គំរោងការណ៍អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅស្រុក Hoai Duc ទីក្រុងហាណូយ នាំមកនូវឱកាសអភិវឌ្ឍន៍សហគមន៍

(VOVWORLD) - នាពេលកន្លងទៅ ដោយមានការជួយឧបត្ថម្ភរបស់អង្គការ យុវជនជាមួយបេសកកម្ម (Youth with a mission – YWAM) នោះ បណ្ដាសហ គ្រាសខ្នាតតូចនិងមធ្យមនៅស្រុក Hoai Duc រដ្ឋធានីហាណូយ មានការផ្លាស់ ប្ដូរនិងការច្នៃប្រឌិតជាច្រើនក្នុងការធ្វើអាជីវកម្ម តាមនោះរួមវិភាគទានយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់។

(VOVworld) - សហគ្រាសខ្នាតតូចនិងមធ្យមត្រូវបានចាត់ទុកជាកម្លាំងចលករ ចំពោះកំណើនហើយជាកន្លែងដែលបង្កើតឡើងការងារធ្វើភាគច្រើននិងបង្កើន ចំណូលសំរាប់ពលករ។នាពេលកន្លងទៅ ដោយមានការជួយឧបត្ថម្ភរបស់អង្គការ យុវជនជាមួយបេសកកម្ម (Youth with a mission – YWAM) នោះ បណ្ដាសហ គ្រាសខ្នាតតូចនិងមធ្យមនៅស្រុក Hoai Duc រដ្ឋធានីហាណូយ មានការផ្លាស់ ប្ដូរនិងការច្នៃប្រឌិតជាច្រើនក្នុងការធ្វើអាជីវកម្ម តាមនោះរួមវិភាគទានយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់។

គំរោងការណ៍អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅស្រុក Hoai Duc ទីក្រុងហាណូយ នាំមកនូវឱកាសអភិវឌ្ឍន៍សហគមន៍ - ảnh 1កិច្ចប្រជុំមួយរបស់គណៈកម្មការគ្រប់គ្រងគំរោងការណ៍ "អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមស្រុក Hoai Duc" 

        ស្រុក Hoai Duc នាបច្ចុប្បន្នមានសហគ្រាសប្រមាណ៣ពាន់អង្គភាពនិង គ្រួសារធ្វើផលិតកម្មអាជីវកម្មជាង១ហ្មឺនគ្រួ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋអំណាច ស្រុក Hoai Duc បានសហការជាមួយអង្គការយុវជនជាមួយបេសកកម្ម (YWAM) ជាអង្គការមិនរកកម្រៃអន្តរជាតិមួយដែលជំនាញខាងអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍នៅតំបន់នោះ ដើម្បីដំណើរការគំរោងការណ៍ “អភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម” នៅភូមិភាគស្រុក Hoai Duc។គំរោងការណ៍នេះជួយ សហគ្រាស បំពេញបន្ថែមចំណេះដឹងអំពីច្បាប់ ទីផ្សារនៅក្នុងនិងក្រៅប្រទេស ពីនោះ សហគ្រាសខ្នាតតូចនិងមធ្យមក៏ដូចជាគ្រួសារធ្វើផលិតកម្មអាជីវកម្មនានាអាច ស្វែងរកទិសដៅអភិវឌ្ឍន៍ផលិតកម្មប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ លោក Do Duc Trung អនុប្រធានគណៈកម្មាធិ ការប្រជាជនស្រុក Hoai Duc បាន ឲ្យដឹងថា៖

“គោលជំហររបស់ស្រុកគឺបង្កលក្ខណៈងាយស្រួលទាំងអស់ដើម្បីជួយសហគ្រាសជំនះពុះពារលើការលំបាក។ប៉ុន្តែបញ្ហាសំខាន់គឺចំណេះដឹងខាងគ្រប់គ្រង ខាងចាត់ចែងការនិងខាងរៀបចំសកម្មភាពផលិតកម្មដើម្បីមានផលិតផលដែលឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ មានកម្លាំងប្រកួតប្រជែង ការពារបរិស្ថាន ហើយឆ្លើយតបនឹងបទដ្ឋាននៃសុវត្ថិភាពស្បៀងអាហារ”។

គំរោងការណ៍អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅស្រុក Hoai Duc ទីក្រុងហាណូយ នាំមកនូវឱកាសអភិវឌ្ឍន៍សហគមន៍ - ảnh 2វគ្គបណ្ដុះបណ្ដាលចំណេះដឹងសំរាប់ម្ចាស់សហគ្រាស 

        គំរោងការណ៍ “អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម” នៅស្រុក Hoai Duc ត្រូវបានដំណើរការចាប់ពីឆ្នាំ២០០៩មក ហើយទាក់ទាញការចូលរួមយ៉ាងច្រើន កុះកររបស់ម្ចាស់សហគ្រាស។តាមរយៈវគ្គបណ្ដុះបណ្ដាលរៀបចំឡើងដោយ YWAM នោះ ថ្នាក់ដឹកនាំសហគ្រាសយល់ដឹងបន្ថែមអំពីយន្តការ គោលនយោ បាយ និងទីផ្សារក្នុងការធ្វើផលិតកម្មអាជីវកម្ម ដើម្បីអាចប្រកួតប្រជែងដោយ សមត្ថភាពខ្លួនឯងក្នុងខឿនសេដ្ឋកិច្ចទីផ្សារ។លោក Chu Van Bang ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ដេរ GB បានឲ្យដឹងថា៖

        “យើងខ្ញុំត្រូវបានអ្នកជំនាញការនិងសមាជិកអង្គការ YWAM ជួយឧបត្ថម្ភ ខាងបច្ចេកទេស ដើម្បីកែលំអប្រព័ន្ធគ្រប់គ្រងសហគ្រាស។ការជួយឧបត្ថម្ភនោះ បាននាំមកនូវប្រសិទ្ធភាពភ្លាមៗនោះគឺការផ្លាស់ប្ដូរអំពីបរិមាណផងនិងគុណភាពផង”។

        ក្រោយពីត្រូវបានសមាជិក YWAM ជាម្ចាស់សហគ្រាសដែលទទួលបាន ជោគជ័យក្នុងការធ្វើអាជីវកម្ម ចែករំលែកបទពិសោធន៍នោះ បណ្ដាម្ចាស់សហ គ្រាសនៅស្រុក Hoai Duc បានមានការច្នៃប្រឌិតក្នុងការប្រតិបត្តិសហគ្រាស ការ គ្រប់គ្រងពលករ ហើយមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសុទ្ធតែបានលើកកំពស់។ លោកស្រី Roslyn Jackson នាយិការអង្គការ YWAM ប្រចាំនៅវៀតណាម បាន ឲ្យដឹងថា៖

        “យើងខ្ញុំសង្កេតឃើញថា សហគ្រាសជាច្រើនទទួលបានជោគជ័យក្នុងការ បង្កើតការងារធ្វើសំរាប់ពលករក្នុងតំបន់។យើងខ្ញុំក៏ឃើញថា បរិយាកាសធ្វើការ របស់ពលករនិងលក្ខណៈធ្វើពលកម្មក៏ត្រូវបានលើកកំពស់ដែរ។សហគ្រាសវៀត ណាមអាចឈានទៅអនាគត ជាពិសេសនៅពេលវៀតណាមផ្លាស់ប្ដូរថ្មីពី កសិកម្មទៅដល់ឧស្សាហកម្មនិងផលិតកម្ម”។

        រយៈពេល៨ឆ្នាំអនុវត្តគំរោងការណ៍អភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅស្រុក Hoai Duc បានជួយសហគ្រាសយល់បាននូវសារសំខាន់នៃការផ្លាស់ប្ដូរ ថ្មីដើម្បីអភិវឌ្ឍន៍ដ៏និរន្តរភាពក្នុងសម័យកាលសមាហរណកម្ម។ការជួយឧបត្ថម្ភ របស់អង្គការ YWAM ទៅនឹងសហគ្រាសនៅស្រុក Hoai Duc ក៏រួមចំណែកបង្កើត ឡើងគ្រឹះស្ថានដ៏រឹងមាំដើម្បីសហគ្រាសថ្នាក់តំបន់គងវង្សនិងអភិវឌ្ឍន៍កាន់តែ ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ