ផ្នែកគយខេត្ត Quang Ninh បង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចេញ នាំចូលទំនិញឆ្លងដែននាំចូលទំនិញឆ្លងដែន
(VOVWORLD) -ឆ្នាំ ២០១៨ គឺជាឆ្នាំទី ២ ជាបន្តបន្ទាប់ ដែលនាយកដ្ឋានខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់ជើងឯកក្នុងតារាងរៀបចំណាត់ថ្នាក់សន្ទស្សន៍នៃភាពប្រកួតប្រជែងថ្នាក់មន្ទីរ ផ្នែក និងតំបន់ (DDCI) និងជាប់ចំណាត់ថ្នាក់ទី ២ អំពី សន្ទស្សន៍កំណែទម្រង់រដ្ឋបាលចំពោះស្ថាប័នមជ្ឈឹមនៅខេត្ត Quang Ninh ។ លទ្ធផលនេះបានបង្កើតឡើងកម្លាំងចលករសម្រាប់ផ្នែកគយខេត្ត Quang Ninh បន្តជំរុញខ្លាំងការធ្វើកំណែទម្រង់បែបទរដ្ឋបាលតាំងពីដើមឆ្នាំ២០១៩ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនាំចេញនាំចូលនានាផងដែរ។
សហគ្រាសនានាបំពេញបែបបទនាំចូលនិងនាំចេញទំនិញឆ្លងដែននៅការិយាល័យគយខេត្ត Mong Cai |
នាឆ្នាំ ២០១៩ នាយកដ្ឋានគយ ខេត្ត Quang Ninh បានបន្តពង្រីកមធ្យោបាយទទួលមតិយោបល់រួមវិភាគទានពីសំណាក់សហគ្រាសតាមរយៈទូរស័ព្ទ អ៊ីមែល គេហទំព័រអេឡិចត្រូនិច និងសន្និសីទសន្ទនា។ ទន្ទឹមនឹងនេះ នាយកដ្ឋានគយខេត្ត Quang Ninh បានអនុវត្តន៍ការត្រួតពិនិត្យលើបែបបទរដ្ឋបាលផ្នែកគយ ការបង្វិលពន្ធវិញ ដើម្បីលើកសំណើរជួយសម្រួលសហគ្រាស។
នាដើមឆ្នាំ ២០១៩ ប៉ុស្តិ៍ភូតគាមអនាម័យចល័តនៅកំពង់ផែ Cai Lan បានប្រតិបត្តិការទទួល និងត្រួតពិនិត្យប៉ាន់ទំនិញ ដើម្បីចេញលទ្ធផលយ៉ាងឆាប់ៗ ហើយរួមចំណែកកាត់បន្ថយពេលវេលាទំនិញឆ្លងដែនសម្រាប់សហគ្រាស ក្នុងរយៈពេល ១ ថ្ងៃតែប៉ុណ្ណោះ។ នេះគឺជាការងារមួយដែលត្រូវបានគយខេត្ត Quang Ninh ដោះស្រាយ តាមសំណើររបស់សហគ្រាស។ ទន្ទឹមនឹងនេះ សាខាគយនៅច្រកទ្វារព្រំដែនខេត្ត Mong Cai បានអនុវត្តន៍ "រូបសណ្ឋានអនុវត្តន៍បែបបទ និងការគ្រប់គ្រងគយប្រមូលផ្ដុំ" ប្រកបដោយជោគជ័យ ដោយកាត់បន្ថយពេលវេលា និងប្រាក់ចំណាយលើទំនិញផ្លងដែនសម្រាប់សហគ្រាស។ លោក Luu Van Do នាយកក្រុមហ៊ុនចំកាត់នាំចេញ នាំចូល Van Do បានឲ្យដឹងថា៖
“ផ្នែកគយបានផ្លាស់ប្ដូរថ្មីជាច្រើនណាស់។ យើងខ្ញុំ ជាសហគ្រាសនាំចេញ នាំចូល បានឃើញនូវបែបបទមានភាពងាយស្រួលជាងមុន ដោយសារផ្នែកគយខេត្ត Mong Cai បានអនុវត្តន៍រូបសណ្ឋានប្រមូលផ្ដុំ ដើម្បីជួយសម្រួលដល់សហគ្រាស។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្មាភិបាល និងសហគ្រាសគឺជាដៃគូគួរឲ្យទុកចិត្តរបស់គ្នាទៅវិញទៅមក”។
ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នាយកដ្ឋានគយខេត្ត Quang Ninh បានទទួលនឹងធ្វើចំណាត់ការលើសលាកបត្រចំនួន ១៦ ពាន់ របស់សហគ្រាសចំនួន ៦៦៤ ពោលគឺចំនួនសាលាកបត្រប្រកាពន្ធ និងសហគ្រាសបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ដើម្បីទាក់ទាញសហគ្រាសនោះ ប្រព័ន្ធបញ្ជរតែមួយជាតិត្រូវបានអនុវត្តន៍នៅតាមសាខាចំនួន ៧ លើ ៧ នៃនាយកដ្ឋានគយខេត្ត Quang Ninh ; បែបបទរដ្ឋបាលចំនួន ៦៨ របស់ក្រសួង និងស្ថាប័នចំនួន ១១ ត្រូវបានតភ្ជាប់យន្តការបញ្ជរតែមួយជាតិជាមួយស្ថាប័នគយ។ លទ្ធផលគឺ កាត់បន្តយពេលវេលាទំនិញឆ្លងដែនបើប្រៀបធៀបនឹងឆ្នាំ ២០១៧។ សាខាគយកំពង់ផែ Cai Lanត្រូវបានជ្រើសរើសជាកន្លែងសាកពិសោធន៍ក្នុងការអនុវត្តន៍គម្រោងឃ្លាំមើលគយដោយស្វ័យប្រវត្តិ នៅកំពង់ផែសមុទ្រ (VASSCM) ដើម្បីកាត់បន្ថយពេលវេលា និងប្រាក់ចំណាយសម្រាប់សហគ្រាស។ លោក Vu Quy Hung អនុប្រធានសាខានាយកដ្ឋានគយកំពង់ផែCai Lanបានមានប្រសាសន៍ថា៖
”សាខាគយកំពង់ផែ Cai Lan បានអនុវត្តប្រព័ន្ធឃ្លាំមើល និងគ្រប់គ្រងគយនៅកំពង់ផែសមុទ្រ VASSCM នៅតាមកំពង់ផែចំនួនពីរគឺ កំពង់ផែ Containe អន្តរជាតិ CICT និងកំពង់ផែខេត្ត Quang Ninh ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ អនុវត្តន៍បច្ចេកវិទ្យាពត៌មានក្នុងការងារគយ ដែលក្នុងនោះមានសាលាកបត្រគយអេឡិចត្រូនិច ទទួលឯកសារតាមរយៈគេហទំព័រជាតិ និងគេហទំព័របញ្ជរតែមួយអាស៊ាន”។
នៅតាមច្រកទ្វារព្រំដែនកំពង់ផែ និងដីគោកនៅខេត្ត Quang Ninh មានអង្គភាពដែលធ្វើអាជីវកម្មលើសេវាកម្ម logistics ដែលត្រូវបានបង្កើតឡើងជាបណ្ដើរៗ។ នេះគឺជាលក្ខខ័ណ្ឌអំណោយផលដើម្បីជួយសម្រួលសហគ្រាសក្នុងការបំពេញបែបបទគយ ការទទួល និងការដឹកជញ្ជូនទំនិញ។ នាយកដ្ឋានគយខេត្ត Quang Ninh បានរក្សាប្រកបដោយប្រសិទ្ធភាពនៃការប្រតិបត្តិការរបស់អង្គភាពជួយឧបត្ថម្ភសហគ្រាស (ISEC) និង អង្គភាពជួយឧបត្ថម្ភ លើកទឹកចិត្តសហគ្រាសឲ្យគោរពតាមបែបបទគយ។
ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩ នាយកដ្ឋានគយ ខេត្ត Quang Ninhបន្តផ្តល់អាទិភាពដល់ការដោះស្រាយបែបបទគយចំពោះទំនិញគ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារស្មុគ្រស្មាញដើម្បីធានាការអនុវត្តបែបបទ និងកាត់បន្ថយពេលវេលាទំនិញឆ្លងដែន។ ម៉្យាងវិញទៀត នាយកដ្ឋានគយ ខេត្ត Quang Ninh បានលើកសំណើរដល់ស្ថាប័នទាក់ទិននានា ដើម្បីជួយសម្រួល និងកាត់បន្ថយការត្រួតពិនិត្យជំនាញ ។ លើសពីនេះទៅទៀត កម្មាភិបាលគយខេត្ត Quang Ninh បន្តបំពាក់បំប៉នជំនាញវិជ្ជាជីវៈ ការយល់ដឹង និងការទទួលខុសត្រូវ ក្នុងការអនុវត្តន៍ភារកិច្ចរបស់ខ្លួនផងដែរ៕