វៀតណាមខំប្រឹងប្រែងកសាងរបរនេសាទត្រីអភិវឌ្ឍន៍ដោយចីរភាព
(VOVWORLD) -អស់រយៈពេល ១ ឆ្នាំ បន្ទាប់ពីគណកម្មការអឺរ៉ុប (EC) ចេញសេចក្តីព្រមាន (កាតលឿង) ចំពោះវៀតណាម ស្ដីពីសកម្មភាពនេសាទត្រី ខុសច្បាប់ មិនរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) នោះ វៀតណាមបានខិតខំប្រឹងប្រែងជាច្រើន ដើម្បីកសាង និងអភិវឌ្ឍន៍របរនេសាទត្រីដោយចីរភាព។ ព្រមទាំងធានាគោលការណ៍ និងតម្រូវការក្នុងការនេសាទត្រី និងផលិតកម្មជលផល ដើម្បី EC ដកកាតលឿងចំពោះវៀតណាមឲ្យឆាប់ៗផងដែរ។
សកម្មភាពកែច្នៃត្រីនៅវៀតណាម (internet) |
ចាប់ពីខែតុលា ឆ្នាំ២០១៧ វៀតណាមត្រូវសហភាពអឺរ៉ុប(EU) ព្រមានកាតលឿង (IUU) ចំពោះគ្រឿងសមុទ្រនាំចេញ។ រហូតដល់ខែមិថុនា ឆ្នាំ២០១៨ EU បានបន្តពន្យាពេលព្រមានកាតលឿងចំពោះគ្រឿងសមុទ្ររបស់វៀតណាមនាំចេញទៅកាន់ EU។
EU ទើបនឹងចាត់បញ្ជូនគណប្រតិភូចំនួន ៧ រូបចុះទៅពិនិត្យសកម្មភាពនេសាទត្រីរបស់វៀតណាម។ តាមរយៈជំនួបធ្វើការ និងការត្រួតពិនិត្យជាក់ស្ដែងនានា គណប្រតិភូ EU បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាម ដោយអះអាងថា រាល់អនុវសាសន៍របស់ EC គឺជាភារកិច្ចរបស់ភាគីទាំងពីរក្នុងការកសាងគោលដៅអភិវឌ្ឍន៍របរនេសាទត្រីដោយចីរភាព។ EU បានស្នើវៀតណាមធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យប្រភពជលផលនាំចេញ គ្រប់គ្រងវិសាលភាពរបស់នាវានៅតាមសមុទ្រ បំពាក់ប្រព័ន្ធឃ្លាំមើលសម្រាប់នាវានេសាទត្រី និងចាត់វិធានការផាកវិន័យចំពោះនាវានេសាទត្រី ឬគ្រឿងសមុទ្រដោយរំលោភបំពានលើច្បាប់កំណត់។
ការដែល EU បានព្រមានកាតលឿងចំពោះគ្រឿងសមុទ្រនាំចេញរបស់វៀតណាមបានជះឥទ្ធិពលដល់ការនាំចេញគ្រឿងសមុទ្រទៅកាន់ EU របស់វៀតណាម។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong បានឱ្យដឹងថា៖
“ការវិន័យកាតលឿងដើម្បីព្រមានប្រទេសនានា គឺត្រូវគោរពតាម បទបញ្ញត្តិ របស់ EU ប្រសិនបើមានបំណងចង់នាំចេញជលផលទៅកាន់ EU។ ប្រសិន បើមិនប្រតិបត្តិការតាមការកំណត់នោះ EU នឹងវិន័យកាតក្រហម ពោលគឺហាមឃាតមិនឲ្យនាំចូលទៀតឡើយ។ EU បានដាក់ចេញអនុសាសន៍ចំនួន ៩ ចំណុចសម្រាប់វៀតណាម។ អនុសាសន៍ទាំងនេះសមស្របនឹងវៀតណាមដោយសារវៀតណាមគប្បីកែប្រែរបរនេសាទត្រី ដោយមានពលករចំនួន ១ លាននាក់ នាវាចំនួន ១០៩ គ្រឿង។ ហេតុដូច្នេះហើយ អនុសាសន៍ទាំងនេះគឺត្រូវនឹងគោលបំណងរបស់វៀតណាមក្នុងការកសាងរបរនេសាទត្រីដោយចីរភាព”។
IUU មានន័យថាសកម្មភាពនេសាទត្រី ខុសច្បាប់ មិនរាយការណ៍ និងមិនបានគ្រប់គ្រង។ ការកំណត់នេះរួមមានស្ដង់ដារចំនួន ៣ ចំពោះគ្រឿងសមុទ្រនាំចេញទៅកាន់ EU។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ចាប់ពីខែតុលា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានអនុវត្តយ៉ាងសកម្មនូវវិធានការជាច្រើនដើម្បីដកកាតលឿងរបស់ EU។ នាខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ ជលផល (ធ្វើវិសោធនាកម្ម)។ វៀតណាមបានប្រតិបត្តិតាមរាល់បទបញ្ញត្តិរបស់ EU ដោយម្ចាស់ការ។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានអះអាងថា នាពេលខាងមុខវៀតណាមមានគោលបំណងថា EC នឹងដកការព្រមានចំពោះសកម្មភាពនាសាទត្រីរបស់វៀតណាមវិញ៖
“រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានចេញផ្សាយកម្មវិធីធ្វើសកម្មភាព ដើម្បីដកកាតលឿងនេះ។ ហេតុដូច្នេះ ខេត្តចំនួន ២៨ នៅតំបន់មាត់សមុទ្រ និង ក្រសួង ស្ថាប័ន សហគ្រាស អ្នកនេសាទត្រីគឺត្រូវមានភារកិច្ចអនុវត្តន៍។ ជាក់ស្ដែង ខេត្តទាំង ២៨ និងប្រធាន គណកម្មធិការ ប្រជាជនខេត្តគឺ មានភារកិច្ចគ្រប់គ្រង អ្នកនេសាទក្នុងការនេសាទត្រីឲ្យស្របច្បាប់។ ទីពីរ អ្នកនេសាទ នាវិក និងសមាជិកនាវិកត្រូវរាយការណ៍ជូនថ្នាក់ខេត្ត។ ទីបី គឺប្រតិបត្តិតាមបទបញ្ញត្តិរបស់ EU ផងដែរ”។
វៀតណាម EU និងដៃគូនានាកំពុងកសាងផ្នែកនេសាទត្រីដោយចីរភាព ក៏ដូចជាចាត់ទុកថានេះគឺជាភារកិច្ចសំខាន់នាពេលខាងមុខ។ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ខេត្តក្រុងនានា និងអ្នកនេសាទត្រីនោះ វៀតណាមមានគោលបំណងថា EU នឹងធ្វើការវាយតម្លៃយ៉ាងវិជ្ជមាននាខែមករាឆ្នាំ២០១៩ ដើម្បីដកកាតលឿងចំពោះគ្រឿងសមុទ្រនាំចេញរបស់វៀតណាម៕