ប្រឆាំងនឹងការផ្ទេរតម្លៃនៃសហគ្រាស FDI

(VOVWORLD) -ដោយមានគោលនយោបាយជ្រះស្រឡះ និងបើកទូលាយនោះ នាពេលកន្លងទៅ សហគ្រាស ដែលមានទុនវិនិយោគបរទេស (FDI) ទទួលបានការអនុគ្រោះជាច្រើន ហើយមានការរួមវិភាគទានយ៉ាងសំខាន់ៗសម្រាប់ខឿនសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានសហគ្រាស FDI ឆ្លៀតយកផលប្រយោជន៍ពីគោលនយោបាយអនុគ្រោះ ដើម្បីអនុវត្តសកម្មភាពផ្ទេរតម្លៃ ដែលបង្កើតស្ថានភាពខាត់ប៉ង់ក្លែងក្លាយ ចំណេញពិតប្រាកដ បង្កឲ្យខាតបង់ប្រាក់ចំណូលនៃថវិកា និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បរិយាកាសធ្វើអាជីវកម្ម។ ដើម្បីប្រឆាំងនឹងការផ្ទេរតម្លៃនោះ ស្ថានប័នមានសមត្ថកិច្ចនានារបស់វៀតណាមកំពុងសុក្រឹតខ្សែរបៀងគតិយុត្ត សំដៅតម្លាភាវូបនីយកម្មបរិយាកាសវិនិយោគ និងប្រឆាំងការបាត់បង់ពន្ធប្រកបដោយប្រសិទ្ធភាពផងដែរ។
ប្រឆាំងនឹងការផ្ទេរតម្លៃនៃសហគ្រាស FDI - ảnh 1សហគ្រាស ដែលមានទុនវិនិយោគបរទេស (FDI) មានការរួមវិភាគទានយ៉ាងសំខាន់ៗសម្រាប់ខឿនសេដ្ឋកិច្ច។

តាមនាយកដ្ឋានហិរញ្ញវត្ថុសហគ្រាសនៃក្រសួងហិរញ្ញវត្ថុវៀតណាមបានឲ្យដឹងថា អត្រាសហគ្រាសដែលមានទុនវិនិយោគបរទេសខាតបង់ពីមុនរហូតមកដល់ដំណាច់ឆ្នាំ ២០១៦ គឺមាន 61% ពោលគឺខ្ពស់ជាងអំឡុងពេលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥។ ចាប់ពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៦ បរិមាណសហគ្រាសមានទុនវិនិយោគបរទេសដែលបានប្រកាសខាតបង់ជារៀងរាល់ឆ្នាំគឺពី 44% ទៅ 51%។ ទោះបីជាយ៉ាងណាក៏ដោយ សហគ្រាសទាំងនេះតែងតែមានកំណើន ទ្រង់ទ្រាយវិនិយោគដែរ។ ប្រការនេះបានសរឲ្យឃើញថា ស្ថានភាពផ្ទេរតម្លៃនៃតំបន់ FDI កាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ គឺនៅលេចឡើងបាតុភូតផ្ទេរតម្លៃ និងបញ្ជូនប្រាក់ចំណេញពីបរទេសចូលមកវៀតណាមវិញ របស់សហគ្រាសមួយចំនួនដែលមានទុនវិនិយោគបរទេសនៅក្នុងស្រុក ដោយទទួលបានការអនុគ្រោះនៃអត្រាពន្ធលើប្រាក់ចំណូលរបស់សហគ្រាស និងពេលវេលាលើកលែង កាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់សហគ្រាស។ លោក Bui Ngoc Tuan អគ្គនាយករងទទួលបន្ទុកពិគ្រោះយោបល់ពន្ធ Deloitte វៀតណាមបានឲ្យដឹងថា៖

“នាបច្ចុប្បន្ន អត្រាពន្ធ 20% នៃពន្ធលើប្រាក់ចំណូលរបស់សហគ្រាស សម្រាប់សមាសភាពសហគ្រាសទាំងឡាយគឺជាកត្តាគួរឲ្យទាក់ទាញនៅក្នុងតំបន់។ អាត្រាពន្ធទាប រួមជាមួយបណ្ដាគោលនយោបាយអនុគ្រោះ ចំពោះប្រាក់ចំណូលរបស់សហគ្រាស ផ្នែកមុខរបរ ការធ្វើអាជីវកម្ម និងភូមិសាស្ត្រវិនិយោគគឺគួរឲ្យទាក់ទាញណាស់”។

តាមការវិភាគលម្អិតអំពីស្ថានភាពធ្វើសកម្មភាពរបស់សហគ្រាស FDI បានឲ្យដឹងថា នាបច្ចុប្បន្ន រាល់ការរួមវិភាគទានរបស់ប្លុកសហគ្រាស FDI ចូលក្នុងថវិការដ្ឋនៅតែមានកម្រិតទាប ហើយមិនសក្តិសមនឹងប្រភពធនធានប្រើប្រាសឡើយ។ សហគ្រាស FDI ជាច្រើនបានឆ្លៀតយកផលប្រយោជន៍ពីគោលនយោបាយអនុគ្រោះខ្ពស់ ដូចជាប្រាក់ឈ្នួលដី ពន្ធលើប្រាក់ចំណូលរបស់សហគ្រាស និងពន្ធលើប្រាក់ចំណូលឯកជន ដើម្បីអនុវត្តន៍កាផ្ទេរតម្លៃ ផ្ទេរប្រាក់ចំណេញ។ តាមលោកស្រី Nguyen Thi Lan Anh អនុប្រធាននាយកដ្ឋានអធិការកិច្ច

ប្រឆាំងនឹងការផ្ទេរតម្លៃនៃសហគ្រាស FDI - ảnh 2សហគ្រាស ដែលមានទុនវិនិយោគបរទេស (FDI) មានការរួមវិភាគទានយ៉ាងសំខាន់ៗសម្រាប់ខឿនសេដ្ឋកិច្ច។ 

អគ្គនាយកដ្ឋានពន្ធ នៃក្រសួង ហិរញ្ញវត្ថុវៀតណាមបានឲ្យដឹងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការងារប្រឆាំងការផ្ទេរតម្លៃចំពោះសហគ្រាសនោះ បណ្ដាស្ថាប័នពន្ធបន្តសិក្សាស្រាវជ្រាវចាត់វិធានការ ដើម្បីធ្វើឲ្យខ្សែរបៀងគតិយុត្តមានភាពសុក្រឹត និងគ្រប់គ្រងប្រភពចំណូលពីសហគ្រាស FDI។ លោកស្រី Nguyen Thi Lan Anh បានឲ្យដឹងថា៖

“យើងខ្ញុំនឹងម្ចាស់ការលើការសិក្សាស្រាវជ្រាវនូវបណ្ដាដំណោះស្រាយដើម្បីកសាង និងធ្វើឲ្យមូលដ្ឋានទិន្នន័យរបស់អ្នកបង់ពន្ធមានភាពសុក្រឹត។ តាមនោះ ជំរុញដំណើរការរៀបចំមូលដ្ឋានទិន្នន័យពាណិជ្ជកម្មនិងទិន្នន័យផ្នែកពន្ធ ដើម្បីឆ្លើយតបនឹងកិច្ចការប្រឆាំងនឹងការផ្ទេរតម្លៃ។ ព្រមទាំងបង្កើនការផ្លាស់ប្ដូរព័ត៌មានរវាង ក្រសួង ស្ថាប័ននានា និងម្ចាស់ការសហប្រតិបត្តិការអន្តរជាតិផងដែរ”។

សេដ្ឋវិទូជាច្រើនរូបបានវាយតម្លៃថា ចាំបាច់ត្រូវបង្កើតតុល្យភាពរវាងគោលនយោបាយអនុគ្រោះ ដោយឈរលើប្រាក់ចំណេញ។ ព្រមទាំងពិចារណាកែលម្អបញ្ជីរាយនាមបណ្ដាផ្នែកដែលទទួលបានការអនុគ្រោះ សំដៅវាយតម្លៃសហគ្រាសក្នុងការអនុវត្តន៍គោលនយោបាយអនុគ្រោះ។ បន្តកែលម្អបរិយាកាសធ្វើអាជីវកម្ម លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ផ្ដោតលើការអភិវឌ្ឍផ្នែកឧស្សាហកម្មជួយឧបត្ថម្ភ និងបង្កើតឧត្តមភាពដោយឡែកក្នុងការទាក់ទាញទុនវិនិយោគ ដែលមានការជួយឧបត្ថម្ភរបស់ប្រព័ន្ធឃ្លាំមើល និងវាយតម្លៃប្រកបដោយប្រសិទ្ធភាពថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ