|
សហគ្រាសលក់រាយវៀតណាមអះអាងនូវឋានៈរបស់ខ្លួននៅទីផ្សារក្នុងប្រទេស (Image: VNA) |
(VOVworld) – នាបច្ចុប្បន្ន រលកវិនិយោគរបស់អាជីវករលក់រាយបរទេសកំពុង
មាន និន្នាការ វិនិយោគផ្ទាល់ជាលក្ខណៈប្រព័ន្ធ ឬ ទិញពាណិជ្ជសញ្ញាដែលកំពុង
មានសំពោធខ្លាំង ធំទៅលើផ្នែកលក់រាយវៀតណាម។ ចំពោះមុខនិន្នាការធ្វើ
សមាហរណកម្មនេះ រដ្ឋាភិបាលវៀតណាមបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍
សំដៅជួយឧបត្ថម្មសហគ្រាសលក់រាយវៀតណាមបង្កើនសមត្ថភាពប្រកួត
ប្រជែង ហើយអះអាងនូវឋានៈរបស់ខ្លួនក្នុងទីផ្សារ។
នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុនរបស់ថៃ Central Group បានទិញប្រព័ន្ធ
ផ្សារទំនើប Big C នៅវៀតណាម។ ជាមួយនឹងការលក់ដូរនេះ គិតដល់សព្វថ្ងៃ
សម្ព័ន្ធក្រុមហ៊ុនលក់រាយថៃដណ្តើមបាន ៧០% ទីផ្សារលក់រាយរបស់វៀតណាម។
សហគ្រាសផ្សេងៗទៀតរបស់កូរ៉េ ខាងត្បូងនិងជប៉ុន តាមរយៈរូបសណ្ឋានភាគ
ហ៊ុននិងផ្សាភ្ជាប់ក៏បានទិញពី ២០% ដល់ ៤០% ហ៊ុននៃសហគ្រាសលក់រាយជួរ
មុខមួយចំនួនរបស់វៀតណាមដូចជា៖ Nguyen Kim Tran Anh Citimart ឬ
Fivimart។ ការជ្រាតចូលយ៉ាងខ្លាំងក្លានៃបណ្ដាសម្ព័ន្ធក្រុមហ៊ុនលក់រាយពី
បរទេសកំពុងដាក់សម្ពាធធំទៅលើអង្គភាពអាជីវកម្មលក់រាយក្នុងប្រទេស
ដោយសារ ត្រូវ ប្រកួតប្រជែងដោយផ្ទាល់ជាមួយដៃគូបរទេសនៅទីផ្សារក្នុង
ប្រទេស។ ជាឧទាហរណ៍ Sai Gon Coop គឺជាសហគ្រាសលក់រាយធំរបស់វៀត
ណាមដែលបានមានគោលបំណងទិញ Big C ឡើងវិញ ប៉ុន្តែ ជួបការលំបាក
ជាច្រើនក្នុងដំណើរការសូមលិខិតអនុញ្ញាតវិនិយោគទៅ ឯបរទេស ក៏ដូចជា
បែបបទប្រមូលផ្តុំប្រភពហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍សហគ្រាស។ លោក Diep
Dung ប្រធានក្រុមប្រឹក្សអភិបាលសហគ្រាស Saigon Co.op បានស្នើរថា៖
«យើងខ្ញុំស្នើរឲ្យរដ្ឋាភិបាលកសាងយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ផ្នែកលក់រាយ
វៀតណាម ទស្សនៈវិស័យដល់ឆ្នាំ ២០៣០ ឲ្យបានឆាប់ៗ។ កសាងសហគ្រាស
លក់រាយជួរមុខចំនួន ២០ របស់វៀតណាមដែលមានសមត្ថភាពប្រកួត
ប្រជែងជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុនបរទេស។ រដ្ឋាភិបាលគប្បីដោះស្រាយ
ការលំបាកសំរាប់សហគ្រាសក្នុងការលក់ទិញនិងរួមបញ្ជូល។»
ប៉ុន្តែ ការជ្រាតចូលរបស់ទំនិញបរទេសក្នុងវៀតណាមគឺជាការសាក
ល្បងក៏ដូចជា ឱកាសដើម្បីអង្គភាពអាជីវកម្មវៀតណាមពិនិត្យមើលឡើង
វិញ ម្ចាស់ការផ្លាស់ប្តូរថ្មីដើម្បី ប្រកួតប្រជែងជាមួយបណ្ដាសហគ្រាសពី
បរទេស។ លោក Nguyen Tan Hoang Hau នាយក Marketing ប្រព័ន្ធ
ផ្គត់ផ្គង់ម៉ាស៊ីនអាឡិចត្រូនិក Thien Hoa បានឲ្យដឹងថា៖
«យើងខ្ញុំបន្តវិនិយោគចូលក្នុងប្រព័ន្ធអត្តសញ្ញាណកម្មពាណិជ្ជសញ្ញា។
រួមជាមួយ គ្នានោះ យើងខ្ញុំក៏បន្តវិនិយោគថ្មីចូលក្នុងប្រព័ន្ធម៉ាស៊ីន
អាឡេចត្រូនិកទំនើបបំផុតនៅ វៀតណាមដើម្បីបង្កើនសមត្ថភាព
ប្រកួតប្រជែងនិងការទាក់ទាញវិនិយោគ។»
មិនត្រឹមតែបណ្ដាអ្នកលក់រាយត្រូវផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណ
ភាពសេវ៉ាកម្មបំរើ ប៉ុណ្ណោះទេ សូម្បីតែ មជ្ឈដ្ឋានផលិតកម្មក៏ត្រូវលើក
កំពស់គុណភាពផលិតផលនិងតំលៃ ទៀតផងដើម្បីមុខទំនិញរបស់
ខ្លួនអាចជ្រាតចូលក្នុងបណ្តាញផ្គត់ផ្គង់នៃបណ្ដាសហគ្រាស
លក់រាយនៅក្នុងនិងក្រៅប្រទេសបាន។ លោកស្រី Le Thi Thanh Lam
អគ្គនាយិការរងក្រុមហ៊ុន ភាគហ៊ុន Sai Gon Food បានឲ្យដឹងថា៖
«យើងខ្ញុំនឹងវិនិយោគផ្លាស់ប្តូថ្មីផលិតផលជាបន្តបន្ទាប់។ គ្មាន
អ្នកណាយល់ច្បាស់រស់ ជាតិរបស់ជនវៀតណាមដូចជនវៀតណាម
ដោយហេតុនេះ យើងខ្ញុំនឹងប្រើប្រាស់ប្រៀបខ្លាំង នោះ នាំមកនូ
វផលិតផលដែលមានតំលៃសមស្របដើម្បីរក្សាឋានៈរបស់ខ្លួនក្នុងទីផ្សារ។»
ក្នុងពេលធ្វើសមាហរណកម្មអន្តរជាតិ មានទំនិញរាប់ពាន់ប្រភេទ
នឹងត្រូវបានលុប ចោលពន្ធឬកាត់បន្ថយពន្ធក្នុងពេលចូលទីផ្សារ
វៀតណាមនិងប្រទេសនានាក្នុងតំបន់។ ក្នុង ពេលនោះ ទំនិញពីបរទេស
នឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយទំនិញរបស់វៀតណាម។ ម្ចាស់
ការផ្លាស់ប្តូរថ្មី ជំរុញយ៉ាងខ្លាំងការតភ្ជាប់និងលើកកំពស់គុណភាពរបស់
មុខទំនិញនិង សេវ៉ាកម្មនឹងជាទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវដែលជួយ
ឧបត្ថម្ភអង្គភាពអាជីវកម្មលក់រាយវៀត ណាមមានសមត្ថភាព
សមត្ថិភាពប្រកួតប្រជែងពេញលេញនៅលើទីផ្សាររបស់ខ្លួន៕