វៀតណាមពង្រីកតម្លៃនៃវិស័យដែលមានប្រៀបខ្លាំងរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង RCEP

(VOVWORLD) - កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានរំពឹងថានឹងជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងតំបន់និងលើសកលលោក ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះមានប្រទេសវៀតណាមនិងប្រទេសជាដៃគូទៀតផង។ ម្យ៉ាងវិញទៀតកិច្ចព្រមព្រៀង RCEP នឹងបើកចេញឱកាសកាន់តែច្រើនសម្រាប់សហគ្រាស វៀតណាមជំរុញខ្លាំងការនាំចេញនិងចូលរួមទៅក្នុងខ្សែសង្វាក់តម្លៃថ្មីនៅក្នុងតំបន់ ក៏ដូចជាបង្កើនការទាក់ទាញវិនិយោគបរទេសផងដែរ។
វៀតណាមពង្រីកតម្លៃនៃវិស័យដែលមានប្រៀបខ្លាំងរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង RCEP - ảnh 1 កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងបើកឱកាសកាន់តែច្រើនសម្រាប់សហគ្រាសវៀតណាមដើម្បីជំរុញការនាំចេញ  (រូបថត៖ vov.vn)

បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមានសមាជិកទាំងឡាយនឹងអនុវត្តការសន្យារបស់ខ្លួនភ្លាមមួយរំពិច ក្នុងនោះមានការសន្យាស្តីពីពន្ធគយ។ វៀតណាមនិងបណ្តាប្រទេសជាដៃគូនឹងលុបចោលពន្ធគយយ៉ាងហោចណាស់ចំនួន ៦៤% នៃបន្ទាត់ពន្ធគយជាភ្លាមមួយរំពិច នៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ នៅចុងបញ្ចប់ដំណើរការនៃកិច្ចព្រមព្រៀងក្រោយរយៈពេលពី ១៥ ទៅ ២០ ឆ្នាំទៀត វៀតណាមនឹងលុបចោលពន្ធគយប្រមាណពី ៨៥,៦% ទៅ ៨៩,៦% នៃបន្ទាត់ពន្ធគយជាមួយបណ្តាប្រទេសជាដៃគូ ហើយប្រទេសជាដៃគូក៏នឹងលុបចោលពន្ធគយចំពោះវៀតណាមពី ៩០,៧% ទៅ ៩២% នៃខ្សែបន្ទាប់ពន្ធគយផងដែរ។ បណ្តាប្រទេសសមាជិកអាស៊ាននឹងលុបចោលពន្ធគយចំពោះវៀតណាមក្នុងចន្លោះពី ៨៥,៩% ទៅ ១០០% នៃខ្សែបន្ទាត់ពន្ធគយ។ លោកសេដ្ឋវិទូ Vo Tri Thanh បានឲ្យដឹងថា៖ «កិច្ចព្រមព្រៀង RCEP ក៏បង្កើតឡើងលក្ខខណ្ឌធំៗចំនួន ៣ ដោយមិនរាប់ពីផលប៉ះពាល់ដោយប្រយោល ជាបឋមគឺជាវិស័យបម្រើអតិថិជនហើយជាមួយនឹងបរិមាណអតិថិជនដ៏ធំបែបនេះ ការទិញទំនិញរបស់គេកាន់តែកើនឡើងដោយ សារតែស្រទាប់វណ្ណៈកណ្តាលកំពុងលេចចេញ ដូច្នេះវាបញ្ជាក់ច្បាស់ថាវិស័យជាច្រើននឹងនាំមកនូវឱកាសក្នុងធ្វើអាជីវកម្មដូចជាវិស័យទេសចរណ៍ អប់រំ លេងកំសាន្ត សុខាភិបាល និងការលក់រាយជាដើម។ ម្យ៉ាងវិញទៀត នេះគឺជាវិស័យដ៏គួរឲ្យទាក់ទាញការវិនិយោគ និងបញ្ជាក់យ៉ាងច្បាស់អំពីប្រសិទ្ធភាពរបស់ខ្លួន សូម្បីតែក្នុងពេលជំងឺកូវីដ១៩ (Covid-19) ផ្ទុះឡើងក៏ដោយ។ ហេតុដូច្នេះនៅពេលដែលវិនិយោគិនចូលរួមក្នុងបណ្តាញផលិតកម្មនិងខ្សែសង្វាក់តម្លៃ គូបផ្សំជាមួយការចូលរួមរបស់វិស័យ Logistic ថែមទៀត វាមិនត្រឹមតែក្លាយជាឱកាសល្អសំរាប់ការអាភិវឌ្ឍឧស្សាហកម្មជំនួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់បណ្តាញផលិតកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងនេះទៀតផង»

ចំពោះវិស័យកសិផលនិងជលផលវិញ វិស័យទាំងនេះនឹងក្លាយទៅជាផ្នែកមួយដែលមានកំលាំងប្រកួតប្រជែងគ្រប់គ្រាន់ ហើយអាចឈានចូលយ៉ាងខ្លាំងទៅក្នុងទីផ្សារនៃដៃគូ RCEP ។ អាស្រ័យទៅលើការស៊ីចង្វាក់គ្នានូវគោលការណ៍ច្បាប់ប្រភពដើមនៅក្នុងកិច្ចព្រមព្រៀង RCEP ទំនិញដែលនាំចេញរបស់វៀត  ណាម អាចបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបនឹងលក្ខខណ្ឌនៃការទទួលពន្ធអនុគ្រោះ ពីព្រោះការផ្គត់ផ្គង់វត្ថុធាតុដើមភាគច្រើនស្ថិតនៅក្នុង RCEP ដើម្បីបង្កើនលទ្ធភាពនៃការនាំចេញក្នុងតំបន់នេះ។ លោកស្រី Nguyen Thi Quynh Nga អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា៖ «ចំណុចខុសគ្នាមួយនៃកិច្ចព្រមព្រៀងនេះគឺជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ៥ រវាងអាស៊ាននិងដៃគូអាស៊ានដូចកាលពីមុននោះ យើងត្រូវតែអនុវត្តនិងប្រកាន់ខ្ជាប់តាមក្រមច្បាប់ចំនួន ៥ ស្តីពីប្រភពដើមសម្រាប់ទំនិញនាំចេញទៅកាន់ទីផ្សារនោះ ដោយទទួលបានពន្ធអនុគ្រោះ ហើយកិច្ចព្រមព្រៀងនេះបង្កើតក្រមច្បាប់មួយ ស្តីពីប្រភពដើមប្រកបដោយភាពស៊ីចង្វាក់គ្នា។ ប្រការនេះមានន័យថា នាបច្ចុប្បន្ន សហគ្រាសវៀតណាមអាចប្រើប្រាស់វត្ថុធាតុដើមដែលនាំចូលពីប្រទេសក្នុង RCEP ទាំងអស់រួមមានប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសជាដៃគូចំនួន ៥ ដើម្បីផលិតទំនិញ និងនាំចេញទៅកាន់ប្រទេសណាមួយដែលជាសមាជិកក្នុងកិច្ចព្រមព្រៀង RCEP »

វៀតណាមពង្រីកតម្លៃនៃវិស័យដែលមានប្រៀបខ្លាំងរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀង RCEP - ảnh 2 ជលផលនឹងក្លាយជាវិស័យមួយក្នុងចំណោមវិស័យដែលមានការប្រកួតប្រជែងគ្រប់គ្រាន់ហើយអាចឈានចូលទៅក្នុងទីផ្សារដៃគូ RCEP (រូបថត៖ VNA)

លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌលអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងសមាហរណកម្ម នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានមានប្រសាសន៍ថា៖ កិច្ចព្រមព្រៀង RCEP មិនត្រឹមតែមានអំណោយផលពីទីផ្សារ ដែលមានចំនួនអតិថិជនប្រមាណ ២,២ ពាន់លាននាក់ប៉ុណ្ណោះទេ កិច្ចព្រមព្រៀងនេះ ថែមទាំងគ្របដណ្តប់ស្ទើរតែលើខ្សែ       សង្វាក់ផលិតកម្មទាំងមូលនៃផលិតផលនាំចេញ ដែលមានឧត្តមភាពរបស់វៀតណាមទៀតផង។ លោកស្រី Nguyen Thi Thu Trang បានបញ្ជាក់ថា៖ «អត្ថប្រយោជន៍របស់ RCEP ភាគច្រើនគឺផ្តោតទៅលើការធ្វើឱ្យស៊ីចង្វាក់គ្នានូវគោលការន៍ស្តីពីប្រភពដើមនិងពន្ធគយ។ ហេតុដូច្នេះដើម្បីទាញយកផលប្រយោជន៍ទាំងនេះ អង្គភាពអាជីវកម្មចាំបាច់ត្រូវមានភាពម្ចាស់ការក្នុងស្វែងយល់ទូទៅដើម្បីឆ្កើយតបនឹងតម្រូវការនៃគោលការណ៍ស្តីពីប្រភពដើមឲ្យបានល្អបំផុត។ ទីពីរគឺ លទ្ធភាពនៃប្រទេសសមាជិក RCEP នឹងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះខ្ញុំចង់និយាយថា ការប្រកួតប្រជែងមិនត្រឹមតែនៅលើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនៅក្នុងទីផ្សារនៃកិច្ចព្រមព្រៀង RCEP ទៀតផង។ ឧទាហរណ៍បច្ចុប្បន្ន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងជប៉ុនមិនទាន់មានទេ ប៉ុន្តែជាមួយកិច្ចព្រមព្រៀង RCEP ពួកគេនឹងមានពាណិជ្ជកម្មសេរីជាមួយគ្នា។ ហេតុដូច្នេះ ការប្រកួតប្រជែងរបស់យើងជាមួយទីផ្សារជប៉ុននឹងកើនឡើង ជាក់ស្តែងគឺប្រទេសចិន។ សម្ពាធលើការប្រកួតប្រជែង បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន វាទំនងជាមានទាំងនៅលើទីផ្សារក្នុងស្រុកនិងទីផ្សារ RCEP ផ្សេងទៀត ដូច្នេះសហគ្រាសត្រូវបង្កើនការប្រកួតប្រជែងរបស់ខ្លួនដើម្បីទទួលយកបានឱកាសនេះ»

កិច្ចព្រមព្រៀង RCEP បានបង្កើតសម្ពាធប្រកួតប្រជែងចំពោះវៀតណាមពីព្រោះដៃគូជាច្រើន មានរចនាសម្ព័ន្ធផលិតផលស្រដៀងនឹងវៀតណាមដែរ ប៉ុន្តែសមត្ថភាពប្រកួតប្រជែង និងបរិមាណតម្លៃក៏ខ្ពស់ជាងលទ្ធភាពបច្ចុប្បន្នរបស់វៀតណាម។ ដើម្បីប្រកួតប្រជែងជាមួយផលិតផលរបស់សហគ្រាសនៅក្នុងប្រទេសដែលមានឧត្តមភាពខាងទំនិញសម្បូរបែបនិងមានតម្លៃទាប គឺទាមទារឲ្យអង្គភាពអាជីវកម្មវៀតណាម ត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀតលើការវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងជំនាញខាងគ្រប់គ្រងជាដើម ដើម្បីបង្កើនផលិតភាពគុណភាពផលិតផល និងការប្រកួតប្រជែងរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ