ទីក្រុង Da Nang បង្កើនការត្រួតពិនិត្យប្រភពជលផល និងគ្រឿងសមុទ្រ

(VOVWORLD) -សំដៅធានាការគ្រប់គ្រង និងការត្រួតពិន្យប្រភពជលផល ដែលបានធ្វើអាជីវកម្មយ៉ាងពេញលេញប្រកបដោយតម្លាភាពនោះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទើបនឹងអនុម័តលើផែនការអធិការកិច្ច ត្រួតពិនិត្យ និងគ្រប់គ្រងរបរនេសាទត្រីនៅទីក្រុង។ ផែនការនេះបានជូនដំណឹងដល់សហគ្រាស និងអ្នកនេសាទអំពីបទបញ្ញត្តិ វិធីវាយតម្លៃលើហានិភ័យ និងស្តង់ដារត្រួតពិនិត្យ ដើម្បីធានាការគ្រប់គ្រងនិងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ដោយមិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (ហៅកាត់ថា IUU) តាមការណែនាំរបស់គណកម្មាធិការអឺរ៉ុប (EC) ផងដែរ។
ទីក្រុង Da Nang បង្កើនការត្រួតពិនិត្យប្រភពជលផល និងគ្រឿងសមុទ្រ - ảnh 1 ទូកនេសាទនៅកំពង់ផែនេសាទ Tho Quang

អស់រយៈពេលជិត 3 ខែមកហើយ លោក Pham Lieu អ្នកនេសាទមួយរូបនៅឃុំ Nai Hien Dong ខ័ណ្ឌ Son Tra ហាកដូចជាស៊ាំទៅនឹងការងារបំពេញបែបបទអំពីប្រភពជលផល និងគ្រឿងសមុទ្រ ដែលនេសាទបាននៅកំពង់ផែនេសាទ Tho Quang។ លោក Lieu បានចាត់ទុកថា ការត្រួតពនិយ្យប្រភពជលផល និងគ្រឿងសមុទ្រគឺមានភាពចាំចាច់ ដោយសារ នៅពេលដែល EU រឹតបន្តឹងការធ្វើអាជីវកម្មរបស់សហគ្រាសនោះ សហគ្រាសក៏ត្រូវរឹតបន្តឹងការធ្វើអាជីវកម្មរបស់អ្នកនេសាទដែរ។ ហេតុដូច្នេះ អ្នកនេសាទ រដ្ឋអំណាចនឹងសហគ្រាសគប្បីសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៃជលផល និងគ្រឿងសមុទ្រ។ លោក Phan Lieu អ្នកនេសាទមួយរូបបានឲ្យដឹងថា៖

“គណៈគ្រប់គ្រងបានយាមនៅកំពង់ផែជាប្រចាំ ដើម្បីត្រួតពិនិត្យលើការធ្វើអាជីវកម្ម។ ទោះបីជាការងារនេះចំណាយប្រាក់ច្រើនក៏ដោយ ប៉ន្តែអាចត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រយ៉ាងត្រឹមត្រូវសម្រាប់មូលដ្ឋានទាំងឡាយ”។

តាមម្ចាស់នាវាជាច្រើនរូបថា ទោះបីជាការរាយការណ៍ប្រភពជលផល និងគ្រឿងសមុទ្រចំណាយពេលវេលាក៏ដោយ បន្តែនាំមកនូវផលប្រយោជន៍ជាច្រើន ព្រោះថា នៅពេលប្រភពគ្រឿងសមុទ្រមានប្រភពច្បាស់លាស់នោះ តំលៃរបស់វាក៏កើនឡើងដែរ។ ហេតុដូច្នេះ ចំពោះ លោក Nguyen Hau អ្នកនេសាទមួយរូបនៅខ័ណ្ឌ Son Tra ទីក្រុង Da Nang បានឲ្យដឹងថា លោកតែងតែកត់ត្រាកំណត់ហេតុនេសាទត្រី។ លោកបន្តថា ខណៈដែលអ្នកនេសាទធ្វើតាមការកំណត់នោះ នឹងនាំមកនូវប្រាក់ចំណូលស្ថិរភាព។

“បន្ទាប់ពីអនុវត្តន៍ការកត់ត្រាកំណត់ហេតុធ្វើអាជីវកម្មនោះ រាល់សកម្មភាព នេសាទគឺមានតម្លាភាពជាងមុន។ តាមនោះ បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកនេសាថែមទៀត”។

ទីក្រុង Da Nang បង្កើនការត្រួតពិនិត្យប្រភពជលផល និងគ្រឿងសមុទ្រ - ảnh 2 អ្នកនេសាទហាក់ដូចជាស៊ាំទៅនឹងការងារបំពេញបែបបទអំពីប្រភពជលផល និងគ្រឿងសមុទ្រ 

ជាមួយនឹងការប្តេជ្ញាចិត្តប្រឆាំងនឹងការនេសាទខុសច្បាប់ដោយមិន រាយការណ៍ និងមិនស្របច្បាប់កំណត់នោះ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង រួមសហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Da Nang និងអង្គភាពទាក់ទិននានា បានបង្កើតការិយាល័យតំណាងទទួលបន្ទុកការគ្រប់គ្រងរបនេសាទត្រី។ ព្រមទាំងកសាងបទបញ្ញត្តិអធិការកិច្ច និងគ្រប់គ្រងសកម្មភាពនេសាទត្រីឲ្យស្របច្បាប់។  វរសេនីយ៍ឯក លោក Nguyen Tong Khong នៅការិយាល័យសេនាធិការ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Da Nang បានឲ្យដឹងថា៖ នាបច្ចុប្បន្ន ការងាររាយការណ៍ប្រភពជលផលនៅកំពង់ផែគឺមានរបៀរាបរយជាងមុន។

“ជារៀងរាល់ថ្ងៃ នាវិកត្រូវទាក់ទងជាមួយកងទ័ពការពារព្រំដែន យ៉ាង ហោចណាស់មួយដង ហើយរាយការណ៍អំពីកូអរដោនេរបស់នាវា ស្ថានភាពបរិមាណផលនេសាទបាន ដើម្បីយើងខ្ញុំតាមដាន ប្រកាសតំបន់គ្រោះថ្នាក់ បានឆាប់រហ័ស និងឃ្លាំមើលសកម្មភាពរបស់នាវាយ៉ាងដិតដល់”។

ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ជារៀងរាល់ថ្ងៃ កំពង់ផែនេសាទត្រី Tho Quang ទទួលបាននាវាចំនួនពី ៥០ ដល់ ៥៥ គ្រឿង ចូលកំពុងផែលក់ជលផល ហើយត្រូវបានតាមដានប្រភព។ រួមជាមួយការបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពនេសាទ្រត្រីនៅកំពង់ផែសមុទ្រនោះ គណកម្មធិការប្រជាជនខណ្ឌនានា រួមសហការជាមួយ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរព័ត៌មាន ផ្សព្វផ្សាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងអង្គការទាក់ទិននានា បានផ្សព្វផ្សាយដល់អ្នកនេសាទ្រត្រី អំពីផែនការអធិការកិច្ច ត្រួតពិនិត្យ និងគ្រប់គ្រងរបរនេសាទ្រត្រីនៅទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ