គយទីក្រុងហូជីមិញជំរុញការកែទម្រង់បែបបទរដ្ឋបាល
(VOVWORLD) -ដើម្បីបញ្ចៀសបញ្ហាស្មុគស្មាញ និងជួយសម្រួលសហគ្រាសក្នុងការនាំចេញ នាំចូលទំនិញឆ្លងដែន នាយកដ្ឋានគយទីក្រុងហូជីមិញកំពុងជំរុញការកែទម្រង់បែបបទរដ្ឋបាល និងពង្រឹងវិន័យធ្វើការ ដោយខិតខំប្រឹងប្រែងកាត់បន្ថយ 50% នៃពេលវេលានាំចេញ នាំចូលទំនិញឆ្លងដែនក្នុងឆ្នាំ ២០១៨។
គយទីក្រុងហូជីមិញជំរុញការកែទម្រង់បែបបទរដ្ឋបាល |
លោកស្រី Nguyen Thi Song Ngoc បុគ្គលិកក្រុមហ៊ុនភាគហ៊ុនឱជារស Van Hung នៅខ័ណ្ឌទី ៥ ទីក្រុងហូជីមិញ ដែលតែងតែទៅបំពេញបែបបទគយនៅកំពង់ផែ Cat Lai បានឲ្យដឹងថា៖ ចាប់តាំងពីពេលដែលនាយកដ្ឋានគយទីក្រុងហូជីមិញបានអនុវត្តន៍ការបំពេញបែបបទអេឡិកត្រូនិក និងចុះទៅពិនិត្យឯកទេសនៅតាមកំពង់ផែមក បានជួយសម្រូលឲ្យសហគ្រាសកាត់បន្ថយពេលវេលាជាច្រើនក្នុងការបំពេញបែបបទ។ មុននេះ សហគ្រាសរបស់លោកស្រី Ngoc ត្រូវចំណាយពេលវេលាពី ១០ ដល់ ២០ ថ្ងៃ ដើម្បីបំពេញបែបបទនាំចេញនាំចូលទំនិញឆ្លងដែន ប៉ុន្តែនាសព្វថ្ងៃនេះ ចំណាយត្រឹមតែពី ៣ ដល់ ៤ ថ្ងៃតែប៉ុណ្ណោះ។
“បំពេញ សាលាកបត្រតាមរយៈបណ្ដាញអ៊ីនធឺណែតគឺឆាប់រហ័ស និងងាយស្រួលណាស់ ដោយចំណាយពេលវេលាត្រឹមតែពី ១០ ដល់ ១៥ នាទីតែប៉ុណ្ណោះ។ ក្រោយរយៈពេល ៣ ថ្ងៃ បំពេញសាលាកបត្ររួចមក យើងអាចនាំចេញ នាំចូលទំនិញឆ្លងដែន“។
រីឯស្ថាប័នត្រួតពិនិត្យជំនាញវិញ ស្ថាប័នជាច្រើនក៏បានសហការយ៉ាង ជិតស្និទ្ធជាមួយគយ ដើម្បីជំរុញការកែទម្រង់រដ្ឋបាល និងជួយសម្រួលដល់សហគ្រាស។ លោក Dang Van Hoang ប្រធានសាខានាយកដ្ឋានភូតគាមអនាម័យតំបន់ទី ២ នាយកដ្ឋានការពារដាំណាំ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖
“យើងខ្ញុំបានដោះស្រាយការងារតាមរយៈប្រព័ន្ធច្រកជាតិតែមួយ ពោលគឺសហគ្រាសត្រឹមតែបញ្ជូនឯកសារតាមរយៈបណ្ដាញអ៊ីនធឺណែតតែប៉ុណ្ណោះ ហើយលទ្ធផលត្រូវបានបង្ហាញតាមប្រព័ន្ធច្រកជាតិតែមួយ។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តអនុវត្តន៍ការកែទម្រង់បែបបទរដ្ឋបាលតាមស្មាតីនៃសេចក្ដីសម្រេចចិត្តលេខ ១៩ របស់រដ្ឋាភិបាល ដើម្បីជួយសម្រូលដល់សហគ្រាសនិហ័រណ អាហ័រណផងដែរ“។
គយទីក្រុងហូជីមិញជំរុញការកែទម្រង់បែបបទរដ្ឋបាល |
នាយកដ្ឋានគយទីក្រុងក៏បានអនុវត្តន៍ការឃ្លាំមើលអនឡាញតាមប្រព័ន្ធកាមេរ៉ា ដើម្បីឃ្លាំមើលស្មារតី និងអាកប្បកិរិយាការងាររបស់កម្មាភិបាល បុគ្គលិក ដើម្បីក្រឹនរំលឹកឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ អនុវត្តន៍សាកពិសោធន៍ការតាមដាន និងឃ្លាំមើលដោយស្វ័យប្រវត្តិលើការនាំចូលមុខទំនិញ។ ប្រព័ន្ធទាំងពីរនេះត្រូវបានតភ្ជាប់ជាមួយគ្នា ដើម្បីជួយសម្រូលដល់សហគ្រាសម្ចាស់ការនាំចេញ នាំចូលទំនិញឆ្លងដែន។ នាបច្ចុប្បន្ននេះ នាយកដ្ឋានគយទីក្រុងកំពុងអនុវត្តន៍សាកពិសោធន៍ប្រព័ន្ធឃ្លាំមើលនេះនៅទីកន្លែងចំនួន ៣ រួមមាន៖ កំពង់ផែ ICD Phuoc Long កំពង់ផែ Sai Gon តំបន់ទី ៣ និង កំពង់ផែ SPICT នៃតំបន់ទី ១។ នាដំណាច់ខែមេសា ដើមខែឧសភា នាយកដ្ឋានគយទីក្រុងនឹងអនុវតន៍ប្រព័ន្ធនេះនៅតាមតំបន់ទី ១ នៃកំពង់ផែ Cat Lai។ លោក Dinh Ngoc Thang កម្មភិបាលមួយរូប ទទួលបន្ទុកនាយកដ្ឋានគយទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ទោះបីជានៅទីន្លែងណាកដោយ សហគ្រាសក៏អាចយល់ដឹងអំពីលក្ខខ័ណ្ឌនាំចេញ នាំចូលទំនិញឆ្លងដែនរបស់ខ្លួនដែរ។ តាមរយៈប្រព័ន្ធប្រតិបត្តិការនេះទំនិញអាចឆ្លងដែនស្វ័យប្រវត្តិ ដោយមិនចាំបាច់បង្ហាញនូវលិខិតស្នាមណាមួយ ទៅកាន់ស្ថាប័នគយ និងក្រុមហ៊ុនកំពុងផែឡើយ”។
តាមរយៈការជំរុញកែទម្រង់បែបបទរដ្ឋបាល និងរឹតបន្តឹងវិន័យធ្វើការនោះ នាយកដ្ឋានគយទីក្រុងហូជីមិញកំពុងសស្រាក់សស្រាំក្នុងការកាត់បន្ថយពេលវេលានាំចេញ នាំចូលទំនិញឆ្លងដែន កាត់បន្ថយបញ្ហាស្មុគស្មាញ និងបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញ នាំចូល ហើយរួមចំណែកលើកកម្ពស់កម្លាំងប្រកួតប្រជែងសម្រាប់សហគ្រាសផងដែរ៕