វៀតណាមបុកសរុប ១ ឆ្នាំនៃការអនុវត្តច្បាប់សំរាប់អង្គភាពអាជីវកម្មនិងច្បាប់វិនិយោគ
|
វៀតណាមបុកសរុប ១ ឆ្នាំនៃការអនុវត្តច្បាប់សំរាប់អង្គភាពអាជីវកម្មនិងច្បាប់វិនិយោគ (VNA) |
(VOVworld) – សហគ្រាសចំនួន ១០៦ ពាន់ត្រូវបានបង្កើតថ្មីនិងលក្ខ័ណ្ឌ
ធ្វើអាជីវកម្មចំនួន ៣៥០០ អស់សុពលភាពគឺជាលទ្ធផលលេចធ្លោក្រោយ
រយៈ ពេល ១ ឆ្នាំអនុវត្តច្បាប់សំរាប់អង្គភាពអាជីវកម្មនិងច្បាប់វិនិយោគ
(វិសោធនកម្ម) នៅវៀតណាម។ យ៉ាងណាមិញជាមួយនឹងលទ្ធផលទទួល
បាននាគ្រាដំបូង រដ្ឋាភិបាលវៀតណាមរួមជាមួយបណ្ដាក្រសួងស្ថាប័ន
កំពុងបន្តត្រួតពិនិត្យនិងធ្វើវិសោធនកម្មដើម្បីច្បាប់ ទាំងនេះទទួល
បានប្រសិទ្ធភាពជាក់ស្តែង។
គិតតាំងពីពេលច្បាប់សំរាប់អង្គភាពអាជីវកម្មនិងច្បាប់វិនិយោគឆ្នាំ
២០១៤ ចូលជាធរមានចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៥ មក ក្រៅពី
ចំនួន សហគ្រាសត្រូវបានកើនឡើងយ៉ាងខ្លាំងនោះគឺទុនចុះបញ្ជីថ្មីក៏
មានការកើនឡើង ផងដែរ។ ពេលវេលាផ្តល់លិខិតបង្កើតសហគ្រាស
និងលិខិតផ្លាស់ប្តូរខ្លឹមសារចុះបញ្ជីរបស់សហគ្រាសត្រូវបានកាត់
បន្ថយច្រើនបើប្រៀបនឹងរយៈពេលមុន។ លោក Do Nhat Hoang
ប្រធាននាយកដ្ឋានវិនិយោគបរទេសក្រសួងផែនការនិងវិនិយោគ
បានចាត់ទុកថា៖
«រដ្ឋ រដ្ឋាភិបាលនិងក្រសួងស្ថាប័ននានាបានកែលំអរបរិយាកាស
វិនិយោគធ្វើ អាជីវកម្មយ៉ាងសកម្មធ្វើវិសោធនកម្មច្បាប់និងគោល
នយោបាយសម្រួលដល់ សកម្មភាពអាជីវកម្ម។ ទន្ទឹមនឹងនោះ ប្រឹង
ប្រែងអនុវត្តបណ្ដាច្បាប់គោលនយោបាយឲ្យកាន់តែមានភាពងាយ
ស្រួលថែមទៀតសំរាប់វិនិយោគិន។»
ទោះបីជាទទួលបានលទ្ធផលវេជ្ជកម្មក្តី ប៉ុន្តែ ការអនុវត្តច្បាប់
សំរាប់អង្គភាព អាជីវកម្មនិងច្បាប់វិនិយោគ (វិសោធនកម្ម) នៅ
មានបញ្ញត្តិមួយចំនួនមិនទាន់មាន ភាពស៊ីសង្កាត់។ លោក Vu
Tien Loc ប្រធានខុទ្ទកាល័យពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម
(VCCI) បានឲ្យដឹងថា៖
«ក្នុងដំណើរការត្រួតពិនិត្យនិងយកមតិរបស់មជ្ឈដ្ឋានអាជីវករ
យើងខ្ញុំរក ឃើញនូវចំណុចមិនសមស្របមួយចំនួនក្នុងច្បាប់សំរាប់
អង្គភាពអាជីវកម្មនិងច្បាប់វិនិយោគ ជាពិសេសគឺបញ្ជីរាយនាមមុខ
របបរមានលក្ខ័ណធ្វើអាជីវកម្ម។ ជា ការពិតជាក់ស្តែង មុខរបបរមួយ
ចំនួនមិនចាំបាច់មានលក្ខ័ណធ្វើអាជីវកម្មតាម ការកំណត់របស់រដ្ឋ
ធម្មនុញ្ញនិងច្បាប់ទេ។ ដោយហេតុនេះ យើងខ្ញុំកំពុងត្រួត ពិនិត្យឡើង
វិញដើម្បីអាចផ្តល់មតិជាមួយរដ្ឋាភិបាលហើយរដ្ឋសភានឹងចេញផ្សាយ
ច្បាប់ធ្វើវិសោធនកម្មមួយទាក់ទិនដល់អាជីវកម្ម ក្នុងនោះ មានច្បាប់
វិនិយោគនិងច្បាប់អង្គភាពអាជីវកម្មដើម្បីធានាចរិតលក្ខណៈមុនក៏
ដូចជាក្រោយនៃប្រព័ន្ធច្បាប់ធានាបរិយាកាសធ្វើអាជីវកម្មល្អបំផុត
ព្រមទាំងធានាសិទ្ធិធ្វើអាជីវកម្មដោយសេរីរបស់ប្រជាពលរដ្ឋនិងសហ
គ្រាសទៀតផង។»
ដើម្បីលើកកំពស់ប្រសិទ្ធភាពជាក់ស្តែងនៃច្បាប់សំរាប់អង្គភាព
អាជីវកម្មនិង ច្បាប់វិនិយោគនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងផែន
ការនិងវិនិយោគវៀតណាម បានបញ្ជាណែនាំបណ្ដាអង្គភាពពាក់ព័ន្ធ
ប្រមូលផ្តុំទៅលើការកែលំអរក្របខ័ណ្ឌ គតិយុត្ត។ ក្នុងនោះ ផ្តោតសំខាន់
ទៅលើការបង្កើតលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជីវកម្មតាម
ស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមស្តីពីការកែ
លំអរបរិយាកាសអាជីវកម្មនិងលើកកំពស់សមត្ថភាពប្រកួតប្រជែង
របស់ប្រទេសជាតិ៕