សេដ្ឋកិច្ចវៀតណាមកាត់បន្ថយការចំណុះទៅលើប្រភពទុន ODA


សេដ្ឋកិច្ចវៀតណាមកាត់បន្ថយការចំណុះទៅលើប្រភពទុន ODA - ảnh 1
សេដ្ឋកិច្ចវៀតណាមកាត់បន្ថយការចំណុះទៅលើប្រភពទុន ODA (Image: VNA)

(VOVworld) – វៀតណាមទទួលបានស្នាដៃក្នុងការទាក់ទាញនិងការប្រើប្រាស់ប្រភព
ទុ​ន អភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ដៃគូនានាប្រកបដោយជោគជ័យ។ ពីប្រទេស
ក្រីក្រមួយ វៀតណាមបានក្លាយទៅ ជាប្រទេសមានចំណូលមធ្យម។ នេះគឺជាជោគ
ជ័យដ៏ធំធេងនិងជា ការសាកល្បងក្នុងពេលដែលវៀតណាមកាត់បន្ថយការចំណុះ
ទៅលើប្រភពទុន ODA នា អនាគត ហើយម្ចាស់ការអភិវឌ្ឍន៍និងកសាងប្រទេសជាតិ។

        ដោយមានពេលវេលាខ្ចីអូសបន្លាយក្នុងអំឡុងរាប់សិបឆ្នាំនិងអាត្រាការប្រាក់
អាទិភាព ប្រភពទុន  ODA ពិការជាបានរួមចំណែកបង្កើតឡើងមុខមាត់ថ្មីមួយ
សំរាប់ ខឿនសេដ្ឋកិច្ចវៀតណាម។​ ក្នុងរយៈពេលជាងមួយទសវត្សរ៍តែប៉ុណ្ណោះ ប្រភព
ទុន ODA ត្រូវបាន វិនិយោគលើវិស័យសំខាន់ៗដូចជា៖ គមនាគមន៍ ថាមពល
អគ្គិសនី កសិកម្ម រុក្ខកម្ម ជលផល សុខាភិបាល អប់រំ-បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ-
បច្ចេកវិទ្យានិងកំណែទម្រង់ សេដ្ឋកិច្ច។ ប៉ុន្តែ តាមសេចក្តីប្រកាសថ្មីៗនេះរបស់
ក្រសួងហិរញ្ញវត្ថុវៀតណាមថា៖ ចាប់ពីឆ្នាំ ២០១០​ វៀតណាមបានក្លាយទៅជាប្រទេស
មានចំណូលមធ្យម ដោយហេតុនេះ កំរិត អាទិភាពនៃកញ្ចប់កម្ចីសំរាប់វៀតណាម
ពីដៃគូអភិវឌ្ឍន៍នានាកំពុងថយចុះ។ រួមជាមួយគ្នា នោះ ដល់ខែ កក្កដា ឆ្នាំ ២០១៧
 ខាងមុខ ធនាគារពិភពលោក  (World Bank) នឹងបញ្ចប់ផ្តល់ ប្រភពទុន  ODA
 អាទិភាពសំរាប់វៀតណាម ហើយវៀតណាមត្រូវត្រៀបរៀបចំខ្ចីតាម លក្ខ័ណ្ឌទីផ្សារ។
ធនាគារអភិវឌ្ឍន៍ទី្វបអាស៊ី (ADB) ក៏បានឲ្យដឹងដែរថា៖ តាមផែនការ ចាប់ពីថ្ងៃទី
 ១ មករា ឆ្នាំ ២០១៩ ADB នឹងឈប់ផ្តល់ផ្នែកមួយក្នុងកញ្ចប់ទុន ODA សំរាប់
 វៀតណាម។ លោក​ Eric Sidgwick នាយកជាតិ ADB ប្រចាំនៅវៀតណាម បាន
ឲ្យដឹងថា៖  

        «សេចក្តីសម្រេចឈប់ផ្តល់ប្រភពទុនកម្ចីអាទិភាពពីមូលនិធិអភិវឌ្ឍន៍ទ្វីប
អាស៊ីសំរាប់ វៀតណាមនឹងឈរលើការវាយតំលៃអំពីឋានៈរបស់វៀតណាមស្ថិតនៅ
ឯណានិងយថាទស្សន៍របស់វៀតណាមយ៉ាងដូចម្ត៉េច។ ប៉ុន្តែ ប្រាកដណាស់ថា៖ ​នា
ពេលណាមួយនោះ វៀតណាមនឹងមិន ទទួលបានប្រភពទុនអាទិភាពពីមូលនិធិ
អភិវឌ្ឍន៍ទ្វីបអាស៊ីទេ។»

ប្រភពទុន ODA ត្រូបានចាត់ទុកជាប្រភពកំលាំងសំរាប់ការអភិវឌ្ឍន៍រួមនៃខឿន
 សេដ្ឋកិច្ចវៀតណាម។ លោក  Truong Hung Long ប្រធាននាយកដ្ឋានគ្រប់គ្រង
បំណុលនិង ហិរញ្ញវត្ថុកិច្ចការបរទេសចំណុះក្រសួងហិរញ្ញវត្ថុវៀតណាមបានឲ្យដឹងថា៖

«ប្រសិនបើ ក្នុងដំណាក់កាលមុនឆ្នាំ ២០១០ ពេលវេលាខ្ចីតែងតែអូសបន្លាយក្នុងរយៈ
ពេលពី ៣០ ដល់ ៤០ ឆ្នាំ នាបច្ចុប្បន្នគឺពី ២០ ដល់ ២៥ ឆ្នាំ ឬចុះត្រឹម ១០ ឆ្នាំចំពោះ
 តែប៉ុណ្ណោះអ្នកផ្តល់ហិរញ្ញប្បទានមួយចំនួន។ ចំណាយទុនដើម្បីទទួលបានកញ្ចប់
ODA បានកើនដល់ ២%​ ខ្ពស់ជាងមុនច្រើន។ នាពេលខាងមុខ ចំពោះវិស័យនា
នាដែលមានលទ្ធភាពសង្គមភាវូបនីយកម្មឬទុនវិលត្រឡប់ផ្ទាល់នៃគំរោងការណ៍
នឹងត្រូវបានផ្លាស់ប្តូរទៅយន្តការទីផ្សារ។»

ប្រសិនបើគ្មានប្រភពទុន ODA ទេ វៀតណាមនឹងខ្វះទុនដើម្បីដោះស្រាយតម្រូវការចាំ
បាច់នៃខឿនសេដ្ឋកិច្ច។ ប៉ុន្តែ ក្នុងពេលគុណភាពខឿនសេដ្ឋកិច្ចត្រូវបានកែលំអរ
កំរិតទំនុកទុកចិត្តរបស់វៀតណាមនឹងត្រូវបានលើកកំពស់ ពីនោះ វៀតណាមអាច
ទាក់ទងជាមួយកញ្ចប់ កម្ចីអន្តរជាតិដោយមានកំរិតការប្រាក់ទាបថែមទៀត។
លោក Nguyen Duc Do អនុប្រធាន វិទ្យស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុវៀតណាមបានចាត់
ទុកថា៖

«ជាសារវ័ន្ត ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពទុន វៀតណាមគប្បី
តភ្ជាប់ការទទួលខុសត្រូវប្រើប្រាស់ទុនជាមួយអង្គភាពឬបុគ្គលជាក់ស្តែងណាមួយ។
នាពេល កន្លងទៅ រដ្ឋាភិបាលវៀតណាមមានផែនការឲ្យខ្ចីប្រភពទុន ODA គឺមិន
មានផ្តល់ដូចមុននេះទេ។ ដោយហេតុនេះ តំបន់ណាមានគោលបំណងខ្ចីទុន ODA
តំបន់នោះគប្បីធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់កញ្ចប់ទុននេះប្រកបដោយជោគជ័យពី
ការប្រមូលពន្ធ ជាដើម។ ប្រិសនបើ គំរោង ការណ៍មិនអនុវត្តប្រកបដោយប្រសិទ្ធភាព
ទេ តំបន់នេះនឹងខ្ចីបានតិចជាង។»

ដើម្បីខឿនសេដ្ឋកិច្ចកាត់បន្ថយការចំណុះទៅលើប្រភពទុន ODA រដ្ឋាភិបាល
វៀតណាមបានដាក់ចេញវិធីសាស្ត្រសមស្របនឹងដំណាក់កាលក្រោយ ODA
ជាពិសេសក្នុងពេល​ដែលវៀតណាមត្រូវការប្រាក់ចំនួន ៩០ ពាន់លានដុល្លាអាមេរិក
ជារៀងរាល់ឆ្នាំដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ច​ក្នុងដំណាក់កាល ២០១៦ - ២០២០។ វិធានការ
ចាំបាច់នាបច្ចុប្បន្នគឺការ រៀបចំរចនាសម្ព័ន្ធធនាគាររដ្ឋ គិតគូឡើងវិញចំណាយ
ដើម្បីធានាឱនភាពថវិការដ្ឋឲ្យសមស្របកាត់បន្ថយបំណុលសាធារណៈដល់កំរិតមធ្យម។​
 នាពេលខាងមុខ រដ្ឋាភិបាល វៀតណាមនឹងរៀបចំរចនាសម្ព័ន្ធប្រភពទុន ODA
ឡើងវិញ កំណត់វិស័យសំខាន់ៗដែលទាម ទាប្រភពទុន ODA និងទុនអាទិភាព
ដើម្បីជួយឧបត្ថម្ភអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច លេចធ្លោ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ