|
វៀតណាមផ្លាស់ប្តូរយន្តការនិងបង្កលក្ខណៈសំរាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ (info.net) |
(VOVworld) - វៀតណាមមានសហគ្រាសឯកជនចំនួន ៥ សែនកំពុងធ្វើអាជីវកម្មនិង
បង្កើតការងារធ្វើចំនួន ១ លាន ២ សែនជាមួយនឹងកំលាំងពលកម្មចំនួន ៥១% ក្នុង
ទូទាំងប្រទេស។ រដ្ឋាភិបាលវៀតណាមបានកំណត់ថា៖ តួនាទីរបស់មជ្ឈដ្ឋានអាជីវករ
ឯកជនគឺជាកំលាំងពលំសំខាន់នៃខឿនសេដ្ឋកិច្ចនិងជាផ្នែកសំខាន់មួយក្នុងការផ្លាស់
ប្តូរថ្មីយន្តការសេដ្ឋរបស់ប្រទេសជាតិផងដែរ។ ដោយហេតុនេះ វៀតណាមប្តេជ្ញាបង្ក
លក្ខណៈងាយស្រួលដើម្បីមជ្ឈដ្ឋានអាជីវករឯកជនអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត
ជាពិសេស ក្នុងកាលៈទេសៈ ប្រទេសជាតិកាន់តែធ្វើសមាហរណកម្មដ៏ស៊ីជម្រៅចូលក្នុង
ខឿនសេដ្ឋកិច្ចសកល។
សហគ្រាសឯកជនរួមចំណែក ៤០% ផលិតផលក្នុងស្រុកសរុប (GDP) ហើយនាំមុខ
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ សហគ្រាសឯកជនកំពុងអភិវឌ្ឍន៍ដោយ
ល្បឿនយ៉ាងខ្លាំងទោះបីជានៅប្រឈមមុខនឹងការលំបាកជាច្រើនដូចជា៖ ការខ្វះ
ខាតប្រភពជំនួយ ឧតបត្ថម្ភដើម្បីផ្លាស់ប្តូរថ្មីការឆ្នៃប្រឌិតគោលនយោបាយនិង
កម្មវិធីជួយឧបត្ថម្ភរួមជាមួយគំហិតក្នុងការទាក់ទងជាមួយសេវ៉ាកម្មហិរញ្ញវត្ថុ។
លោក Vu Tien Loc ប្រធានសភាឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (VCCI)
បានចាត់ទុកថា៖ រដ្ឋាភិបាលគប្បីចេញផ្សាយសេចក្តីសម្រេចចិត្តមួយស្តីពីកម្មវិធី
ធ្វើសកម្មភាពជាតិអភិវឌ្ឍន៍សហគ្រាស។ ទន្ទឹមនឹងនោះ គប្បីផ្លាស់ប្តូរថ្មីលើគ្រប់
ជ្រុងជ្រោយក្បាលម៉ាស៊ីននៅថ្នាក់មជ្ឈឹមនិងនៅតាមខេត្តដើម្បីអនុវត្តដោយ
គ្រប់គ្រាន់ស្មារតីរដ្ឋអំណាចបំរើប្រជាជននិងមជ្ឈដ្ឋានអាជីវករ។ ឧបនាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Vuong Dinh Hue ក៏ចាត់ទុកដែរថា៖
«រដ្ឋាភិបាលវៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តកែលំអរប
រិយាកាសវិនិយោគនិងធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង
របស់សហគ្រាសវៀតណាម បង្ក លក្ខណៈងាយស្រួលបំផុតសំរាប់វិស័យសេដ្ឋកិច្ច
អង្គភាពអាជីវកម្មនិងទីផ្សារគ្រប់ប្រភេទ មានលក្ខណៈសមភាព ប្រកួតប្រជែង
ជាមួយគ្នាតាមខឿនសេដ្ឋកិច្ចទីផ្សារ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏កំពុងកសាង
ច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីអាចជួយឧបត្ថម្ភសហ
គ្រាសឯកជនខ្នាតតូចនិងមធ្យមវៀតណាមតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ
មិនប្រកាន់រើសអើងហើយសមស្របនឹងជាមួយកិច្ចសន្យាអន្តរជាតិ ផងដែរ។»
ក្នុងជំនួបជាមួយមជ្ឈដ្ឋានអាជីវករដោយប្រធានបទ «សហគ្រាសវៀតណាម
-កំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ» ដែលទើបនឹងបានប្រព្រឹត្តទៅ
នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមក្រសួងស្ថាប័នទាំងឡាយបានសន្យា
រួមដំណើរដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម។ ក្រសួងផែនការនិងវិនិ
យោគបានសន្យាដោះស្រាយបែបបទធ្វើអាជីវកម្មបង្កើតបរិយាកាសអាជីវកម្ម
ងាយស្រួលក្រសួងហិរញ្ញវត្ថុបានសន្យាជំរុញយ៉ាងខ្លាំងការកែទម្រង់បែបបទធ្វើ
អាជីវកម្មកាត់បន្ថយពេលវេលារដ្ឋបាលពន្ធ។ ក្នុងពេលនោះ ក្រសួងឧស្សាហពា
ណិជ្ជកម្មក៏បានអះអាងជំរុញកំណែទម្រង់បែបបទរដ្ឋបាលធានាសិទ្ធិសេរីភាព
សំរាប់សហគ្រាសធ្វើអាជីវកម្ម ជាដើម។ ថ្លែងមតិបញ្ជាណែនាំសន្និសីទពោលខាង
លើ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់
ធ្ងន់ថា៖
«សហគ្រាសដើរតួនាទីសំខាន់ក្នុងការបង្កើតការងារធ្វើ បង្កើនចំណូលក្នុង
សង្គម បំផុស ចលនាផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងអាជីវកម្ម ដោយហេតុនេះ រដ្ឋាភិ
បាលគប្បីមានគោលនយោបាយដោយឡែកដើម្បីបង្កលក្ខណៈអភិវឌ្ឍន៍និងធ្វើ
សមាហរណកម្ម។ វៀតណាមមាន ១,៨% ជាសហគ្រាសខ្នាតមធ្យម ២% ជាសហ
គ្រាសខ្នាតធំ និង ៩៦% គឺជាសហគ្រាសខ្នាតតូច។ នៅសន្និសីទលើកនេះ ខ្ញុំ
មានគោលបំណងអះអាងនូវគោលមាគ៌ាររបស់បក្សនិងរដ្ឋាភិបាល ដែលចាត់
ទុកសហគ្រាសឯកជនជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្រៅពីនោះ បង្កើត
ទំនុកទុកចិត្តសំរាប់អាជីវករ។»
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានស្នើរឲ្យក្រសួងស្ថាប័នគប្បីដោះ
ស្រាយបញ្ហាកែទម្រង់បែបបទរដ្ឋបាលយ៉ាងឆាប់រហ័សសំដៅបង្កលក្ខណៈងាយ
ស្រួលសំរាប់វិនិយោគិននិងអាជីវករ។
«យើងបន្តជំរុញយ៉ាងខ្លាំងការកសាងនិងកែលំអរយន្តការ បង្កើតបរិយាកាស
វិនិយោគ ងាយស្រួលសំរាប់វិនិយោគិននិងអាជីវករ ចំពោះមុខគឺការពិនិត្យមើល
ឡើងវិញហើយដោះ ស្រាយបញ្ហាមិនសមស្របរវាងច្បាប់វិនិយោគច្បាប់អង្គភាព
អាជីវកម្មនិងបណ្ដាច្បាប់ពាក់ពាន់ដទៃទៀត។ ប្រមូលផ្តុំទៅលើការកសាងច្បាប់
ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម ដោះស្រាយបញ្ហាទាក់ទិនដល់បែប
បទវិនិយោគចុះបញ្ជីអង្គភាពអាជីវកម្មជាពិសេសចំពោះវិនិយោគិនបរទេស។
បញ្ហាម្ប៉ាងទៀតគឺការជំរុញខ្លាំងស្មារតីបង្កើតអាជីពក្រោមរូបសណ្ឋានគ្រប់
ប្រភេទដែលរដ្ឋនិងតំបន់នានាគប្បីយកចិត្តទុកដាក់។ ទន្ទឹមនឹងនោះ យើង
បង្កលក្ខណៈងាយ ស្រួលសំរាប់វិនិយោគបរទេសវិនិយោគចូលក្នុងសហគ្រាស
បង្កើតអាជីព។»
ឯកសារនៃមហាសន្និបាតបក្សកម្មុយនិស្តវៀតណាមលើកទី ១២ បាន
កំណត់នូវតួនាទី សេដ្ឋកិច្ចឯកជនគឺជាកំលាំងពលំសំខាន់នៃខឿនសេដ្ឋកិច្ច
ទន្ទឹមនឹងនោះ អះអាងថា៖ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលអភិវឌ្ឍន៍
សហគ្រាសឯកជនឲ្យបានខ្លាំងក្លាដើម្បីបង្កើតកំលាំងពលំនិងលើកកំពស់
សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
ដោយមាននិន្នាការធ្វើសមាហរណកម្មនាបច្ចុប្បន្នសហគ្រាសឯកជនវៀតណាម
មានគោលបំណងចង់ឲ្យរដ្ឋាភិបាលមានយន្តការបទបែនមួយដែលជួយសហ
គ្រាសលើកកំពស់គុណភាពផលិតផល ក៏ដូចជា ការប្រកួតប្រជែងសំរាប់
អង្គភាពអាជីវកម្មលើឆាកអន្តរជាតិ ផងដែរ៕