ទីក្រុង Da Nang បង្កើនល្បឿនទាក់ទាញការវិនិយោគ
(VOVWORLD) - នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ២០២១ ទីក្រុង Da Nang បានបន្តផ្តល់វិញ្ញាបនប័ត្រវិនិយោគនិងមានគោលការណ៍ស្រាវជ្រាវលើការវិនិយោគលើគម្រោងជាបន្តបន្ទាប់សម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។ នេះជាសញ្ញាគួរឲ្យរីករាយក្នុង “ឆ្នាំនៃការស្តារកំណើនឡើងវិញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច” ដែលទីក្រុង Da Nang បានជ្រើសរើសជាប្រធានបទឆ្នាំ ២០២១។ ជំរុញការទាក់ទាញវិនិយោគ ទីក្រុង Da Nang ប្តេជ្ញាចិត្តបន្តធ្វើកំណែទម្រង់បែបបទរដ្ឋបាល ព្រមទាំងបង្កលក្ខណៈអំណោយផលសម្រាប់វិនិយោគិនក្នុងការទទួលបានដីធ្លីនិងឱកាសធ្វើអាជីវកម្មផងដែរ។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រគល់វិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដល់គម្រោងចំនួន ៦ គម្ោរង (រូបថត៖ VOV) |
ទីក្រុង Da Nang ទើបតែបានផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីការវិនិយោគសម្រាប់គម្រោងចំនួន ៦ និងឯកសារជាលាយលក្ខណ៍អក្សរយល់ព្រមលើការស្រាវជ្រាវវិនិយោគសម្រាប់គម្រោងមួយនៅតំបន់បច្ចេកវិទ្យាខ្ពស់និងតំបន់ឧស្សាហកម្មនានានៅទីក្រុង Da Nang។ ដើមទុនវិនិយោគដែលបានចុះបញ្ជីសរុបមានទឹកប្រាក់ជាង ២៨០ លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីការវិនិយោគលើកនេះ មានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៣ គំរោងមកពីសហរដ្ឋអាមេរិកនិងជប៉ុន។ ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ការវិនិយោគបរទេសនៅ Da Nang សម្រេចបានគម្រោងជាង ៥៣០ ដោយមានដើមទុនសរុបជាង ១ ពាន់លានដុល្លារអាមេរិក។ រហូតមកដល់ពេលនេះ ទីក្រុង Da Nang មានគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៨៩២ ដោយមានទឹកប្រាក់វិនិយោគជិត ៣,៩ ពាន់លានដុល្លារអាមេរិក។ លោក Le Minh Phuc អគ្គនាយកក្រុមហ៊ុនសណ្ឋាគារនិងវីឡា Nam Phat ដែលជាក្រុមហ៊ុនមានដើមទុនបរទេស ១០០% ទើបតែធ្វើការវិនិយោគលើគម្រោងដែលមានទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកនៅទីក្រុង Da Nang បានមានប្រសាសន៍ថា៖
«នាពេលថ្មីនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងមន្ទីរស្ថានប័ននានា បានខិតខំប្រឹងប្រែងជួយគាំទ្រដល់ក្រុមហ៊ុនដោះស្រាយការលំបាកនិងឧបសគ្គនានាដើម្បីឱ្យក្រុមហ៊ុនអាចអនុវត្តគម្រោងបានល្អ។ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំទីក្រុងនិងមន្ទីរស្ថាប័ននានា នឹងបន្តគាំទ្រគម្រោងដើម្បីឱ្យគម្រោងនេះអាចបន្តពន្លឿនដំណើរការវិនិយោគទៀតផង។ យើងខ្ញុំប្តេជ្ញានឹងពន្លឿនអនុវត្តគម្រោងដែលរំពឹងទុកបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២២» ។
ទីក្រុង Da Nang បង្កើតប្លង់ដីធ្លីសម្រាប់អង្គភាេពអាជីវកម្មវិនិយោគនៅទីក្រុង (រូបថត៖VOV) |
ដើម្បីគាំទ្រជាអតិបរិមាដល់អង្គភាពអាជីវកម្មនានានៅដើមឆ្នាំនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចេញឯកសារណែនាំអំពីការបំព្រួញដំណើការបែបបទរដ្ឋបាលឲ្យបានខ្លី ដើម្បីដោះស្រាយការលំបាកនិងបញ្ហាឧបសគ្គក្នុងនីតិវិធីវិនិយោគផងដែរ។ លោកស្រី Tran Thi Thanh Tam នាយិការមន្ទីរផែនការនិងវិនិយោគទីក្រុង Da Nang បានអះអាងថា៖ មន្ទីរនឹងបន្ត ជំរុញការកែទម្រង់បែបបទរដ្ឋបាល និងបង្កើតបរិយាកាសវិនិយោគងាយស្រួលជ្រះស្រឡះ ព្រមទាំងមានលក្ខណៈប្រកួតប្រជែងខ្ពស់និងមានតម្លាភាពផងដែរ។ លោកស្រីបានបន្ថែមទៀតថា៖
«មន្ទីរផែនការនិងវិនិយោគបន្តសម្របសម្រួលជាមួយមន្ទីរស្ថាប័ននានាដើម្បីបន្តគ្រប់គ្រងឱ្យបានម៉ឹងម៉ាត់ថែមទៀតនូវការទាក់ទាញគម្រោងវិនិយោគថ្មីៗស្របតាមទិសដៅទីក្រុង។ នោះគឺជាភាពស្និទ្ធស្នាលជាមួយបរិស្ថានព្រមទាំងធ្វើជា សេនាធិការជូនទីក្រុងក្នុងការរៀបចំកិច្ចប្រជុំ និងវេទិកាជាច្រើនដើម្បីក្តាប់ជាប់បន្ថែមទៀតនូវការលំបាកនិងបញ្ហាឧបសគ្គរបស់វិនិយោគិន។ តាមនោះ មានដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ទន្ទឹមនឹងនោះនឹងមានដំណោះស្រាយថ្មីក្នុងការកែទម្រង់រដ្ឋបាល និងបង្កើតបរិយាកាសវិនិយោគឲ្យបានរលូននិងជួយគាំទ្រយ៉ាងសកម្មដល់វិនិយោគិនចូលទីក្រុង Da Nang ផងដែរ»។
ទីក្រុង Da Nang បានជ្រើសរើសរយៈពេល ៣ ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០១៩-២០២១ ដើម្បីអនុវត្តប្រធានបទ“ ឆ្នាំជំរុញខ្លាំងការទាក់ទាញវិនិយោគ” ។ ក្នុងពេលនេះ គេបានមានការផ្តួចផ្តើមគំនិត និងវិធីធ្វើល្អៗជាច្រើន នាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ ទីក្រុងបានកែសម្រួល និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រនិងទាក់ទាញការវិនិយោគ ព្រមទាំងជួយសម្រួលដល់នីតិវិធីរដ្ឋបាលក្នុងការទាក់ទងនឹងសកម្មភាពវិនិយោគផែនការរៀបចំដីធ្លី និងបរិស្ថានផងដែរ។ ដើម្បីបន្តទាក់ទាញការវិនិយោគចូលក្នុងទីក្រុង Da Nang បានអនុវត្តដំណោះស្រាយចំនួន ៦ ក្រុមដូចជាការសុក្រិត្យយន្តការគោលនយោបាយ ការចេញផ្សាយផែនការប្រើប្រាស់ដីធ្លីឱ្យបានសមស្របទៅនឹងផែនការទូទៅយ៉ាងឆាប់ហ័ស ព្រមទាំងបន្តកែសម្រួលបទប្បញ្ញត្តិនៃការដេញថ្លៃសិទ្ធិប្រើប្រាស់ដីធ្លី។ ចំពោះគម្រោងដែលប្រើប្រាស់ដីធ្លីគ្មានប្រសិទ្ធភាព ឬមិនមានការវិនិយោគទេ ទីក្រុងបានដកហូតទៅតាមបទប្បញ្ញត្តិ ដើម្បីធ្វើឲ្យសមស្របនូវផលប្រយោជន៍របស់វិនិយោគិន។ លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានអះអាងថា៖
«យើងខ្ញុំបានសន្យាលើកកំពស់ជីវភាពរស់នៅនិងបរិយាកាសការងារ រួមទាំងការដឹកជញ្ជូន ការថែទាំសុខភាព និងលក្ខខណ្ឌផលិតកម្មអាជីវកម្ម ដូចជាការផ្គត់ផ្គង់អគ្គិសនីនិងទឹក ជាពិសេសគឺបញ្ហាបរិស្ថាន។ យើងមានសំណូមពរជូនទៅស្ថាប័នមជ្ឈិមអំពីយន្តការនិងគោលនយោបាយជាក់លាក់មួយចំនួនសម្រាប់ទីក្រុងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ដើម្បីបង្កើតគុណសម្បត្តិរបស់ទីក្រុងក៏ដូចជាគុណសម្បត្តិរបស់វិនិយោគិន»។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តកែសម្រួលបញ្ជីគម្រោងសំខាន់ៗ ដើម្បីទាក់ទាញការវិនិយោគនៅទីក្រុងក្នុងដំណាក់កាល ២០២០ - ២០២៥។ តាមនោះ មានគម្រោងសំខាន់ៗចំនួន ៥៧ ដែលត្រូវបានទីក្រុង Da Nang ផ្តោតសំខាន់ទៅលើការទាក់ទាញក្នុងដំណាក់កាលនេះ ក្នុងនោះមានគំរោងដែលមានដើមទុនវិនិយោគសរុបរំពឹងថានឹងឡើងដល់ ៥៤,៥ ទ្រីលានដុងផងដែរ៕