បង្កើនការទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long

(VOVWORLD) -តាមការវាយតម្លៃរបស់អ្នកជំនាញថា ផ្ទាំងគំនូរ និងសកម្មភាពផលិតកម្ម ធ្វើអាជីរកម្មរបស់សហគ្រាសនៅក្នុងតំបន់ វាលសណ្ដទន្លេ Cuu Long គឺមានការវិឌ្ឍន៍ជាវិជ្ជមានក្នុងឆមាសទី១ ឆ្នាំ ២០១៨។ សហគ្រាសស្ទើរតែទាំងអស់នៅក្នុងតំបន់ទទួលបានប្រសិទ្ធភាពក្នុងការធ្វើអាជីវកម្ម ក្នុងនោះ កំណើនសេដ្ឋកិច្ចទទួលបានប្រមាណ 9% ពោលគឺខ្ពស់ជាងច្រើនដង បើធៀបនឹងកំណើនទូទៅនៃតំបន់ទាំងមូល។លទ្ធផលខាងលើគឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរួមរបស់តំបន់ក្នុងការបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើត កម្លាំងចលករអភិវឌ្ឍន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long។
បង្កើនការទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long - ảnh 1ទិដ្ឋភាពទីក្រុង My Tho ខេត្ត Tien Giang 

តាមតួរលេខរបស់ក្រសួងផែនការនិងវិនិយោគវៀតណាមថា ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ តំបន់វាលសណ្ដទន្លេ Cuu Long មានសហគ្រាសថ្មីចំនួន ៤៦០០ អង្គភាព កើន 8,7% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ទន្ទឹមនឹងនេះ នៅទូទាំងតំបន់មានគម្រោងការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៤៧ ដោយមានទុនចុះបញ្ជីជាង ៨ រយលានដុល្លាអាមេរិក។ តាមលទ្ធផលខាងលើបានសរឲ្យឃើញថា តំបន់វាលសណ្ដទន្លេ Cuu Long កាន់តែទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅប្រទេសពីមួយថ្ងៃទៅមួយថ្ងៃ។

តាមការវាយតម្លៃរបស់សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមនៅទីក្រុង Can Tho (VCCI Can Tho) ថា នៅពេលកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)  ចូលជាធរមាន នឹងបើកចេញឱកាសសម្រាប់សហគ្រាសវៀតណាម ក្នុងការពង្រីកទីផ្សារនាំចេញ។ លោកស្រី Phung Thi Lan Phuong អ្នកជំនាញរបស់ VCCI Can Tho បានឲ្យដឹថា៖

"ក្នុងរយៈពេលខាងមុខ យើងខ្ញុំសង្ឃឹមថា CPTPP នឹងជួយទាក់ទាញទុនវិនិយោគលើវិស័យកសិកម្ម ដើម្បីអភិវឌ្ឍន៍ខឿនកសិកម្មដោយចីរភាព ហើយឆ្លើយតបនឹងបទដ្ឋានខ្ពស់នៃទីផ្សារនាំចេញ។តាមនោះ យើងមិនត្រឹមតែមានឱកាសនាំចេញផលិតផលទៅកាន់ទីផ្សារក្នុងតំបន់ CPTPP ប៉ុណ្ណោះទេ ថែមទាំងទីផ្សារ EU និងអាមេរិកទៀតផង។

បង្កើនការទាក់ទាញទុនវិនិយោគ ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long - ảnh 2ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនឱសថ Hậu Giang

ដោយមានទីតាំងជាមជ្ឈមណ្ឌលនៃ តំបន់ វាលសណ្ដទន្លេ Cuu Long នោះទីក្រុង Can Tho កំពុងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍លើវិស័យដូចជា Logistic កសិកម្មដោយប្រសិទ្ធភាពខ្ពស់ និងបច្ចេកវិទ្យាព័ត៌មាន។ នាបច្ចុប្បន្ន ទីក្រុងកំពុងអនុវត្តន៍វិធានការជាច្រើន ដើម្បីកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម។ នាពេលថ្មីៗនេះ នៅក្នុងសន្និសីទពន្លឿនវិនិយោគនៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា៖

“តួនាទីរបស់និយោគិន សហគ្រាស និងបរិយាកាសធ្វើអាជីវកម្មគឺមានសារៈសំខាន់ណាស់។ ហេតុដូច្នេះហើយ វិនិយោគិនគប្បីរួមសហការជាមួយរដ្ឋអំណាច ដើម្បីសម្រេចឲ្យបានចក្ខុវិស័យក្នុងទសវត្សរ៍ខាងមុខ”។

ចំណុចលេចធ្លោផ្សេងមួយទៀតនៅតំបន់វាលសណ្ដទន្លេ Cuu Long គឺត្រូវនិយាយដល់ខេត្តTien Giang ដែលជាខ្សែរក្រវ៉ាត់សេដ្ឋកិច្ច។ ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ ខេត្ត Tien Giang ទាក់ទាញ បាន គម្រោងការណ៍ចំនួន ១៨ ក្នុងនោះមានគម្រោងការ FDI ចំនួន ៧ ដោយមានទុនចុះបញ្ជីជាង ៧ លាន លានដុង។ នាបច្ចុប្បន្ន ខេត្តកំពុងបន្តអនុវត្តន៍វិធានការជាច្រើន សំដៅបង្កើតបរិយាកាសវិនិយោគឲ្យកាន់តែទាក់ទាញ។ លោក  Tran Thanh Duc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang បានឲ្យដឹងថា៖

“ក្នុងត្រីមាស់ទី៣ ឆ្នាំ ២០១៨ គណៈកម្មាធិការប្រជាជនខេត្ត នឹងប្រកាស ផែនការលើកកម្ពស់សន្ទស្សន៍ធ្វើកំណែទម្រង់រដ្ឋបាលចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ក្នុងនោះ ដាក់ចេញវិធានការជាក់ស្ដែង ដើម្បីធានាថា ភារកិច្ចធ្វើកំណែទម្រង់រដ្ឋបាលត្រូវបានអនុវត្តន៍ត្រូវតាមផែនការ។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើការធ្វើ សាមញ្ញបនីយកម្មបែបបទរដ្ឋបាល និងជំរុញប្រតិបត្តិការសេវាកម្មសារធារណៈតាមរយៈអនឡាញផងដែរ”។

ដោយមានការខិត្តខំប្រឹងប្រែងក្នុងការទាក់ទាញទុនវិនិយោគ ព្រមទាំងបង្កើនការពង្រីកសក្ដានុពលនោះ តំបន់ វាលសណ្ដទន្លេ Cuu Long នឹងបើកចេញឱកាសថ្មី គួរឲ្យទាក់ទាញសម្រាប់វិនិយោគិននៅក្នុង និងក្រៅប្រទេស ហើយជំរុញខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ