ទាក់ទាញការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន ដើម្បីពង្រីក​គុណសម្បត្តិនៃ​ "តំបន់"

(VOVWORLD) - អភិវឌ្ឍន៍ការចងសម្ព័ន្ធតំបន់ គឺជាគោលនយោបាយយ៉ាងខ្ជាប់ខ្ជួននិងជាឯកច័ន្តរបស់បក្សនិងរដ្ឋ សំដៅទាញយក ពង្រីកសក្តានុពលនិងគុណសម្បត្តិនៃតំបន់ និងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សន្តិសុខ និងលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ 

អភិវឌ្ឍន៏ដោយសមកាលកម្មនិងបង្កើតការចងសម្ព័ន្ធរវាងមូលដ្ឋាននិង"តំបន់"នានា ដើម្បីទាញយកនិងពង្រីកអត្ថប្រយោជន៍ដ៏ល្អបំផុតនៃហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស តាមនោះកសាងខ្សែសង្វាក់តម្លៃសកល បង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ។

ទាក់ទាញការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន ដើម្បីពង្រីក​គុណសម្បត្តិនៃ​ យកចិត្តទុកដាក់វិនិយោគលើការកសាងមជ្ឈមណ្ឌល Logictics ខ្នាតធំថ្មីនៅខេត្ត Hai Phong Quang Ninh Ha Noi Hai Duong និងខេត្តមានសក្តានុពលផ្សេងទៀត។ (រូបភាព៖ VOV)

តំបន់ដីសណ្ដទន្លេក្រហមជាតំបន់ដែលមានសារៈសំខាន់ពិសេសផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមនិងកិច្ចការបរទេសរបស់វៀតណាម ដោយមានរដ្ឋធានីហាណូយ ជា"ក្បាលរថភ្លើង"មួយនៃខឿនសេដ្ឋកិច្ចនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិទាំងមូល។ នាពេលកន្លងទៅ ដោយមានការចងសម្ព័ន្ធ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរសេដ្ឋកិច្ច មូលដ្ឋានមួយចំនួនក្នុងតំបន់មានការរីកចម្រើនយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មជឿជាក់ថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែរឹងមាំ អាជ្ញាធរមូលដ្ឋានត្រូវជំរុញការតភ្ជាប់យ៉ាងខ្លាំងក្លាថែមទៀត៖ “មានវិស័យមួយចំនួនដែលយើងឃើញថា មិនទាន់ពង្រីកបានពេញលេញនូវការចងសម្ព័ន្ធឡើយ។ ជាឧទាហរណ៍ ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារ តំបន់ដីសណ្តទន្លេក្រហមទទួលបានអនុគ្រោះនៅពេលដែលនាយករដ្ឋមន្ត្រីបានអនុម័តលើសេចក្តីសម្រេចលេខ ១០១២ ឆ្នាំ ២០១៥ អនុញ្ញាតឲ្យតំបន់នេះ មានមជ្ឈមណ្ឌលភស្តុភារថ្នាក់ទី ១ នៅភាគខាងជើងទីក្រុងហាណូយ; មជ្ឈមណ្ឌលភស្តុភារថ្នាក់ទី ២ នៅភាគខាងត្បូង; ហើយដល់ឆ្នាំ ២០៣០ ក៏មានមជ្ឈមណ្ឌលភស្តុភារដែលមានផ្ទៃដីរហូតដល់ ៥០ ហិកតា ដែលតភ្ជាប់អាកាសយានដ្ឋាននិងកំពង់ផែសមុទ្រនៅក្នុងតំបន់ ប៉ុន្តែរហូតមកដល់ពេលនេះយើងមិនទាន់សម្រេចបាននោះទេ។ ដូច្នេះ ការងារទាក់ទាញវិនិយោគលើវិស័យនេះ ត្រូវមានការរួមដំណើររបស់មូលដ្ឋានជាមួយគ្នា”។

បច្ចុប្បន្ន វៀតណាមមានតំបន់សេដ្ឋកិច្ច-សង្គមចំនួន ៦ រួមមាន៖ តំបន់វាលទំនាបនិងព្រៃភ្នំភាគខាងជើង; តំបន់ដីសណ្តទន្លេក្រហម; តំបន់ភាគកណ្តាលបែកខាងជើងនិងឆ្នេរភាគកណ្តាល; តំបន់ Tay Nguyen ; តំបន់ណាមបូខាងកើត;និងតំបន់ដីសណ្តទន្លេ Cuu Long។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ការចងសម្ព័ន្ធតំបន់មានការផ្លាស់ប្តូរជាវិជ្ជមាន ជាមួយទម្រង់ជាច្រើន ដូចជា៖ ការសម្របសម្រួលរៀបចំតាំងពិព័រណ៍និងផ្សារណាត់; រៀបចំកិច្ចប្រជុំជាប្រចាំនៃវេទិកាសហប្រតិបត្តិការភាគកណ្ដាល...; កសាងច្រកទ្វារអេឡិចត្រូនិកតំបន់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរតំបន់។ លោក Tran Van Hao ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Hai Duong បានចាត់ទុកថា ការផ្លាស់ប្តូរខាងលើមានមូលហេតុសំខាន់មួយពីការខិតខំប្រឹងប្រែងដើម្បីកែលម្អរបៀបរបបចងសម្ព័ន្ធតំបន់របស់រដ្ឋនិងរដ្ឋាភិបាលវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីចងសម្ព័ន្ធតំបន់ប្រកបដោយជោគជ័យ បណ្តាមូលដ្ឋាននិងតំបន់នានាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៖ “សូមស្នើឲ្យក្រសួង សាខាមជ្ឈិម និងបណ្តាខេត្ត ក្រុងនានា ផ្តោតលើការពន្លឿនការសាងសង់គម្រោងចរាចរណ៍ តភ្ជាប់ប្រកបដោយសមកាលកម្មវាងខេត្តក្រុងនៅក្នុងតំបន់ សំដៅពង្រឹងការតភ្ជាប់តំបន់ ជំរុញការបង្កើតនិងអភិវឌ្ឍន៍ខ្សែក្រវាត់ឧស្សាហកម្ម បន្តុំចងសម្ព័ន្ធផ្នែក និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម សេវាកម្ម។ យកចិត្តទុកដាក់ វិនិយោគលើការសាងសង់ថ្មី ឬពង្រីកមជ្ឈមណ្ឌល ភស្តុភារទ្រង់ទ្រាយធំនៅខេត្ត Hai Phong Quang Ninh Ha Noi Hai Duong និងខេត្តមានសក្តានុពលផ្សេងទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលLogictics ឆ្លងកាត់ ដើម្បីអភិវឌ្ឍនិងពង្រីកសមត្ថភាពប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក និងកាត់បន្ថយការចំណាយសម្រាប់សហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ទាំងមូល”។

ទាក់ទាញការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន ដើម្បីពង្រីក​គុណសម្បត្តិនៃ​ ទីក្រុងហូជីមិញ និងខេត្តចំនួន ៦ នៃឆ្នេរកណ្តាលភាគខាងត្បូង នឹងបង្កើតក្រុមប្រឹក្សាសម្របសម្រួលចងសម្ព័ន្ធតំបន់។ (រូបភាព៖ VOV)

លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានចាត់ទុកថា ដើម្បីតភ្ជាប់តំបន់ប្រកបដោយជោគជ័យ និងនិរន្តរភាពនោះ ប្រការដ៏សំខាន់បំផុតគឺការកសាងនិងសុក្រឹត្យរបៀបរបប និងកែលម្អបរិយាកាសវិនិយោគសម្រាប់តំបន់នីមួយៗ តំបន់ និងអន្តរតំបន់ តាមនោះ បង្កើតលក្ខខណ្ឌទាក់ទាញការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ទំនើប ដោយមានទ្រង់ទ្រាយធំនិងផាសុកភាព៖ “ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តស្តីពីការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម។ អាស្រ័យហេតុនេះ យើងក៏ស្នើឲ្យមូលដ្ឋានក្នុងតំបន់ត្រូវយកចិត្តទុកដាក់ថែមទៀតដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តទាំងនេះ ដើម្បីកែទម្រង់បែបបទរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ដើម្បីទាក់ទាញការវិនិយោគក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ មូលដ្ឋានក្នុងតំបន់ត្រូវភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម រៀបចំសន្និសីទជំរុញការវិនិយោគក្នុងតំបន់ឱ្យបានទៀងទាត់ ហើយកសាងនិងចេញគម្រោងទាក់ទាញការវិនិយោគក្រោមវិធីសាស្ត្រនៃទំនាក់ទំនងភាពជាដៃគូរដ្ឋនិងឯកជន (PPP) ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងយន្តការនិងគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញការវិនិយោគឯកជន តាមនោះ ជួយអាជីវកម្មបានយល់ច្បាស់ និងបង្កើតទំនុកចិត្តនៅពេលចូលរួមវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ”។

បច្ចុប្បន្ន វៀតណាមកំពុងអនុវត្តន៍ការផ្លាស់ប្តូរថ្មីនូវគំរូកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ ការស្វែងរកបរិយាកាសអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន និងតំបន់នឹងជួយបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន និងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ