ផ្នែកតម្បាញកាត់ដេរលើកកំពស់តំលៃដោយមធ្យោបាយកម្មសិទ្ធិបញ្ញា
|
ផ្នែកតម្បាញកាត់ដេរលើកកំពស់តំលៃដោយមធ្យោបាយកម្មសិទ្ធិបញ្ញា (Image: VNA) |
(VOVworld) – ផ្នែកតម្បាញកាត់ដេររបស់វៀតណាមបាននិងកំពុងរួមចំណែកដ៏
ធំធេងចូលក្នុងល្បឿងកំណើនផលិតផលសរុបក្នុងស្រុក (GDP) ធានាសន្តិសុខ
សង្គមនិងបង្កើតការ ងារធ្វើសំរាប់ពលករចំនួន ៣ លាននាក់។ ក្នុងដំណើរចូល
រួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ចពិភពលោក
នាបច្ចុប្បន្ន ការលើកកំពស់តំលៃដោយមធ្យោបាយ កម្មសិទ្ធិទ្រព្យសម្បត្តិបញ្ញា
កំពុងត្រូវបានសហគ្រាសតម្បាញកាត់ដេរនានារបស់វៀតណាម យកចិត្តទុក
ដាក់សំដៅអះអាងនូវពាណិជ្ជសញ្ញារបស់ខ្លួននិងបង្កើនសមត្ថភាពប្រកួត
ប្រជែង ក្នុងទីផ្សារនាំចេញ។
សម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរលេខ ១០ គឺជាអង្គភាពដំបូងនៃសម្ព័ន្ធក្រុមហ៊ុន
តម្បាញកាត់ដេរវៀតណាមយល់ច្បាស់លាស់អំពីតួនាទីនៃពាណិជ្ជសញ្ញាហើយបាន
ចុះ បញ្ជីការគាំពារពាណិជ្ជសញ្ញារបស់ខ្លួនតាំងពីឆ្នាំ ១៩៩២ មក។ ប៉ុន្តែ រហូតមក
ដល់ពេលនេះ អង្គភាពពោលខាងលើមិនទាន់ចុះបញ្ជីគាំពារគំរូឧស្សាហកម្មនិង
ការច្នៃប្រឌិតសំរាប់ផលិតផលរបស់ខ្លួននៅឡើយ។ លោក Than Duc Viet
អគ្គនាយករអគ្គក្រុមហ៊ុនតម្បាញកាត់ ដេរលេខ ១០ បានពន្យល់ថា៖
«យើងខ្ញុំដឹងថា៖ ការចុះបញ្ជីនិងគាំពារគំរូម៉ូដឬគំរូឧស្សាហកម្មគឺជាកត្តា
សម្រេចដើម្បី ការពារពាណិជ្ជសញ្ញាចំពោះមុខការធ្វើទំនិញក្លែងក្លាយ។ ប៉ុន្តែ
ផលិតផលម៉ូដមានចរិតលក្ខណៈពិសេស។ រដូវនិមួយៗមានម៉ូដរាប់រាយប្រ
ភេទផ្សេងៗគ្នា។ ដើម្បីចុះបញ្ជីសំរាប់ផលិ តផលរាប់រយរាប់ពាន់ប្រភេទដូច្នេះ
វាទាក់ទងដល់គ្នាចំណាយការបញ្ជាក់ហើយល្បឿននាំផលិតផលទៅទីផ្សារមាន
យឹតយ៉ាវ។»
រីឯខ្លួនវិញ លោក Nguyen Sy Phuong ប្រធានគណៈកម្មការបច្ចេកទេសសម្ព័ន្ធ
ក្រុម ហ៊ុនតម្បាញកាត់ដេរវៀតណាមបានឲ្យដឹងថា៖ នាបច្ចុប្បន្ន មានសហគ្រាស
តម្បាញកាត់ដេរ របស់វៀតណាមគ្រាន់តែប្រមូលផ្តុំទៅលើការលក់និងផ្តគ់ផ្គង់
ទំនិញជាជាងការកសាងពាណិជ្ជ សញ្ញានិងកំណត់ទិសដៅអភិវឌ្ឍន៍សហគ្រាស។
ដោយហេតុនេះ គប្បីលើកកំពស់ចំណះ ដឹងសំរាប់សហគ្រាសអំពីកម្មសិទ្ធិបញ្ញា
ជាពិសេសគឺការលើកកំពស់តំលៃផលិតផលនាំចេញដោយមធ្យោបាយកម្មសិទ្ធិ
បញ្ញាហើយត្រូវបានចាត់ទុកនេះគឺជាកំលាំងពលំដើម្បីកសាងពាណិជ្ជសញ្ញា
របស់ក្រុមហ៊ុន។
«ផ្នែកតម្បាញកាត់ដេររបស់វៀតណាមនៅប្រឈមមុខនឹងការសាកល្បង
នៅទីផ្សារក្នុង ប្រទេស ដោយសារ គេនៅរងសម្ពាធកាន់តែធ្ងន់ធ្ងរខាងតំលៃ
គុណភាពនិងម៉ូដពី អតិថិជន។ ម្ប៉ាងទៀត សហគ្រាសតម្បាញកាត់ដេរវៀត
ណាមត្រូវរងសម្ពាធពីការប្រ កួតប្រជែងយ៉ាងខ្លាំងរបស់សហគ្រាសបរទេស
ផងដែរ។ ទំនិញនាំចូលខុសច្បាប់ ទំនិញក្លែង ក្លាយនិងទំនិញមានគុណភាព
ទាបកំពុងរីករាលដាលដ៏ទូលំទូលាយក្នុងទីផ្សារដែលត្រូវបាន ភ្ជាប់ពាណិជ្ជ
សញ្ញាវៀតណាម នឹងជះឥទ្ធិពលអាក្រក់ទៅលើសហគ្រាសតម្បាញកាត់ដេរ។»
ក្នុងកាលៈទេសៈសមាហរណកម្មនាបច្ចុប្បន្ន ទំនិញពីបរទេសជ្រៀតចូល
ទីផ្សារក្នុង ប្រទេសនិងទំនិញរបស់វៀតណាមត្រូវបាននាំចេញទៅទីផ្សារបរទេស
យ៉ាងខ្លាំងថែមទៀត ហើយបញ្ហាគាំពារកម្មសិទ្ធបញ្ហាក៏ជាកត្តាចាប់បង្ខំចំពោះ
បណ្ដាអង្គភាពអាជីវកម្ម។ លោក Le Ngoc Lam អនុប្រធាននាយកដ្ឋានកម្មសិទ្ធិ
បញ្ហាវៀតណាមបានឲ្យដឹងថា៖
«សហគ្រាសគប្បីគាំពារកម្មសិទ្ធិបញ្ញានៅក្នុងនិងក្រៅប្រទេសដោយសារ សិទ្ធិកម្ម
សិទិ្ធបញ្ញាគ្រាន់តែមានតំលៃនៅក្នុងទ្រង់ទ្រាយតំបន់ដែនដីដែលត្រូវបានចុះបញ្ជី
ប៉ុណ្ណោះ។ ក្នុងពេលដែលចុះបញ្ជីគាំពារសិទ្ធិកម្មសិទ្ធិបញ្ញានៅប្រទេសសាមីប្រសិន
បើ ផលិតផលរបស់សហគ្រាសត្រូវបានរំលោភនោះសហគ្រាសវៀតណាមនឹងត្រូវ
បានប្រព័ន្ធច្បាប់ប្រទេសនោះការពារ។ នាពេលខាងមុខ កិច្ចព្រមព្រៀងដែគូ
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកចូលជាធរមានជាផ្លូវការការរំលោភ
លើសិទ្ធិកម្មសិទ្ធិបញ្ញាជាពិសេសគឺទំនិញទាក់ទិនដល់កម្មសិទ្ធិអ្នកនិពន្ធនិងសិទ្ធិ
ទាក់ទិននានាឬបណ្តាទំនិញក្លែងក្លាយពាណិជ្ជសញ្ញាណានោះគឺទង្វើរំលោភច្បាប់
នេះនឹងត្រូវបានដោះស្រាយតាមយន្តការព្រហ្មទ័ណ្ឌ។»
ក្នុងដំណើរចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំនិងសមាហរណកម្មសេដ្ឋកិច្ច
អន្តរជាតិ នាសព្វថ្ងៃ មជ្ឈដ្ឋានសហគ្រាសវៀតណាមបាននិងកំពុងផ្លាស់ប្តូរយ៉ាង
ខ្លាំងពីរូប សណ្ឋានផលិតកម្មតាមម៉ូដមានស្រាប់ទៅផលិតកម្មដោយខ្លួនឯង
និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញារបស់ខ្លួន។ ក្នុងកាលៈទេសៈនោះ ការបង្កើនការប្រើ
ប្រាស់មធ្យោបាយកម្មសិទ្ធិបញ្ហាដូចជាការគាំពារពាណិជ្ជសញ្ញាការច្នៃប្រឌិតម៉ូដ
ឧស្សាហកម្មមិនត្រឹមតែជួយអង្គភាពអាជីវកម្មតម្បាញកាត់ដេរបង្កើនសមត្ថ
ភាពប្រកួតប្រជែងលើកកំពស់គុណភាពផលិតផលប៉ុណ្ណោះទេថែមទាំងជៀស
វាងគ្រោះអាសន្នរងការដាក់សម្ពាធពីសហគ្រាសបរទេសចំពោះសហគ្រាស
វៀតណាមលើទីផ្សារក្នុងប្រទេសុ ទៀតផង៕