ចាប់បង្កើតសុបិនរថយន្តវៀតណាម

(VOVWORLD) - ចំនឹងឱកាសទិវាបុណ្យជាតិវៀតណាម នាថ្ងៃទី២ កញ្ញា កន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវចម្រុះផលិត កម្មរថយន្តដោយឈ្មោះ VinFast នៅទីក្រុង Hai Phong។

   (VOVworld) - ចំនឹងឱកាសទិវាបុណ្យជាតិវៀតណាម នាថ្ងៃទី២ កញ្ញា កន្លងទៅ សម្ព័ន្ធក្រុមហ៊ុន Vingroup បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវចម្រុះផលិត កម្មរថយន្តដោយឈ្មោះ VinFast នៅទីក្រុង Hai Phong។ ការដែលសម្ព័ន្ធក្រុម ហ៊ុនសេដ្ឋកិច្ចធំបណ្ដាក់ទុនរាប់លានដុល្លាអាមេរិកក្នុងគោលដៅផលិតរថយន្តក្នុងប្រទេសនោះ បានបំផុសឡើងសុបិនរថយន្តមានពាណិជ្ជសញ្ញាវៀតណាម។

ចាប់បង្កើតសុបិនរថយន្តវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីបើកការដ្ឋានសាងសង់គំរោងការណ៍រថយន្ត VinFast (រូបថត៖ Internet)


ដើម្បីអនុវត្តគំរោងការណ៍ពោរពេញទៅដោយមហិច្ឆតានេះ Vingroup សម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យធំបំផុតវៀតណាមនេះ បានសំរេចបណ្ដាក់ទុនចំនួន ៣,៥ពាន់លានដុល្លាអាមេរិកទៅក្នុងគំរោងការណ៍ចម្រុះស្រាវជ្រាវនិងផលិត រថយន្តមានពាណិជ្ជសញ្ញា VinFast។ VinFast ដាក់ចេញគោលដៅគឺក្លាយទៅជា អ្នកផលិតរថយន្តជួរមុខអាស៊ីអាគ្នេយ៍ ដោយផលិតផលស្នូលគឺរថយន្តប្រើម៉ាស៊ីន ដុតខាងក្នុង រថយន្តប្រើម៉ាស៊ីនអគ្គីសនីនិងម៉ូតូអគ្គីសនី។ អញ្ជើញចូលរួមនិងថ្លែង មតិនៅពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា “រថយន្តមិនត្រឹមតែជារថយន្តប៉ុណ្ណោះទេ ថែម ទាំងជាពាណិជ្ជសញ្ញាជាតិទៀតផង។ ដោយការប្ដេជ្ញាចិត្តរបស់សម្ព័ន្ធក្រុមហ៊ុន និយាយដោយឡែកនិងរបស់ប្រជាជនវៀតណាមរាប់លាននាក់និយាយរួម យើង សង្ឃឹមថា នាអនាគតជិតៗ នឹងមានរថយន្ត “made in Vietnam” ដែលឆ្លើយតប នឹងស្តង់ដាចំនួន២៖ តំលៃសមស្របនិងគុណភាពល្អ”។

មុននេះ២០ឆ្នាំ វៀតណាមមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម រថយន្តហើយ។ ប៉ុន្តែក្រោយរយៈពេលច្រើនឆ្នាំ សុបិននេះមិនទាន់បានសំរេចនៅ ឡើយ ដោយសារលក្ខណៈសេដ្ឋកិច្ចសង្គមកិច្ចនាគ្រាសនោះមិនទាន់គ្រប់គ្រាន់ សំរាប់ផ្នែកឧស្សាហកម្មរថយន្តអភិវឌ្ឍន៍។ ប៉ុន្តែ នាបច្ចុប្បន្នបានប្រមូលផ្ដុំកត្តាជា ច្រើនដើម្បី ផលិតរថយន្តមានពាណិជ្ជសញ្ញាវៀតណាមហើយ។ សាស្ត្រាចារ្យរង បណ្ឌិត Pham Bich Sang អ្នកជំនាញការស្រាវជ្រាវអំពីឧស្សាហកម្មរថយន្តបាន បកស្រាយថា៖

“ទី១គឺទីផ្សារកំពុងកើនឡើងលឿន ចំណូលរបស់ប្រជាជនបានកើនឡើងពី ២០០០ដល់ ៣០០០ដុល្លាអាមេរិក ខណៈដែលទីផ្សាររថយន្តអាស៊ានជិតនឹងបញ្ចុះ ពន្ធនៅកំរិត ០ ដោយហេតុនេះទីផ្សារត្រូវបានបើកទូលាយ មិនត្រឹមតែនៅវៀតណាម ប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសផ្សេងៗទៀតផង។ ទី២គឺហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍របស់វៀតណាមក៏ត្រូវបានវិនិយោគជាច្រើនដែរ។ កត្តាមួយទៀតគឺ គោលនយោបាយស្ដីពីរថយន្ត ស្ដីពីតួនាទីរបស់សេដ្ឋកិច្ចឯកជនត្រូវបានផ្លាស់ប្ដូរ ផងដែរ”។

មជ្ឈដ្ឋានអ្នកជំនាញការសុទ្ធតែមានទស្សនៈរួមថា ប្រទេសមួយដោយចំនួន ប្រជាជនជាង៥០លាននាក់គឺត្រូវអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរថយន្ត។ ឥឡូវវៀត ណាមមានចំនួនប្រជាជនសរុប៩៣លាននាក់ ហើយប្រាក់ចំណូលជាមធ្យម ប្រហែល៣០០០ដុល្លាអាមេរិកក្នុងមនុស្សម្នាក់។ ដោយមានការស្រាវជ្រាវយ៉ាង ហ្មត់ចត់និងប្រភពហិរញ្ញវត្ថុដ៏សម្បូរនោះ បណ្ដាអ្នកជំនាញការចាត់ទុកថា Vingroup នឹងចាប់បង្កើតឲ្យខឿនឧស្សាហកម្មថ្មីក្នុងប្រទេស។ ក្នុងផែនការ អភិវឌ្ឍន៍ VinFast មិនត្រឹមតែទាក់ទាញនិងសហប្រតិបតិ្តការជាមួយក្រុមហ៊ុន រថយន្តជួរមុខលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនវៀតណាមដើម្បីផលិតគ្រឿងបន្លាស់ក្នុងគោលដៅទទួលបានអត្រា ផលិតកម្មក្នុងស្រុកចំនួន៦០% ឆ្ពោះទៅការនាំចេញទៅកាន់ប្រទេសដទៃ។ ដល់ ឆ្នាំ២០២៥ គោលដៅរបស់ VinFast គឺផលិតបានរថយន្តចំនួន៥សែនគ្រឿងជា រៀងរាល់ឆ្នាំ។ នាពេលខាងមុខនេះ VinFast គ្រោងនឹងឧទ្ទេសនាមផលិតផលម៉ូតូ អគ្គីសនីក្នុងរយៈពេល១២ខែ ហើយក្រោយនោះគឺរថយន្តក្នុងរយៈពេល២៤ខែ។

ការចាប់បដិសន្ធិរបស់ VinFast បានបង្កើតឡើងការយកចិត្តទុកដាក់និងការ គាំទ្ររបស់ប្រជាជនយ៉ាងច្រើនកុះករ។ លោក Le Van Loi ពលរដ្ឋមួយរូបនៅ រដ្ឋធានីហាណូយបានចែករំលែកថា៖

“ក្នុងប៉ុន្មានឆ្នាំជិតៗនេះ Vingroup បានវិនិយោគទៅក្នុងវិស័យជាច្រើន។ ខ្ញុំវាយតំលៃខ្ពស់ចំពោះគុណភាពនៃផលិតផលនិងសេវាកម្មរបស់ Vingroup។ ខ្ញុំទិញផ្ទះរបស់ Vingroup ពិនិត្យព្យាបាល់ជំងឺនៅ Vingroup ហើយកូនខ្ញុំរៀននៅ Vingroup។ ដូច្នេះបានជាខ្ញុំជឿជាក់យ៉ាងខ្លាំងថា សម្ព័ន្ធក្រុមហ៊ុននេះនឹងទទួល បានជោគជ័យក្នុងវិស័យរថយន្ត”។

អតិថិជនវៀតណាមតាំងពីមុនមកត្រឹមតែស្គាល់ដល់ពាណិជ្ជសញ្ញារថយន្តដ៏ល្បីឈ្មោះដូចជា Honda Toyota របស់ជប៉ុន Hyundai របស់កូរ៉េខាងត្បូង ឬ Ford របស់អាមេរិកជាដើម។ ហេតុនេះហើយ ការចាប់បដិសន្ធិរបស់រថយន្ត VinFast បានបង្ហាញនូវចំណងប្រាថ្នាកសាងពាណិជ្ជសញ្ញារថយន្តវៀតណាមដែលអាចឈានដល់ថ្នាក់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ