គំរូយុវជនកសាងរូបសណ្ឋានកសិកម្ម ដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -ដោយប្រឈមនឹងស្ថានភាពជ្រាបទឹកប្រៃចូលកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដែលប៉ះពាល់ដល់ផលិតកម្មកសិកម្មនៅក្នុងខេត្ត ក្រុងនានានោះ លោក Nguyen Van Dinh នៅភូមិ Khanh Hung A   ឃុំ Khanh Hai  ស្រុកTran Van Thoi  ខេត្ត Ca Mau បានសម្រេចចិត្តផ្ទេរប្ដូរ រចនាសម្ព័ន្ធកសិកម្ម ដើម្បីធ្វើអ្នកមាន។ លោក Dinh បានបោះទុនវិនិយោគលើរូបសណ្ឋានចិញ្ចឹមពពែប្រកបជោគជ័យ។ នាបច្ចុប្បន្នេះ លោក Dinh ក៏បានជួយឧបត្ថម្ភប្រជាជននៅខេត្ត ពង្រីករូបសណ្ឋានចិញ្ចឹមសត្វពពែ ដើម្បីក្លាយទៅជាអ្នកមានផងដែរ។

បន្ទាប់ពីបានរៀបការរួចមក លោក Dinh ត្រូវបានឪពុកម្តាយចែកស្រែចំការដើម្បីដាំស្រូវ ប៉ុន្តែទិន្នផលមិនសូវទទួលបានច្រើនឡើយ ដោយសារតែស្រែចំការត្រូវទឹកប្រៃជ្រាបចូល។ ទោះបីជាលោកបានឧស្សាហ៍ព្យាយាមយ៉ាងណាក៏ដោយ ប៉ុន្តែមិនសូវទទួលបានចំណេញច្រើនឡើយ។ នាឆ្នាំ ២០១៦ លោកបានស្គាល់រូបសណ្ឋានចិញ្ចឹមសត្វពពែនៅខេត្ត Binh Duong។ ក្រោយមកលោកបានសិក្សាស្រាវជ្រាវ និងសាកពិសោធន៍រូបសណ្ឋាននេះ។ លោក Nguyen Van Dinh បានចែករំលែកថា៖

“រូបសណ្ឋានចិញ្ចឹមពពែមានប្រសិទ្ធភាពណាស់ ដោយសារ ខេត្ត Ca Mau មានស្មៅ និងដើមឈើច្រើន ។ ហេតុដូច្នេះហើយ ខ្ញុំបានទិញកូនពពែមកចិញ្ចឹម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច”។

លោក Dinh បានជួបប្រទះនឹងការលំបាកជាច្រើនក្នុងការចិញ្ចឹមហ្វូងពពែ ដោយសារ លោកមិនទាន់មានបទពិសោធន៍។ ប៉ុន្តែ តាមរយៈការសិក្សារៀនសូត្រឯកសារ និងបទពិសោធន៍រួចមក លោកបានយល់ដឹងយ៉ាងច្បាស់លាស់អំពីបច្ចេកទេសចិញ្ចឹមពពែ។ ក្រោយរយៈពេល ១ ឆ្នាំ  លោកបាន ពង្រីកហ្វូង ពពែ
របស់គ្រួសារខ្លួនឡើងទៅដល់ ១០០ ក្បាល។ រហូតមកដល់បច្ចុប្បន្ននេះ រូមសណ្ឋានចិញ្ចឹមសត្វពពែបានជួយគ្រួសារលោករកបានប្រាក់ចំណេញជាង ២០០ លានដុងជារៀងរាល់ឆ្នាំ។

គំរូយុវជនកសាងរូបសណ្ឋានកសិកម្ម ដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1 រូបសណ្ឋានចិញ្ចឹមពពែនៅវៀតណាម

បន្ទាប់ពីទទួលបានជោគជ័យ ហើយប្រជាជននៅខេត្តកាន់តែមានតម្រូវការចិញ្ចឹម ពពែច្រើននោះ លោក Dinh បានបង្កើតសហករណ៍ចិញ្វឹមពពែ De Bien Tay។ នាគ្រាដំបូង សហករណ៍នេះមានសមាជិក ៣ រូបតែប៉ុណ្ណោះ។ សមាជិកនីមួយត្រូវបានលោក Dinh ផ្ដល់ជូនកូនពពែ ជួយសម្រួលបច្ចេកទេស និងណែនាំរបៀបចិញ្វឹមសត្វ។ នាឆ្នាំ ២០១៩ សមាជិកនីមួយៗ ទទួលបានប្រាក់ចំណូលជាង ១០០ លានដុង មកពីការលក់សាច់ពពែនិងពូជពពែ។

និយាយអំពីការចិញ្ចឹមពពែនោះ លោកស្រី Nguyen Thi Tap សមាជិការមួយរូបនៃសហការណ៍បានសំណេះសំណាលថា៖

“ជាទូទៅ ការចិញ្ចឹមពពែគឺទទួលបានប្រាក់ចំណូលគួរសម។ ជាក់ស្ដែង រូបសណ្ឋាន នេះទទួលបានប្រាក់ចំណេញ និងប្រកបដោយប្រសិទ្ធភាពជាង បើធៀបនឹង រូបសណ្ឋានចិញ្ចឹមជ្រូក មាន់ និងទា។ រូបសណ្ឋានចិញ្ចឹមពពែគឺ សន្សំសំចៃចំណីណាស់ ពោលគឺយើងត្រឹមតែចំណាយពេលទៅគង្វាលពពែ ជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ”។

រហូតមកដល់ពេលនេះ សហករណ៍ចិញ្ចឹមពពែ De Bien Tay មានសមាជិកសរុបចំនួន ៧ គ្រួសារ។ លោក Dinh បានជួយឧបត្ថម្ភទាំងសត្វពូជ និងបច្ចេកទេសចិញ្ចឹមជូនសមាជិកទាំងអស់។ នាបច្ចុប្បន្ននេះ សហករណ៍មានហ្វុងពពែចំនួនពី ៣០០ ដល់ ៥០០ ក្បាល។ លោក Nguyen Van Dinh បានសំណេះសំណាលថា៖

“ខ្ញុំមានគោលបំណងថា នៅពេលបង្កើតសហការណ៍ រួមមក ខ្ញុំនឹងផ្ដល់សត្វ ពូជជូនគ្រួសារក្រីក្រនៅក្នុងខេត្ត។ សើលពីនេះទៅទៀត សហករណ៍ក៏បានប្រមូលទិញ និងចែកប្រាក់ចំណេញជូនសមាជិកនៃសហករណ៍ទៀតផង”

សមិទ្ធិផលនៃរូបសណ្ឋានចិញ្ចឹមពពែរបស់ លោក Nguyen Van Dinh បានក្លាយទៅជាគំរូសម្រាប់ចលនាយុវជនចាប់ផ្ដើមអាជីវកម្ម ដែលត្រូវបានរដ្ឋាភិបាលលើកសំណើរ និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបំផុសឡើងកាលពីឆ្នាំ ២០១៦។ រូបសណ្ឋាននេះបាន និងកំពុងរីកសុះសាយចំពោះកម្លាំងយុវជននៅតំបន់ Nam Bo ខាងលិច និយាយដោយឡែក និងយុវជនវៀតណាមនិយយាយរួម ក្នុងដំណរើការចាប់ផ្ដើមធ្វើសេដ្ឋកិច្ចនៅខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ