នាយកដ្ឋានគយខេត្ត Lang Son (វៀតណាម) ជំរុញយ៉ាងខ្លាំងការកែទម្រង់រដ្ឋបាល ឆ្លើយតបនឹងយន្តការច្រកទ្វារតែមួយ

នាយកដ្ឋានគយខេត្ត Lang Son (វៀតណាម) ជំរុញយ៉ាងខ្លាំងការកែទម្រង់រដ្ឋបាល ឆ្លើយតបនឹងយន្តការច្រកទ្វារតែមួយ - ảnh 1
ជាមធ្យមមួយថ្ងៃមានអ្នកធ្វើដំណើរចំនួន ២៥០០ នាក់ធ្វើដំណើរទៅវិញទៅមក តាមច្រកទ្វារព្រំដែន Huu Nghi។ (Image: nguyentandung.org)

(VOVworld) – ក្នុងប៉ុន្មានឆ្នាំកន្លងទៅ នាយកដ្ឋានគយខេត្ត Lang Son (ភាគខាង
ជើងវៀតណាម) ជំរុញយ៉ាងខ្លាំងការកែទម្រង់រដ្ឋបាល ទំនើបភាវូប នីយកម្មគយ
អេឡិចត្រូនិកជាជំហានៗ។ ដោយមានការខំប្រឹងប្រែងនេះ នាយកដ្ឋានគយ
ខេត្ត Lang Son សព្វថ្ងៃបានក្លាយទៅជាស្ថាប័នជួរមុខមួយក្នុងចំណោមស្ថាប័ន
ដែលអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងកិច្ចការរដ្ឋបាលទំនើបភាវូបនីយកម្មគយ។

Lang Son  គឺជាខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិលើដីគោកសំខាន់រវាង
វៀតណាមនិងចិន ក្នុងនោះ មានច្រកទ្វារព្រំដែនស្នូលគឺ​ Huu Nghi និង Tan
 Thanh។ នេះក៏ជាបណ្ដាច្រកទ្វារព្រំដែនដែលមានបរិមាណទំនិញនាំចេញ
នាំចូល មធ្យោបាយដឹកជញ្ជូននិងអ្នកធ្វើដំណើរច្រើន​បំផុតក្នុងទូទាំងប្រទេស
វៀតណាម។ ជាប្រចាំឆ្នាំ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញឆ្លងច្រកទ្វារ
ព្រំដែន Huu Nghi ទទួលបានជាង ១ ពាន់ លានដុល្លាអាមេរិក។ តាមព្យាករណ៍
ទំនិញនាំចេញនាំចូលតាមរយៈបណ្ដាច្រកទ្វារព្រំដែននៅខេត្ត Lang Son 
 ស្រូបយក ៦០% នៃចំនួន ទំនិញនាំចេញនាំចូលនៅបណ្ដាខេត្តព្រំដែនភាគ
ខាងជើងវៀតណាម។ ជាមធ្យមមួយថ្ងៃមានអ្នកធ្វើដំណើរចំនួន ២៥០០ នាក់
ធ្វើដំណើរទៅវិញទៅមកតាមច្រក​ទ្វារព្រំដែន Huu Nghi។ ដោយមានបរិមាណ
ទំនិញនិងអ្នកធ្វើដំណើរច្រើនដូច្នេះ ស្ថាប័នគយខេត្ត Lang Son ជានិច្ចកាល
យកចិត្តទុកដាក់ដល់ការងារកែទម្រង់រដ្ឋបាលត្រួតពិនិត្យនិងគ្រប់គ្រងចំពោះ
ទំនិញនិងអ្នកធ្វើដំណើរ។ ក្រោយរយៈ ពេល ៤ ឆ្នាំអនុវត្តបែបបទគយអេឡិច
ត្រូនិកនៅខេត្ត Lang Son យន្តការនេះ​បាននាំមកនូវប្រសិទ្ធភាពសកម្មដែលម
ជ្ឈដ្ឋានអាជីវករវាយតំលៃខ្ពស់។ លោក Vu Hai Phong នៅក្រុមហ៊ុនចំកាត់
Xuan Cuong ខេត្ត Lang Son បានឲ្យដឹងថា៖

        «ស្ថាប័នគយបានបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុនដើម្បីកាត់បន្ថយ
 វេលាអនុវត្តបែបបទអេឡេកត្រូនិកដោយឈរលើស្មារតីផ្លាស់ប្តូរថ្មី។ ការអនវុត្ត បែបបទគយអេឡិចត្រូនិកបានជួយសំរួលដល់អង្គភាពអាជីវកម្មជាច្រើន។»

        រហូតមកដល់ពេលនេះ នាយកដ្ឋានគយខេត្ត Lang Son បានអនុវត្តបែប
បទគយអេឡិចត្រូនិកប្រកបដោយជោគជ័យនៅបណ្ដាស្ថាប័ន គយចំណុះ។
អាត្រាឆ្លងដែនតាមរយៈរូបសណ្ឋាននេះទទួលបានជាង ៨០% តំលៃប្រាក់
ពាណិជ្ជកម្មនិងជាង ៨០%​ ឯកសារឈរឈ្មោះចំពោះទំនិញនាំចេញនាំចូល
គ្រប់​ប្រភេទ។ លោក Nguyen Quang Bach កម្មាភិបាលស្ថាប័នគយច្រកទ្វារ
ព្រំដែន Huu Nghi បានឲ្យដឹងថា៖

«នាពេលខាងមុខ យើងខ្ញុំនឹងបន្តប្រមូលផ្តុំទៅលើកំណែទម្រង់រដ្ឋបាល បង្ក
លក្ខណៈងាយស្រួលសំរាប់សកម្មភាពនាំចេញនាំចូលមិនត្រឹមតែសំរាប់
ទំនិញនាំ ចូលនាំចេញរបស់វៀតណាមប៉ុណ្ណោះទេថែមទាំងរវាងចិននិង
បណ្ដាប្រទេសអាស៊ានទៀតផង។ ក្នុងនោះ យើងខ្ញុំយកចិត្តទុកដាក់ដល់ការ
គ្រប់គ្រងម៉ត់ចត់នូវរាល់ទំនិញធានាយ៉ាងម៉េចដើម្បីទំនិញត្រូវបានដឹកជញ្ជូន
ងាយស្រួលបំផុតឆ្លងច្រកទ្វារព្រំដែន។»

        នាពេលខាងមុខ ស្ថាប័នគយខេត្ត Lang Son បន្តជំរុញខ្លាំងការកែទម្រង់
បែបបទរដ្ឋបាលតាមទិសស្លោក “ជំនាញ-តម្លាភាព-ប្រសិទ្ធភាព”។ ប្រការ
 នេះឆ្លើយតបនឹងតម្រូវការនៃយ​​ន្តការច្រកទ្វារតែមួយសំដៅបង្កើតលក្ខណៈ
ងាយ​ស្រួលបំផុតសំរាប់ក្រុមហ៊ុនក្នុងពេលធ្វើបែបបទនាំចេញនាំចូលរួម
ចំណែកបង្កើន ចំណូលថវិការរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ