សហប្រតិបត្តិការជាមួយសហគ្រាសអាណិកជនវៀតណាម ដើម្បីទាញយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVFTA) បានចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ។ ដើម្បីទាញ យកឱ្យបានពេញលេញនូវឱកាសដែលនាំមកពីកិច្ចព្រមព្រៀងនេះ សហគមន៍ ធុរជន និងសហគ្រិនអាណិកជនវៀតណាមដោយមានការយល់ដឹងអំពីទីផ្សារ បទពិសោធន៍ខាងធ្វើអាជីវកម្មជាច្រើនឆ្នាំនៅឯបរទេស កំពុងតែក្លាយទៅជា ប្រភពធនធាននិងស្ពាន តត្ជាប់ដ៏សំខាន់ ក្នុងការជួយអង្គភាពអាជីវកម្ម អាចទាញ យកឲ្យបានល្អបំផុតនូវឱកាសនៃការនាំចេញនិងធ្វើការអាជីវកម្មផងដែរ។
សហប្រតិបត្តិការជាមួយសហគ្រាសអាណិកជនវៀតណាម ដើម្បីទាញយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA - ảnh 1 អង្ករវៀតណាមនៅសហភាពអឺរ៉ុប “ទទួលបានអត្ថប្រយោជន៍ខាងតម្លៃ” ដោយសារផលប៉ះពាល់ពីកិច្ចព្រមព្រៀង EVFTA  (ប្រភព៖ congthuong.vn)

 ស្តាប់អត្ថបទនេះជាសំឡេងសូមចុចនៅទីនេះ 

 

សហភាពអឺរ៉ុប គឺជាទីផ្សារដ៏ធំទូលាយមួយដែលមានចំនួនប្រជាជន ប្រមាណ ៥០០ លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំកើន ឡើងដល់ ១៨ ពាន់ពាន់លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបក៏ជាដៃគូសំខាន់ ទី ២ របស់វៀតណាមផងដែរ។ យោងតាមការវាយតម្លៃរបស់សេដ្ឋកិច្ចវិទូ បានឲ្យ ដឹងថា នេះគឺជាទីផ្សារសក្តានុពលសម្រាប់ទំនិញនាំចេញរបស់ វៀតណាម ដែលមិនត្រឹមតែសម្រាប់សហគ្រាសធំៗប៉ុណ្ណោះទេ ថែមទាំង សម្រាប់សហ គ្រាសខ្នាតតូចនិងមធ្យមក្នុងការធ្វើអាជីវកម្មផងដែរ។ លោក Nguyen Ngoc Trieu អនុប្រធានសមាគមសហគ្រាសវៀតណាមប្រចាំ នៅរុស្ស៊ីបានមាន ប្រសាសន៍ថា៖

«ទំនិញវៀតណាមកាន់តែអះអាងពីគុណភាពកាន់តែខ្លាំងឡើងនៅលើទីផ្សារក្នុងស្រុក ហើយត្រូវបានអតិថិជនស្គាល់និងពេញនិយមប្រើប្រាស់ ផងដែរ។ នេះគឺជាប្រសិទ្ធភាពដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នាំមកជូនឲ្យយើង។ ទោះជាយ៉ាងណាក៏ដោយ បើតាមការពិតជាក់ស្តែង យើង ខ្ញុំបានយល់ឃើញថានៅតែមានចំណុចខ្វះខាតជាច្រើន ពោលគឺទំនិញដែល នាំចូលមកប្រទេសរុស្ស៊ីដែលភាគច្រើនជាវត្ថុធាតុដើមឆៅ ហើយការដាក់ស្លាក ពាណិជ្ជកម្មនៃប្រភពដើមទំនិញ ត្រូវបានធ្វើឡើងដោយពឹងផ្អែកភាគច្រើន ទៅលើសម្ព័ន្ធក្រុមហ៊ុនធំៗរបស់រុស្ស៊ីប៉ុណ្ណោះ។ សហគ្រាសវៀតណាមចាំបាច់ ត្រូវចូល រួមឲ្យបានស៊ីជម្រៅបន្ថែមទៀតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញចាប់ពី ផលិតកម្មរហូតដល់ការបញ្ជូនទំនិញទៅកាន់ដៃអតិថិជនតែម្តង។ ខ្ញុំក៏សង្ឃឹម ថា កិច្ចព្រមព្រៀង EVFTA  នឹងនាំទៅដល់សហគ្រាសវៀតណាមក្នុងស្រុកនូវ ការប្រកួតប្រជែងយ៉ាងខ្លាំង ហើយពាណិជ្ជសញ្ញាទំនិញវៀតណាមនឹងត្រូវ បានពង្រីកកាន់តែទូលំទូលាយលើទូទាំអពិភពលោកផងដែរ»។

នៅពេលដែល EVFTA ចាប់ផ្តើមដំណើរការ វាក៏ជារបត់ជំរុញដល់ការ នាំចេញយ៉ាងខ្លាំងក្លារបស់វៀតណាម ព្រមទាំងជួយឲ្យធ្វើពិពិធកម្មទីផ្សារ និង ផលិតផលសម្រាប់ការនាំចេញ ជាពិសេសគឺកសិផលនិងជលផល ក៏ដូចជា ទំនិញវៀតណាមដែលធ្លាប់មានឧត្តមភាពក្នុងការប្រកួតប្រជែងផងដែរ។

នាបច្ចុប្បន្ននេះវៀតណាមមានអាណិកជនរស់នៅអឺរ៉ុបប្រមាណ ១ លាននាក់ ក្នុងនោះមានទាំងពាណិជ្ជករនិងសហគ្រិនរាប់ម៉ឺននាក់នៅទីនេះផងដែរ។ ក្នុង រយៈពេលកន្លងមក សហគ្រាសវៀតណាមនៅបរទេសជាច្រើនតែងតែ អមដំណើរ គាំទ្រ និងចែករំលែកជាមួយសហគ្រាសក្នុងស្រុក ដើម្បីស្វែងរក ឱកាសវិនិយោគនិងពង្រីកអាជីវកម្មរបស់ពួកគេនៅលើទីផ្សារអឺរ៉ុប និយាយ ដោយឡែក និងទីផ្សារអន្តរជាតិនិយាយរួមផងដែរ។ អង្គភាពអាជីវកម្ម អាណិកជនវៀតណាមនៅអឺរ៉ុបមានឧត្តមភាពមួយចំនួន ដែលជាស្ពានតភ្ជាប់ យ៉ាងពិតប្រាកដជាក់ស្តែង  ព្រមទាំងមានការយល់ដឹងអំពីទីផ្សារ ចេះនិយាយ ភាសាបរទេស និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ។ ដើម្បីជម្រុញការ នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លោក Hoang Xuan Binh ប្រធាន សមាគមសហគ្រាសវៀតណាមនៅប្រទេសប៉ូឡូញបានចែករំលែកថា៖

«ជាបឋមសហគ្រាសក្នុងស្រុក ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងផលិតផល ស្របតាមស្តង់ដារសហភាពអឺរ៉ុប បង្កើតពាណិជ្ជសញ្ញាយោងទៅតាម ផលិតផលនិងមានភាពម្ចាស់ការក្នុងការជំរុញឱ្យផលិតផលឈានចូលក្នុងទីផ្សារអឺរ៉ុប នៅពេលដែលប្រទេសផ្សេងទៀតមិនទាន់ ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ ទី ២ គឺត្រូវមានផែនការ សហប្រតិបត្តិការជាយូរអង្វែងជាមួយសហគ្រាសអាណិកជនវៀតណាម ដើម្បីស្វែងរកទីផ្សារ  ការធ្វើទីផ្សារ (Marketing) ផ្សព្វផ្សាយ និងការចែកចាយ ផលិតផលនៅសហភាពអឺរ៉ុប ព្រមទាំងបង្កើតគំរូដឹកជញ្ជូនទំនិញ និងគាំទ្រការ នាំចេញនិងនាំចូលប្រកបដោយប្រសិទ្ធភាពផងដែរ»។

សហប្រតិបត្តិការជាមួយសហគ្រាសអាណិកជនវៀតណាម ដើម្បីទាញយក ផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA - ảnh 2 លោក Hoang Xuan Binh ប្រធាន សមាគមសហគ្រាសវៀតណាមនៅប្រទេសប៉ូឡូញ (រួបថត៖ congthuong.vn)

មានសហគ្រាសអាណិកជនជាច្រើនក៏បានវាយតម្លៃថា បណ្តាប្រទេស សមាជិកសហភាពអឺរ៉ុបនិយាយរួមមានវប្បធម៌ធ្វើអាជីវកម្មខុសពីតំបន់អាស៊ី ពួកគេច្រើនតែចាប់អារម្មណ៍លើព័ត៌មានអំពីវិស័យហិរញ្ញវត្ថុនិងសមត្ថភាព  ផលិតកម្មរបស់សហគ្រាស។ ហេតុដូច្នេះដើម្បីទទួលអំណោយផលឲ្យកាន់ តែច្រើនថែមទៀតក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន តម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជននៅក្នុងទីផ្សារអឺរ៉ុប ការតភ្ជាប់រវាងធុរជនវៀតណាម និងធុរជនអាណិកជនវៀតណាមនៅក្រៅប្រទេសឬក្រុមអ្នកជំនាញការវៀតណាមដែលកំពុងធ្វើការនៅសហភាពអឺរ៉ុបគឺពិតជាសំខាន់ណាស់។ លោក Vo Van Long ប្រធានសមាគមសហគ្រាសវៀតណាមនៅប្រទេសអាល្លឺម៉ង់ បាន ចែករំលែកថា

«យើងខ្ញុំមានបំណងចង់ពឹងផ្អែកទៅលើកិច្ចព្រមព្រៀង EVFTA និង ត្រៀមខ្លួនជាស្រេចក្នុងការសហការ ជាមួយអង្គភាពអាជីវកម្មក្នុងស្រុក ដើម្បីនាំចូលនិងនាំចេញទំនិញដោយផ្ទាល់ដែលមានតម្រូវការនៅសហភាព  អឺរ៉ុប ដូចជាស្បែកជើង គ្រឿងម៉ាស៊ីន ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនិងឱសថ ជាដើម»។

វៀតណាមបានចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម  ជំនាន់ថ្មីជាច្រើន ដែលក្នុងនោះកិច្ចព្រមព្រៀង EVFTA កំពុងនាំមកនូវឱកាស ជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាមទាំងក្នុងស្រុកនិងក្រៅប្រទេស។ នេះគឺ ជាទីផ្សារធំនិងគ្មានដែនកំណត់ ប៉ុន្តែបញ្ហាប្រឈមមិនតូចតាចនោះទេ ហើយ ការប្រកួតប្រជែងនឹងកាន់តែតឹងរឹងថែមទៀតផងដែរ។ សហគ្រាស វៀតណាម ដោយមានក្រុមពាណិជ្ជករនិងសហគ្រិនអាណិកជនកំពុងតែសហការគ្នាយ៉ាងជិតស្និទនិងមានការលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បី ទាញឱកាសឱ្យបានល្អបំផុតក្នុងការនាំចេញនិងការធ្វើអាជីវកម្ម ដែលនាំមក ពីកិច្ចព្រមព្រៀង EVFTA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ