ជំរុញការលក់កសិផលតាមទីផ្សារប្រពៃណី

(VOVWORLD) -សហគ្រាសតភ្ជាប់ជាមួយក្រុមគ្រួសារកសិករតាមរយៈរូបសណ្ឋានសហករណ៍ដើម្បីជំរុញការលក់ដូរកសិផលកំពុងជាតម្រូវការជាក់ស្ដែងរបស់វិស័យ កសិកម្មវៀតណាម។ នេះក៏ជាដំណោះស្រាយជាសារវន្ត សំដៅជំនះពុះពារលើស្ថានភាព "ធ្វើអាជីវកម្មតាមលក្ខណៈគ្រួសារ" ដោយខ្វះនិរន្តរភាព ដែលបានកើតឡើងជាច្រើនឆ្នាំថ្មីៗនេះ។ ដើម្បីទទួលបានការតភ្ជាប់យ៉ាងរលូន ចាប់ពីអ្នកផលិតរហូតដល់ទីផ្សារអ្នកប្រើប្រាស់ គឺគប្បីមានកិច្ចសហការព្រមៗគ្នារវាងភាគីទាក់ទិននានា។
ជំរុញការលក់កសិផលតាមទីផ្សារប្រពៃណី - ảnh 1កសិផលអនាម័យរបស់ប្រជាកសិករណ៍វៀតណាម (Internet) 

ជាមួយនឹងបំណងប្រាថ្នាបង្កើតឡើងកម្លាំងចលករជំរុញការអភិវឌ្ឍន៍ ដោយរួមចំណែកជំរុញឲ្យកសិផលដណ្ដើមបានទីផ្សារប្រពៃណីក្នុងស្រុក ហើយឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។ សហព័ន្ធសហករណ៍ប្រមូលទិញកសិផលសុវត្ថិភាពវៀតណាម ចំណុះសហភាពសហករណ៍វៀតណាបានបង្កើតខ្សែសង្វាក់ផ្សារទំនើប UCA Mart។ សហព័ន្ធបានតភ្ជាប់ជាមួយសហករណ៍ផលិតកសិផលសុវត្ថិភាពចំនួន ១០០ នៅទូទាំងប្រទេស ដូចជានៅ Son La   Hoa Binh  Bac Giang  ហាណូយ  Nghe An   Ha Tinh   Lam Dong  Binh Thuan  និងទីក្រុងហូជីមិញជាដើម ដោយមានមុខទំនិញដ៏វិសេសវិសាលនៅគ្រប់តំបន់។ ផលិតផលទាំងនេះត្រូវមានប្រភព និងបិទយីហោសុវត្ថិភាពអនាម័យផលិតផល។ លោក Pham Manh Tuan ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធសហការណ៍ប្រមូលទិញកសិផលសុវត្ថិភាពវៀតណាមបានចាត់ទុកថា៖ នាសព្វថ្ងៃនេះ ទោះបីជានៅវៀតណាមមានសហករណ៍ផលិតសុវត្ថិភាពចំនួនរាប់រយក៏ដោយ ប៉ុន្តែសហករណ៍ទាំងនេះមិនទាន់មានកន្លែងឈរជើងរឹងមាំនៅតាមទីផ្សារឡើយ គឺដោយសារការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៃទីផ្សារ ក៏ដូចជាការកើនឡើងនៃផលិតផលប្រើប្រាស់សារធាតុគីមីដែលគ្មានសុវត្ថិភាព។ ដូច្នេះហើយបានជា ខ្សែសង្វាក់ផ្សារទំនើប UCA Mart គឺជាផ្លូវបណ្ដាញតភ្ជាប់ក្នុងការជួយឲ្យកសិផលរបស់កសិករខិតជិតមកអ្នកប្រើប្រាស់៖

“យើងខ្ញុំគ្រប់គ្រងតាំងពីការសាបព្រោះគ្រាប់ពូជក្នុងដំណាក់កាលផលិតកម្ម រហូតដល់ការដឹកជញ្ជូន។ ប្រព័ន្ធរថយន្តទៅកាន់វាលស្រែដើម្បីប្រមូលទិញកលិផលរបស់ប្រជាកសិករ ហើយដឹកទៅកែច្នៃ វេចខ្ចប់ និងបញ្ជូនទៅទីកន្លែងលក់ដូរ ដើម្បីផ្ដត់ផ្គង់ជូនអតិថិជន”។

ជំរុញការលក់កសិផលតាមទីផ្សារប្រពៃណី - ảnh 2 ពិធីបើកសម្ពោធខ្សែសង្វាក់ផ្សារទំនើប UCA Mart (Internet)

ជាមួយនឹងមុខទំនិញដ៏វិសេសវិសាលសម្បូរបែបនៅគ្រប់ទិសទី សហព័ន្ធសហករណ៍ប្រមូលទិញកសិផលសុវត្ថិភាពវៀតណាមបានដាក់ចេញគោលការណ៍បើកទូលាយការតភ្ជាប់ជាមួយសហករណ៍ផលិកសិផលសុវត្ថិភាព ដើម្បីកសាងតំបន់វត្ថុធាតុដើមដោយទ្រង់ទ្រាយធំ សំដៅបម្រើទីផ្សារ។ ជាពិសេស ផលិតផលទាំងនេះជានិច្ចកាលធានាគុណភាព សុវត្ថិភាព ហើយត្រូវបានគ្រប់គ្រងយ៉ាងម៉ឹងម៉ាត់ពីផលិតកម្ម រហូតដល់ការប្រើប្រាស់។ ក្រៅពីនេះ សហការណ៍បានសហការជាមួយស្ថានប័នគ្រប់គ្រងរដ្ឋជាប្រចាំ ដើម្បីត្រួតពិនិត្យ និងធ្វើចំណាត់ការយ៉ាងម៉ឹងម៉ាត់ចំពោះអង្គភាព បុគ្គលដែលរំលោភច្បាប់។ លោកស្រី Nguyen Thi Tham នាយិការងសហការណ៍បន្លែសុវត្ថិភាព Da Mai បានចែករំលែកថា៖

“នៅពេលដែលសហភាពសហករណ៍នៅទីក្រុងហាណូយមកកាន់វាលស្រែដើម្បីប្រមូលទិញបន្លែនោះ ខ្ញុំឃើញថាពិតជាមានផលប្រយោជន៍ណាស់។ ពោលគឺគេអាចពិនិត្យនៅស្រែជាក់ស្ដែង ដើម្បីជ្រើសរើសបន្លែ ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ទើបលក់ចេញនៅទីផ្សារ។ គេធ្វើការពិតជាមានរបៀបរៀបរយណាស់”។

តាមរយៈសហព័ន្ធសហករណ៍នេះ សហករណ៍បានបង្កើតឡើងកម្លាំងចលករជំរុញខ្លាំងការជួញដូរកសិផលជូនប្រជាកសិករ។ នៅពេលដែលផលិតផលរបស់កសិករត្រូវបានទីផ្សារទទួលយកនោះ សហករណ៍នឹងមានឱកាសដើម្បីរៀបចំផលិតកម្មដោយទ្រង់ទ្រាយធំ។ តាមនោះ សហករណ៍បានលើកកម្ពស់ប្រសិទ្ធភាពជាបណ្ដើរៗ ហើយឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

តាមរយៈការអនុវត្តជាក់ស្ដែងបានសរឲ្យឃើញថា៖ សហព័ន្ធសហករណ៍ប្រមូលទិញកសិផលសុវត្ថិភាពវៀតណាមបានរកឃើញសម្លេងរួមរវាងអ្នកផលិតកសិផល ស្បៀងអាហារសុវត្ថិភាព ជាមួយអតិថិជន។ តាមនោះបង្កើតឡើងការតភ្ជាប់ប្រកបដោយភាពរឹងមាំរវាងសហករណ៍ សហភាពសហករណ៍ជាមួយអតិថិជននៅក្នុង និងក្រៅប្រទេស។ នេះក៏ជាលក្ខណៈអំណោយផលម្រាប់សហគ្រាសមានឱកាសរៀបចំផលិតកម្មដោយទ្រង់ទ្រាយធំ ដោយរួមចំណែកក្នុងបុព្វហេតុរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្ម កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ