ទាញយកអត្ថប្រយោជន៍ពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជំរុញការនាំចេញតាមអ៊ីនធឺណិតឆ្លងដែន
(VOVWORLD) - ជាមួយនឹងគុណសម្បត្តិលេចធ្លោបើធៀបនឹងពាណិជ្ជកម្មប្រពៃណី ពាណិជ្ជកម្មអេឡិចត្រូនិកបានក្លាយជាដំណោះស្រាយសម្រាប់សហគ្រាសវៀតណាមជំរុញការនាំចេញ។ ការចូលរួមយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិកមិនត្រឹមតែជួយអាជីវកម្មបង្កើនការជួញដូរនិងពង្រីកទំហំផលិតកម្មប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកនិងលក្ខណៈប្រកួតប្រជែងនៃផលិតផលវៀតណាមនៅក្នុងទីផ្សារពិភពលោកទៀតផង។
នាបច្ចុប្បន្ននេះ វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងស្វាហាប់ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើនដែលបានចុះហត្ថលេខាជាមួយដៃគូធំៗនៅលើពិភពលោក។ ផលិតផលជាច្រើនមានឧត្តមភាពដោយទទួលបានអត្រាពន្ធស្មើរសូន្យនៅពេលនាំចេញ។ វៀតណាមក៏កំពុងក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់និងផលិតទំនិញថ្មីៗនៅតំបន់អាស៊ីផងដែរ។ លើសពីនេះ តម្រូវការរបស់អតិថិជននៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក៏កំពុងឆ្ពោះទៅរកការធ្វើពិពិធកម្មការផ្គត់ផ្គង់នៅតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន។
ពាណិជ្ជកម្មអេឡិចត្រូនិកបានក្លាយជាដំណោះស្រាយមួយដើម្បីសហគ្រាសវៀតណាមជំរុញការនាំចេញ។ រូបភាព៖ BNEWS/TTXVN |
គុណសម្បត្តិទាំងនេះ រួមជាមួយនឹងការលើកកម្ពស់គុណភាពផលិតផល សមត្ថភាពផលិតកម្ម និងបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បានជួយសហគ្រាសវៀតណាមជំរុញការនាំចេញឆ្លងដែនតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ ជាក់ស្តែង នាពេលថ្មីៗនេះ សហគ្រាសវៀតណាមជាច្រើនបានពង្រីកគុណសម្បត្តិទាំងនេះ ដើម្បីជំរុញការនាំចេញលក់រាយតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាព នៅលើវេទិកាដូចជា Alibaba, Amazon...។
លោក To Nghiep Sieu នាយករងក្រុមហ៊ុនចម្កាត់ផលិតពាណិជ្ជកម្មសេចកម្ម Hanh Sanh បានចែករំលែកថា ចាប់តាំងពីឆ្នាំ ២០១៩មក ក្រុមហ៊ុនបានចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Alibaba ។ ចាប់តាំងពីពេលនោះមក ប្រាក់ចំណូលរបស់ក្រុមហ៊ុននៅលើទីផ្សារអន្តរជាតិសម្រេចបានជាង ១៥០.០០០ ដុល្លារអាមេរិក។ បច្ចុប្បន្ននេះ តាមរយៈ Alibaba ក្រុមហ៊ុន Hanh Sanh បាននាំចេញទំនិញទៅកាន់ប្រទេសចំនួន ៧៖ “ចាប់តាំងពីចូលរួមមក យើងខ្ញុំទទួលបានការបញ្ជាទិញជាច្រើនពីអតិថិជនចម្រុះជាតិសាសន៍។ តម្លៃសម្រាប់ការនាំចេញទៅក្រៅប្រទេសគឺលើសពី ១០០ លានដុល្លារអាមេរិក ប៉ុន្តែនៅពេលវិនិយោគលើស្តង់លក់ទំនិញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច ការចំណាយជាអប្បបរមាគឺត្រឹមតែពីរ-បីពាន់ដុល្លារប៉ុណ្ណោះ ហើយអាចដំណើរការបាន ២៤/២៤ម៉ោង”។
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Organic Kentary នៅទីក្រុងហូជីមិញ បានធ្វើការនាំចេញផ្លែឈើស្ងួតតាមអ៊ីនធឺណិតរយៈពេលជាង ១ ឆ្នាំមកហើយ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Alibaba.com ។ ដោយឡែកក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញរបស់ក្រុមហ៊ុនសម្រេចបានជាង ២ លានដុល្លារអាមេរិក កើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនភាគហ៊ុននាំចូល-នាំចេញ Minmax ក៏បានបញ្ជាក់ថា ការធ្វើអាជីវកម្មលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកបាននាំមកនូវប្រសិទ្ធភាពខ្ពស់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ បច្ចុប្បន្ន ការនាំចេញតាមរបៀបប្រពៃណីរបស់ក្រុមហ៊ុនមានត្រឹមតែ ៤០% ប៉ុណ្ណោះ នៅសល់គឺការនាំចេញតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ លោកស្រី To Thi Hong Diep នាយិការ Minmax បានចែករំលែកថា៖ ជំនួសឱ្យការស្វែងរកទំនិញតាមរយៈការតាំងពិពណ៌ដោយផ្ទាល់ ដៃគូអន្តរជាតិបានប្រើប្រាស់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដើម្បីស្វែងរកអ្នកផ្គត់ផ្គង់វិញ។ នេះគឺជានិន្នាការសកល ខ្ញុំគិតថា ប្រសិនបើសហគ្រាសមានបំណងឈានចូលទីផ្សារអន្តរជាតិ គួរតែចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឲ្យបានភ្លាមៗ”។
ការនាំចេញឆ្លងព្រំដែនគឺជាទីផ្សារឌីជីថលដ៏ធំទូលាយ ដែលបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាមភាគច្រើនលើគ្រប់វិស័យ និងផ្នែក។ យោងតាមការព្យាករណ៍ មានផ្នែកទំនិញចំនួន ៨ កំពុងមាននិន្នាការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងសក្តានុពលដែលសហគ្រាសវៀតណាមអាចចាប់យកឱកាសនាំចេញ នាពេលខាងមុខ។ នោះគឺ៖ ផ្ទះសម្បែង-សួនច្បារ ម្ហូបអាហារ កសិកម្ម សម្លៀកបំពាក់ គ្រឿងវេចខ្ចប់ ការបោះពុម្ព និងគ្រឿងសង្ហារឹម។ ក្នុងនោះ ផលិតផលសម្រាប់គេហដ្ឋាន សួនច្បារ និងគ្រឿងសង្ហារឹម មានកំណើន ២៧១% - ៨៧១% ហើយផលិតផលសម្ផស្សមានកំណើនជាង ៣២៩%។
លោក Nguyen Van Thanh ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក។ រូបថត៖ Lien Thuong |
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើឲ្យពាណិជ្ជកម្មទទួលបានជោគជ័យក្នុងលក្ខណៈដែលមានអតិថិជនតឹងរឹងជាច្រើន ក្រៅពីការខិតខំប្រឹងប្រែងរបស់អ្នកផលិតនិងពាណិជ្ចករវៀតណាមផ្ទាល់ ក៏ត្រូវការការគាំទ្រ និងការបណ្តុះបណ្តាលជាប្រព័ន្ធរបស់ទីភ្នាក់ងារសមត្ថកិច្ចផងដែរ។លោក Nguyen Van Thanh ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មមានប្រសាសន៍ថា៖ នៅប្រទេសវៀតណាមសព្វថ្ងៃនេះ មានផលិតផលប្រចាំតំបន់ជាច្រើន ប៉ុន្តែការលក់ភាគច្រើនគឺតាមរយៈក្រុមហ៊ុនដែលជឿទុកចិត្ត។ ពួកគេប្រមូលទិញ រួចនាំចេញឆ្លងព្រំដែន។ ដូច្នេះ អ្នកផលិតដោយផ្ទាលមិនទទួលបានអត្ថប្រយោជន៍ខ្ពស់ទេ ដូច្នេះពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននឹងជួយឱ្យអ្នកផលិតនិងក្រុមហ៊ុនផលិតតូចៗចូលរួមដោយផ្ទាល់ក្នុងការនាំចេញ”។
នៅឆ្នាំ ២០២៣ ទំហំនៃការនាំចេញតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់វៀតណាមសម្រេចបាន ១៤ ពាន់លានដុល្លារអាមេរិក។ នាពេលខាងមុខ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននឹងបើកឱកាសនាំចេញកាន់តែច្រើនសម្រាប់ធុរកិច្ចវៀតណាម ជួយឱ្យទំនិញវៀតណាមលើកកម្ពស់ពាណិជ្ជសញ្ញានិងបង្កើតឋានៈរបស់ខ្លួននៅលើទីផ្សារពិភពលោក ជាពុំខាន៕