យថាទស្សន៍ថ្មីសំរាប់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិង សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប

យថាទស្សន៍ថ្មីសំរាប់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិង សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប - ảnh 1
យថាទស្សន៍ថ្មីសំរាប់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិង សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (VOV)


(VOVworld) – នាថ្ងៃទី ៥ តុលា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង
 វៀតណាមនឹងបណ្ដាប្រទេសចំណុះសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)
ចូល ជាធរមានដែលបើកចេញឱកាសអភិវឌ្ឍន៍សំរាប់សហគ្រាសទាំងសង
ខាង។ កិច្ចព្រមព្រៀងនេះមានយថាទស្សន៍ជំរុញអភិវឌ្ឍន៍និងបង្កើនទំ
នាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជាសមាជិក EAEU និងវៀតណាម
បង្កលក្ខណៈងាយស្រួលដើម្បីផ្សព្វ ផ្សាយទំនិញក៏ដូចជាទាក់ទាញការវិនិយោគ។

        FTA រវាងវៀតណាមនិងបណ្ដាប្រទេសជាសមាជិករបស់ EAEU  រួមមាន
 សហព័ន្ធរុស្ស៊ី​ សាធារណៈរដ្ឋបេឡារុស សាធារណៈរដ្ឋកាហ្សាកស្ថាន សាធារ
ណៈរដ្ឋ Amernia និងសាធារណៈរដ្ឋ Kyrgyzstan។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម
 សេរីរវាងបណ្ដាប្រទេសជាសមាជិក EAEU និងវៀតណាមត្រូវបានចុះហត្ថ
លេខា នាថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៥ ហើយចូលជាធរមានចាប់ពីថ្ងៃទី ៥
 តុលា ឆ្នាំ ២០១៦ តទៅ។ តាមកិច្ចព្រមព្រៀងនេះ ៩០% មុខទំនិញនាំចេញ
របស់វៀតណាម ទៅកាន់បណ្ដាប្រទេសនេះនឹងត្រូវបានលើកលែងឬកាត់
បន្ថយពន្ធ។ ក្នុងឆ្នាំដំបូង កិច្ចព្រមព្រៀងនេះចូលជារមាន មជ្ឈដ្ឋាន
អាជីវករក្នុងតំបន់នឹងសន្សំសម្ចៃពន្ធ ចំនួន ៤០ លានដុល្លាអាមេរិក។
លោក Dang Hoang Hai ប្រធាននាយកដ្ឋាន ទីផ្សារអឺរ៉ុបនៃក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាមបានវាយតំលៃថា៖

        «មិនត្រឹមតែជាកិច្ចព្រមព្រៀងថ្នាក់រដ្ឋលើគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះក៏បើកចេញឱកាសនាំចេញទំនិញ
វិនិយោគនិងសេវ៉ាកម្មទៀតផង។ នេះក៏ជាកិច្ចព្រមព្រៀងដំបូងដែល
EAEU ចុះ ហត្ថលេខាជាមួយប្រទេសប្លុកហើយជាលើកដំបូងដែលនិង
វៀតណាមបានចុះហត្ថលេខាជាលើកដំបូងជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ច។
 ដោយមានកិច្ចព្រមព្រៀងដែលត្រូវបានរៀបចំដ៏ល្អដូច្នេះនឹងបង្កើតឡើង
ការលោតផ្លេះថ្មីក្នុងទំនក់ទំនងរវាងវៀតណាមនិង EAEU។

        នាបច្ចុប្បន្ន មានសហគ្រាសវៀតណាមចំនួន ៩០០ នាំចេញទំនិញទៅ
ទីផ្សារ EAEU ក្នុងនោះ មានសហគ្រាសចំនួន ២០០​​ មានតំលៃប្រាក់ពាណិជ្ជកម្ម
ធំលើវិស័យជលផល កាហ្វេ តែ អង្ករ តម្បាញកាត់ដេរនិងស្បែកជើង។ ឯកអគ្គ
 រដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក K.V.Vnukov បានឲ្យដឹងថា៖

        «កិច្ចព្រមព្រៀងនេះមិនត្រឹមតែបង្កើនតំលៃប្រាក់ពាណិជ្ជកម្មប៉ុណ្ណោះទេ
ថែម ទាំងបង្កលក្ខណៈងាយស្រួលសំរាប់ការវិនិយោគបច្ចេកវិទ្យាប្រើប្រាស់
ប្រភពធន ធានមនុស្សមានគុណភាពខ្ពស់ទៀតផង។ លទ្ធផលនៃការចាប់
ផ្តើមយន្តការនេះគឺ វៀតណាមនឹងទទួលបានសិទ្ធិអាទិភាពក្នុងការទាក់ទង
ជាមួយទីផ្សាររួមពោរពេញទៅដោយសក្កានុភាពនិងយថាទស្សន៍នៃប្រទេស
ទាំង ៥ ដោយមាន GDP សរុប ប្រមាណ ២,២ លានលានដុល្លាអាមេរិកនិង
អតិថិជនជាង ១៨០ លាននាក់។ 

ក្នុងពេលនោះ​ ដោយផ្អែកទៅលើអាទិភាព សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
អាច ពន្លឿនផលិតផលរបស់ខ្លួនចូលក្នុងវៀតណាម។»

        តាមការព្យាករណ៍ថា៖ កំណើនពាណិជ្ជកម្មទ្វេភាគីបន្ទាប់ពីកិច្ចព្រមព្រៀង
សេរីរវាង EAEU និងវៀតណាមចូលជាធរមានអាចបង្កើនតំលៃពាណិជ្ជ កម្មនា
បច្ចុប្បន្នពី ៤ ពាន់លានដុល្លាអាមេរិកដល់ទៅ១០ ពាន់លានដុល្លាអាមេរិកនា
 ប៉ុន្មានឆ្នាំខាងមុខ។ តាមកិច្ចព្រមព្រៀងនេះ មជ្ឈដ្ឋានអាជីវករវៀតណាមនឹង
ទទួលបានអាទិភាពក្នុងការទាក់ទងទីផ្សារ EAEU ហើយអាចលើកកំពស់សមត្ថ
 ភាពប្រកួតប្រជែងសំរាប់ទំនិញរបស់ខ្លួននៅទីផ្សារនេះ។ ការជ្រៀបចូលទីផ្សារ
 EAEU​ ក៏បានបើកចេញការសាកល្បងចំពោះមជ្ឈដ្ឋានអាជីវករវៀតណាមផង
ដែរ ។ លោក Nguyen Quang Thai អនុប្រធាននិងជាអគ្គលេខាធិការសមាគមន៍
សេដ្ឋកិច្ចវៀតណាម បានចាត់ទុកថា៖

        «ក្នុងពេលជ្រៀបចូលទីផ្សារមួយ អាជីវករគប្បីបន្តស្វែងយល់បន្ថែមអំពីតម្រូវ
ការនៃទីផ្សារនោះចរិតលក្ខណៈនិងការកំណត់ដែលទីផ្សារនោះតម្រូវឲ្យប្រតិបត្តិ។
រួមជាមួយគ្នានោះគឺប្រភពដើមនៃផលិតផលនិងទំនិញ។​ រដ្ឋគប្បីគាំទ្រខាងច្បាប់
 លិខិតទទួលស្គាល់អំពីប្រភពដើមនៃផលិតផលនិងពាណិជ្ជសញ្ញាដើម្បី វៀតណាម
អាចជ្រៀបចូលទីផ្សារសក្តានុភាពនេះនិងឈានទៅទីផ្សារផ្សេងៗទៀត៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ