ផលិតផល OCOP៖ ឱកាសល្អដើម្បីផ្សព្វផ្សាយផលិតផលដល់អតិថិជន

(VOVWORLD) - “ឃុំមួយផលិតផលមួយ” (OCOP) គឺជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនបទ តាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុង និងបង្កើនតម្លៃផលិតផល។ កម្មវិធីត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសតាំងពីឆ្នាំ ២០១៨ មក ដោយមានគោលដៅអភិវឌ្ឍន៍ទម្រង់រៀបចំផលិតកម្ម និងធ្វើអាជីវកម្មផលិតផលប្រពៃណី និងសេវាកម្មដែលមានគុណសម្បត្តិជាប់ស្តង់ដារ ហើយមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារទាំងជាតិ និងអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ តាមរយៈការអភិវឌ្ឍផលិតកម្មនៅតំបន់ជនបទ រួមចំណែកអនុវត្តន៍ឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្ម និងជនបទ ព្រមទាំងជំរុញការផ្ទេរប្ដូររចនាសម្ព័ន្ធពលករជនបទឲ្យសមស្រប ការពារបរិស្ថាន និងអភិរក្សរាល់តម្លៃប្រពៃណីដ៏ល្អប្រសើររបស់ជនបទវៀតណាមផងដែរ។
ផលិតផល OCOP៖ ឱកាសល្អដើម្បីផ្សព្វផ្សាយផលិតផលដល់អតិថិជន  - ảnh 1ផលិតផល OCOP

ខេត្ត Son La គឺជាតំបន់ផលិតកសិផលចម្បងមួយរបស់ភូមិភាគខាងជើង។ នាបច្ចុប្បន្នខេត្តទាំងមូលមានផ្ទៃដីដាំដើមឈើហូបផ្លែគ្រប់ប្រភេទជាង ៨៤ ពាន់ហិកតា ទិន្នផលត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៤៥ ម៉ឺនតោន/ឆ្នាំ។ នាយករដ្ឋានកម្មសិទ្ធិបញ្ញាបានផ្ដល់ប័ណ្ណគាំពារដល់ផលិតផលចំនួន ២៤ មុខរបស់ខេត្ត។ ខេត្តទទួលបានលេខកូដតំបន់ដាំដុះចំនួន ២២០ ដែលមានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៤៨០០ ហិកតាសម្រាប់ការនាំចេញ។ ខេត្តបានសាងសង់ថែរក្សា និងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់កសិផល និងជលផលប្រកបដោយសុវត្ថិភាពចំនួន ២៣៥។ នាបច្ចុប្បន្ននេះ ខេត្ត Son La មានផលិតផល OCOP ជាង ៨០ មុខ។ លោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖ “តាមរយៈកម្មវិធី OCOP រាល់សមិទ្ធិផលក្នុងផលិតកម្មកសិកម្មរបស់ខេត្ត Son La តាមរយៈដំណើរការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញបានឆ្ពោះទៅរកសេដ្ឋកិច្ចកសិកម្ម និងផលិតកម្មទំនិញធំៗ។ ពីសមិទ្ធិផលនេះ ខេត្ត Son La បន្តទាក់ទាញការវិនិយោគធំៗពីវិស័យកសិកម្មនិយាយដោយឡែក និងទាក់ទាញការវិនិយោគក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្ត Son La ផងដែរ”។

នារយៈពេលកន្លងទៅ ប្រជាកសិករជាច្រើននៅខេត្ត Hau Giang មិនត្រឹមតែបានផ្ទេរប្ដូរដំណាំដាំដុះ និងសត្វចញ្ចឹមឲ្យសមស្របជាមួយលក្ខខ័ណ្ឌអាកាសធាតុ និងដីធ្លីប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នាបង្កើតសហករណ៍ តភ្ជាប់កសាងតំបន់វត្ថុធាតុដើម ប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនក្នុងផលិតកម្ម ដើម្បីលើកកម្ពស់ផលិតភាព គុណភាពកសិផល ព្រមទាំងស្វែងរកទីផ្សារលក់ដោយស្ថិរភាពទៀតផង។ តួយ៉ាងគឺសហករណ៍ផ្លែឈើជីវសាស្ត្រ OCOP នៅទីរួមស្រុក Nga Sau ស្រុក Chau Thanh ហើយតានរយៈរបៀបធ្វើដូច្នេះអង្គភាពបានជួយសម្រួលប្រជាកសិករជាច្រើនក្នុងខេត្តលើកកម្ពស់ប្រាក់ចំណូលដោយបានផលិតចេញផលិតផលប្រកបដោយគុណភាព ហើយមានធាតុចេញស្ថិរភាព។ គោលដៅចម្បងរបស់សហករណ៍ក្នុងអាណត្តិ ២០២២ - ២០២៧ គឺបន្តពង្រីកការនាំចេញកសិផលទៅកាន់កាន់ទីផ្សារពិភពលោក ព្រមទាំងពង្រីកផ្ទៃដីកសិផល ដែលសម្រេចបានត្តង់ដារ  GlobalGAP។ លោក Truong Canh Tuyen អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានឲ្យដឹងថា៖ “នារយៈពេលកន្លងទៅ សហករណ៍ផ្លែឈើជីវសាស្រ្ត OCOP បានចូលរួមជាមួយខេត្តអនុវត្តន៍គម្រោង OCOP ប្រកបដោយប្រសិទ្ធភាព។ នារយៈពេលខាងមុខ យើងខ្ញុំនឹងបន្តផ្ដោតសំខាន់លើការចាត់តាំងតំបន់នីមួយៗ ខិតខំប្រឹងប្រែងបង្កើតផលិតផល OCOP ពី ៤ ទៅ ៥ មុខក្នុងមួយឆ្នាំ ដោយផ្ដល់អាទិភាពដល់កសិផលក្នុងភូមិសាស្ត្រខេត្ត។ ជាមួយនឹងផែនការជាក់លាក់មួយ យើងខ្ញុំក៏បានស្នើឲ្យស្រុក ទីរួមខេត្ត និងទីក្រុងនានាបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភជាអតិបរមាតាមរយៈយន្តការ គោលនយោបាយដល់ការអភិវឌ្ឍផលិតផល OCOP នាពេលខាងមុខផងដែរ”។

ផលិតផល OCOP៖ ឱកាសល្អដើម្បីផ្សព្វផ្សាយផលិតផលដល់អតិថិជន  - ảnh 2ផលិតផល OCOP

ក្នុងឱកាសអបអរសាទរលើកទី ៩០ ទិវាបង្កើតខេត្ត Gia Lai នោះ ពិព័រណ៍ពាណិជ្ជកម្ម និងណែនាំផលិតផល OCOP តំបន់ Tay Nguyen - Gia Lai និងដោះដូរពាណិជ្ជកម្មជាមួយសហគ្រាសជប៉ុនទើបបានប្រព្រឹត្តទៅគឺជាព្រឹត្តិការណ៍ដ៏សំខាន់សំដៅបង្កើនការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ អភិវឌ្ឍន៍ទីផ្សារលក់ និងផ្សព្វផ្សាយផលិតផល OCOP ផលិតផលឧស្សាហកម្មជនបទគំរូ និងផលិតផលប្រចាំតំបន់ ដល់អតិថិជន។ លោក Duong Minh Tu កម្មាភិបាលមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Quang Ngai បានឲ្យដឹងថា៖       “ក្នុងពិព័រណ៌នេះ ក្រុមការងារនៃមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Quang Ngai បាននាំយកផលិតផល OCOP ចំនួន ២០ មុខ  និងផលិតផលកសិកម្មគំរូថ្នាក់ជាតិ ដូចជា៖ សាច់គោងៀត ស្ករស ខ្ទឹមស Ly Son ជាដើម។ ខ្ញុំបានសង្កេតឃើញថា បងប្អូនប្រជាជននិយមចូលចិត្តផលិតផល OCOP ណាស់ ជាពិសេសគឺផលិតផលប្រចាំតំបន់ផងដែរ”។

ដោយមានសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មយ៉ាងស្វាហាប់ និងកាខិតខំប្រឹងប្រែងរបស់ប្រជាកសិករនោះ ផលិតផលកសិកម្ម OCOP មិនត្រឹមតែបានបញ្ចេញលក់នៅក្នុងទីផ្សារជាតិប៉ុណ្ណោះទេ ថែមទាំងបានបញ្ចេញលក់នៅទីផ្សារបរទេសទៀតផង។ ផលិតផល OCOP ប្រកបដោយគុណភាពបានជួយផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជនអំពីជាតុពិតនៃទម្រង់សហករណ៍គំរូថ្មី ព្រមទាំងជួយប្រជាកសិករវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចពង្រីក ជាអតិបរមានូវសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់របស់មូលដ្ឋាននីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ