តំបន់ដីសណ្តទន្លេ Cuu Long បង្កើនសមត្ថភាពប្រកួតប្រជែងពឹងផ្អែកលើសេវ៉ាសកម្ម Logistics
|
តំបន់ដីសណ្តទន្លេ Cuu Long បង្កើនសមត្ថភាពប្រកួតប្រជែងពឹងផ្អែកលើ សេវ៉ាសកម្ម Logistics (Image: baotintuc.vn) |
(VOVworld) – នាពេលកន្លងទៅ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍និងប្រព័ន្ធ logistics
(ប្រព័ន្ធផ្តល់ភស្តុភារនិងសេវ៉ាកម្ម) នៅតំបន់ដីសណ្តទន្លេ Cuu Long ភាគខាង
ត្បូងវៀតណាមត្រូវបានរដ្ឋនិងតំបន់នានាយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍន៍។
ពីនោះ បង្កើនការផ្សាភ្ជាប់ដឹកជញ្ជូនទំនិញក្នុងតំបន់។
តំបន់ដីសណ្តទន្លេ Cuu Long បានដាក់គោលដៅថា៖ ដល់ឆ្នាំ ២០២០
នឹងក្លាយទៅជាតំបន់ផលិតកម្មកសិផលនិងជលផលស្នូលក្នុងទូទាំងប្រទេស
វៀតណាម។ ប៉ុន្តែ ការលំបាកនាបច្ចុប្បន្នគឺការខ្វះខាតភាពព្រមៗគ្នាខាង
ហេដ្ឋារចនាសម្ព័ន្ធបណ្តាញចរារចរណ៍មិនទាន់ឆ្លៀតសក្តានុភាព ជាពិសេស
ចរាចរណ៍ផ្លូវទឹកគឺជាប្រៀបខ្លាំងនៃតំបន់ដីសណ្តទន្ល Cuu Long។ នាបច្ចុប្បន្ន
តំបន់ដីសណ្តទន្លេ Cuu Long បានរួមវិភាគទាន ៦០% ទិន្នផលជលផលនិង
ជាង ៩០% ទិន្នផលអង្ករនាំចេញក្នុងទូទាំងប្រទេស។ ដោយហេតុនេះ តំបន់
ពោលខាងលើត្រូវបានផ្តល់អាទិភាពបង្កើតមជ្ឈមណ្ឌល logistics។
តាមលោក Le Duy Hiep អនុប្រធានសមាគមក្រុមហ៊ុនសេវ៉ាកម្ម Logistics
វៀតណាមបានឲ្យដឹងថា៖ គោលដៅនៃសេវ៉ាកម្ម Logistics គឺតភ្ជាប់ការដឹកជញ្ជូន
ទំនិញពីទីកន្លែងផលិតដល់កន្លែងប្រើប្រាស់ផលិតផលបានឆាប់រហ័សជាងដោយ
មានតំលៃទាបជាង ព្រមទាំង ធានាគុណភាពទំនិញល្អថែមទៀតនិងទប់ស្កាត់
ហានិភ័យ។ នាបច្ចុប្បន្ន និន្នាការសកលភាវូរូបនីយកម្ម តំបន់ភាវូបនីយកម្មទាម
ទាឲ្យសង្វាក់ផ្គត់ផ្គង់ - Logistics - ប្រព័ន្ធចរាចរណ៍ដឹកជញ្ជូនក្នុងតំបន់ត្រូវតភ្ជាប់
និងធ្វើសមាហរណកម្មជាមួយប្រទេសទាំងមូលនិងអន្តរជាតិដើម្បីជំរុញយ៉ាងខ្លាំង
ដំណើរការកំណើនសេដ្ឋកិច្ច។
«យើងខ្ញុំអំពាវនាវឲ្យក្រុមហ៊ុន Logistics ជួរមុខវិនិយោគចូលក្នុងតំបន់ណាម
បូប៉ែកខាងលិច។ ស្តីពីការស្រាវជ្រាវនិងបណ្តុះបណ្ដាល តំបន់នេះគប្បី ស្រាវជ្រាវ
គោលនយោបាយដើម្បីទាក់ទាញបណ្ដាក្រុមហ៊ុន Logistics ដែលមាន ទស្សនៈ
វិស័យនិងដំណោះស្រាយ។ មិនត្រឹមតែជាការវិនិយោគ ប៉ុណ្ណោះទេ ថែមទាំងយើង
គប្បីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍រួមសំរាប់សេវ៉ាកម្មLogistics។ យើងខ្ញុំនឹង
ពង្រីកយ៉ាងសកម្មនូវតួនាទីរបស់សមាគម។ បញ្ហាម្យ៉ាងទៀតគឺធ្វើយ៉ាងមេច
ដើម្បីក្រុមហ៊ុននាវាដឹកជញ្ជូនទាំងអស់បើកសេវ៉ាកម្មក្នុងតំបន់។»
តាមគំរោង ដល់ឆ្នាំ ២០២០ មជ្ឈមណ្ឌល Logistics ចំនួន ១៨ នឹងត្រូវបាន
បង្កើតឡើងក្នុងទូទាំងប្រទេស។ ក្នុងនោះ មានមជ្ឈមណ្ឌលកំរិត ១ ចំនួន ៣ និង
មជ្ឈមណ្ឌលកំរិត ២ ចំនួន ១៥។ តំបន់វាលទំលាបទន្លេ Cuu Long នឹងមាន មជ្ឈ
មណ្ឌល Logistics ថ្នាក់ទី ២ (ថ្នាក់តំបន់) ក្នុងនោះ ទីកន្លែងមួយមានផ្ទៃដីអប្បបរមា
២០ ហិកតានាឆ្នាំ ២០២០ និង ៥០ ហិកតានាឆ្នាំ ២០៣០។ លោក Tran Khanh
Hoang អគ្គនាយករងអគ្គក្រុមហ៊ុន Tan Cang Sai Gon បានចាត់ទុកថា៖
«យើងខ្ញុំមានផែនការសហប្រតិបត្តិការកសាងកំពង់ផែរ Cai Cui ក្លាយទៅ
ជាកំពង់ផែរមជ្ឈមណ្ឌលនៅតំបន់ដីសណ្តទន្លេ Cuu Long។ ប្រព័ន្ធកំពង់ផែរផ្សេង
ៗ ក្នុងតំបន់នឹងតភ្ជាប់ជាមួយកំពង់ផែរ Cai Cui ហើយពីទីកន្លែងនេះតភ្ជាប់ជា
មួយប្រព័ន្ធផ្លូវទឹកទៅកាន់កំពង់ផែរធំៗដូចជា Cai Mep និង Ba Ria – Vung Tau និង
ទីក្រុងហូជីមិញដើម្បីឆ្ពោះទៅមហាសាគរ។»
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនសង្វាក់តំលៃក្នុងផលិតកម្មនៅ
តំបន់ដីសណ្តទន្លេ Cuu Long ការអភិវឌ្ឍន៍ Logistics ក្លាយទៅជាសង្វាក់ផ្គត់ផ្គង់
ដោយពេញលេញមានប្រព័ន្ធកំផង់ផែរដែលពោពេញទៅដោយសក្តានុភាពរៀប
ដាក់ទំនិញប្រកបដោយជំនាញ ផ្សាភ្ជាប់ព្រមៗគ្នាជាមួយប្រព័ន្ធចរាចរណ៍ដឹកញ្ជូន
គឺជាទិសដៅដ៏ត្រឹមត្រូវ។ ដំណើរការនេះរួមចំណែកកាត់បន្ថយជាអតិបរិមានូវ
ចំណាយគ្រាដំបូងពង្រីកនូវសមត្ថភាពប្រកួតប្រជែងសំដៅបង្កើនតំលៃមុខទំនិញ
ដែលមានប្រៀបខ្លាំងក្នុងតំបន់វាលទំនាបទន្លេ Cuu Long៕