សេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២០២៥៖ ឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
(VOVWORLD) - យោងតាមការវាយតម្លៃមួយចំនួនថា វៀតណាមអាចរក្សាបានអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) នៅកម្រិតខ្ពស់ នាពេលខាងមុខ ប្រ សិនបើអាចលើកកម្ពស់នូវប្រសិទ្ធភាពនៃបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជំនាន់ថ្មី។
សេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២០២៥៖ ឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី
|
ក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ដំណាក់កាល ២០១៦-២០២០នោះ វៀត ណាមតែងតែរក្សាជានិច្ចនូវកំណើន GDP នៅកម្រិតខ្ពស់ (គឺ ៦,៨៤%) ដែលក្នុងនោះ ឆ្នាំ ២០១៨ សម្រេចបាន ៧,០៨% ហើយឆ្នាំ ២០១៩ រំពឹងថានឹងឈានដល់ ៧.១% ។ គិតជារួម នៃដំណាក់កាលទាំងមូល គឺ កំណើន GDP សម្រេចបានតាមទិសដៅដែលបានដាក់ចេញ, អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ហើយអនុបាតបំណុលសាធារណៈមាននិន្នាការថយចុះ។ ថ្វីត្បិតដូច្នេះក៏ដោយ គុណភាពនៃកំណើនភាគច្រើននៅតែពឹងផ្អែកលើដើមទុន, ឧស្សាហកម្មឧបត្ថម្ភការអភិវឌ្ឍយឺតយ៉ាវ, សេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ ប៉ុន្តែការរួមវិភាគទានទាប ចំណាយដឹកជញ្ជូនខ្ពស់, ការនាំចេញពឹងផ្អែកទៅលើសហគ្រាសដែលវិនិយោគដោយបរទេស, សហគ្រាសវៀត ណាមភាគច្រើនមិនអាចចូលរួមក្នុងខ្សែសង្វាក់តម្លៃពិភពលោកបានទេ ហើយសមត្ថភាពច្នៃប្រឌិតមិនមានភាពប្រសើរឡើងច្រើនប៉ុន្មានឡើយ។
នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ស្តីពី “ទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២២២៥៖ ឱកាសនិងបញ្ហាប្រឈមពីបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី” ដោយមជ្ឈមណ្ឌលព័ត៌មានសេដ្ឋកិច្ចនិងការព្យាករណ៍សេដ្ឋ កិច្ច-សង្គម និងក្រសួងផែនការនិងវិនិយោគ រៀបចំឡើង នាថ្ងៃទី ២១ ខែវិច្ឆិកា កន្លងមកនេះ អ្នកជំនាញជាច្រើនបានចង្អុលបង្ហាញពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី លើគោលដៅម៉ាក្រូសេដ្ឋកិច្ចមួយចំនួនរបស់វៀត ណាម ព្រមទាំងបានវាយតម្លៃថា ក្នុងឆ្នាំ ២០២១-២០២៥ សេដ្ឋកិច្ចវៀតណាមមានគុណសម្បត្តិផងនិងការលំបាកក៏មិនតិចដែរ។
លោកវេជ្ជបណ្ឌិត Dang Duc Anh អនុប្រធានមជ្ឈមណ្ឌលបានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទអន្តរជាតិ ជាមួយនឹងជម្លោះថ្មីៗនេះ ប្រហែលជា នឹងមានការធ្លាក់ចុះនៃកំណើននិងពាណិជ្ជកម្មដែរ។ ឧស្សាហកម្ម ៤.០ នឹងធ្វើអោយមានការផ្លាស់ប្តូររូបរាងនិងលំហូរដើមទុន ហើយគួបផ្សំជាមួយគ្នានោះគឺនិន្នាការកាំពារនិងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មក្នុងពេលដំណាលគ្នា រវាងគោល គោលនយោបាយទ្វេភាគីនិងតំបន់ រួមទាំងគោលនយោបាយគាំពារនិយមទៀតផង។ ជាពិសេស របាំងពន្ធគយមានការថយចុះ ប៉ុន្តែរបាំងមិនគិតពន្ធបានកើនឡើងយ៉ាងខ្លាំង ដែលជះឥទ្ធិពលដល់ពាណិជ្ជកម្មនិងវិនិយោគនៅលើពិភពលោក។ លើសពីនេះទៅទៀត បញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ធនធានធម្មជាតិ សន្តិសុខប្រពៃណីនិងក្រៅប្រពៃណីនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងវៀតណាម”។
មជ្ឈមណ្ឌលជាតិសម្រាប់ផ្តល់ព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ច បានបង្កើតសេណារីយ៉ូចំនួនពីរ សម្រាប់ការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។ ពោលគឺ នៅក្នុងសេណារីយ៉ូទី ១ កំណើនផលិតផលក្នុងស្រុកសរុបទទួលបានប្រហែល ៧% /ឆ្នាំ ហើយសេណារីយ៉ូទី ២ គឺកំណើនផលិតផលក្នុងស្រុកសរុបទទួលបានប្រហែល ៧.៥% /ឆ្នាំ។ សេណារីយ៉ូទាំងនេះ បានបង្កើតឡើងដោយផ្អែកលើបរិបទសេដ្ឋកិច្ចក្នុងស្រុក បរិបទសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសផលប៉ះពាល់នៃការចូលរួមក្នុងការចុះហត្ថលេខានិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA)។ ក្នុងនោះ ទាំង CPTPP និង EVFTA សុទ្ធតែមានការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ បើប្រៀបធៀបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត ដែលជះឥទ្ធិពលជាវិជ្ជមានដល់កំណើននិងការនាំចេញជាពិសេសនៅក្នុងទីផ្សារក្នុងស្រុក។ ឯកសារទាំងពីរនេះ អាចជួយ GDP វៀតណាមកើនឡើង ៤,៣% និង ១,៣% រៀងៗខ្លួន នៅឆ្នាំ ២០៣០។ ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបនៅឆ្នាំ ២០៣០ រំពឹងថានឹងកើនឡើង ៤៤,៤%, ហើយការនាំចេញទៅកាន់បណ្តាប្រទេសក្នុង CPTPP នៅឆ្នាំ ២០៣៥ នឹងកើន ១៤,៣%។ លើសពីនេះទៀត ផលប៉ះពាល់វិជ្ជមានអាចមកពីការបង្កើតសម្ពាធដើម្បីកែលំអស្ថាប័ននិងបរិយាកាសអាជីវកម្ម។ សំណួរចោទថា តើត្រូវទាញយកផលប្រយោជន៍ពីផលវិជ្ជមានទាំងនេះយ៉ាងដូចម្តេច?។
សេដ្ឋវិទូ Le Xuan Sang បានបានលើកមតិថា៖ “កំណត់សម្គាល់ទីមួយ គឺការកែប្រែច្បាប់ ការស្រាវជ្រាវដោយម្ចាស់ការ ហើយការបង្កើតគោលនយោបាយត្រូវតែមានលក្ខណៈស្ថាបនាទើបអភិវឌ្ឍន៍បាន។ ប្រសិនបើមិនបង្កើតគោលនយោបាយឆ្លាត - ស្ថាបនានោះ ឱកាសអាចក្លាយជាបញ្ហាប្រឈមក៏មានដែរ។ ជាពិសេសគោលនយោ បាយឧស្សាហកម្មឧបត្ថម្ភ គោលនយោបាយឧស្សាហកម្ម និងគោលនយោបាយទាក់ ទាញ FDI។ គោលនយោបាយទាំងបីនេះត្រូវតែរៀបចំនិងបង្កើតការអភិវឌ្ឍ។ លើសពីនេះទៀត ធ្វើយ៉ាងម៉េចដើម្បីអាជីវកម្ម ក្នុងការទាញយកផលប្រយោជន៍ មិនមែនថា បើកទ្វារសម្រាប់អាជីវកម្មបរទេសដែលពួកគេទាញយកប្រយោជន៍នោះទេ ហើយយើងមិនអាចឆ្លើយតបបាន”។
ជាច្បាស់លាស់ថា ការចុះហត្ថលេខានិងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី នាំមកនូវឱកាសនិងបញ្ហាប្រឈមដ៏ធំធេង សម្រាប់សេដ្ឋកិច្ចរបស់វៀត ណាម នៅក្នុងដំណាក់កាលខាងមុខនេះ។ សង្ឃឹមថា ដោយមានការទទួលស្គាល់ត្រឹមត្រូវនៃបញ្ហា នឹងការចូលរួមទាំងប្រព័ន្ធនយោបាយនិងការខិតខំប្រឹងប្រែងរបស់ អង្គភាពអាជីវកម្ម សេដ្ឋកិច្ចរបស់វៀតណាមនឹងឈានទៅរកការក្លាយជា“ ខ្លា” ពិតប្រាកដរបស់តំបន់និងពិភពលោកជាក់ជាពុំខាន៕