វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់កាតលឿងរបស់ EC ចំពោះជលផល

(VOVWORLD) -ក្នុងឆ្នាំ ២០១៧ ការនាំចេញជលផលរបស់វៀតណាមទទួលបាន ៨,៣ ពាន់ លាន ដុល្លារអាមេរិក។ ប៉ុន្តែ នាចុងខែតុលា ឆ្នាំ ២០១៧ គណកម្មាធិការអឺរ៉ុប (EC) បានពិន័យ “កាតលឿង” ព្រមានចំពោះជលផលវៀតណាម ដោយ ហេតុផលថា ធ្វើសកម្មភាពមិនបានដាច់ខាតក្នុងការត្រូតពិនិត្យប្រភពដើមជលផល។ ក្រោយពីករណីនេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអនុវត្តន៍រាល់សកម្មភាពជាក់ស្ដែង និងសកម្ម ដើម្បីលុបបំបាត់កាតលឿងរបស់គណកម្មាធិការអឺរ៉ុបចំពោះជលផលវៀតណាមឲ្យបានឆាប់ៗផងដែរ។
វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់កាតលឿងរបស់ EC ចំពោះជលផល - ảnh 1វៀតណាមខិតខំប្រឹងប្រែងលុបបំបាត់កាតលឿងរបស់ EC ចំពោះជលផល (internet) 

បញ្ចប់វគ្គត្រួតពិនិត្យនៅវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៤ ឧសភាឆ្នាំ២០១៨ នោះ គណៈកម្មាធិការអឺរ៉ុប (EC) បានផ្ញើលិខិតទៅកាន់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមស្ដីពីមតិរបស់ EC ចំពោះរាល់ខ្លឹមសារ ដែលក្រុមអធិការរកិច្ចបានត្រួតពិនិត្យនៅវៀតណាម។ ដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនូវការប្រឆាំងការធ្វើអាជីវកម្មខុសច្បាប់ ដែលមិនរាយការណ៍ និងមិនស្របតាមបទបញ្ញត្តិ (IUU) នោះ ក្រុមអធិការកិច្ចរបស់ EC បានចាត់ទុកថា៖ វៀតណាមចាំបាច់ត្រូវមានសកម្មភាពជាក់ស្ដែង សកម្ម និងខ្លាំងក្លាថែមទៀត ដើម្បីប្រឆាំងការនេសាទ IUU ។ អនុសាសន៍មួយក្នុងចំណោមអនុសាសន៍របស់ EC ដែលវៀតណាមគប្បីផ្ដល់អាទិភាពក្នុងរយៈពេលខាងមុខ គឺចាប់ពីថ្ងៃទី ១ មករា ឆ្នាំ២០១៩ នាវាទាំងអស់ដែលមានប្រវែងពី ២៤ ម៉ែត្រឡើងទៅត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរតាមរយៈបច្ចេកវិទ្យាផ្ដាយរណប និងបង្កើនកិច្ចការគ្រប់គ្រងនាវានេសាទត្រីនៅតាមកំពង់ផែ នៅលើសមុទ្រ និងប្រើប្រាស់ទិន្នន័យតាមដានការធ្វើដំណើររបស់នាវាជាប្រព័ន្ធ និងត្រឹមត្រូវ។

ដើម្បីជំនះពុះពារលើកង្វះខាត និងអនុវត្តន៍រាល់ខ្លឹមសាររបស់ក្រុមអធិការកិច្ច EC នោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានស្នើឲ្យបង្កើនការគ្រប់គ្រងរបរនេសាទត្រី បង្កើតឡើងការផ្លាស់ប្ដូរនៃប្រព័ន្ធគ្រប់គ្រង និងធ្វើអាជីវកម្មជលផលទាំងមូល។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Nguyen Xuan Cuong បានឲ្យដឹងថា៖

 “នេះគឺជាការព្រមានមួយ ប៉ុន្តែមនសិការរបស់យើងចាំបាច់ត្រូវខិតខំប្រឹងប្រែង ដើម្បីរបរនេសាទត្រីប្រកបដោយចីរភាព ជាមួយខ្សែសង្វាក់តម្លៃ មានការទទួលខុសត្រូវ ។ នេះគឺជាគោលដៅយូរអង្វែង។ ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទបានធ្វើជាសេនាធិការជូនលោកនាយករដ្ឋមន្ត្រី ដើម្បីនាពេលខាងមុខបន្តចេញផ្សាយរាល់លិខិតបញ្ជាណែនាំ។ ទន្ទឹមនឹងនេះ ភារកិច្ចរបស់អ្នកនេសាទ និងភារកិច្ចរបស់សហគ្រាស ស្ថាប័នគ្រប់គ្រងនានាចាំបាច់ត្រូវច្បាស់លាស់ថែមទៀត និងប្ដូរផ្ដាច់ថែមទៀត ទើបលុបបំបាត់ កាត់លឿងបានផងដែរ”។

ចាប់តាំងពីពេលត្រូវពិន័យកាតលឿងមក ផ្នែក និងមូលដ្ឋាននានានៅវៀតណាមបានខិតខំប្រឹងប្រែងដើម្បីចលនា និងឃោសនាឲ្យអ្នកនេសាទត្រី គម្បីនេសាទត្រីស្របតាមច្បាប់។ កំពង់ផែនេសាទចាំចាច់ត្រូវកត់ត្រាកំណត់ហេតុធ្វើអាជីវកម្ម ហើយសាខាជលផលគប្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទៀតផង។ លោក Vu Van Tam អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖

“ឥឡូវនេះយើងត្រូវផ្តោតទៅលើរាល់ដំណោះស្រាយប្រតិបត្តិការ ដើម្បីអនុវត្តន៍យ៉ាងពេញលេញនូវ អនុវត្តអនុសាសន៍ទាំង 9 ចំណុចរបស់ EC ហើលតាមនោះយើងត្រូវមានការផ្លាស់ប្ដូរជាក់ស្ដែង។ ការធ្វើអាជីវកម្ម ការត្រូតពិនត្យប្រភព និងធានាឲ្យបានការប្រយុទ្ធប្រឆាំងនឹងការនេសាទត្រីខុសច្បាប់”។

នាពេលថ្មីៗនេះគណៈកម្មការអឺរ៉ុប (EC) ទើបនឹងប្រកាសជាផ្លូវការថា នឹងអូសបន្លាយពេលវេលាព្រមានកាត់លឿងចំពោះជលផលវៀតណាមដល់ខែមករា ឆ្នាំ ២០១៩ ហើយដាក់ចេញអនុសាសន៍ទាំង ៣៩ ចំណុច សំដៅជួយវៀតណាមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកិច្ចការប្រឆាំងនឹងការធ្វើអាជីវកម្មនេសាទត្រី
ខុសច្បាប់ ដែលមិនរាយការណ៍ និងមិនស្របតាមបទបញ្ញត្តិ។ សំដៅជំនះពុះពារលើកង្វះខាត ដើម្បីលុបបំបាត់ "កាតលឿង" នាពេលខាងមុខនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានស្នើឲ្យក្រសួង ខេត្ត ក្រុងនានានៅតាមឆ្នេសមុទ្រ គប្បីពង្រឹងការគ្រប់គ្រងមុខរបរនេសាទត្រី បង្កើតការផ្លាស់ប្ដូរយ៉ាងពិតប្រកដនៃប្រព័ន្ធគ្រប់គ្រង ធ្វើអាជីវកម្មជលផលទាំងមូល ជាពិសេសគឺភាពជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ