ធ្វើកំណែទម្រង់រដ្ឋបាល ដើម្បីបង្កើតបរិយាកាសវិនិយោគអំណោយផល
(VOVWORLD) -ការធ្វើកំណែទម្រង់រដ្ឋបាល និងការកាត់បន្ថយបែបបទ ដើម្បីបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មអំណោយផលត្រូវបានចាត់ទុកជាជំហានលោតផ្លោះមួយ ក្នុងការកែលម្អបរិយាកាសវិនិយោគ និងជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍។ ភារកិច្ចនេះត្រូវបានខេត្ត ក្រុង រួមជាមួយក្រសួង និងស្ថាប័ននានារបស់វៀតណាមលាតត្រដាងអនុវត្តន៍យ៉ាងសកម្ម ហើយទទួលបានលទ្ធផលជាវិជ្ជមាននាពេលកន្លងទៅ។
សកម្មភាពធ្វើការរបស់ពលករនៅខេត្ត Binh Duong |
ហាណូយ គឺជាទីក្រុងមួយ ដែលត្រូវបានវិនិយោគិនបរទេសជាច្រើនជ្រើសរើស ដើម្បីបោះទុនវិនិយោគប្រកបដោយប្រសិទ្ធភាព។ គិតដល់ដំណាច់ខែមិថុនា ឆ្នាំ២០១៨ នោះ ទីក្រុងហាណូយមានគម្រោងការណ៍វិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៤៣០០ គម្រោង ដែលមានសុពលភាព ដោយមានទុនចុះបញ្ជីសរុបជាង ៣៣,៣៨ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៩ ខែដើម្បីឆ្នាំ ២០១៨ ទីក្រុងហាណូយបាននាំមុខគេនៅទូទាំងប្រទេសជាបណ្ដោះអាសន្នអំពីការទាក់ទាញ
ទុន FDI។
មូលហេតុមួយក្នុងចំណោមមូលហេតុដែលនាំមកភាពជោគជ័យក្នុងការទាក់ទាញទុន FDI នោះ គឺទីក្រុងហាណូយបានអនុត្តន៍ការធ្វើកំណែទម្រង់រដ្ឋបាលយ៉ាងល្អ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍផលិតកម្ម។ ទីក្រុងបានអនុវត្តន៍យន្តការច្រកចេញចូលតែមួយ នៅបណ្ដាស្ថាប័នរដ្ឋបាល។លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានលើកច្បាស់ថា៖
“ទន្ទឹមនឹងការខិតខំប្រឹងប្រែងអនុវត្តក្នុងការបោះទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពនោះ ទីក្រុងហាណូយ បានបង្កើត បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មអំណោយផល ធ្វើកំណែទម្រង់រដ្ឋបាល សុក្រឹតរដ្ឋបាលអេឡិចត្រូនិច និងផ្ដល់សេវាកម្មសាធារណៈតាម រយៈបណ្ដាញអ៊ីនធឺណែត។ ទីក្រុងក៏បន្តកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម ដោយរួមដំណើរជាមួយសហគ្រាស និងយកប្រជាជនជាមជ្ឈមណ្ឌល”។
ទន្ទឹមនឹងនេះ នៅតំបន់ Nam Bo ខាងកើតនោះ Binh Duong គឺជាខេត្តមួយដែលទទួលបានបានជោគជ័យក្នុងការទាក់ទាញទុនវិន ដោយសារមានគោលនយោបាយ និងការធ្វើកំណែទម្រង់បែបបទរដ្ឋបាលយ៉ាងសមស្រប។ ពោលគឺខេត្តទាក់ទាញបានគម្រោងការរវិនិយោគផ្ទាល់ពីបរទេសចំនួនជាង ៣៨០០ គម្រោង ដោយមានទុនចុះបញ្ជីសរុបជាង ៣០ ពាន់លានដុល្លារអាមេរិក ហើយក្លាយទៅជាខេត្តជាប់ចំណាត់ថ្នាក់ទី ៣ អំពីការទាក់ទាញទុនវិនិយោគពីបរទេសរបស់វៀតណាម។ លោក Tran Thanh Liem ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា៖
“ដើម្បីទទួលបានលទ្ធផលទាំងនេះ ថ្នាក់ ដឹកនាំ គ្រប់ជាន់ថ្នាក់ បានបង្កើត បរិយាកាសជ្រះស្រឡះ សំដៅទាក់ទាញទុនវិនិយោគ ហើយ ជានិច្ចកាល ផ្ទៀងស្ដាប់ និងដោះស្រាយការលំបាក សាកល្បងរបស់សហគ្រាស តាម នោះ បង្កើតទំនុកទុកចិត្តដល់វិនិយោគិន និងសហគ្រាស។ ខេត្តក៏ផ្តោតលើការអនុវត្តន៍យ៉ាងល្អនូវការធ្វើកំណែទម្រង់បែបបទរដ្ឋបាល និងអនុវត្តន៍ដោយបើកចំហរជាសាធារណៈ ក្នុងការប្រតិបត្តិរបស់ស្ថានប័នរដ្ឋ ជាពិសេសគឺស្ថានប័នមានសមត្ថកិច្ច និងភារកិច្ចដោះស្រាយបែបបទរដ្ឋបាលរបស់វិនិយោគិននៅក្នុង និងក្រៅប្រទេស”។
ដើម្បីបង្កើតការផ្លាស់ប្ដូរដ៏ធំធេង និងច្បាស់លាស់អំពីការធ្វើកំណែទម្រង់បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មនោះ គឺនាពេលខាងមុខ ក្រសួង និងស្ថាប័ននានាគប្បីបន្តយកចិត្តទុកដាក់ និងអនុវត្តន៍យ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពនូវរាល់ដំណោះស្រាយរយៈពេលយូរអង្វែង សំដៅធ្វើកំណែទម្រង់ បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មដូចជា ការកាត់បន្ថយលក្ខខណ្ឌធ្វើអាជីវកម្ម ការធ្វើកំណែទម្រង់បែបបទរដ្ឋបាល។ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានលើកច្បាស់ថា៖
“ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា គប្បីកែលម្អការដោះស្រាយបែបបទរដ្ឋបាលនៅស្ថានប័ន និងអង្គភាពរបស់ខ្លួន។ ទីពីរគឺគប្បីក្រើនរំឭក ត្រួតពិនិត្យនូវការដោះស្រាយបែបបទរដ្ឋបាល ជំនះពុះពារលើស្ថានភាពដែលខ្វះការបើកចំហជាសាធារណៈ និងតម្លាភាពអំពីបែបបទរដ្ឋបាល ស្ថានភាពផុតកំណត់ក្នុងការដោះស្រាយបែបបទរដ្ឋបាល។ ទីបីគឺគប្បីធ្វើចំណាត់ការរាលើការលើកសំណើររបស់បុគ្គលនិងអង្គការយ៉ាងម៉ឺងម៉ាត់អំពីបទបញ្ញត្តិបែបបទរដ្ឋបាល”។
ការកែលម្អជាសារវន្ត បង្កើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានូវបទដ្ឋានអំពីបរិយាកាសធ្វើអាជីវកម្ម សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចគឺកំពុងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រឹងមាំ ស្ថិរភាព និងបង្កើត បរិយាកាសវិនិយោគអំណោយផល។ នេះក៏ជាដំណោះស្រាយសំខាន់មួយ ដើម្បីធានាការអនុវត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០១៨ ផងដែរ។