ទីក្រុងហាណូយបង្កើនការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ

(VOVWORLD) - ដោយកំណត់ឧស្សាហកម្មឧបត្ថម្ភបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ជាសសរស្តម្ភដ៏សំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុងហាណូយមានយន្តការ គោលនយោបាយ ដំណោះស្រាយ និងផែនការអនុវត្តន៍ជាក់លាក់ជាច្រើនស្ដីពីការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ។ 
 
 
ទីក្រុងហាណូយបង្កើនការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ - ảnh 1លោកស្រី Tran Thi Phuong Lanប្រធានស្តីទីមន្ទីរឧស្សាហពាណិជ្ជកម្មហាណូយ។ រូបថត៖ hanoimoi.com.vn
 
 អាស្រ័យហេតុនេះ ប្លុកឧស្សាហកម្មឧបត្ថម្ភនៅភូមិសាស្ត្រទីក្រុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ជួយឧបត្ថម្ភដល់សកម្មភាពផលិតកម្មឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រុងទាំងមូល។ គោលនយោបាយមួយក្នុងចំណោមគោលនយោបាយគួរឲ្យកត់សម្គាល់បំផុតនាពេលកន្លងមកស្តីពីការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភរបស់ទីក្រុងហាណូយគឺការចេញផ្សាយបទប្បញ្ញត្តិស្តីពី “ការគ្រប់គ្រងថវិកាអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ និងការកំណត់ពីប្រាក់ចំណាយជាក់លាក់សម្រាប់សកម្មភាពអភិវឌ្ឍន៍ឧស្សាហកម្ម ឧបត្ថម្ភរបស់ទីក្រុងហាណូយ” នាខែមិថុនា ឆ្នាំ ២០២០។ បទប្បញ្ញត្តិនេះសំដៅជួយឧបត្ថម្ភដល់សហគ្រាសផ្នែកឧស្សាហកម្មឧបត្ថម្ភ តភ្ជាប់ជាមួយសហគ្រាសនៅតំបន់អាស៊ី ក៏ដូចជាជាមួយខឿនឧស្សាហកម្មអភិវឌ្ឍន៍នៅលើពិភពលោកដើម្បីអភិវឌ្ឍន៍។ លោកស្រី Tran Thi Phuong Lan ប្រធានស្តីទីមន្ទីរឧស្សាហពាណិជ្ជកម្មហាណូយបានឲ្យដឹងថា៖ “ទីក្រុងហាណូយបានចេញផ្សាយសេចក្តីសម្រេចលេខ ១១ ដើម្បីជួយឧបត្ថម្ភដល់សហគ្រាសឧស្សាហកម្មឧបត្ថម្ភ រួមមាន ជួយឧបត្ថម្ភហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភដល់ការកសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា  ជួយឧបត្ថម្ភតភ្ជាប់ ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជួយឧបត្ថម្ភដល់ការចូលរួមកម្មវិធី ជំរុញដ៏សម្បូរបែបទាំងក្នុង និងក្រៅប្រទេស សំដៅជួយសហគ្រាសតភ្ជាប់ជាមួយប្រព័ន្ធសហគ្រាសក្នុងតំបន់អាស៊ី ក៏ដូចជាប្រទេសដែលមានឧស្សាហកម្មជឿនលឿននៅលើពិភពលោក ដូចជា G7 ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភនៅភូមិសាស្ត្រទីក្រុងផងដែរ”។

ឆ្នាំ ២០២២ ទីក្រុងហាណូយដាក់ចេញគោលដៅមានសហគ្រាសចំនួន ៩២០ អង្គភាព ដែលប្រតិបត្តិការលើលើវិស័យឧស្សាហកម្មឧបត្ថម្ភ ក្នុងនោះ មានសហគ្រាសប្រមាណ ៣០០ អង្គភាពមានប្រព័ន្ធផលិតកម្ម និងផលិតផលតាមស្តង់ដារអន្តរជាតិ ហើយមានសមត្ថភាពផ្គត់ផ្គង់ពេញលេញទៅក្នុងបណ្ដាញផលិកម្មសកលរបស់សម្ព័ន្ធក្រុមហ៊ុនពហុជាតិសាសន៍នៅវៀតណាម។ តម្លៃផលិតកម្មនៃឧស្សាហកម្មឧបត្ថម្ភស្រូបយកប្រមាណ ១៦% នៃតម្លៃផលិតកម្មឧស្សាហកម្មកែច្នៃ ហើយសន្ទស្សន៍អភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភបានកើនជាង ១១% ។ ដើម្បីសម្រេចបាននូវគោលដៅនេះទីក្រុងហាណូយបានលើកដំណោះស្រាយជាក់ស្ដែង ចំនួន ៦ ដូចជា៖ តភ្ជាប់ និងជួយឧបត្ថម្ភដល់សហគ្រាសឧស្សាហកម្មឧបត្ថម្ភឲ្យក្លាយទៅជាអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស; ជំរុញការទាក់ទាញវិនិយោគបរទេសទៅក្នុងវិស័យឧស្សាហកម្មឧត្ថម្ភ; ជួយឧបត្ថម្ភដល់សហគ្រាសប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឆ្លើយតបនឹងតម្រូវការនៃខ្សែសង្វាក់ផលិតកម្មសកល; ជួយឧបត្ថម្ភដល់ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ ផ្ទេរប្រគល់ និងផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាក្នុងការផលិតសាកល្បងគ្រឿងបន្លាស់ និងវត្ថុធាតុដើម; កសាង និងប្រកាសព័ត៌មានស្តីពីឧស្សាហកម្មឧបត្ថម្ភជារៀងរាល់ឆ្នាំ។ រាល់ដំណោះស្រាយរបស់ទីក្រុងត្រូវបានសហគមន៍ធុរកិច្ចផ្នែកឧស្សាហកម្មឧបត្ថម្ភទទួលស្គាល់ និងជួយសម្រួលយ៉ាងសកម្ម។  សហគ្រាសជាច្រើនចាត់ទុកថា នេះគឺជាកម្លាំងចលករដ៏សំខាន់ដើម្បីបន្តពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ផលិតផល។ លោក Nguyen Van Phong អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន Iintech បានអះអាងថា៖ “យើងខ្ញុំបានផ្ដល់សេវាកម្មសម្បូរបែបអំពីផលិតកម្មលើវិស័យកែច្នៃមេកានិច ស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យា។ យើងខ្ញុំមានទំនុកចិត្តក្នុងការនាំមកនូវដំណោះស្រាយដ៏ទូលំទូលាយមួយជូនអតិថិជន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន Iintech បានវិនិយោគមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីសិក្សាស្រាវជ្រាវឥតឈប់ឈររាល់ផលិតផលដ៏ល្អបំផុត ដើម្បីនាំមកនូវដំណោះស្រាយដ៏ល្អបំផុតជូនអតិថិជន។ ចំពោះគុណភាពវិញ ប្រព័ន្ធម៉ាស៊ីនរបស់ Iintech ត្រូវបានវិនិយោគយ៉ាងរបៀបរៀបរយ ហើយត្រូវបាន ត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង។ ជាក់ស្ដែង ក្រុមហ៊ុនបាននាំចេញផលិតផលមេកានិកជាច្រើនទៅកាន់ទីផ្សារជប៉ុន អូស្ត្រាលី និងអាមេរិកខាងជើងផងដែរ”។

ទីក្រុងហាណូយបង្កើនការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ - ảnh 2នាចុងខែសីហា មន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងហាណូយបានសម្របសម្រួលជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំពិព័រណ៍ឧស្សាហកម្មឧបត្ថម្ភហាណូយឆ្នាំ ២០២២។ រូបថត៖ congthuong.vn

ដោយពង្រីករាល់លទ្ធផលដែលសម្រេចបាន នៅចុងខែសីហា មន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងហាណូយបានសម្របសម្រួលជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រៀបចំពិព័រណ៍ឧស្សាហកម្មឧបត្ថម្ភទីក្រុងហាណូយឆ្នាំ ២០២២។ នេះគឺជាពិព័រណ៍ខ្នាតធំអំពីផ្នែកឧស្សាហកម្មឧបត្ថម្ភ ដែលត្រូវបានទីក្រុងហាណូយរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ មក។ ពិព័រណ៍នេះទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញជាង ២៥០ របស់សហគ្រាសឧស្សាហកម្មឧបត្ថម្ភទាំងជាតិ និងអន្តរជាតិដូចជា ជប៉ុន ចិន ថៃ ម៉ាឡេស៊ី ជាដើម ។សហគ្រាសឧស្សាហកម្មឧបត្ថម្ភជាច្រើនបានចាត់ទុកថាការចូលរួមពិព័រណ៍នេះគឺជាឱកាសដ៏ល្អ ដើម្បីចូលរួមកាន់តែស៊ីជម្រៅ និងរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភក្នុងភូមិសាស្ត្រទីក្រុង និងនៅប្រទេសវៀតណាមទាំងមូល។ លោក Le Trung Hieu នាយកប្រតិបត្តិក្រុមហ៊ុនចំកាត់ Hexegon MI Vietnam បានវាយតម្លៃថា៖ “Hexegon គឺជាសហគ្រាសជួរមុខពិភពលោកលើវិស័យវាស់វែង និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។ ចាប់តាំងពីរយៈពេលជាង ១០ ឆ្នាំមក ក្រុមហ៊ុនបានចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងសហគ្រាសដែលមានទុនវិនិយោគពីបរទេស (FDI) ដូចជាសម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិច និងរថយន្តដែលវិនិយោគនៅវៀតណាម។ ចូលរួមពិព័រណ៌នេះ Hexegon មានបំណងចង់នាំយកដំណោះស្រាយបច្ចេកវិទ្យារបស់ខ្លួនខិតទៅជិតខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្លុកសហគ្រាសឧបត្ថម្ភវៀតណាមផងដែរ”។

ថ្នាក់ដឹកនាំមន្ទីរឧស្សាហ-ពាណិជ្ជកម្មហាណូយបានអះអាងថា នាពេលខាងមុខ អង្គភាពនឹងបន្តជំរុញខ្លាំងការជួយឧបត្ថម្ភជាក់ស្ដែងបំផុត ជួយសហគ្រាសឧស្សាហកម្មឧបត្ថម្ភនិយាយដោយឡែក និងសហគ្រាសផលិតកម្មនិយាយរួមអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ