សហគ្រាសខ្នាតធំ និងតួនាទីដឹកនាំ ត្រួសត្រាយផ្លូវ

(VOVWORLD) - សក្តានុពលសេដ្ឋកិច្ច សមត្ថភាពអភិបាលកិច្ច និងការត្រិះរិះយ៉ាងសកម្មរបស់សហគ្រិនបានបង្កើតសហគ្រាសខ្នាតធំ។ ក្នុងកាលៈទេសៈកាន់តែលំបាក សាកល្បងនោះ តួនាទីរបស់សហគ្រាស និងសហគ្រិនកាន់តែត្រូវបានបង្ហាញយ៉ាងច្បាស់លាស។ 
សហគ្រាសខ្នាតធំ និងតួនាទីដឹកនាំ ត្រួសត្រាយផ្លូវ - ảnh 1លោកបណ្ឌិត Vu Tien Loc ប្រធានមជ្ឈមណ្ឌលអាជ្ញាកណ្ដាលអន្តរជាតិវៀតណាម (VIAC) (រូបថត៖ VNA)

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅវត្តមាននៃជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលអវិជ្ជមានលើគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅទាំងខាងសេដ្ឋកិច្ច -សង្គម ក្នុងនោះសហគមន៍ធុរជនបានរងផលប៉ះពាល់ផ្ទាល់ យ៉ាងធ្ងន់ធ្ងរ។ សហគ្រាសខ្នាតធំកាន់តែរងផលប៉ះពាល់យ៉ាងខ្លាំងក្លា ប៉ុន្តែក្នុងគ្រាដ៏លំបាកបំផុតនោះ បណ្ដាសហគ្រាស និងពាណិជ្ជសញ្ញាធំៗបានរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ រួមចំណែករក្សាស្ថិរភាពម៉ាក្រូ និងកំណើនសេដ្ឋកិច្ចផងដែរ។

ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានលើគ្រប់ជ្រុងជ្រោយនៃខឿនសេដ្ឋកិច្ច ហើយប៉ះពាល់ផ្ទាល់ដល់សកម្មភាពផលិតកម្ម ធ្វើអាជីវកម្មរបស់សហគ្រាស។ ប៉ុន្តែសហគ្រាសខ្នាតធំជាច្រើនបានរួមវិភាគទាន ដោយខផ្ទាល់របស់ខ្លួន។ លោកបណ្ឌិត Vu Tien Loc ប្រធានមជ្ឈមណ្ឌលអាជ្ញាកណ្ដាលអន្តរជាតិវៀតណាម (VIAC) បានវាយតម្លៃថា៖  “អាចនិយាយបានថា ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ស្ទើរតែទាំងស្រុងដល់សហគ្រាស មិនថាទ្រង់ទ្រាយធំ មធ្យម ឬតូចឡើយ។ ខ្ញុំដឹងថាមានសហគ្រាសខ្នាតធំជាច្រើនរងការខាតបង់យ៉ាងធំធេង ប៉ុន្តែនៅពេលដែលរដ្ឋាភិបាល និងរណសិរ្សមាតុភូមិវៀតណាមបានធ្វើការអំពាវនាវក្នុង ស្មារតីស្លឹកឈើល្អ ការពារស្លឹកឈើរហែក ជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាក បណ្ដាសហគ្រាស ជាពិសេសគឺសហគ្រាស និងពាណិជ្ជសញ្ញាធំៗបានបរិច្ចាគថវិកាច្រើនបំផុតដល់មូលនិធីសុខមាលភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ថែទាំការងារធ្វើជូនពលករ ដោះស្រាយបញ្ហាសុខុមាលភាព រួមចំណែកដល់កំណើនផងដែរ”។

លោកស្រី Pham Thi Ngoc Thuy នាយិកាប្រតិបត្តិ នៃការិយាល័យគណៈកម្មការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (គណៈទី IV) ចំណុះក្រុមប្រឹក្សា កំណែទម្រង់បែបបទរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមដំណើររបស់សហគ្រាសធំៗចំពោះខឿនសេដ្ចកិច្ច៖ “ពិតណាស់ថាសហគ្រាសខ្នាតធំៗបានដើរតួនាទីដ៏សំខាន់ណាស់។ ចំពោះខឿនសេដ្ឋកិច្ច សហគ្រាសទាំងនេះបានដើរតួនាទីជាកម្លាំងចលករ ជួយបំពេញរាល់គោលដៅសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើតសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាម បើប្រៀបធៀបនឹងសេដ្ឋកិច្ចនៃប្រទេសនានាក្នុងតំបន់ និងនៅលើពិភពលោក។ ទាក់ទងនឹងវិស័យនីមួយៗ សហគ្រាសខ្នាតធំគឺជាក្បាលម៉ាស៊ីនដឹកនាំទីផ្សារ បង្កើតនិន្នាការអភិវឌ្ឍន៍ បង្កើតសន្ទុះសម្រាប់ផ្នែកនីមួយៗ ដើរតួនាទីជាមជ្ឈមណ្ឌល ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា ការវិនិយោគទុន ទាក់ទាញកម្មករ និងបង្កើតការងារធ្វើផងដែរ”។

សហគ្រាសខ្នាតធំ និងតួនាទីដឹកនាំ ត្រួសត្រាយផ្លូវ - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ nld.com.vn)

ដើម្បីម្ចាស់ការក្នុងផលិតកម្ម- ជាមួយខឿនសេដ្ឋកិច្ចបើកចំហ ហើយផលិតកម្មឧស្សាហកម្មកែច្នៃជាង ៨៥% គឺសម្រាប់ការនាំចេញនោះ ភារកិច្ចសំខាន់មួយដែលត្រូវបានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ក្នុងឆ្នាំ ២០២២ គឺ៖        "ជំរុញការអនុវត្តន៍ភារកិច្ច និងដំណោះស្រាយ សំដៅរៀបចំរចនាសម្ព័ន្ធវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មឡើងវិញ ដោយពឹងផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះ មានយន្តការ និងគោលនយោបាយជួយឧបត្ថម្ភ និងកៀរគរប្រភពធនធាន ដើម្បីជំរុញការអភិវឌ្ឍសម្ព័ន្ធក្រុមហ៊ុន និងសហក្រាសខ្នាតធំ (ទាំងរដ្ឋ និងឯកជន) របស់វៀតណាម  សំដៅជួយសហគ្រាសទាំងនេះ ទទួលការផ្ទេរប្រគល់បច្ចេកវិទ្យាទំនើបៗ ចូលរួមផ្ទាល់ និងជួយឧបត្ថម្ភដល់សហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម ចូលរួម ក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលជាជំហានៗ”។

ដើម្បីអនុវត្តឱ្យបានល្អនូវគម្រោង “រៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ដោយផ្តោតសំខាន់លើសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋដំណាក់កាល ២០២១ - ២០២៥” ស្របតាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនាពេលថ្មីៗនេះ ហើយសហគ្រាសខ្នាតធំកំពុងបន្តលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពប្រកួតប្រជែងនៅលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យាទំនើប សមត្ថភាពផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងអភិបាលកិច្ចស្របតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនោះ អនុវត្តន៍ឲ្យបានល្អនូវតួនាទីដឹកនាំការអភិវឌ្ឍបណ្ដាសហគ្រាសចំណុះសមាសភាគសេដ្ចកិច្ចដទៃទៀត សំដៅកៀរគរ បែងចែក ប្រើប្រាស់ប្រភពធនធានសង្គមប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងឲ្យបានតឹងរ៉ឹង រក្សា ក៏ដូចជាអភិវឌ្ឍន៍ដើមទុន ទ្រព្យសម្បត្តិរដ្ឋនៅក្នុងសហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ