បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! កម្ពុជាគឺជាទីផ្សារវិនិយោគធំមួយ របស់មជ្ឈដានសហគ្រិនវៀតណាម។ ការវិនិយោគរបស់វៀតណាមកំពុងរួមចំណែកសំខាន់ចូលក្នុងការអភិវឌ្ឍន៍និងរក្សាកំណើនស្ថិរភាពរបស់កម្ពុជា។ អស់ រយៈពេលជាច្រើនឆ្នាំកន្លងទៅសហគ្រាសវៀតណាមរាប់រយបានវិនិយោគនៅកម្ពុជាដោយមានប្រភពទុនសរុបជិតនឹង ៣ ពាន់លានដុល្លាអាមេរិកដើម្បីកសាងនិងអភិវឌ្ឍន៍គំរោងការណ៍ចំនួន ២០០។ ចំនួនគំរោងការណ៍នេះបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌និងសង្គមនៅកម្ពុជាជាពិសេសក្នុងការកសាងចំណងមិត្តភាពសាមគ្គីភាពរឹងមាំរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ អត្តបទសរសេររបស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា Chanh Tuy។ 
បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា - ảnh 1 វេជ្ជបណ្ឌិតមកពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Le Ba Hung កំពុងពិនិត្យព្យាបាលសំរាប់ប្រជាជនកម្ពុជា។

(VOVworld) –  សហគ្រាសវៀតណាមមួយក្នុងចំណោមសហគ្រាសវៀតណាមដែលទទួល បានជោគជ័យច្រើននៅទីផ្សារកម្ពុជាគឺមន្ទីរពហុព្យាបាលចាក់អង្រែនៅរាជធានី ភ្នំពេញរបស់វេជ្ជបណ្ឌិតមកពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Le Ba Hung។ លោក Le Ba Hung បានឲ្យដឹងថា៖ នាគ្រាដំបូង ដោយសារមិន ចេះភាសាខ្មែរដឹងនឹងមិនទាន់ច្បាស់អំពីប្រព័ន្ធច្បាប់របស់ប្រទេសសាមីលោកបានជួបការលំបាកជាច្រើន។ អាស្រ័យដោយការជួយឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Le Ba Hung កសាងបានឲ្យបានមន្ទីរពហុព្យា បាលទំនើបមួយនៅរាជធានីភ្នំពេញ។    

        «ស្តីអំពីសេវ៉ាកម្មនៅមន្ទីរពេទ្យ យើងមានអាគារផ្នែកគ្រឿងក្នុង អាគារវះកាត់ អាគារសង្គ្រោះបន្ទាន់អាគារត្រចៀកច្រមុះបំពង់ករ រួមជាមួយឧបករសម្ភារៈទំនើបដូចម៉ាស៊ីន CT Scan និងម៉ាស៊ីនលាងក្រលៀន។ ម៉ាស៊ីនទាំងនេះសុទ្ធតែជា ឧបករល្អបំផុតដែលត្រូវបាននាំចូលពីវៀតណាម។»

បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា - ảnh 2មន្ទីរពហុព្យាបាលចាក់អង្រែនៅរាជធានី ភ្នំពេញ 

        អាស្រ័យដល់សេវ៉កម្មល្អនិងតុល្យភាពក្នុងការពិនិត្យព្យាបាលមន្ទីរពេទ្យ របស់លោក Hung កាន់តែទទួលបានអ្នកជំងឺច្រើនពីមួយថ្ងៃទៅថ្ងៃ។ នេះគឺជា មូលហេតុមួយដើម្បីវេជ្ជបណ្ឌិត Le Ba Hung វិនិយោគកសាងសាខានៃមន្ទីរពេទ្យពហុព្យាបាលចាក់អង្រែនៅក្រុងព្រះសីហនុទៀត។ នាពេលខាងមុខ លោក Le Ba Hung នឹងបើកទូលាយសាខាមួយចំនួនទៀតនៅខេត្តក្នុងផ្សេងៗរបស់កម្ពុជា។

បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា - ảnh 3 លោក Do Viet Hung អគ្គនាយករង BIDC

        ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា  (BIDC) ចំណុះធនាគារវិនិយោគនិង អភិវឌ្ឍន៍វៀតណាម (BIDV) គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាស វៀតណាមដែលវិនិយោគដោយទ្រង់ទ្រាយធំចូលក្នុងទីផ្សារកម្ពុជា។ គិតដល់ ពេលនេះ  BIDC អភិវឌ្ឍន៍បានសាខាទាំង ៩ ដោយមានកម្មាភិបាលបុគ្គលិក ចំនួន ៣៦០ នាក់។ ជារៀលរាល់ឆ្នាំ  BIDC បង់ពន្ធជូនរដ្ឋកម្ពុជាចំនួន ១ លានដុល្លាអាមេរិកហើយត្រូវបានវាយតំលៃជាអង្គភាពអាជីវកម្មដែលពោរពេញទៅ ដោយសក្តានុភាពនិងមានកំណើនខ្ពស់នៅកម្ពុជាផងដែរ។ លោក Do Viet Hung អគ្គនាយករង BIDC  បានឲ្យដឹងថា៖  

        «គិតដល់ពេលនេះ ទ្រព្យសម្បត្តិ្តសរុបរបស់ BIDC ទទួលបាន ៧៦០ លាន ដុល្លាអាមេរិក ស្ថិតក្នុងតូប ១០ បណ្ដាធនាគារធំបំផុតនៅកម្ពុជា។ សកម្មភាពអាជី វកម្មរបស់ BIDC  អស់រយៈពេល ៧ ឆ្នាំកន្លងទៅទទួលបានការជួយឧបត្ថម្ភជាច្រើនពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេសគឺការជួយឧបត្ថម្ភរបស់ស្ថានទូតវៀតណាមនិងទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមប្រចាំនៅកម្ពុជា។»

បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា - ảnh 4 នាយកក្រុមហ៊ុន Angkomilk លោក Doan Quoc Khanh 

Angkomilk ក៏ជាសហគ្រាសផលិតនិងកែច្នៃទឹកដោះគោធំដែលសម្ព័ន្ធ ក្រុមហ៊ុន Vinamilk របស់វៀតណាមចង់សម្ព័ន្ធជាមួយអង្គភាពអាជីវកម្មកម្ពុជាមួយ។ នាយកក្រុមហ៊ុន Angkomilk លោក Doan Quoc Khanh បានឲ្យដឹងថា៖ នាឆ្នាំ ២០១៦ ប្រាក់ចំណូលរបស់ក្រុមហ៊ុនទទួលបាន ១២ លាន ៦ សែនដុល្លាអាមេរិក កើន ១០% បើប្រៀបនឹងឆ្នាំ ២០១៥។ នាបច្ចុប្បន្ន ផលិតផលរបស់ Angkomilk មានវត្តមាននៅខេត្តក្រុងក្នុងទូទាំងប្រទេសកម្ពុជា។

        «យើងខ្ញុំមានភាពងាយស្រួលគឺក្រុមហ៊ុន Angkomilk ជាក្រុមហ៊ុនផលិតទឹក ដោះគោដំបូងនៅកម្ពុជា។ ទីពីរគឺបែបផែន រូបមន្តផ្សំនិងខ្សែសង្វាក់បច្ចេកវិទ្យា ទទួលបានបទដ្ឋានអន្តរជាតិ។»

បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា - ảnh 5 ប្រធានខុទ្ទកាល័យតំណាងនៃសមាគមមជ្ឈដ្ឋានវិនិយោគិនវៀតណាមទៅ កម្ពុជា (AVIC) លោក Nguyen Quang Huy 

        កៅស៊ូក៏ជាគំរោងការណ៍វិនិយោគសំខាន់មួយរបស់វៀតណាមនៅកម្ពុជាដែរ។ ឥឡូវនេះ មានក្រុមហ៊ុនកៅស៊ូសាជីវកម្មវៀតណាម-កម្ពុជាចំនួន ៤៨ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យផ្ទៃដីជាង ២០ ម៉ឺនហិកតាដើម្បីដាំកៅស៊ូនៅខេត្តចំនួន ៧ ភាគឦសានកម្ពុជា។ ជាមធ្យម បណ្ដាក្រុមហ៊ុនកៅស៊ូវៀតណាមនៅកម្ពុជាប្រើប្រាស់ពលករចំនួន ១៥ ពាន់នាក់។

ប្រធានខុទ្ទកាល័យតំណាងនៃសមាគមមជ្ឈដ្ឋានវិនិយោគិនវៀតណាមទៅ កម្ពុជា (AVIC) លោក Nguyen Quang Huy បានឲ្យដឹងថា៖ ដណ្តើមបានលទ្ធផលនេះគឺអាស្រ័យដោយបណ្តាសហគ្រាសវៀតណាមនៅ កម្ពុជាជានិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយការលំបាក។ លោក Nguyen Quang Huy បានឲ្យដឹងថែមទៀតថា៖ 

«សកម្មភាពនៃអង្គភាពអាជីវកម្មចំណុះសមាគម AVIC សម្បូរបែបលើ វិស័យជាច្រើនដូចជា៖ ហិរញ្ញវត្ថុ ធនាគារណ៍ទូរគមនាគមន៍កសិកម្មនិងការរុករក ផលរ៉ែ។ គិតតាំងពីឆ្នាំ ២០០៩ រហូតមកដល់ពេលនេះ សកម្មភាពរបស់ AVIC បានរួមចំណែកជំរុញសេដ្ឋកិច្ចទ្វេភាគីវៀតណាម-កម្ពុជា។»

បណ្ដាសហគ្រាសវៀតណាមសកម្មចូលរួមការកសាងប្រទេសកម្ពុជា - ảnh 6 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅកម្ពុជា លោក Thach Du 

បណ្ដាសហគ្រាសវៀតណាមនិងសហគ្រាសសាជីវកម្មវៀតណាម-កម្ពុជាមិនត្រឹមតែរួមចំណែកចូលក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេថែមទាំងរួមវិភាគទានចូលមូលនិធិសុខុមាលភាពសង្គមនៅប្រទេសនេះទៀតផង។ ដោយហេតុនេះរដ្ឋអំណាចនិងប្រជាជនកគ្រប់ជាន់ថ្នាក់កម្ពុជាវាយតំលៃខ្ពស់ចំពោះមជ្ឈដ្ឋានសហគ្រាសវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅកម្ពុជា លោក Thach Du បានឲ្យដឹងថា៖

«ទទួលការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រសួងស្ថាប័នរបស់កម្ពុជា នាពេលកន្លងទៅ រាល់ការលំបាកសាកល្បងរបស់សហគ្រាសវៀតណាមត្រូវបាន ដោះស្រាយ ហើយសកម្មភាពអាជីវកម្មនាំមកនូវប្រសិទ្ធភាពវិជ្ជមាន រួមចំណែក ជាក់ស្តែងចូលក្នុងថវិការរដ្ឋក៏ដូចជាដោះស្រាយបញ្ហាសុខុមាកភាពសង្គមនៅ កម្ពុជាផងដែរ។»

តាមតូរលេខស្ថិតិរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដល់ចុងឆ្នាំ ២០១៦ វៀតណាមមានគំរោងការណ៍ចំនួន ១៨៣ ដោយមានប្រភពទុនចុះបញ្ជី វិនិយោគសរុបចំនួន ២ ពាន់ ៨៥០ លានដុល្លាអាមេរិក នៅកម្ពុជា។ វៀតណាម បន្តឈរក្នុងតារាងរៀបចំណាត់ថ្នាក់តូបប្រទេសចំនួន ៥ ដែលមានតំលៃវិនិយោគធំបំផុតនៅកម្ពុជា។ នាឆ្នាំ ២០១៦ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៣ ពាន់លានដុល្លាអាមេរិក។ វៀតណាមនិងកម្ពុជាខំប្រឹងប្រែងនាំតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ