-Vung Tau បានស្វិតស្វាញជាមួយគោលដៅ ទាក់ទាញការវិនិយោគដោយមានជម្រើស ហើយខេត្តក៏ត្រៀមជាស្រេចទាត់ចោលរាល់គម្រោងដែលមានតម្លៃរាប់ពាន់លាន ប្រសិនបើ មិនបានធានានូវនិរន្តរភាពនិងប៉ះពាល់ដល់បរិស្ថាន។ នាពេលកន្លងមកនេះ គម្រោងផែនការរៀបចំ ទីក្រុងឆ្នេរសមុទ្រ ត្រូវបានខេត្ត Ba Ria – Vung Tau សិក្សាជាទូទៅ ដោយផ្អែកលើលក្ខណៈធម្មជាតិ ស្ថានភាពបច្ចុប្បន្ន ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការរៀបចំផែនការ ពោលគឺ ផែនការតំបន់និងផែនការទូទៅ នៃមជ្ឈមណ្ឌលទីប្រជុំជននិងតំបន់ពហុមុខងារ ស្របតាមលក្ខណៈនៃតំបន់នីមួយៗ។

យោងតាម លោក Mai Trung Hung  អនុប្រធានមន្ទីរសំណង់នៃខេត្ត Ba Ria – Vung Tau បានមានប្រសាសន៍ថា “នៅមានបញ្ហាជាច្រើនត្រូវពិនិត្យនិងកែសំរួល។ ឧទាហរណ៍បញ្ហានៃការធ្វើអាជីវកម្មទ្រង់ទ្រាយដីធ្លីនិងច្រករបៀងតាមបណ្តោយសមុទ្រ នៅតែមិនទាន់មានគ្រប់គ្រាន់ ដូចជាការបើកផ្លូវគមនាគមឆ្នេរនិងការធ្វើឱ្យផ្លូវឆ្នេរ ក៏ប៉ះពាល់ដល់ទីធ្លាទេសភាពបរិស្ថាន ក៏ដូចជាសមត្ថភាពក្នុងការធ្វើអាជីវកម្មដីធ្លីផងដែរ”។

យោងតាម លោក Tran Ngoc Chinh អនុប្រធានសមាគមផែនការនិងអភិវឌ្ឍន៍ទីក្រុងនគរូបនីយកម្មវៀតណាម ដើម្បីឲ្យ ខេត្ត Ba Ria - Vung Tau មានការអភិវឌ្ឍលូតលាស់ នៅលើសមុទ្រ ខេត្តបាននិងកំពុងពិចារណាលើផែនការលម្អិតនិងប្រុងប្រយ័ត្នជាច្រើន។ ក៏យោងតាមលោក Chinh សំណអ់ស្ថាបត្យកម្មឆ្នេរសមុទ្រដែលត្រូវបានអភិវឌ្ឍក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើតនូវអត្តសញ្ញាណថ្មីសម្រាប់រូបភាពនៃទីក្រុងឆ្នេរសមុទ្រ Ba Ria-Vung Tau តែម្តង។  ប៉ុន្តែការធ្វើផែនការខ្វះភាពព្រមៗគ្នា  ហើយសំណង់ខ្លះមិនទាន់ទាក់ទាញបានការចាប់អារម្មណ៍។ ហេតុដូច្នេះ Ba Ria – Vung Tau ត្រូវមានដំណោះស្រាយផែនការសមស្របដើម្បីអាចប្រើប្រាស់ទាំងតំបន់លំហែកាយធម្មជាតិនិងបង្កើតឱកាសទាក់ទាញការវិនិយោគតាមរបៀបរៀបរយ។ លោក Tran Ngoc Chinh បានអោយដឹងថា៖ “ទីក្រុងសមុទ្រមិនគួរមានលក្ខណៈដូចគ្នានោះទេ ប៉ុន្តែគួរពិចារណាពីលក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច ប្រវត្តិសាស្រ្តនិងវប្បធម៌ដើម្បីគណនានូវបៀបខ្លាំងនៃការអភិវឌ្ឍន៍ ដូចជា ទេសចរណ៍ រមណីយដ្ឋានសម្រាកលំហែកាយនិងឧស្សាហកម្ម។ យើងត្រូវពិនិត្យមើលអោយច្បាស់សម្រាប់ទីតាំងទីក្រុងនីមួយៗ ដើម្បីរៀបចំផែនការទីក្រុងឱ្យបានល្អបំផុត”។

អ្នកជំនាញរៀបចំផែនការទីក្រុងជាច្រើនបានលើកឡើងថា ដើម្បីបង្កើតគំនួសពណ៌សម្រាប់ការអភិវឌ្ឍន៍ទីក្រុងឆ្នេរសមុទ្រ  Ba Ria – Vung Tau ត្រូវការចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់រយៈពេល ២០ ទៅ ៣០ ឆ្នាំខាងមុខ។ លោក  Nguyen Dinh Trung ប្រធានសម្ព័ន្ធក្រុមហ៊ុន Hung Thinh បានដាក់ចេញគំនិត សម្រាប់ទីក្រុងឆ្នេរសមុទ្រ  Vung Tau តំបន់ Go Gang – Long Son ដោយគួរតែគិតពីការតភ្ជាប់ដោយការកសាងស្ពាន ដោយបង្កើតការទាក់ទាញផងការកាត់បន្ថយសម្ពាធ សម្រាប់ផ្លូវជាតិលេខ ៥១ ផងដែរ៖ “មិនមានន័យថា ស្ពាននេះត្រូវបានសាងសង់ទេពេលនេះ ពោលគឺស្ពាននេះអាចនឹងត្រូវសាងសង់នៅ ៣០ ឆ្នាំក្រោយ ប៉ុន្តែនៅពេលដែលយើងរៀបចំផែនការយើងគួរតែទុកការសាងសង់ស្ពាននេះក្នុងផែនការ បន្ទាប់មកយើងនឹងមិនស្តាយទេ សម្បីតែ  ៣០ ឆ្នាំក្រោយក៏ដោយ”។

យោងតាមអ្នកជំនាញរៀបចំផែនការនិងសំណង់ មិនត្រឹមតែខេត្ត Ba Ria Vung Tau ប៉ុណ្ណោះទេ ប៉ុន្តែខេត្តជាប់ឆ្នេរសមុទ្រផងដែរត្រូវផ្តល់ចក្ខុវិស័យវែងឆ្ងាយដែលបញ្ជាក់ពីរូបភាពទីក្រុងនិងអត្តសញ្ញាណដោយឡែករបស់ទីក្រុងតំបន់ឆ្នេរផងដែរ។ ទីក្រុងសមុទ្រមិនចាំបាច់ជាទីក្រុងទេសចរណ៍ទេ ប៉ុន្តែពួកគេអាចអភិវឌ្ឍជាមួយមុខងារសំខាន់ៗផ្សេងទៀត ដែលនាំមកនូវអត្តសញ្ញាណផ្សេងគ្នាដូចជា៖ ទីក្រុងអេកូ - ទីក្រុងរមណីយដ្ឋាន សាកលវិទ្យាល័យ ទីក្រុងសេដ្ឋកិច្ច - ហិរញ្ញវត្ថុ ដើម្បីបង្កើតជាបណ្តាញទីក្រុងសមុទ្រជាតិដ៏សម្បូរបែបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ