ទំនិញវៀតណាមចូលរួមក្នុងប្រព័ន្ធចែកចាយនៅបរទេស
(VOVWORLD) -ការនាំចេញផ្ទាល់ចូលក្នុងប្រព័ន្ធចែកចាយទំនើបរបស់បរទេសត្រូវបាន ចាត់ទុកជារូបសណ្ឋាននាំចេញប្រកបដោយប្រសិទ្ធភាព ចីរភាព ហើយត្រូវបានសហគ្រាសវៀតណាមជាច្រើនប្រដេញតាម។ នាឆ្នាំ ២០១៨ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានដំណើរការគម្រោងការណ៍ "ជំរុញសហគ្រាសវៀតណាមឲ្យចូលរួមផ្ទាល់ទៅក្នុងបណ្តាញចែកចាយអន្តរជាតិ" សំដៅបង្កើនការពន្លឿនពាណិជ្ជកម្ម ផ្សព្វផ្សាយពាណិជ្ជសញ្ញាទំនិញវៀតណាម ព្រមទាំងបង្កើតឱកាសក្នុងការពង្រីកទីផ្សារ ដើម្បីទំនិញវៀតណាមមានវត្តមានឲ្យបានច្រើនថែមទៀតនៅក្នុងប្រព័ន្ធចែកចាយបរទេស។
ស្តង់ទំនិញវៀតណាមនៅផ្សារទំនើប |
ចាប់តាំងពីដើមឆ្នាំ ២០០០ មក ទីផ្សារចែកចាយវៀតណាមត្រូវបានវិនិយោគិនបរទេសយកចិត្តទុកដាក់ ក្នុងនោះមាន បណ្ដាប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ (ជាមួយផ្សារទំនើប Metro) ឬ BigC បារាំង (សម្ព័ន្ធក្រុមហ៊ុន Bourdon)។ នាគ្រានេះ សហគ្រាសនាំចេញរបស់វៀតណាមចាប់ផ្ដើមទាក់ទងផ្ទាល់ជាមួយប្រព័ន្ធចែកចាយបរទេសប្រចាំនៅវៀតណាម។ មុននេះ ទោះបីជាទំនិញវៀតណាមត្រូវបាននាំចេញទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោកក៏ដោយ ប៉ុន្តែត្រូវឆ្លងកាត់តាមរយៈអ្នកនាំចូលជំនាញ។ ហេតុដូច្នេះហើយ ទំនិញវៀតណាមមិនទាន់ពង្រីកបានឧត្តមភាពអំពីរការផ្សព្វផ្សាយ និងរបៀបទាក់ទងផ្ទាល់ជាមួយប្រព័ន្ធចែកចាយបររទេស ដើម្បីពង្រីកទីផ្សារនៅឡើយ។ លោក Dang Hoang Hao ប្រធាននាយកដ្ឋានអឺរ៉ុបនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖
“ខណៈដែលសហគ្រាសវៀតណាមនាំចេញតាមរយៈ ដេប៉ូកណ្ដាល គឺជួបប្រទះនឹងឧបសគ្គជាច្រើន។ ឧបសគ្គទីមួយគឺ អ្នកផលិត និងនាំចេញវៀតណាមមិនទាន់ក្តាប់បានផ្ទាល់នូវតម្រូវការរបស់អតិថិជនឡើយ។ ឧបសគ្គទី ២ គឺមិនទាន់ក្ដាប់បានសមត្ថភាពគ្រប់គ្រងរបស់ខ្សែសង្វាក់ចែកចាយធំៗ នៅលើពិភពលោកឡើយ។ ម៉្យាងវិញទៀត ការនាំចេញតាមរយៈដេប៉ូគឺមិនអាចអភិវឌ្ឍន៍ពាណិជ្ជសញ្ញាបានឡើយ។ ក្រៅពីនេះទំនិញរបស់វៀតណាមត្រូវបានវេចខ្ចប់តាមរយៈពាណិជ្ជសញ្ញាមផ្សេងៗរបស់ក្រុមហ៊ុនបរទេស សូម្បីតែឈ្មោះក៏គ្មានផលិតនៅវៀតណាមទៀតផង”។
ក្នុងឆ្នាំ ២០១១ សប្ដាហ៍ទំនិញវៀតណាម ត្រូវបានរៀបចំឡើង ជាលើកដំបូង នៅផ្សារទំនើប Big C ចំណុះសម្ព័ន្ធក្រុមហ៊ុន Bourbon ប្រទេសបារាំង។ ក្នុងសប្ដាហ៍ទំនិញលើកនេះ ទន្ទឹមនិងការផ្សព្វផ្សាយ សហគ្រាសវៀតណាមក៏ទទួលបានការបណ្ដុះបណ្ដាលផ្ទាល់អំពីបុគ្គលិកលក់ដូរនៃ ប្រព័ន្ធចែកចាយ។ ជាមួយនឹងលទ្ធផលបឋមទាំងនេះ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ក្រសួងឧស្សាហពាណិជ្ជកម្មបន្តរៀបចំសប្តាហ៍ទំនិញវៀតណាមតាមប្រព័ន្ធ Metrro របស់ប្រទេសអាល្លឺម៉ង់ និង BigC របស់ប្រទេសបារាំង។ ក្រសួងឧស្សហពាណិជ្ជកម្មក៏បានរួមសហការរៀបចំឲ្យក្រុមហ៊ុនរបស់វៀតណាមតភ្ជាប់ជាមួយសម្ព័ន្ធក្រុមហ៊ុនចែកចាយធំៗរបស់អឺរ៉ុប អ៊ីតាលី បារាំង សាធារណរដ្ឋឆែក ថៃ និងជប៉ុន។ ជាពិសេសគឺនៅក្នុងសប្ដាហ៍វៀតណាមនៅ Aeon (ប្រទេសជប៉ុន) បានប្រព្រឹត្តិទៅសិក្ខាសាលា វេទិកា និងកម្មវិធីបណ្ដុះបណ្ដាលជួយឧបត្ថម្ភសហគ្រាសបរទេស។ តាមនោះ សហគ្រាសវៀតណាមជាច្រើនបានតភ្ជាប់ជាមួយអ្នកចែកចាយបរទេសដែរ។ លោក Nguyen The Tan នាយកក្រុមហ៊ុនតែ Tam Lan បានឲ្យដឹងថា៖
“តាមរយៈការឧទ្ទេសនាមរបស់នាយកដ្ឋានទីផ្សារអឺរ៉ុបនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនោះ សហគ្រាសយើងខ្ញុំមានភាពងាយស្រួលក្នុងការទាក់ទងជាមួយទីផ្សារនៃបណ្ដាប្រទេសអឺរ៉ុប ហើយទំនិញរបស់យើងខ្ញុំមានវត្តមាននៅទីផ្សារបារាំងតាមរយៈប្រព័ន្ធផ្សារទំនើប Thanh Binh ផងដែរ”។
ទំនិញវៀតណាមមានឱកាសជាច្រើននៅពេលចូលរួមប្រព័ន្ធចែកចាយនៅបរទេស (កាសែត៖NLĐO)) |
ដើម្បីទាក់ទងផ្ទាល់ជាមួយខ្សែសង្វាក់នៃប្រព័ន្ធចែកចាយទំនើបនៅលើពិភពលោកនេះគឺតម្រូវឲ្យសហគ្រាស វៀតណាម គប្បីមានដំណោះស្រាយព្រមៗគ្នា ពីផលិតកម្ម រហូតដល់ការចែកចាយ និងប្រើប្រាស់។ ដោយឈរលើមូលដ្ឋានទាំងនេះ លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានផ្ដល់សច្ចាប័នលើគម្រោងការ "ជំរុញសហគ្រាសវៀតណាមចូលរួមប្រព័ន្ធចែកចាយបរទេស ដល់ឆ្នាំ២០២០ " ដោយមានដំណោះព្រមៗគ្នាជាច្រើន។ តាមនោះ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមរៀបចំសប្ដាហ៍ទំនិញនៅឯបរទេស រួមជាមួយនោះ គឺរៀបចំសិក្ខាសាលាជាមួយអ្នកចែកចាយធំៗរបស់បរទេស ដែលមានវត្តមាននៅវៀតណាម។ គោលដៅនៃគម្រោងការណ៍នេះគឺដល់ឆ្នាំ២០២០ ទំនិញរបស់វៀតណាមនឹងទាក់ទងជាមួយប្រព័ន្ធចែកចាយធំៗនៅអឺរ៉ុប អាមេរិកខាងជើង អាស៊ីអាគ្នេយ៍ អាស៊ីភាគឦសាន និងនៅប្រទេសេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមផងដែរ៕