វិស័យគ្រឿងយន្តរបស់វៀតណាមពុះពារការលំបាកដើម្បីអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ

វិស័យគ្រឿងយន្តរបស់វៀតណាមពុះពារការលំបាកដើម្បីអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
វិស័យគ្រឿងយន្តរបស់វៀតណាមពុះពារការលំបាកដើម្បីអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ (Image: baotintuc.vn)

(VOVworld) – ការកសាងជនបទថ្មីគឺជាការផ្តួចផ្តើមគំនិតដ៏ធំធេងរបស់បក្សនិងរដ្ឋ
 ដែលកំពុងអនុវត្តដ៏ទូលំទូលាយនៅទូទាំងប្រទេសវៀតណាម។ ទោះបីជាតំបន់
និមួយៗ មានរបៀបអនុវត្តរបស់ខ្លួនក្តី ប៉ុន្តែ ចំណុចរួមរបស់ភូមិឃុំជាច្រើនដែល
សំរេចបាន បទដ្ឋានជនបទថ្មីគឺជាការស្រុះចិត្តគំនិតខ្ពស់របស់ប្រជាពលរដ្ឋ ក្នុង
នោះ ការងារឃោនាមហា​ជនដើរតួនាទីយ៉ាងសំខាន់។​

        នាប៉ុន្មានថ្ងៃនេះ ប្រជាជននៅឃុំ  Hoang An ស្រុក Hiep Hoa ខេត្ត Bac
Giang (ភាគខាងជើងវៀតណាម) សប្បាយរីករាយណាស់ដោយសារឃុំរបស់
ខ្លួនទើបនឹង ទទួលស្គាល់ថា៖ សំរេចបានបទដ្ឋានជនបទថ្មី។ នាឆ្នាំ ២០១១
 ឃុំ  Hoang An ត្រូវបានជ្រើសរើសជាទីកន្លែងអនុវត្តចលនាកសាងជនបទថ្មី។
ទោះបីជាមានការលំបាកខាងសេដ្ឋកិច្ចជាច្រើននាគ្រាដំបូងក្តីប៉ុន្តែរដ្ឋអំណាច
តំបន់និងប្រជាពលរដ្ឋនៅឃុំ Hoang An បានមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេច
បានកម្មវិធីកសាងជនបទថ្មី។ លោក Ngo Van Hung នៅភូមិ Tan Lap ឃុំ Hoang
An គឺជាអ្នកឃុំដំបូងដែលបានស្ម័គ្រចិត្ដបរិច្ចាកដីដើម្បីកសាងផ្លូវនិងរួមចំណែក
ពលកម្មរបស់ខ្លួនសាងសងសំណងថ្មីៗ។ លោកចែករំលែកថា៖

        «ខ្ញុំគិតថា៖ ក្នុងពេលកសាងជនបទថ្មី យើងគប្បីកសាងផ្លូវធំនិងស្អាត
ពីនោះ ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ជាច្រើនថែមទៀត។ ការ
បរិច្ចាកដីដូច្នេះ ផ្លូវ នឹងកានត់តែធំស្អាតការធ្វើដំណើរនឹងកាន់តែមានភាព
ងាយស្រួលជាង។ ខ្ញុំចង់ឲ្យគ្រប់ទីកន្លែងនឹងមានផ្លូវធំនិងស្អាតដូចនៅឃុំ
របស់យើងខ្ញុំដើម្បីប្រជាជនទទួលផលប្រយោជន៍។»

        អាស្រ័យដល់ការស្រុះចិត្តគំនិតខ្ពស់ក្នុងជួរថ្នាក់ដឹកនាំឃុំនិងប្រជាជន
 ការកសាង ផ្លូវត្រូវបានអនុវត្តយ៉ាងលឿននិងតាមផែនការ។ លោក Nguyen
Xuan Truong ប្រធានគណៈកម្មាធិការរណរ្សិមាតុភូមិឃុំ Hoang An បានឲ្យដឹ
ងថា៖

        «រណសិរ្សមាតុភូមិសហការជាមួយរដ្ឋអំណាចតំបន់ធ្វើបានល្អការងារ
ប្រជាធិបតេយ្យ ដោយសាររាល់ការផ្តួចផ្តើមគំនិតគំរោងការណ៍កម្មវិធីត្រូវ
បានអនុវត្តដល់ប្រជាជន ហើយប្រជាជនអាចយល់ដឹងអាចពិភាគ្សានិង
អាចផ្តល់មតិចំពោះគំរោងការណ៍នោះ។ ដោយហេតុនេះ ការអនុវត្តបាន
ប្រព្រឹត្តទៅងាយស្រួល។ ទន្ទឹមនឹងនោះ ការឃោសនាចលនាប្រជាជន
ចូលរួមក្នុងការងារឃ្លាំមើលក៏ត្រូវបានប្រព្រឹត្តទៅយ៉ាង់ ល្អប្រសើផងដែរ។»

        តាមលោក Mai Son ប្រធានគណៈកម្មាធិការទទួលបន្ទុកការកសាង
ជនបទថ្មី ស្រុក Hiep Hoa បានឲ្យដឹងថា៖ របៀបអនុវត្តល្អនិងជោគជ័យក្នុង
ការកសាងជនបទថ្មី នៃឃុំ Hoang An ត្រូវបានឃុំជាច្រើនយ៉ាងធ្វើជាគំរូរៀន
សូត្រនិងអនុវត្ត។​ លោក Mai Son បានឲ្យដឹងថា៖

        «បទពិសោធន៍ដំបូងរបស់យើងខ្ញុំគឺពង្រីកបានប្រជាធិបតេយ្យនិង
ចំណះដឹងសមូ​ហភាពរបស់ប្រជាជននៅទីកន្លែងកសាងជនបទថ្មី។ ទី
កន្លែងណាមានប្រជាធិបតេយ្យ តម្លាភាពបើកចំហរក្នុងសកម្មភាពទាំង
អស់ពីការកសាងពីការរៀបចំផែនការ ទីកន្លែងនោះមានកំរិតជោគជ័យ
ខ្ពស់។ ទីពីរគឺ៖ ជួរថ្នាក់ដឹកនាំពីថ្នាក់ភូមិដល់ឃុំត្រូវជា អ្នកមានសមត្ថភាព
និងទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន។ នាបច្ចុប្បន្ន ក្នុងកាលៈ ទេសៈ
ខ្វះខាតខាងថវិការ យើងខ្ញុំបានអំពាវនាវឲ្យប្រជាជនដែលកំពុងធ្វើការ
នៅឆ្ងាយ រួមចំណែកកសាងជនបទថ្មី។»

        ការជោគជ័យក្នុងការកសាងជនបទថ្មីនៅស្រុក Hiep Hoa ខេត្ត Bac
Giang បានសឲ្យឃើញថា៖ ប្រសិនបើ យើងបំផុសចលនាកំលាំងរបស់
ប្រជាជនឲ្យបាន នោះគឺយើងអាចជំនះពុះពារលើការលំបាកក្នុងការ
កសាងជនបទថ្មីទាំងស្រុង។ ធ្វើល្អការងារឃោសនាមហាជនដើម្បី
ប្រជាជនយល់ច្បាស់ពីបញ្ហានិងពង្រីកតួនាទីម្ចាស់ការរបស់ប្រជាជន។
នេះគឺជាបទពិសោធន៍មួយក្នុងចំណោមបទពិសោធន៍ដើម្បីកម្មវិធីកសាង
ជនបទថ្មីដណ្តើមបានជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ