សហគ្រាសខ្នាតតូចនិងមធ្យមខំប្រឹងប្រែងប្រកួតប្រជែងក្នុងពេលចូលរួម TPP


សហគ្រាសខ្នាតតូចនិងមធ្យមខំប្រឹងប្រែងប្រកួតប្រជែងក្នុងពេលចូលរួម TPP - ảnh 1
សហគ្រាសខ្នាតតូចនិងមធ្យមខំប្រឹងប្រែងប្រកួតប្រជែងក្នុងពេលចូលរួម TPP (Image: VNA)

(VOVworld) – នាពេលដែលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
 (TPP) ចូលជាធរមាន បណ្ដាផលិតផលនាំចេញរបស់វៀតណាមដែលមានសក្តានុពល
ដូចជា តម្បាញកាត់ដេរ ស្បែកជើង គ្រឿងសង្ហារឹម ជលផល រំពេងថា​នឹងកើនឡើង
គួរឲ្យកត់ សម្គាល់។ ប៉ុន្តែ ចំពោះបណ្ដាសហគ្រាសលើវិស័យផ្សេងៗទៀត នេះគឺជាការ
សាកល្បងមួយ ក្នុងការធ្វើសមាហរណកម្ម។

ក្រុមហ៊ុន  Hoang Anh  គឺជាអង្គភាពអាជីវកម្មមួយក្នុងចំណោមអង្គភាពអាជីវកម្ម
ក្នុង ប្រទេសដែលស្រាវជ្រាវផលិតដោយខ្លួនឯងនូវវត្ថុធាតុដើមគ្រឿងទេសម្ហូបអាហារ
សំរាប់ផ្នែក ឧស្សាហកម្មកែច្នៃ។ ផលិតផលរបស់ក្រុមហ៊ុនបំរើឲ្យពាណិជ្ជសញ្ញាជួរមុខ
លើវិស័យ ប្រើប្រាស់ដូចជា៖ ទឹកដោះគោ ភេសជ្ជៈ កាហ្វេ នុំស្ករគ្រាប់។ ប៉ុន្តែ នាបច្ចុប្បន្ន
 បណ្ដា ផលិតផលរបស់វៀតណាមដូច្នេះមិនទាន់ទទួលបានការយកចិត្តទុកដាក់ដ៏
ត្រឹមត្រូវនៅឡើយ។ លោក  Nguyen Ngoc Hoang Nam  នាយក Marketing របស់
ក្រុមហ៊ុន Hoang Anh   បានឲ្យដឹងថា៖               

        «ផលិតផលឧស្សាហកម្មឧបត្ថម្ភនាបច្ចុប្បន្នភាគច្រើនត្រូវបានវៀតណាមនាំ
ចូល។ ក្នុងពេលដែលបណ្ដាផលិតផលដេលផលិតក្នុងប្រទេសមិនទាន់ទទួលបាន
ការយក ចិត្តទុកដាក់ត្រឹមត្រូវទេពីខាងអ្នកផលិតផងនិងការវិនិយោគឲ្យបាន
ត្រឹមត្រូវអំពីផ្នែកគ្រប់គ្រងរដ្ឋដែរ។»

        ក្នុងពេលដែល TPP ចូលជាធរមាន ១០០% នៃពន្ធនាំចូលនៅទីផ្សារប្រទសជា
សមាជិកនឹងត្រូវបានកាត់បន្ថយដល់ ០% ក្នុងនោះមានទីផ្សារអាមេរិក។ នេះគឺជា
សក្តានុពលដ៏ធំធេងសំរាប់ការនាំចេញរបស់វៀតណាម។ ក្រៅពីបណ្ដាអង្គភាពអាជី
វកម្មដែលទទួលបានផលប្រយោជន៍ជាច្រើនពីការចូលរួម TPP ដូចជា៖ តម្បាញ
កាត់ដេរ ស្បែកជើង ជលផលកសិផលគ្រឿងសង្ហារឹមបណ្ដាសហគ្រាសផលិតទំនិញ
ប្រើប្រាស់ក៏មានឱកាសជ្រៀតចូទីផ្សារធំៗ ផងដែរ។ ប៉ុន្តែ ទីផ្សារនៃបណ្ដាប្រទេស
ចូលរួម TPP ក៏ជាទីផ្សារដែលមានការទាមទាគុណភាពខ្ពស់ល្បឿនផលិតកម្មនិង
បច្ចេកវិទ្យាខ្ពស់។ បញ្ហានេះគឺជាការសាកល្បង ដែលមជ្ឈដ្ឋានអាជីវករវៀតណាម
កំពុងប្រឈមមុខ។ លោក Nguyen Duong Hieu អគ្គនាយកក្រុមហ៊ុនភាគហ៊ុន
ឧស្សាហកម្មនិងពាណិជ្ជកម្ម Lidovit បានឲ្យដឹងថា៖

        «បញ្ហាសំខាន់គឺបន្តវិនិយោគនិងបើកទូលាយបច្ចេកវិទ្យា គ្រឿងឧបករណ៍
និងបង្កើនការ បណ្តុះបណ្ដាលប្រភពធនធានមនុស្ស បង្កើនសមត្ថភាពប្រកួត
ប្រជែងនៃផលិតផល។ ដូច្នេះ ផលិតផលរបស់វៀតណាមអាចត្រូវបានតភ្ជាប់
ជាមួយគ្នានិងជាមួយទីផ្សារពិភពលោក។»

        រីឯខ្លួនវិញ លោក Huynh Van Minh ប្រធានសមាគមសហគ្រាសទីក្រុងហូជីមិញ
 (ភាគ ខាងត្បូងវៀតណាម) បានចាត់ទុកថា៖ សមត្ថភាពរបស់សហគ្រាសវៀតណាម
មិនទាន់ឆ្លើយ តបនឹងការបញ្ជាទិញដោយទ្រង់ទ្រាយធំនិងពេលវេលាប្រគល់ទំនិញ
លឿននៅឡើយ។ អង្គភាពអាជីវកម្មក្នុងប្រទេសដែលចង់ប្រកួតប្រជែងជាមួយ
សហគ្រាសពីបរទេសគប្បីមានប្រភពទុនធំៗ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថ
ភាពនិងចរិតលក្ខណៈនិរន្នភាព។ រដ្ឋគប្បីមានបន្ថេមគោលនយោបាយអំពីទុន
ការប្រាក់ពន្ធប្រភពធនធានមនុស្សឬដីធ្លីប្រកបដោយព្រមៗគ្នាសំដៅបង្កលក្ខណៈ
ងាយស្រួលសំរាប់សហគ្រាសធុនតូចនិងមធ្យមក្នុងការវិនិយោគនិងប្រកួតប្រជែង
 ឲ្យផូរផង។

        នាសព្វថ្ងៃ វៀតណាមកំពុងមានសហគ្រាសខ្នាតតូចនិងមធ្យមចំនួន ៤ សែន។
នាពេល កិច្ចព្រមព្រៀង TPP មានសុពលភាព នោះគឺបណ្ដាសហគ្រាសនេះត្រូវទទួល
យកការប្រ កួតប្រជែងខ្លាំងក្លាពីសហគ្រាសបរទេស។ ដើម្បីឆ្លើយតបនឹងតម្រូវការ
សមាហរណកម្ម ក្រៅពីគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ អង្គភាពអាជីវកម្ម
វៀតណាមគប្បីម្ចាស់ការផ្លាស់​​ប្តូរឲ្យសមស្របនឹងបទដ្ឋានរបស់ TPP ផងដែរ។
អាស្រ័យដោយនេះ សហគ្រាសវៀតណាម អាចឈរជើងបានរឹងមាំនិងប្រកួត
ប្រជែងបានក្នុងទីផ្សាររបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ