ផ្តោតការយកចិត្តទុកដាក់លើដំណោះស្រាយដ៏សំខាន់ៗ ដើម្បី​សម្រេច​ឲ្យបានកំណើននៃផ្នែកឧស្សាហកម្មឆ្នាំ ២០២១

(VOVWORLD) - ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែអត្រាកំណើននៃផ្នែកឧស្សាហកម្មវៀតណាមក្នុងឆមាសទី ១ ឆ្នាំ ២០២១ បានកើនប្រមាណ ៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
ផ្តោតការយកចិត្តទុកដាក់លើដំណោះស្រាយដ៏សំខាន់ៗ ដើម្បី​សម្រេច​ឲ្យបានកំណើននៃផ្នែកឧស្សាហកម្មឆ្នាំ ២០២១ - ảnh 1រូបថត៖ thoibaonganhang.vn

ដើម្បីធានា សកម្មភាពផលិតកម្មនិងធ្វើអាជីវកម្ម ដោយផ្សារភ្ជាប់ជាមួយការនាំចេញក្នុងឆមាសទី ២ ឆ្នាំ ២០២១នោះ ផ្នែកឧស្សាហកម្មកំពុងផ្ដោតសំខាន់លើដំណោះស្រាយជាច្រើន ក្នុងនោះផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនូវ  “ ផែនទីរួមរស់ជាមួយជំងឺកូវីដ ១៩ ប្រកបដោយសុវត្ថិភាព” តាមសារាចរណែនាំរបស់រដ្ឋាភិបាល។

សំដៅធានាការអនុវត្តគោលដៅពីរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចផង នោះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានណែនាំដល់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សម្របសម្រួលជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្ដាខេត្ត ក្រុងនានា ដើម្បីបង្កើត  “ ផែនទីរួមរស់ជាមួយជំងឺកូវីដ ១៩ ប្រកបដោយសុវត្ថិភាព”។ នាបច្ចុប្បន្ននេះ មានគណនីជាង ១២១ ០០០ ត្រូវបានបង្កើតឡើងសម្រាប់រោងចក្រនិងមូលដ្ឋានផលិតកម្មនៅតាមខេត្ត ក្រុងទាំង ៦៣។ លោក Ngo Khai Hoan អនុប្រធាននាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ មូលដ្ឋានឧស្សាហកម្មនីមួយៗ ត្រូវធ្វើការវាយតម្លៃដោយខ្លួនឯងពីសុវត្ថិភាពរបស់មូលដ្ឋាន ហើយកសាងផែនការរក្សាផលិតកម្មតាមកម្រិតនីមួយៗអនុវត្តន៍ដំណោះស្រាយធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ធានាផលិតកម្មប្រកបដោយសុវត្ថិភាពកុំអោយបង្អាក់ខ្សែសង្វាក់ផលិតកម្ម។ លោកបានអះអាងថា៖ “នាយកដ្ឋានឧស្សាហកម្មបានសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា រៀបចំវគ្គបណ្តុះបណ្តាលតាមអនឡាញ ដើម្បីណែនាំដល់មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មនិងមណ្ឌលសេដ្ឋកិច្ចនៅតាមខេត្ត ក្រុងទាំង ៦៣ ដើម្បីអនុវត្តន៍ផែនទីរួមរស់ជាមួយជំងឺកូវីដ ១៩ ប្រកបដោយសុវត្ថិភាព។ ដើម្បីអនុវត្តន៍ផែននេះប្រកបដោយប្រសិទ្ធភាពក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចេញឯកសារជាច្រើនដើម្បីស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ដឹកនាំមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្ម  ដើម្បីណែនាំរោងចក្រ មូលដ្ឋានផលិតកម្មអនុវត្តន៍ការវាយតម្លៃកម្រិតសុវត្ថិភាពតាមការណែនាំរបស់គណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

ផ្តោតការយកចិត្តទុកដាក់លើដំណោះស្រាយដ៏សំខាន់ៗ ដើម្បី​សម្រេច​ឲ្យបានកំណើននៃផ្នែកឧស្សាហកម្មឆ្នាំ ២០២១ - ảnh 2លោក Ngo Khai Hoan អនុប្រធាននាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម

យោងតាមការវាយតម្លៃបានឲ្យដឹងថាបណ្ដាសកម្មភាពអភិវឌ្ឍន៍ឧស្សាហកម្មក្នុងឆមាសទី ២ ឆ្នាំ ២០២១ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើសេណារីយ៉ូកំណើនសេដ្ឋកិច្ច ដោយផ្អែកលើសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាម។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបន្តច្បាមជាប់ស្ថានភាពផលិតកម្មឧស្សាហកម្មនៅទូទាំងប្រទេសនៅតាមមណ្ឌលឧស្សាហកម្មដើម្បីណែនាំអនុវត្តន៍ដំណោះស្រាយ សំដៅអនុវត្តន៍រាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ប្រកបដោយប្រសិទ្ធភាព ហើយធានាការអភិវឌ្ឍផលិតកម្ម និងអាជីវកម្ម។ ទន្ទឹមនឹងនេះរៀបចំណែនាំដល់មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មណ្ឌលឧស្សាហកម្មកសាងផែនការផលិតកម្ម អាជីវកម្មតាមកម្រិតនីមួយៗក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ លើសពីនេះទៅទៀត ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏បានសហការជាមួយក្រសួង ស្ថាប័ននានាផ្តោតសំខាន់លើការរៀបចំគោលនយោបាយនិងដំណោះស្រាយអភិវឌ្ឍន៍ផ្នែក
ឧស្សាហកម្មអាទិភាពមួយចំនួនដែលមានសក្តានុពលនិងឱកាសអភិវឌ្ឍន៍ដូចជាឧស្សាហកម្មរថយន្តវាយនភណ្ឌ ស្បែកជើង គ្រឿងអេឡិចត្រូនិក រ៉ែ និងឧស្សាហកម្មគាំទ្រ។ ជាពិសេសផ្តោតសំខាន់លើការជំរុញការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់តភ្ជាប់ឡើងវិញដើម្បីបម្រើដល់ផលិតកម្មឧស្សាហកម្មតាមទិសដៅប្រកបដោយចីរភាព។ លោក Ngo Khai Hoan អនុប្រធាននាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ “បង្កើនការត្រួតពិនិត្យ ឃ្លាំមើល ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លៀតកេងចំណេញ ស្តុកទុកទំនិញ តម្លៃថ្លៃវត្ថុធាតុដើម បម្រើផលិតកម្មក្នុងស្រុក  សំដៅរក្សាស្ថិរភាពទីផ្សារ ជួយឧបត្ថម្ភការអភិវឌ្ឍរបស់បណ្ដាសហគ្រាស។ ជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម អភិវឌ្ឍន៍ទីផ្សារក្នុងស្រុកពាណិជ្ជកម្មអេឡិចត្រូនិក តភ្ជាប់រវាងអ្នកផលិត និងអ្នកចែកចាយ ប្រើប្រាស់ ព្រមទាំងជំរុញខ្លាំងសកម្មភាពពន្លឿនការនាំចេញ ដើម្បីរក្សា និងពង្រីកទីផ្សារសម្រាប់ផ្នែកផលិតកម្មនានា។ ចុងក្រោយ គឺត្រូវសុក្រិតជាបន្ទាន់ ឬរាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចសុក្រិតប្រព័ន្ធនយោបាយស្ដីពីការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងឆ្នាំ ២០២១ ដើម្បីបង្កើតយន្តការជំរុញការអភិវឌ្ឍបណ្ដាផ្នែកឧស្សាហកម្មនាចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ផងដែរ”។

ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរួមជាមួយមន្ទីរ ស្ថាប័ន និងខេត្ត ក្រុងនានា កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍អំពីការផ្គត់ផ្គង់និងតំរូវការ តម្លៃទំនិញចាំបាច់; ជំរុញការនាំចេញ; ទាញយកផលប្រយោជន៍ពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីស្វែងរកដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារ និងជ្រៀតចូលទីផ្សារថ្មី; ធ្វើពិពិធកម្មរចនាសម្ព័ន្ធផលិតផលនាំចេញ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់ផលិតផលនាំចេញ និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ